Related Reading
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

ជំងឺរលាកពោះវៀន៖ការណែនាំអំពីការថែទាំ

Irritable Bowel Syndrome: Care Instructions

ការណែនាំអំពីការថែទាំរបស់អ្នក

រោគសញ្ញានៃការរលាកពោះវៀន ឬ IBS គឺជាបញ្ហាជាមួយពោះវៀនដែលបណ្តាលឱ្យឈឺពោះ ហើមពោះ ឧស្ម័ន ការទល់លាមក និងរាគ។ មូលហេតុរបស់ IBS មិនត្រូវបានគេដឹងច្បាស់ទេ។ IBS អាចមានរយៈពេលជាច្រើនឆ្នាំប៉ុន្តែវាមិនអាក្រក់ជាងនេះទេ ឬនាំឱ្យមានជំងឺធ្ងន់ធ្ងរទេ។

មនុស្សភាគច្រើនអាចគ្រប់គ្រងរោគសញ្ញារបស់ពួកគេដោយការផ្លាស់ប្តូររបបអាហារ និងការកាត់បន្ថយភាពតានតឹង។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបានដោយ​របៀបណា?

  • ដើម្បីកាត់បន្ថយជំងឺរាគរូស កំណត់ ឬជៀសវាង៖

    • ស្រា។

    • កាហ្វេអ៊ីនដែលត្រូវបានរកឃើញនៅក្នុងកាហ្វេ តែ កូ​ឡា និងសូកូឡា។

    • នីកូទីនមកពីការជក់បារី ឬទំពារថ្នាំជក់​ជាដើម

    • អាហារដែលផលិតហ្គាស ដូចជាសណ្តែក ផ្កាខាត់ណា ស្ពៃក្តោម ឬផ្លែប៉ោម។

    • ផលិតផលធ្វើមកពីទឹកដោះគោដែលមានផ្ទុកជាតិឡាក់តូស (ជាតិស្ករក្នុងទឹកដោះគោ) ដូចជាការ៉េម ឬទឹកដោះគោ។

    • អាហារ និងភេសជ្ជៈមានជាតិស្ករខ្ពស់ ជាពិសេសទឹកផ្លែឈើ សូដា ស្ករគ្រាប់ និងបង្អែមខ្ចប់ផ្សេងទៀត (ដូចជាខូឃីស៍) ។

    • អាហារដែលមានជាតិខ្លាញ់ខ្ពស់ រួមមានបេកខុន សាច់ក្រក ប៊ឺ ប្រេង និងបំពង។

    • Sorbitol និង Xylitol ។ ទាំងនេះគឺជាមេស្ករសិប្បនិម្មិតដែលត្រូវបានរកឃើញនៅក្នុងស្ករគ្រាប់ដែលគ្មានស្ករ និងស្ករកៅស៊ូ។

  • ដើម្បីកាត់បន្ថយការទល់លាមក៖

    • បង្កើនបរិមាណជាតិសរសៃដែលអ្នកញ៉ាំបន្តិចម្តងៗ។ សម្រាប់មនុស្សមួយចំនួនដែលមាន IBS ការញ៉ាំជាតិសរសៃច្រើនអាចធ្វើឱ្យរោគសញ្ញាមួយចំនួនកាន់តែអាក្រក់ទៅៗ រួមទាំងហើម។ ការបន្ថែមសរសៃបន្តិចម្តងៗ អាចជួយអ្នកឱ្យជៀសផុតពីបញ្ហាទាំងនេះ។

    • រួមមានផ្លែឈើ បន្លែ សណ្តែក និងគ្រាប់ធញ្ញជាតិទាំងមូលនៅក្នុងរបបអាហាររបស់អ្នកជារៀងរាល់ថ្ងៃ។ អាហារទាំងនេះមានជាតិសរសៃខ្ពស់។

    • ពិសារទឹកឱ្យបានច្រើន។ ប្រសិនបើអ្នកមានជំងឺតម្រងនោម បេះដូង ឬថ្លើម ហើយត្រូវកំណត់បរិមាណសារធាតុរាវ នោះ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកមុននឹងបង្កើនបរិមាណសារធាតុរាវដែលអ្នកផឹក។

    • ធ្វើលំហាត់ប្រាណខ្លះៗជារៀងរាល់ថ្ងៃ។ ធ្វើចលនាយឺតៗ ដល់ 30 ទៅ 60 នាទីក្នុងមួយថ្ងៃនៅលើ 5 ឡើងទៅក្នុងមួយសប្តាហ៍។

    • លេបថ្នាំបំប៉នជាតិសរសៃ ដូចជា Citrucel ឬ Metamucil រាល់ថ្ងៃ ប្រសិនបើចាំបាច់។ អាន និងអនុវត្តតាមការណែនាំទាំងអស់នៅលើស្លាក។

    • កំណត់ពេលជារៀងរាល់ថ្ងៃសម្រាប់ការបន្ទោរបង់។ ការបង្កើតទម្លាប់ជាប្រចាំថ្ងៃអាចនឹងជួយបាន។ ចំណាយពេលរបស់អ្នកមួយៗ ហើយកុំបង្ខំនៅពេលមានបន្ទោរបង់។

  • រក្សាកំណត់ហេតុប្រចាំថ្ងៃអំពីអ្វីដែលអ្នកញ៉ាំ និងរោគសញ្ញាដែលអ្នកមាន។ នេះអាចជួយស្វែងរកអាហារដែលបណ្តាលឱ្យអ្នកមានបញ្ហា។

  • បរិភោគយឺតៗ។ ព្យាយាមបង្កើតពេលសម្រាកលំហែកាយ។

  • រកវិធីដើម្បីកាត់បន្ថយភាពតានតឹង។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែង​រក​ការ​ថែទាំផ្នែក​វេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • ការឈឺចាប់របស់អ្នកគឺខុសពីធម្មតា ឬកើតឡើងជាមួយគ្រុនក្តៅ។

  • អ្នកស្រកទម្ងន់ដោយមិនមានការព្យាយាម ឬអ្នកបាត់បង់ចំណង់អាហារ ហើយអ្នកមិនដឹងថាមកពីហេតុអ្វី។

  • រោគសញ្ញារបស់អ្នកច្រើនតែធ្វើឱ្យអ្នកភ្ញាក់ពីដំណេក។

  • លាមករបស់អ្នកគឺខ្មៅ និងដុំ ឬមានស្នាមឆ្នូតឈាម។

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយ​សូម​ប្រាក​ដថា អ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • រោគសញ្ញា IBS របស់អ្នកកាន់តែយ៉ាប់យ៉ឺនឡើង ឬចាប់ផ្តើមរំខានដល់ជីវិតប្រចាំថ្ងៃរបស់អ្នក។

  • អ្នកចាប់ផ្ដើមនឿយហត់ជាងធម្មតា។

  • ការព្យាបាលនៅផ្ទះរបស់អ្នកលែងមានប្រសិទ្ធ​ភាព។

បច្ចុប្បន្នជា: 19 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2026 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer