បន្ទាប់ពីការសម្រាលរបស់អ្នករួច (រយៈពេលក្រោយពេលសម្រាល)៖ការណែនាំអំពីការថែទាំ
After Your Delivery (the Postpartum Period): Care Instructions
ទិដ្ឋភាពទូទៅ

សូមអបអរសាទរចំពោះកំណើតកូនរបស់អ្នក។ ដូចជាការមានផ្ទៃពោះដែរ
រយៈពេលរបស់ទារកទើបនឹងកើតអាចជាពេលវេលាមួយនៃភាពរំភើប រីករាយ និងអស់កម្លាំង។
អ្នកអាចក្រឡេកមើលទារកតូចអស្ចារ្យរបស់អ្នក ហើយមានអារម្មណ៍រីករាយ។
អ្នកក៏អាចនឹងមានអារម្មណ៍លើសលប់ពីម៉ោងគេងថ្មី និងទំនួលខុសត្រូវថ្មីរបស់អ្នក។
ដំបូង ទារកតែងតែគេងនៅពេលថ្ងៃ ហើយភ្ញាក់ដឹងខ្លួននៅពេលយប់។ ពួកគេមិនមានលំនាំ ឬទម្លាប់ទេ។
ពួកគេអាចនឹងត្អើកភ្លាមៗ កន្ត្រាក់ភ្ញាក់ដឹងខ្លួនដោយខ្លួនឯង
ឬមើលទៅដូចជាពួកគេមានភ្នែកស្រឡេវ។ អាការៈទាំងអស់នេះជារឿងធម្មតា
ហើយពួកគេថែមទាំងអាចធ្វើឱ្យអ្នកញញឹមផងដែរ។
នៅប៉ុន្មានសប្តាហ៍ដំបូងទាំងនេះក្រោយពីការសម្រាលកូន សូមព្យាយាមថែរក្សាខ្លួនឯងឱ្យបានល្អ។
វាអាចនឹងចំណាយពេលពី 4 ទៅ 6 សប្តាហ៍ដើម្បីមានអារម្មណ៍ថាជាខ្លួនអ្នកម្តងទៀត ហើយអាចនឹងមានរយៈពេលយូរ
ប្រសិនបើអ្នកសម្រាលកូនដោយការវះកាត់។ អ្នកទំនងជានឹងអស់កម្លាំងខ្លាំងក្នុងរយៈពេលជាច្រើនសប្តាហ៍។
ថ្ងៃរបស់អ្នកនឹងពោពេញទៅដោយការឡើងនិងចុះ ប៉ុន្តែក៏មានអំណរច្រើនផងដែរ។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
តើអ្នកអាចថែទាំខ្លួនអ្នកនៅផ្ទះបានតាមរបៀបណា?
ថែរក្សារាងកាយរបស់អ្នក ក្រោយពីការសម្រាល
-
ប្រើទ្រនាប់ជំនួសឱ្យតំប៉ុងសម្រាប់លំហូរឈាមដែលអាចមានរយៈពេល 2 សប្តាហ៍។
-
កាត់បន្ថយការរមួលក្រពើដោយប្រើថ្នាំអ៊ីប៊ុយប្រូហ្វេន (Advil, Motrin)។
-
កាត់បន្ថយការឈឺចាប់នៃជំងឺឬសដូងបាត និងតំបន់នៅចន្លោះទ្វារមាស និងរន្ធគូថ
របស់អ្នកដោយប្រើកញ្ចប់ទឹកកកស្អំ ឬទ្រនាប់ស្អំ។
-
កាត់បន្ថយការទល់លាមកដោយផឹកទឹកឱ្យបានច្រើន និងញ៉ាំអាហារដែលមានជាតិសរសៃខ្ពស់។
សួរវេជ្ជបណ្ឌិតរបស់អ្នកអំពីថ្នាំបញ្ចុះលាមកដែលពុំចាំបាច់មានវេជ្ជបញ្ជា។
-
សម្អាតខ្លួនរបស់អ្នកដោយការបាញ់ទឹកក្តៅឧណ្ហៗពីដបជំនួសឱ្យការជូតខ្លួនដោយប្រើក្រដាសអនាម័យ។
-
លាងសម្អាតផ្លូវលាមកនៅក្នុងទឹកក្តៅឱ្យបានច្រើនដងក្នុងមួយថ្ងៃ។
-
ពាក់អាវទ្រនាប់ដែលងាយថែទាំ។ កាត់បន្ថយការឈឺ
និងការហើមសុដន់ដោយប្រើសម្លៀកបំពាក់ដែលមានសំណើនក្តៅឧណ្ហៗ។
-
ប្រសិនបើអ្នកមិនកំពុងបំបៅដោះកូនទេ សូមប្រើទឹកកកជាជាងប្រើកម្ដៅសម្រាប់ការឈឺសុដន់។
-
អ្នកប្រហែលជារាំងរដូវក្នុងរយៈពេលជាច្រើនខែ ប្រសិនបើអ្នកកំពុងបំបៅដោះកូន។ អ្នកអាចហូរឈាមកាន់តែច្រើន
និងកាន់តែយូរជាងលើកដំបូង ដែលអ្នកបានធ្វើមុនពេលអ្នកមានផ្ទៃពោះ។
-
រង់ចាំរហូតដល់អ្នកបានសះស្បើយ (ប្រហែល 4 ទៅ 6 សប្តាហ៍) មុនពេលអ្នករួមភេទ។
សួរវេជ្ជបណ្ឌិតរបស់អ្នកថា នៅពេលណាដែលវាមិនមានបញ្ហាសម្រាប់អ្នកដើម្បីរួមភេទ។
-
ព្យាយាមកុំធ្វើដំណើរជាមួយទារករបស់អ្នកក្នុងរយៈពេល 5 ឬ 6 សប្តាហ៍។
ប្រសិនបើអ្នកធ្វើដំណើរតាមរថយន្តសម្រាប់រយៈពេលយូរ សូមឈប់ឱ្យបានញឹកញាប់ ដើម្បីដើរជុំវិញ
និងសណ្ដូកដៃសណ្ដូកជើង។
ជៀសវាងការអស់កម្លាំង
-
សម្រាករៀងរាល់ថ្ងៃ។ ព្យាយាមគេងមួយស្របក់នៅពេលដែលកូនរបស់អ្នកគេង។
-
សុំឱ្យមានមនុស្សពេញវ័យម្នាក់ទៀតនៅជាមួយអ្នកពីរបីថ្ងៃ បន្ទាប់ពីសម្រាលរួច។
-
រៀបចំផែនការថែទាំកូន ប្រសិនបើអ្នកមានកូនមួយទៀត។
-
បន្តការបត់បែន ដើម្បីឱ្យអ្នកអាចញ៉ាំបាននៅម៉ោងរំលងអាធ្រាត និងគេងនៅពេលអ្នកត្រូវការ។
ទាំងអ្នក និងកូនរបស់អ្នកកំពុងធ្វើកាលវិភាគថ្មី។
-
រៀបចំផែនការដំណើរកម្សាន្តតូចៗ ដើម្បីចេញពីផ្ទះ។
ការផ្លាស់ប្តូរអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនសូវអស់កម្លាំង។
-
ស្នើសុំជំនួយផ្នែកការងារ ការចម្អិនម្ហូប និងការទិញអ៊ីវ៉ាន់។ រំលឹកខ្លួនឯងថា
ការងាររបស់អ្នកគឺត្រូវមើលថែទារករបស់អ្នក។
ដឹងអំពីជំនួយសម្រាប់ការធ្លាក់ទឹកចិត្តក្រោយពេលសម្រាល។
-
"ការសោកសៅក្រោយសម្រាល" គឺជារឿងធម្មតាសម្រាប់រយៈពេល 1 ទៅ 2 សប្តាហ៍ដំបូង បន្ទាប់ឆ្លងទន្លេ។
អ្នកអាចនឹងយំ ឬមានអារម្មណ៍សោកសៅ ឬឆាប់ខឹងដោយគ្មានមូលហេតុ។
-
សម្រាកនៅពេលណាដែលអ្នកអាចធ្វើបាន។ ការអស់កម្លាំងធ្វើឱ្យពិបាកគ្រប់គ្រងអារម្មណ៍របស់អ្នក។
-
ទៅដើរលេងជាមួយកូនអ្នក។
-
និយាយជាមួយដៃគូ មិត្តភក្តិ និងគ្រួសាររបស់អ្នកអំពីអារម្មណ៍របស់អ្នក។
-
ប្រសិនបើរោគសញ្ញារបស់អ្នកមានរយៈពេលច្រើនជាងពីរបីសប្តាហ៍
ឬប្រសិនបើអ្នកមានអារម្មណ៍ធ្លាក់ទឹកចិត្តខ្លាំង សូមសួរវេជ្ជបណ្ឌិតរបស់អ្នកឱ្យជួយ។
-
ការធ្លាក់ទឹកចិត្តក្រោយពេលសម្រាល អាចព្យាបាលបាន។ ក្រុមគាំទ្រ និងការប្រឹក្សាយោបល់ អាចជួយបាន។
ពេលខ្លះ ថ្នាំក៏អាចជួយបានផងដែរ។
រក្សាសុខភាពឱ្យល្អ
-
ញ៉ាំអាហារដែលធ្វើឱ្យមានសុខភាពល្អ ដើម្បីឱ្យអ្នកមានថាមពលកាន់តែច្រើន។
-
ប្រសិនបើអ្នកបំបៅដោះកូន សូមជៀសវាងថ្នាំ។ ប្រសិនបើអ្នកឈប់ជក់បារីក្នុងពេលមានផ្ទៃពោះ
សូមព្យាយាមកុំជក់បារី។ ប្រសិនបើអ្នកជ្រើសរើសពិសារភេសជ្ជៈក្នុងពេលនេះ
នោះសូមពិសារតែមួយកំប៉ុងបានហើយ ហើយកាត់បន្ថយចំនួនដងដែលអ្នកពិសារភេសជ្ជៈ។ រង់ចាំយ៉ាងហោចណាស់ 2
ម៉ោងសិនចាំបំបៅដោះកូន បន្ទាប់ពីអ្នកពិសារភេសជ្ជៈ ដើម្បីកាត់បន្ថយបរិមាណជាតិអាល់កុល
ដែលទារកអាចនឹងទទួលបាននៅក្នុងទឹកដោះ។
-
ចាប់ផ្តើមធ្វើលំហាត់ប្រាណប្រចាំថ្ងៃបន្ទាប់ពីរយៈពេល 4 ទៅ 6 សប្តាហ៍
ប៉ុន្តែសម្រាកនៅពេលអ្នកមានអារម្មណ៍អស់កម្លាំង។
-
រៀនធ្វើលំហាត់ប្រាណដើម្បីសម្រកក្បាលពោះរបស់អ្នក។
ធ្វើលំហាត់ប្រាណបែបខេហ្គែលដើម្បីទទួលបានភាពរឹងមាំឡើងវិញនៅក្នុងសាច់ដុំអាងត្រគាករបស់អ្នក។
អ្នកអាចធ្វើលំហាត់ប្រាណទាំងនេះបាន នៅពេលអ្នកឈរ ឬអង្គុយ។
-
បន្តឹងសាច់ដុំដូចគ្នាដែលអ្នកនឹងប្រើដើម្បីបញ្ឈប់ទឹកនោមរបស់អ្នក។ ពោះ និងភ្លៅរបស់អ្នក
មិនគួរធ្វើចលនាទេ។
-
ទប់ការច្របាច់រយៈពេល 3 វិនាទី ហើយបន្ទាប់មក សម្រាករយៈពេល 3 វិនាទី។
-
ចាប់ផ្តើមដោយ 3 វិនាទី។ បន្ទាប់មក បន្ថែម 1 វិនាទីរៀងរាល់សប្តាហ៍
រហូតដល់អ្នកអាចច្របាច់បានរយៈពេល 10 វិនាទី។
-
ធ្វើលំហាត់ម្តងទៀត 10 ទៅ 15 ដង សម្រាប់វគ្គនីមួយៗ។ ធ្វើបីវគ្គ ឬច្រើនវគ្គក្នុងមួយថ្ងៃ។
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
ចែករំលែកព័ត៌មាននេះជាមួយដៃគូ គ្រួសារ ឬមិត្តភក្តិ។ ពួកគេអាចជួយអ្នកមើលសញ្ញាព្រមាន។
ហៅទូរសព្ទ 911 គ្រប់ពេលដែលអ្នកគិតថាអ្នកអាចត្រូវការការថែទាំបន្ទាន់។ ឧទាហរណ៍ សូមទូរសព្ទ
ប្រសិនបើ៖
-
អ្នកធ្លាប់គិតដល់ការធ្វើបាបខ្លួន ដល់ទារករបស់អ្នក ឬអ្នកដទៃទៀត។
-
អ្នកបានសន្លប់ (បាត់បង់ស្មារតី)។
-
អ្នកឈឺដើមទ្រូង ពិបាកដកដង្ហើម ឬក្អកមានឈាម។
-
អ្នកមានជំងឺប្រកាច់។
សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែងរកការថែទាំផ្នែកវេជ្ជសាស្ត្រជាបន្ទាន់
ប្រសិនបើ៖
-
អ្នកមានសញ្ញានៃការធ្លាក់ឈាម (មានហូរចេញច្រើនពេក) ដូចជា៖
-
ការហូរឈាមតាមទ្វារមាសខ្លាំង។ នេះមានន័យថាបន្ទះសំឡីអនាម័យរបស់អ្នកសើមជោកចំនួនមួយ
ឬច្រើនជាងនេះក្នុងរយៈពេលមួយម៉ោង។ ឬអ្នកធ្លាក់ដុំឈាមធំជាងស៊ុត។
-
មានអារម្មណ៍វិលមុខ ឬធីងធោង ឬអ្នកមានអារម្មណ៍ថាអ្នកអាចដួលសន្លប់។
-
មានអារម្មណ៍នឿយហត់ ឬល្ហិតល្ហៃដែលអ្នកមិនអាចធ្វើសកម្មភាពធម្មតារបស់អ្នកបាន។
-
ចង្វាក់បេះដូងលោតលឿន ឬមិនទៀងទាត់។
-
ឈឺពោះថ្មីៗ ឬខ្លាំងជាងមុន។
-
អ្នកមានរោគសញ្ញានៃការឆ្លងមេរោគដូចជា៖
-
អ្នកមានរោគសញ្ញានៃដុំឈាមនៅលើជើង (ដែលត្រូវបានហៅថាជំងឺកកឈាមក្នុងសរសៃវ៉ែន) ដូចជា៖
-
អ្នកមានសញ្ញានៃដំណើរការឡើងឈាមពេលមានផ្ទៃពោះដូចជា៖
តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា អ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើ៖
-
ការហូរឈាមតាមទ្វារមាសរបស់អ្នកមិនថយចុះទេ។
-
អ្នកមានអារម្មណ៍សោកសៅ ថប់បារម្ភ ឬអស់សង្ឃឹមអស់រយៈពេលជាងពីរបីថ្ងៃ។
-
អ្នកកំពុងមានបញ្ហាជាមួយនឹងដើមទ្រូងរបស់អ្នក ឬការបំបៅកូនដោយដោះ។
បច្ចុប្បន្នជា: 7 តុលា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។