Health Encyclopedia
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

បញ្ហាដំណេកចំពោះទារក៖ការណែនាំអំពីការថែទាំ

Sleep Problems in Babies: Care Instructions

ទិដ្ឋភាពទូទៅ​

ទម្លាប់គេងរបស់កូនអ្នកនឹងផ្លាស់ប្តូរច្រើនរវាងពេលទើបនឹងកើត និងថ្ងៃកំណើតដំបូង។ ទារកទើបនឹងកើតជាធម្មតាគេងម្ដងពី 2​ ទៅ 4 ម៉ោង​ ប្រហែលជា 18 ម៉ោងក្នុងមួយថ្ងៃ។ នៅអាយុ 3 ខែ ទារកភាគច្រើនគេងរហូតដល់ 7 ទៅ 8 ម៉ោងក្នុងមួយយប់។

ប៉ុន្តែពេលខ្លះកូនរបស់អ្នកនឹងមិន "គេងដូចទារកទេ"។ ហើយប្រសិនបើទារកមិនគេង គ្មាននរណាម្នាក់គេងទេ។ វាជារឿងធម្មតាទេសម្រាប់ទារកដែលមានសុខភាពល្អមានពេលវេលាគេងច្រើន។ ប៉ុន្តែប្រសិនបើកូនរបស់អ្នកមានបញ្ហាក្នុងការគេងលក់រាល់យប់ ឬភ្ញាក់ច្រើនដង​ក្នុងមួយ​យប់ ​​អ្នកប្រហែលជាចង់សាកល្បងវិធីថ្មីៗដើម្បីជួយដល់ការគេងរបស់កូនអ្នក។

តើអ្នកអាចជួយកូនរបស់អ្នកឲ្យគេងលក់ស្រួល​។ គោលដៅគឺជួយកូនរបស់អ្នកឱ្យរៀនលួងលោមខ្លួនឯង ដូច្នេះអ្នកមិនក្លាយជាប្រភពនៃការ​លួងលោមតែមួយគត់របស់កូនអ្នកនៅពេលគេងនោះទេ។

កុំបារម្ភថាការភ្ញាក់នៅពេលយប់នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពកូនអ្នក។ ទារកនឹងគេងនៅពេលពួកគេអស់កម្លាំង។ ប្រសិនបើកូនរបស់អ្នកញ៉ាំបានគ្រប់គ្រាន់​ហើយមើលទៅសកម្ម​ និងរីករាយនៅពេលថ្ងៃ​នោះ​កូនរ​បស់អ្នកមិនអីទេ។ ប៉ុន្តែប្រសិនបើកូនរបស់អ្នកមួម៉ៅខ្លាំង ហើយញ៉ាំមិនបានគ្រប់គ្រាន់ ​ឬមិនប្រព្រឹត្ដ​តាមរបៀប​ដែល​អ្នកគិតថាពួកគេគួ​​រ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិត។ កូនរបស់អ្នកអាចឈឺ។

រហូតដល់ថ្ងៃកំណើតដំបូងរបស់កូនអ្នក ត្រូវចាំថាដាក់កូនរបស់អ្នកឱ្យដេកផ្ងារ។ ការធ្វើបែបនេះកាត់បន្ថយហានិភ័យនៃអាការរោគប្រល័យជីវិតទារកភ្លាមៗក្នុងពេលគេង (SIDs)។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់សម្រាប់ការព្យាបាល និង​សុវត្ថិភាពកូន​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​​ទូរស​ព្ទ​ទៅ​វេជ្ជបណ្ឌិត​របស់អ្នក ​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតល្អមួយផងដែរ ដើម្បី​ដឹងអំពីលទ្ធផលតេស្តរបស់កូនរបស់​អ្នក និង​រក្សាទុកបញ្ជីថ្នាំដែលកូនរបស់អ្នកប្រើ។

តើអ្នកអាចថែទាំកូនរបស់អ្នកនៅផ្ទះបានតាម​របៀបណា?

ដាក់កូនរបស់អ្នកឲ្យគេង

  • កំណត់កាលវិភាគទៀងទាត់នៃការគេងថ្ងៃ និងការគេងយប់សម្រាប់កូនរបស់អ្នក។

    • ដាក់កូនរបស់អ្នកឱ្យគេងភ្លាមៗ នៅពេលពួកគេងងុយគេង។ កូនរបស់អ្នកអាចញីភ្នែករបស់ពួកគេនៅពេលដែលងងុយគេង។ ប្រសិនបើកូនរបស់អ្នកនឿយហត់ខ្លាំងពេក វាអាចពិបាកសម្រាប់ពួកគេក្នុងការគេង។

    • ប្រសិនបើទារករបស់អ្នកខកខានការគេង សូមព្យាយាមធ្វើឲ្យពួកគេនៅរឮករហូតដល់ម៉ោងគេងបន្ទាប់។

  • នៅពេលយប់ រៀបចំទម្លាប់ដែលធ្វើឲ្យស្ងប់អារម្មណ៍។ ងូតទឹកឲ្យកូនរបស់អ្នក ច្រៀងបំពេរ អានសៀវភៅ ឬនិទានរឿង។ សកម្មភាពទាំងនេះអាចបន្ធូរអារម្មណ៍កូនរបស់អ្នក។ ពួកគេក៏ជាសញ្ញាបង្ហាញថា ដល់ពេលគេងហើយ។ កុំធ្វើឱ្យកូនរបស់អ្នករំភើបជាមួយនឹងការលេងយ៉ាងសកម្មមុនពេលគេង។

  • នៅពេលកូនរបស់អ្នកងងុយគេង សូមដាក់កូនរបស់អ្នកចូលក្នុងគ្រែទារកនៅក្នុងបន្ទប់ដែលស្ងប់ស្ងាត់ និងងងឹត។ នេះនឹងជួយឱ្យកូនរបស់អ្នករៀនគេងនៅក្នុងគ្រែទារក។

  • កុំយោលខ្លួនកូនរបស់អ្នកទៅវិញទៅមកដើម្បីឱ្យគេង។ កូនរបស់អ្នកនឹងស្វែងយល់ថាអ្នកត្រូវការជួយពួកគេឲ្យគេង។ យោលខ្លួនកូនរបស់អ្នកទៅវិញទៅមក ប៉ុន្តែដាក់ពួកគេឱ្យគេង នៅពេលដែលពួកគេងងុយគេង ប៉ុន្តែនៅរឮក។

ដាក់កូនរបស់អ្នកគេងវិញ

  • ពិនិត្យមើលថាតើកូនរបស់អ្នកឃ្លាន ឬត្រូវការការផ្លាស់ខោទឹកនោមដែរឬទេ។ បំបៅ ឬផ្លាស់ប្តូរខោទឹកនោមកូនរបស់អ្នកដោយស្ងប់ស្ងាត់។ រក្សាពន្លឺភ្លើង​ឲ្យ​ភ្លឺ​តិចៗ។ ព្យាយាម​កុំលេងជាមួយកូនរបស់អ្នក។ ដាក់កូនរបស់អ្នកចូលក្នុងគ្រែទារកវិញ បន្ទាប់ពីបំបៅ ឬផ្លាស់ប្តូរខោទឹកនោម។

  • រយៈពេលនៃការរអ៊ូរទាំ និងភាពរសាប់រសុលជារៀងរាល់ពី 50 ទៅ 60 នាទីម្ដងគឺជាផ្នែកធម្មតានៃ​វដ្តដំណេករបស់ទារក។ ភាពរសាប់រសុលជាធម្មតាមានរយៈពេលពីរបីនាទី។ នៅពេលទារកនៅតែម្នាក់ឯង ពួកគេនឹងគេងវិញ។

  • ផ្តល់ការលួងលោម ប្រសិនបើកូនរបស់អ្នកឈឺ ឬហាក់ដូចជាភ័យខ្លាច។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់កូនអ្នក ហើយសូមប្រាកដថាអ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ក្នុងករណី៖

  • អ្នកចង់បានជំនួយបន្ថែមដើម្បីឱ្យកូនអ្នកគេង។

  • អ្នកមានការព្រួយបារម្ភអំពីរបៀបដែលកូនរបស់អ្នកកំពុងដេក។

  • កូនរបស់អ្នកមួរម៉ៅ ឬមិនញ៉ាំបាន​ល្អ។

  • កូនរបស់អ្នកងងុយគេងខ្លាំង ហើយពិបាកភ្ញាក់នៅពេលថ្ងៃ ដែល​ពួកគេតែងលេងច្រើន​។

បច្ចុប្បន្នជា: 24 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer