Health Encyclopedia
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

រោគផ្សិតក្រចកជើង ៖​ការណែនាំអំពីការថែទាំ​

Fungal Nail Infection: Care Instructions

ទិដ្ឋភាពទូទៅ​

ក្រចកដែលឆ្លងមេរោគផ្សិតតែងតែប្រែទៅជាពណ៌ស ឬលឿង។ នៅពេលផ្សិតរាលដាល ក្រចកប្រែទៅជាពណ៌ដិត ហើយកាន់តែក្រាស់។ ហើយគែមក្រចកចាប់ផ្តើមប្រែទៅជាស្រួយ និងប្រេះ។ ការឆ្លងមេរោគមិនល្អអាចបណ្តាលឱ្យឈឺចាប់ ហើយក្រចកអាចរលាត់ចេញពីម្រាមជើង ឬម្រាមដៃ។

ក្រចកដែលប្រឈមនឹងសំណើម និងត្រូវក្តៅច្រើនដែលទំនងជាឆ្លងដោយផ្សិត។ នេះអាចកើតឡើងពីការពាក់ស្បែកជើងសើមជាញឹកញាប់ និងពីការដើរដោយជើងទទេនៅលើឥដ្ឋក្នុងបន្ទប់ទឹក។ ឬវាអាចកើតឡើង ប្រសិនបើអ្នកចែករំលែករបស់របរផ្ទាល់ខ្លួនដូចជា កន្សែង និងកន្ត្រៃកាត់ក្រចក។

វាពិបាកក្នុងការព្យាបាលមររោគផ្សិតក្រចក។ ហើយការឆ្លងអាចត្រឡប់មកវិញ បន្ទាប់ពីវាបានបាត់ទៅ។ ប៉ុន្តែពេលខ្លះថ្នាំអាចកម្ចាត់មរោគផ្សិតក្រចកជារៀងរហូត។ ប្រសិនបើការឆ្លងមិនល្អ ឬប្រសិនបើវាបណ្តាលឱ្យឈឺចាប់ច្រើន អ្នកប្រហែលជាត្រូវយកក្រចកចេញ។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបាន​តាម​របៀបណា?

  • ប្រើប្រាស់ថ្នាំរបស់អ្នកឱ្យបានត្រឹមត្រូវ​តាមវេជ្ជបញ្ជា។ ហៅទូរសព្ទទៅគ្រូពេទ្យ ប្រសិនបើអ្នកមានបញ្ហាជាមួយថ្នាំរបស់អ្នក។

  • ប្រសិនបើវេជ្ជបណ្ឌិតបានផ្តល់​ឱ្យក្រែ​ម ​ឬ​វត្ថុរាវ​ដើម្បីដា​ក់​លើ​ក្រចក​របស់​អ្នក សូ​មប្រើវាតាមការណែនាំឲ្យបានច្បាស់លាស់។

  • លាងដៃ និងជើងរបស់អ្នកឱ្យបានញឹកញាប់ ហើយ​លាង​ដៃ​បន្ទាប់​ពី​ប៉ះ​ជើងរបស់អ្នករួច។

  • រក្សាក្រចករបស់អ្នកឱ្យស្អាត និងស្ងួត។ សម្ងួតជើង​របស់​អ្នក​ឲ្យបានគ្រប់សព្វ បន្ទាប់​ពី​អ្នក​ងូត​ទឹក​ហើយ​មុន​ពេល​អ្នក​ពាក់ស្បែកជើង និងស្រោមជើង។

  • រក្សាក្រចករបស់អ្នកដោយកាត់តម្រឹម។

  • ផ្លាស់ប្តូរស្រោមជើងញឹកញាប់។ ពាក់ស្រោមជើងស្ងួតដែលស្រូបយកសំណើម។

  • កុំដើរជើងទទេនៅកន្លែងសាធារណៈ។

  • ប្រើថ្នាំបាញ់ ឬម្សៅ​ដែលប្រយុទ្ធ​ប្រឆាំងនឹង​ផ្សិត​នៅលើជើ​ង និ​ង​ក្នុង​ស្បែក​ជើងរបស់អ្នក។

  • កុំកេះស្បែកជុំវិញក្រចករបស់អ្នក។

  • កុំប្រើថ្នាំលាបក្រចក ឬក្រចកក្លែងក្លាយលើក្រចករបស់អ្នក។

  • កុំចែករំលែករបស់របរផ្ទាល់ខ្លួនដូចជាកន្សែង និងកន្ត្រៃក្រចក។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែង​រក​ការ​ថែទាំផ្នែក​វេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • អ្នកមានរោគសញ្ញានៃការឆ្លងមេរោគដូចជា៖

    • បង្កើនការឈឺចាប់ ហើម ក្តៅ ឬក្រហម។

    • ស្នាមឆ្នូតក្រហមបង្កឡើងពីកន្លែងឆ្លងមេរោគ។

    • ខ្ទុះហូរចេញពីកន្លែងឆ្លងមេរោគ។

    • គ្រុនក្តៅ។

  • អ្នកមានការឈឺម្រាមជើងកើនឡើង។

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយ​សូម​ប្រាក​ដថាអ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • អ្នកមិនបានធូរស្បើយដូចការរំពឹងទុក។

បច្ចុប្បន្នជា: 16 វិច្ឆិកា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer