គាំងបេះដូង៖ការណែនាំអំពីការថែទាំ
Heart Attack: Care Instructions
ទិដ្ឋភាពទូទៅ
ការគាំងបេះដូងគឺជាករណីមួយដែលកើតឡើងនៅពេលដែលផ្នែកនៃសាច់ដុំបេះដូងមិនមានឈាម និងអុកស៊ីសែនគ្រប់គ្រាន់។
ផ្នែកនៃបេះដូងនេះចាប់ផ្តើមស្លាប់។ ការគាំងបេះដូងត្រូវបានគេហៅថា សាច់ដុំបេះដូងមិនទទួលបានឈាមគ្រប់គ្រាន់
ឬ MI ។
ការគាំងបេះដូងភាគច្រើនកើតឡើងជាញឹកញាប់
ដោយសារតែលំហូរឈាមឆ្លងកាត់សរសៃឈាមបេះដូងមួយឬច្រើនត្រូវបានកកស្ទះ។
ការស្ទះនេះជាធម្មតាបណ្តាលមកពីកំណកឈាមដែលបង្កើតនៅពេលបន្ទះនៅក្នុងសរសៃឈាមបែកចេញ។
បន្ទាប់ពីគាំងបេះដូង អ្នកប្រហែលជាព្រួយបារម្ភអំពីអនាគតរបស់អ្នក។
ក្នុងរយៈពេលជាច្រើនសប្តាហ៍ខាងមុខនេះបេះដូងរបស់អ្នកនឹងចាប់ផ្តើមជាសះស្បើយ។
ទោះជាពិបាកក្នុងការកាត់បន្ថយទម្លាប់ចាស់ៗក៏ដោយ
ក៏អ្នកអាចកាត់បន្ថយហានិភ័យនៃការមានជំងឺគាំងបេះដូងផ្សេងទៀតដែរ។
អ្នកអាចធ្វើវាដោយការផ្លាស់ប្តូររបៀបរស់នៅមួយចំនួន និងដោយការលេបថ្នាំ។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
តើអ្នកអាចថែទាំខ្លួនអ្នកនៅផ្ទះបានតាមរបៀបណា?
សកម្មភាព
-
រហូតទាល់តែវេជ្ជបណ្ឌិតរបស់អ្នកនិយាយថាមិនអីទេ កុំធ្វើលំហាត់ប្រាណដែលប្រើកម្លាំងខ្លាំង។ ហើយកុំលើក
ទាញ ឬរុញអ្វីដែលធ្ងន់។ សួរវេជ្ជបណ្ឌិតរបស់អ្នកថាតើសកម្មភាពប្រភេទណាដែលមានសុវត្ថិភាពសម្រាប់អ្នក។
-
ប្រសិនបើវេជ្ជបណ្ឌិតមិនបានរៀបចំកម្មវិធីស្តារនីតិសម្បទាបេះដូង (rehab) ឲ្យអ្នកទេ សូមនិយាយជាមួយគាត់
ឬនាងថាតើអ្វីដែលត្រឹមត្រូវសម្រាប់អ្នក។
ការស្តារបេះដូងឡើងវិញរួមបញ្ចូលទាំងការធ្វើលំហាត់ប្រាណដែលមានការត្រួតពិនិត្យ។
វាក៏រួមបញ្ចូលទាំងជំនួយក្នុងការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅនិងការគាំទ្រផ្នែកស្មារតីផងដែរ។
វាអាចកាត់បន្ថយហានិភ័យរបស់អ្នកចំពោះបញ្ហាបេះដូងនាពេលអនាគត។
-
បង្កើនសកម្មភាពរបស់អ្នកយឺតៗ។ សម្រាករយៈពេលខ្លី នៅពេលអ្នកអស់កម្លាំង។
-
ប្រសិនបើវេជ្ជបណ្ឌិតណែនាំវា សូមហាត់ប្រាណបន្ថែម។ ការដើរគឺជាជម្រើសមួយដ៏ល្អមួយ។
បង្កើនចំនួនជំហានដែលអ្នកដើរជារៀងរាល់ថ្ងៃបន្តិចម្ដងៗ។ ព្យាយាមយ៉ាងហោចណាស់ 30
នាទីនៅថ្ងៃភាគច្រើននៃសប្តាហ៍។ អ្នកក៏ប្រហែលជាចង់ហែលទឹក ជិះកង់ ឬធ្វើសកម្មភាពផ្សេងទៀតផងដែរ។
ពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកមុនពេលអ្នកចាប់ផ្តើមកម្មវិធីហាត់ប្រាណ
ដើម្បីប្រាកដថាវាមានសុវត្ថិភាពសម្រាប់អ្នក។
-
សួរវេជ្ជបណ្ឌិតរបស់អ្នក ថាតើពេលណាអ្នកអាចបើកបរ ត្រលប់ទៅធ្វើការវិញ
និងធ្វើសកម្មភាពប្រចាំថ្ងៃផ្សេងទៀតបានម្តងទៀត។
-
អ្នកអាចរួមភេទបានភ្លាមៗនៅពេលដែលអ្នកត្រៀមខ្លួនសម្រាប់វា។ ជារឿយៗនេះមានន័យថានៅពេលអ្នកអាចដើរលំហែ
ឬឡើងជណ្តើរបានងាយស្រួល។ ពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមានកង្វល់។
ប្រសិនបើអ្នកកំពុងប្រើថ្នាំនីត្រូគ្លីសេរីន សូមកុំប្រើថ្នាំបង្កើនការឡើងរឹងរបស់លិង្គដូចជាថ្នាំ
sildenafil (Viagra), ថ្នាំ tadalafil (Cialis), ឬថ្នាំ vardenafil (Levitra) ។
ការផ្លាស់ប្តូររបៀបរស់នៅ។
-
កុំជក់បារី។ ការជក់បារីបង្កើនហានិភ័យនៃការគាំងបេះដូងមួយផ្សេងទៀត។ ប្រសិនបើអ្នកចង់បានជំនួយផ្តាច់បារី
សូមពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកអំពីកម្មវិធីផ្តាច់បារី និងឱសថ។
ធ្វើបែបនេះអាចបង្កើនឱកាសរបស់អ្នកក្នុងការផ្តាច់បារីបានល្អ ។
-
បរិភោគរបបអាហារដែលធ្វើឲ្យបេះដូងមានសុខភាពល្អ ដែលមានជាតិខ្លាញ់ឆ្អែត និងជាតិអំបិលទាប
ហើយពោរពេញទៅដោយផ្លែឈើបន្លែ និងគ្រាប់ធញ្ញជាតិទាំងមូល។
អ្នកអាចទទួលបានព័ត៌មានលម្អិតបន្ថែមអំពីរបៀបបរិភោគឲ្យមានសុខភាពល្អ។
ប៉ុន្តែគន្លឹះទាំងនេះអាចជួយអ្នកឱ្យចាប់ផ្តើម។
-
រក្សាទម្ងន់ដែលមានសុខភាពល្អ ឬសម្រកទម្ងន់ប្រសិនបើអ្នកចាំបាច់។
ថ្នាំ
-
ប្រើថ្នាំប្រកបដោយសុវត្ថិភាព។ ប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា។ សូមទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើអ្នកមានបញ្ហាជាមួយឱសថរបស់អ្នក។
អ្នកនឹងទទួលបានព័ត៌មានលម្អិតបន្ថែមអំពីថ្នាំជាក់លាក់ដែលគ្រូពេទ្យបានចេញវេជ្ជបញ្ជា។
កុំឈប់ប្រើថ្នាំរបស់អ្នកឲ្យសោះ លើកលែងតែថាវេជ្ជបណ្ឌិតប្រាប់អ្នកឲ្យឈប់។
ការមិនលេបថ្នាំរបស់អ្នកអាចបង្កើនហានិភ័យនៃការគាំងបេះដូងផ្សេងទៀត។
-
អ្នកប្រហែលជាត្រូវការថ្នាំជាច្រើនដើម្បីជួយកាត់បន្ថយហានិភ័យនៃការគាំងបេះដូងមួយផ្សេងទៀត។ ទាំងនេះ
រួមបញ្ចូលនូវ៖
-
ថ្នាំសម្ពាធឈាមដូចជាថ្នាំទប់ស្កាត់អង់ស៊ីមបំប្លែងអង់ស្យូតង់ស៊ីន (ACE) ថ្នាំ ARBs
(ថ្នាំទប់ស្កាត់ការទទួល angiotensin II) និងថ្នាំបេតាប្លុកខឺ។
-
ថ្នាំកូលេស្តេរ៉ុលត្រូវបានគេហៅថាថ្នាំស្តាទីន។
-
ថ្នាំអាស្ពីរីន និងថ្នាំពង្រាវឈាមផ្សេងទៀត។
ថ្នាំទាំងនេះបង្ការការកកឈាមដែលអាចបណ្តាលឱ្យគាំងបេះដូង។
-
ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកបានផ្តល់ថ្នាំ nitroglycerin សូមរក្សាទុកវាជាមួយអ្នកគ្រប់ពេលវេលា។
ប្រសិនបើអ្នកមានរោគសញ្ញាឈឺក្នុងទ្រូងដូចជា ការចុកទ្រូង ឬមានសម្ពាធ សូមអង្គុយចុះ ហើយសម្រាកសិន។
ចាក់ដូសដំបូងនៃថ្នាំនីត្រូគ្លីសេរីនដំបូងតាមការណែនាំ។ ប្រសិនបើរោគសញ្ញាកាន់តែអាក្រក់ទៅៗ
ឬមិនបានប្រសើរឡើងក្នុងរយៈពេល 5 នាទី សូមទូរសព្ទមក 911 ភ្លាមៗ ។ នៅបន្តការហៅទូរសព្ទ។
ប្រតិបត្តិករបន្ទាន់នឹងប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ។
-
កុំលេបថ្នាំ វីតាមីន ឬឱសថបុរាណដែលគ្មានវេជ្ជបញ្ជាដោយមិនបានពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុន។
មានសុខភាពល្អ
-
គ្រប់គ្រងស្ថានភាពសុខភាពផ្សេងទៀតដូចជា ការឡើងសម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែម។
-
ជៀសវាងការផ្តាសាយ និងគ្រុនផ្តាសាយធំ។ ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួត។
ប្រសិនបើអ្នកធ្លាប់ចាក់ពីមុនរួច សូមសួរវេជ្ជបណ្ឌិតរបស់អ្នកថាតើអ្នកត្រូវការដូសផ្សេងទៀតដែរឬទេ។
ទទួលការចាក់វ៉ាក់សាំងបង្ការគ្រុនផ្តាសាយធំជារៀងរាល់ឆ្នាំ។
ប្រសិនបើអ្នកត្រូវតែនៅជុំវិញមនុស្សដែលផ្តាសាយ ឬគ្រុនផ្តាសាយធំ សូមលាងដៃឱ្យបានញឹកញាប់។
-
ត្រូវប្រាកដថាប្រាប់វេជ្ជបណ្ឌិតអំពីរោគសញ្ញាឈឺក្នុងទ្រូងដែលអ្នកមាន ទោះបីពួកវាបានបាត់ទៅក៏ដោយ។
យកចិត្តទុកដាក់លើរោគសញ្ញាឈឺក្នុងទ្រូងរបស់អ្នក។ ដឹងពីអ្វីដែលធម្មតាសម្រាប់អ្នក
និងរៀនពីរបៀបគ្រប់គ្រងវា។ ដឹងថាពេលណាត្រូវទូរសព្ទរកជំនួយ។
-
ពិភាក្សាជាមួយគ្រួសារ មិត្តភក្តិ ឬអ្នកប្រឹក្សារបស់អ្នកអំពីអារម្មណ៍របស់អ្នក។
វាជារឿងធម្មតាទេក្នុងការមានអារម្មណ៍ភ័យខ្លាច ខឹង អស់សង្ឃឹម ធ្វើអីមិនបាន និងមានកំហុសក៏ដោយ។
និយាយដោយបើកចំហអំពីអារម្មណ៍មិនល្អអាចជួយឱ្យអ្នកលៃលកដោះស្រាយ។
ប្រសិនបើអ្នកមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត សូមនិយាយជាមួយវេជ្ជបណ្ឌិតរបស់អ្នក។
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
ទូរសព្ទ 911 គ្រប់ពេលដែលអ្នកគិតថាអ្នកអាចត្រូវការការថែទាំបន្ទាន់។ ឧទាហរណ៍
សូមទូរសព្ទប្រសិនបើ៖
-
អ្នកមានរោគសញ្ញានៃជំងឺគាំងបេះដូង។ ទាំងនេះអាចរួមមាន៖ បន្ទាប់ពីអ្នកបានហៅ 911 ប្រតិបត្តិករអាចប្រាប់អ្នកឱ្យទំពារថ្នាំមនុស្សពេញវ័យ 1 គ្រាប់
ឬថ្នាំអាស្ពីរីនដូសទាបពី 2 ទៅ 4 គ្រាប់។ រង់ចាំឡានពេទ្យ។ កុំព្យាយាមបើកបរដោយខ្លួនឯង។
-
ការឈឺទ្រូង ឬសម្ពាធលើទ្រូង ឬអារម្មណ៍ចម្លែកនៅក្នុងទ្រូង។
-
បែកញើស។
-
ការដង្ហក់។
-
ចង្អោរ ឬក្អួត។
-
ការឈឺចាប់ សម្ពាធ ឬអារម្មណ៍ចម្លែកមួយនៅខាងក្រោយ ក ថ្គាម ឬពោះផ្នែកខាងលើ ឬនៅក្នុងស្មា
ឬដៃម្ខាង ឬទាំងសងខាង។
-
អារម្មណ៍ធីងធោង ឬល្ហិតល្ហៃភ្លាមៗ។
-
ចង្វាក់បេះដូងលោតលឿន ឬមិនទៀងទាត់។
-
អ្នកមានរោគសញ្ញាឈឺចាប់បេះដូង (ដូចជាឈឺចុកទ្រូង ឬសម្ពាធជាដើម) ដែលមិនបាត់ទៅវិញដោយសម្រាក
ឬមិនធូរស្រាលក្នុងរយៈពេល 5 នាទីក្រោយពេលលេបថ្នាំ nitroglycerin មួយកម្រិត។
-
អ្នកបានសន្លប់ (បាត់បង់ស្មារតី)។
-
អ្នកមានអារម្មណ៍ថាអ្នកកំពុងគាំងបេះដូងម្ដងទៀត។
សូមហៅទៅកាន់វេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែងរកការថែទាំវេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖
-
អ្នកមានរោគសញ្ញាឈឺចាប់បេះដូង ដូចជាឈឺចុកទ្រូង ឬសម្ពាធ ញឹកញាប់ខុសពីធម្មតា ឬរោគសញ្ញាដែលខុស
ឬអាក្រក់ជាងធម្មតា។
-
អ្នកមានដង្ហើមខ្លីថ្មី ឬកាន់តែខ្លី។
-
អ្នកវិលមុខ ឬធីងធោង ឬអ្នកមានអារម្មណ៍ថាអ្នកអាចនឹងដួលសន្លប់។
តាមដានដោយយកចិត្តទុកដាក់ចំពោះការប្រែប្រួលសុខភាពអ្នក ហើយសូមប្រាកដថា អ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើអ្នកមានបញ្ហាសុខភាពណាមួយ។
បច្ចុប្បន្នជា: 4 តុលា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។