Health Encyclopedia
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

មុនកើតជំងឺទឹកនោមផ្អែម៖ការណែនាំអំពីការថែទាំ

Prediabetes: Care Instructions

ទិដ្ឋភាពទូទៅ​

../images/5bf8e15035a6748e4c831602d07dfe4f.jpg

មុនកើតជំងឺទឹកនោមផ្អែម គឺជាសញ្ញាព្រមានមួយ​ដែលបង្ហាញថា អ្នកមានហានិភ័យទទួលបានជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ មានន័យថា ជាតិស្ករក្នុងឈាមរបស់អ្នកខ្ពស់ជាង​កម្រិតធម្មតា។ ប៉ុន្តែ វាមិនខ្ពស់ល្មមរហូតកើតជំងឺទឹកនោមផ្អែមទេ។

អាហារដែលអ្នកញ៉ាំប្រែក្លាយជាស្ករតាមបែបធម្មជាតិ។ រាងកាយរបស់អ្នកប្រើស្ករសម្រាប់ថាមពល។ ជាធម្មតា សរីរាង្គមួយដែលហៅថាលំពែង បង្កើតអាំងស៊ុយលីន។ ហើយអាំងស៊ុយលីនអនុញ្ញាតឱ្យស្ករនៅក្នុងឈាមរបស់អ្នកចូលក្នុងកោសិការបស់ខ្លួន។ ប៉ុន្តែពេលខ្លះ រាងកាយមិនអាចប្រើអាំងស៊ុយលីនតាមរបៀបត្រឹមត្រូវទេ។ ដូច្នេះ ជាតិស្ករស្ថិតនៅក្នុងឈាមរបស់អ្នកជំនួសវិញ។ ការនេះ ត្រូវបានគេហៅថាភាពធន់នឹងអាំងស៊ុយលីន។ ការបង្កើតជាតិស្ករនៅក្នុងឈាមរបស់អ្នក​មានន័យថា អ្នកមានជំងឺមុនទឹកនោមផ្អែម។

ដំណឹងល្អគឺថា អ្នកអាចការពារ ឬពន្យារពេលទឹកនោមផ្អែមបាន។ ការផ្លាស់ប្ដូរ​របៀបរស់នៅបន្តិចបន្តួច​ដូចជា ​សកម្ម ​និងផ្លាស់ប្ដូរទម្លាប់​បរិភោគ​របស់​អ្នក ​ អាចជួយ​ឲ្យ​​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ត្រឡប់​ទៅ​ធម្មតា​វិញ។ អ្នកអាចធ្វើការជាមួយគ្រូពេទ្យដើម្បីធ្វើផែនការព្យាបាល។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបាន​តាម​របៀបណា?

  • មើលទម្ងន់របស់អ្នក។ ទម្ងន់ដែលមានសុខភាពល្អ ជួយឱ្យរាងកាយរបស់អ្នកប្រើអាំងស៊ុយលីន​បានត្រឹមត្រូវ។

  • កំណត់បរិមាណកាឡូរី បង្អែម និង​​​ជាតិ​ខ្លាញ់​មិនល្អដែលអ្នកញ៉ាំ។ សាកសួរគ្រូពេទ្យ ថាតើអ្នកគួរតែទៅជួបអ្នកជំនាញខាងចំណីអាហារ​ដែរ​ឬទេ។ អ្នកជំនាញខាងចំណីអាហារដែលបានចុះ​បញ្ជី អាចជួយ​ដល់​អ្នក​ក្នុង​ការ​បង្កើតផែនការអាហារដែលសមនឹងរបៀបរស់នៅរបស់អ្នក។

  • ​​ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ 30 នាទីឱ្យបានច្រើន​ថ្ងៃបំផុត​ក្នុងមួយ​សប្តាហ៍​។ ការធ្វើលំហាត់ប្រាណជួយគ្រប់គ្រង​កម្រិត​ជាតិស្ករក្នុងឈាមរបស់អ្នក។ វាក៏ជួយអ្នករក្សាទម្ងន់ដែលមានសុខភាពល្អផងដែរ។ ការដើរជាជម្រើស​មួយដ៏ប្រសើរ​មួយ។ អ្នកក៏អាចធ្វើសកម្មភាពផ្សេងៗទៀតបាន​ផងដែរដូចជា រត់ ហែលទឹក ជិះកង់ ឬលេង​តិននីស ឬកីឡាជាក្រុម។

  • មិនត្រូវជក់បារី។ ការជក់បារីអាចធ្វើឱ្យជំងឺទឹកនោមផ្អែមកាន់តែអាក្រក់ទៅៗ ។ ប្រសិនបើអ្នកចង់បានជំនួយផ្តាច់បារី សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីថ្នាំ និងកម្មវិធីផ្តាច់បារី។ ធ្វើបែបនេះ អាចបង្កើនឱកាសរបស់អ្នកក្នុងការផ្តាច់បារីជារៀងរហូត។

  • ប្រសិនបើគ្រូពេទ្យបានចេញវេជ្ជបញ្ជាថ្នាំ សូមប្រើវាតាមវេជ្ជបញ្ជា។ សូមទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមានបញ្ហាជាមួយថ្នាំរបស់អ្នក។ អ្នកនឹងទទួលបានព័ត៌មានលម្អិតបន្ថែមអំពីថ្នាំជាក់លាក់ដែលវេជ្ជបណ្ឌិតរបស់អ្នកបានចេញវេជ្ជបញ្ជា។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយ​សូម​ប្រាក​ដថា អ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • អ្នកមានរោគសញ្ញាណាមួយនៃជំងឺទឹកនោមផ្អែម។ ទាំងនេះអាចរួមមាន៖

    • ការ​ស្រេកទឹកញឹកញាប់ជាង។

    • បត់ជើងតូចច្រើន។

    • ឃ្លាន។

    • ស្រកទម្ងន់។

    • នឿយហត់ខ្លាំង។

    • ការមើលឃើញព្រិលៗ។

  • អ្នកមានមុខរបួសដែលនឹងមិនជាសះស្បើយ។

  • អ្នកមានការឆ្លងមេរោគដែលនឹងមិនបាត់ទៅវិញ។

  • សម្ពាធឈាមរបស់អ្នកមានបញ្ហា។

  • អ្នកចង់បានព័ត៌មានបន្ថែមអំពីជំងឺទឹកនោមផ្អែម និងវិធីដែលជួយអ្នកមិនឲ្យមានវា។

បច្ចុប្បន្នជា: 4 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer