Health Encyclopedia
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

ភ្នែកស្ងួត៖ការណែនាំអំពីការថែទាំ

Dry Eyes: Care Instructions

ទិដ្ឋភាពទូទៅ​

../images/a3040c8f9a0eabdbb43e98a8036472a4.jpg

ជំងឺភ្នែកស្ងួតអាចមានភាពស្រួល។ ភាពស្ងួតអាចធ្វើឱ្យភ្នែករបស់អ្នកស្ងួត ឬក្តៅ។ ភ្នែករបស់អ្នកក៏អាចចេញទឹកបានច្រើនដែរ។ ក្នុងករណីខ្លះ ជំងឺភ្នែកស្ងួតធ្វើឱ្យវាមានអារម្មណ៍ថាមានខ្សាច់ ឬធូលីនៅក្នុ​ងភ្នែក​របស់អ្នក។

ពីពេលមួយទៅពេលមួយ ជំងឺភ្នែក​ស្ងួត​អាចបណ្តាល​ឱ្យអ្នក​មាន​ការមើលឃើញព្រិល​ៗ។ ប៉ុន្តែជំងឺភ្នែកស្ងួតជាធម្មតាមិនបង្កបញ្ហាយូរអង្វែងជាមួយការមើលឃើញទេ។

មានមូលហេតុជាច្រើនដែលបណ្តាលឲ្យមានជំងឺភ្នែកស្ងួត។ ពេលខ្លះអាកាសធាតុស្ងួត ផ្សែង ឬការបំពុលក៏អាចរំខានដល់ភ្នែកបានដែរ។ ពេលផ្សេងទៀត អាលែកហ្សី ឬកែវភ្នែកជ័រធ្វើឱ្យភ្នែកក្រហាយ។ ជារឿយៗ មនុស្សវ័យចំណាស់មានជំងឺភ្នែក​ស្ងួត​ព្រោះ ភ្នែក​របស់​យើងមិ​នសូវ​ស្រក់ទឹ​កភ្នែកច្រើនដូចអាយុរបស់យើងទេ។ ក្នុងករណីខ្លះ ជំងឺអាចបណ្តាលឱ្យស្ងួតភ្នែក។ ទាំងនេះរួមមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ជំងឺលុយពីស និងរោគសញ្ញារបស់ជំងឺស្ងួត។ ក្នុងករណីផ្សេងទៀត ថ្នាំត្រូវបានគេបន្ទោស។ គ្រូពេទ្យរបស់អ្នកប្រហែល​ជាច​ង់ធ្វើ​តេស្តដើ​ម្បីជួយ​រកមូ​លហេតុ​នៃ​ជំងឺភ្នែក​ស្ងួត​របស់​អ្នក។

អ្នកអាចសហការជាមួយគ្រូពេទ្យដើម្បីរកវិធីជួយភ្នែករបស់អ្នកឱ្យប្រសើរឡើងវិញ។ ជារឿយៗ ការព្យាបាលតាមផ្ទះក៏ជួយបានដែរ។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបាន​តាម​របៀបណា?

  • សម្រាកឱ្យបានញឹកញាប់នៅពេលអ្នកអាន មើលទូរទស្សន៍ ឬប្រើកុំព្យូទ័រ។ បិទភ្នែករបស់អ្នក។ កុំញីភ្នែករបស់អ្នក។ ថ្នាំបន្តក់ភ្នែក អាចជួយអ្នកបាននៅពេលអ្នកធ្វើសកម្មភាពអស់ទាំងនេះ។ អ្នកអាចទិញថ្នាំបន្តក់ភ្នែកទាំងនេះបានដោយពុំចាំបាច់មានវេជ្ជបញ្ជា។

  • ជៀសវាងផ្សែង និងរបស់ផ្សេងទៀតដែលធ្វើឱ្យក្រហាយភ្នែក។

  • ពាក់វ៉ែនតាដែលព័ទ្ធជុំវិញក្បាល។ វ៉ែនតាទាំងនេះអាចការពារភ្នែកពីពន្លឺព្រះអាទិត្យ ខ្យល់ ធូលី និងដីបាន។

  • ប្រើម៉ាស៊ីនចំហាយទឹក ឬម៉ាស៊ីនផ្សើម ដើម្បីបន្ថែម​សំណើម​ក្នុង​បន្ទប់គេង​របស់​អ្នក​។ សូមធ្វើតាមការណែនាំដើម្បីសម្អាតម៉ាស៊ីន។

  • កុំប្រើកង្ហារនៅពេលអ្នកគេង។

  • ជាធម្មតា ប្រសិនបើអ្នកពាក់​កែវភ្នែកជ័រ សូមប្រើដំណក់ទឹកធ្វើឱ្យសើមឡើងវិញ ឬពាក់​វ៉ែន​តា​របស់អ្នករហូតដល់ភ្នែករបស់អ្នកប្រសើរឡើងវិញ។

  • ត្រូវប្រើប្រាស់ថ្នាំឲ្យមានសុវត្ថិភាព។ លេបថ្នាំឱ្យបានទៀងទាត់តាមវេជ្ជបញ្ជា។ ទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមានបញ្ហាជាមួយឱសថរបស់​អ្នក។

  • សូមព្យាយាមប្រើថ្នាំបន្តក់ភ្នែកយ៉ាងហោចណាស់ 4 ដងក្នុងមួយថ្ងៃ។

  • ប្រសិនបើអ្នកត្រូវប្រើច្រើនជាង 4 ដងក្នុងមួយថ្ងៃ សូមប្រើថ្នាំបន្តក់​ភ្នែក​ដែល​គ្មាន​សារធាតុបង្ការកុំឱ្យខូច។ សារធាតុទាំងនោះអាចធ្វើឱ្យក្រហាយភ្នែក។

  • ប្រើក្រមួនលាបភ្នែកឱ្យរអិល ឬជែលលាបភ្នែកនៅពេលចូលគេង។ ក្រមួនឬជែលទាំងនេះ​មានកម្រាស់ក្រាស់ជាង និង​ជាប់​បាន​យូរជាង​ ដូច្នេះ​អ្នក​ប្រហែល​ជាមិនសូវ​មាន​ការរលាក និងការរមាស់ នៅពេលអ្នកភ្ញាក់ពីគេង។ សូមចងចាំថាពួកវាអាចធ្វើឱ្យព្រិលភ្នែករបស់អ្នកក្នុងរយៈពេលខ្លី។

  • ដើម្បីបន្តក់ទឹកបន្តក់ភ្នែក ឬថ្នាំលាប

    • ងើយក្បាលរបស់​អ្នក​ទៅក្រោយ ហើយទាញ​ត្របកភ្នែក​ខាង​ក្រោម​ចុះ​ក្រោម​ដោយ​ប្រើ​ម្រាមដៃមួយ។

    • បន្តក់ ឬច្របាច់ថ្នាំចូលទៅក្នុងត្របកភ្នែកខាងក្រោម។

    • បិទភ្នែករបស់អ្នករយៈពេល 30 ទៅ 60 វិនាទីដើម្បីឱ្យដំណក់ ឬថ្នាំលាបជ្រាបជុំវិញ។

    • កុំប៉ះថ្នាំលាប ឬចុងនៃបំពង់ថ្នាំបន្តក់ទៅនឹងរោមភ្នែករបស់អ្នក​ ឬផ្ទៃណាមួយ​ផ្សេង​ទៀត​។

  • ដាក់ក្រណាត់សើមក្តៅឧណ្ហៗនៅលើត្របកភ្នែករបស់អ្នកជា​រៀងរាល់​ព្រឹក​ប្រហែល 5 នាទី។ បន្ទាប់មកម៉ាស្សាត្របកភ្នែករបស់អ្នកថ្នមៗ។ ធ្វើបែបនេះជួយបង្កើនសើមធម្មជាតិនៅក្នុងភ្នែករបស់អ្នក។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា ទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • ភ្នែករបស់អ្នកនៅតែស្ងួត ក្រហាយ ឬហូរទឹកភ្នែក ហើយទឹកបន្តក់ភ្នែកជួយមិនបាន។

  • ការមើលរបស់អ្នកផ្លាស់ប្តូរ។

  • អ្នកមិនបានធូរស្បើយដូចការរំពឹងទុក។

បច្ចុប្បន្នជា: 5 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer