Health Encyclopedia
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

ជំងឺរលាកក្រពះពោះវៀន៖ការណែនាំអំពីការថែទាំ

Gastroenteritis: Care Instructions

ទិដ្ឋភាពទូទៅ​

../images/470d89987fc44c3d12ddc30ff748f3d8.jpg

ជំងឺរលាកពោះវៀនគឺជាជំងឺមួយដែលអាចបណ្តាលឱ្យចង្អោរ ក្អួត និងរាគ។ វាអាចបណ្តាលមកពីបាក់តេរី ឬវីរុស។

អ្នកនឹងប្រហែលជាចាប់ផ្តើមមានអារម្មណ៍គ្រាន់បើក្នុងរយៈពេល 1 ទៅ 2 ថ្ងៃ។ ក្នុងចន្លោះពេលនោះ សូមសម្រាកឱ្យបានច្រើន និងត្រូវប្រាកដថាអ្នកមិនខ្សោះជាតិទឹក។ ការខ្សោះជាតិទឹកកើតឡើងនៅពេលដែលរាងកាយរបស់អ្នកបាត់បង់សារធាតុរាវច្រើនពេក។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបាន​តាម​របៀបណា?

  • ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកចេញវេជ្ជបញ្ជាឱ្យប្រើអង់ទីប៊ីយ៉ូទិក សូមប្រើវាទៅតាមការណែនាំ។ មិនត្រូវបញ្ឈប់ការប្រើប្រាស់វាដោយសារតែអ្នកមានអារម្មណ៍ធូរស្រាលនោះទេ។ អ្នកចាំបាច់ត្រូវប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកឱ្យបានពេញលេញ។

  • ផឹកទឹកឱ្យបានច្រើនដើម្បីបង្ការការខ្សោះជាតិទឹក។ ជ្រើសរើសទឹក និងសារធាតុរាវស្អាតផ្សេងទៀត រហូតទាល់តែ​អ្នកមាន​អារម្មណ៍​ធូរស្រាល។ ប្រសិនបើអ្នកមានជំងឺតម្រងនោម ជំងឺបេះដូង ឬជំងឺថ្លើម ហើយត្រូវ​កាត់បន្ថយសារធាតុ​រាវ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក​មុនពេលអ្នក​បង្កើន​ការទ​ទួល​ទាន​ទឹករបស់អ្នក។

  • ផឹកទឹកយឺតៗ ឱ្យបានញឹកញាប់ ក្នុងបរិមាណតិចតួច ព្រោះការផឹក​ច្រើនពេក​និង​លឿនពេក​អាច​បណ្តាល​ឱ្យ​ក្អួតបាន។

  • ចាប់ផ្តើមញ៉ាំអាហារដែលមានរស់ជាតិស្រាលៗដូចជា នំប៉័ងស្ងួត យ៉ាអួរ ទឹកប៉ម ចេក និងបាយ។ ជៀសវាងអាហារហឹរ ក្តៅ ឬមានជាតិខ្លាញ់ច្រើន ហើយកុំពិសារគ្រឿងស្រវឹង ឬ​កាហ្វេអ៊ីន​ឱ្យ​បាន​មួយ​ថ្ងៃ ឬពីរថ្ងៃ។ កុំផឹកទឹកដោះគោ ឬញ៉ាំការ៉េម រហូតទាល់តែអ្នកមានអារម្មណ៍ធូរស្បើយ។

វិធីបង្ការជំងឺរលាកពោះវៀន

  • រក្សាទុកអាហារក្តៅឱ្យក្តៅ និងអាហារត្រជាក់ឱ្យត្រជាក់។

  • កុំបរិភោគសាច់ ទឹកសាឡាត់ ឬអាហារផ្សេងទៀតដែលត្រូវបាន​រក្សា​ទុក​នៅក្នុង​សីតុណ្ហភាពបន្ទប់អស់រយៈពេលច្រើនជាង 2 ម៉ោង។

  • ប្រើទែម៉ូម៉ែត្រដើម្បីពិនិត្យមើលទូទឹកកករបស់អ្នក។ វាគួរតែស្ថិតនៅចន្លោះ 34 អង្សាហ្វារិនហៃ និង 40 អង្សាហ្វារិនហៃ។

  • ដាក់សាច់នៅក្នុងទូទឹកកក ឬមីក្រូវ៉េវ មិនមែននៅលើបញ្ជរផ្ទះបាយទេ។

  • សម្អាតដៃ និងផ្ទះបាយរបស់អ្នកឱ្យស្អាត។ លាងដៃរបស់អ្នក ជ្រុញ និងផ្នែកខាងលើនៃបញ្ជរដោយប្រើ​ទឹក​សាប៊ូ​ក្តៅឧណ្ហៗ​ឱ្យ​បាន​​ញឹក​ញាប់។

  • ចម្អិនសាច់រហូតទាល់តែវាឆ្អិនល្អ។

  • កុំបរិភោគស៊ុតឆៅ ឬទឹកជ្រលក់មិនទាន់ឆ្អិនដែលធ្វើឡើងពីស៊ុតឆៅ។

  • កុំឆ្លៀតឱកាស។ ប្រសិនបើអាហារមើលទៅខូច ឬផ្អូម សូមបោះវាចោល។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

ទូរសព្ទ 911 គ្រប់​ពេល​ដែល​អ្នក​គិត​ថា​អ្នកអាចត្រូវការ​ការថែ​ទាំ​បន្ទាន់។ ឧទាហរណ៍ សូមទូរសព្ទ ប្រសិនបើ៖

  • អ្នកក្អួតឈាម ឬអ្វីដែលមើលទៅដូចជាដីកាហ្វេ។

  • អ្នកសន្លប់ (បាត់បង់ស្មារតី)។

  • អ្នកបត់ជើងមានលាមកពណ៌ត្នោតចាស់ ឬលាយឈាមច្រើន។

សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែង​រក​ការ​ថែទាំផ្នែក​វេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • អ្នក​ឈឺពោះធ្ងន់ធ្ងរ។

  • អ្នកមានសញ្ញាត្រូវការជាតិទឹកបន្ថែម។ អ្នកមានភ្នែកឃូង មាត់ស្ងួត ហើយមានទឹកនោមបន្តិចបន្តួចប៉ុណ្ណោះ។

  • អ្នកមានអារម្មណ៍ថា​អ្នកនឹងដួលសន្លប់។

  • ការឈឺពោះរបស់អ្នកមានការកើនឡើង ដែលវាមិនបាត់នៅក្នុងរយៈពេលពី 1 ទៅ 2 ថ្ងៃ។

  • អ្នកមានការចង្អោរថ្មី ឬការចង្អុរកាន់តែច្រើន ឬអ្នកក្អួត។

  • អ្នកទើបតែក្តៅខ្លួនថ្មី ឬខ្លាំងជាងមុន។

  • លាមករបស់អ្នកគឺខ្មៅ និងដុំ ឬមានស្នាមឆ្នូតឈាម។

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយ​សូម​ប្រាក​ដថាអ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • អ្នកវិលមុខ ឬធីងធោង។

  • ទឹកនោមរបស់អ្នកតិចជាងធម្មតា ឬទឹកនោមរបស់អ្នកមានពណ៌លឿង ឬត្នោតចាស់។

  • អ្នក​មិន​មាន​អារម្មណ៍​ល្អ​ប្រសើរ​ជាមួយ​នឹង​ថ្ងៃ​នីមួយៗ​​ដែល​កន្លង​ទៅ​នោះ​ទេ។

បច្ចុប្បន្នជា: 19 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer