ឈឺក្បាលប្រកាំង៖ការណែនាំអំពីការថែទាំ
Migraine Headache: Care Instructions
ទិដ្ឋភាពទូទៅ

រោគប្រកាំងមានការឈឺចាប់ ដែលជារឿយៗតែងតែឈឺក្បាល ដោយចាប់ផ្តើមនៅផ្នែកម្ខាងនៃក្បាល។ វាអាចបណ្តាលឱ្យចង្អោរ
និងក្អួត ហើយធ្វើឱ្យអ្នកងាយនឹងប្រតិកម្មជាមួយពន្លឺ សំឡេង ឬក្លិន។
ប្រសិនបើគ្មានការព្យាបាលទេ ជំងឺប្រកាំងអាចមានរយៈពេល ពី 4 ម៉ោង ទៅពីរបីថ្ងៃ។
ថ្នាំអាចជួយបង្ការអាការៈឈឺក្បាលប្រកាំង ឬបញ្ឈប់វាបាន បន្ទាប់ពីវាបានចាប់ផ្តើម។
វេជ្ជបណ្ឌិតរបស់អ្នកអាចជួយឲ្យអ្នករកឃើញថា តើថ្នាំមួយណាដែលមានប្រសិទ្ធភាពល្អបំផុតសម្រាប់អ្នក។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
តើអ្នកអាចថែទាំខ្លួនអ្នកនៅផ្ទះបានតាមរបៀបណា?
-
កុំបើកបរ ប្រសិនបើអ្នកលេបថ្នាំបំបាត់ការឈឺចាប់តាមវេជ្ជបញ្ជា។
-
សម្រាកនៅក្នុងបន្ទប់ស្ងាត់និងងងឹតរហូតដល់ឈឺក្បាលបាត់។ បិទភ្នែករបស់អ្នក ហើយព្យាយាមសម្រាក ឬគេង។
កុំមើលទូរទស្សន៍ ឬអានអក្សរ។
-
ដាក់ក្រណាត់ដែលមានសំណើមត្រជាក់ ឬបន្ទះត្រជាក់នៅលើកន្លែងដែលឈឺក្នុងរយៈពេល 10 ទៅ 20
នាទីក្នុងពេលតែមួយ។ ដាក់ក្រណាត់ស្តើងនៅចន្លោះបន្ទះត្រជាក់ និងស្បែករបស់អ្នក។
-
ប្រើកន្សែងដែលមានសំណើមក្តៅឧណ្ហៗ
ឬឈុតបន្ទះកម្ដៅក្នុងកម្រិតទាបដើម្បីបន្ធូរអារម្មណ៍សាច់ដុំស្មា និងក។
-
ឱ្យនរណាម្នាក់ម៉ាស្សាក និងស្មារបស់អ្នកថ្នមៗ។
-
ប្រើប្រាស់ថ្នាំរបស់អ្នកឱ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា។ សូមទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើអ្នកមានបញ្ហាជាមួយឱសថរបស់អ្នក។
អ្នកនឹងទទួលបានព័ត៌មានលម្អិតបន្ថែមអំពីថ្នាំជាក់លាក់ដែលគ្រូពេទ្យបានចេញវេជ្ជបញ្ជា។
-
កុំលេបថ្នាំបាត់ឈឺក្បាលញឹកញាប់ពេក។ ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើអ្នកកំពុងប្រើថ្នាំលើសពី 2 ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីបញ្ឈប់ការឈឺក្បាល។
ការលេបថ្នាំបំបាត់ការឈឺចាប់ច្រើនពេក អាចបណ្តាលឱ្យឈឺក្បាលកាន់តែច្រើន។ ការឈឺបែបនេះហៅថា
ការឈឺក្បាលបណ្ដាលមកពីការប្រើថ្នាំហួសកម្រិត។
ដើម្បីបង្ការការឈឺក្បាលប្រកាំង
-
រក្សាទុកកំណត់ហេតុប្រចាំថ្ងៃអំពីការឈឺក្បាល ដូច្នេះ
អ្នកអាចដឹងគន្លឹះអ្វីខ្លះដែលបង្កឱ្យមានការឈឺក្បាលរបស់អ្នក។ ការជៀសវាងគន្លឹះទាំងនេះ
អាចជួយឱ្យអ្នកបង្ការការឈឺក្បាលបាន។ កត់ត្រានៅពេលការឈឺក្បាលម្ដងៗបានចាប់ផ្តើម រយៈពេលឈឺក្បាល
និងការឈឺចាប់បែបណា។ សរសេររោគសញ្ញាផ្សេងទៀតណាមួយដែលអ្នកធ្លាប់មានជាមួយនឹងការឈឺក្បាលដូចជា
ចង្អោរ ពន្លឺភ្លឹបភ្លែត ឬចំណុចងងឹត ឬការប្រែលប្រួលក្រោមអានុភាពពន្លឺភ្លឺ ឬសំឡេងឮខ្លាំង។ ចំណាំ
ប្រសិនបើការឈឺក្បាលបានកើតឡើងអំឡុងពេលការមករដូវរបស់អ្នក។
រាយឈ្មោះអ្វីមួយដែលអាចបង្កឱ្យមានការឈឺក្បាល។ គន្លឹះនានារួមមានអាហារមួយចំនួន (សូកូឡា ឈីស
ស្រា) ឬក្លិន ផ្សែង ពន្លឺភ្លើង ស្ត្រេស ឬការគេងមិនគ្រប់គ្រាន់។
-
ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកបានចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំសម្រាប់ការឈឺក្បាលប្រកាំងរបស់អ្នក
សូមប្រើវាទៅតាមការណែនាំ។ អ្នកអាចលេបថ្នាំដែលអ្នកត្រូវលេបតែប៉ុណ្ណោះ នៅពេលអ្នកឈឺក្បាលប្រកាំង
ហើយថ្នាំដែលអ្នកលេបគ្រប់ពេលទាំងអស់ដើម្បីជួយបង្ការការឈឺក្បាលប្រកាំង។
-
ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកបានផ្ដល់ថ្នាំមានវេជ្ជបញ្ជាសម្រាប់អ្នកប្រើនៅពេលឈឺក្បាល
សូមប្រើវានៅពេលមានសញ្ញាដំបូងនៃការឈឺក្បាលប្រកាំង
លើកលែងតែវេជ្ជបណ្ឌិតរបស់អ្នកបានផ្តល់ការណែនាំផ្សេងទៀតដល់អ្នក។
-
ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកបានផ្ដល់ថ្នាំមានវេជ្ជបញ្ជាដល់អ្នក
ដើម្បីបង្ការការឈឺក្បាលប្រកាំង សូមប្រើវាឱ្យបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជា។
សូមហៅទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហាជាមួយថ្នាំរបស់អ្នក។
-
ស្វែងរកវិធីដែលធ្វើឱ្យមានសុខភាពល្អដើម្បីដោះស្រាយស្ត្រេស។ ការឈឺក្បាលប្រកាំង
គឺជារឿងដែលកើតឡើងទូទៅបំផុតក្នុងអំឡុងពេល ឬនៅក្រោយពេលស្រ្តេសភ្លាមៗ។
ព្យាយាមរកវិធីកាត់បន្ថយស្ត្រេសដូចជា ការហ្វឹកហាត់ផ្លូវចិត្ត ឬលំហាត់ដកដង្ហើមវែងៗ។
-
គេង និងធ្វើលំហាត់ប្រាណឱ្យបានច្រើន។ ប៉ុន្តែ
ត្រូវប្រយ័ត្នកុំដាក់សម្ពាធខ្លួនឯងខ្លាំងពេកក្នុងពេលអនុវត្ត។ វាអាចបង្កឱ្យមានការឈឺក្បាល។
-
ទទួលទានអាហារឱ្យបានទៀងទាត់។ ចៀសវាងអាហារ
និងភេសជ្ជៈណាដែលជារឿយៗបង្កឱ្យមានការឈឺក្បាលប្រកាំង។ ទាំងនេះរួមមាន សូកូឡា គ្រឿងស្រវឹង
(ជាពិសេស ស្រាក្រហម និងស្រាក្រហមផ្អែមមានជាតិអាល់កុលខ្លាំង) អាស្ព៉ាតថេម ប៊ីចេញ (MSG)
និងសារធាតុបន្ថែមមួយចំនួនដែលមាននៅក្នុងអាហារ (ដូចជា ហតដក សាច់បីជាន់ សាច់ប៉ាត់តេ ឈីសរឹង
និងអាហារជ្រក់)។
-
កាត់បន្ថយជាតិកាហ្វេអ៊ីន។ កុំផឹកកាហ្វេ តែ ឬសូដាច្រើនពេក។ ប៉ុន្តែ កុំបញ្ឈប់កាហ្វេអ៊ីនភ្លាមៗ។
វាក៏អាចធ្វើឱ្យអ្នកឈឺក្បាលប្រកាំងផងដែរ។
-
មិនត្រូវជក់បារី ឬឱ្យអ្នកណាម្នាក់ជក់នៅក្បែរអ្នកនោះទេ។ ប្រសិនបើអ្នកចង់បានជំនួយផ្តាច់បារី
សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីឱសថ និងកម្មវិធីផ្តាច់បារី។
ធ្វើបែបនេះអាចបង្កើនឱកាសរបស់អ្នកក្នុងការផ្តាច់បារីជារៀងរហូត។
-
ប្រសិនបើអ្នកកំពុងប្រើថ្នាំពន្យារកំណើត ឬការព្យាបាលដោយអរម៉ូន
សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក
ថាតើថ្នាំទាំងនោះកំពុងបង្កឱ្យមានការឈឺក្បាលប្រកាំងរបស់អ្នកដែរឬទេ។
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
ទូរសព្ទ 911 គ្រប់ពេលដែលអ្នកគិតថាអ្នកអាចត្រូវការការថែទាំបន្ទាន់។ ឧទាហរណ៍
សូមទូរសព្ទប្រសិនបើ៖
សូមហៅទៅកាន់វេជ្ជបណ្ឌិតរបស់អ្នកឥឡូវនេះ ឬស្វែងរកការថែទាំវេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖
-
អ្នកមានចង្អោរ និងក្អួតថ្មី ឬអាក្រក់ជាងនេះ។
-
អ្នកទើបតែក្តៅខ្លួន ឬគ្រុនក្តៅខ្លាំងជាងមុន។
-
ឈឺក្បាលរបស់អ្នកកាន់តែអាក្រក់ទៅៗ ។
តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថាបាន ទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើ៖
បច្ចុប្បន្នជា: 20 ធ្នូ 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។