Health Encyclopedia
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

ការឆ្លងមេរោគផ្លូវទឹកនោមលើស្ត្រី (UTI)៖ការណែនាំអំពីការថែទាំ

Urinary Tract Infection (UTI) in Women: Care Instructions

ទិដ្ឋភាពទូទៅ​

../images/38e25ac5a03fb35b71315169b48b2827.jpg

ការឆ្លងរោគផ្លូវនោម ឬ UTI គឺជាពាក្យទូទៅសម្រាប់ការឆ្លងរោគដែលកើតមានចន្លោះតម្រងនោម និងបង្ហួរនោម (កន្លែងបញ្ចេញទឹកនោម)។ UTIs ភាគច្រើនគឺជាការឆ្លងរោគប្លោកនោម។ ពួកវាជាទូទៅបង្កការឈឺចាប់ ឬរលាកនៅពេលនោម។

UTIs គឺបង្កដោយបាក់តេរី ហើយអាចព្យាបាលបានដោយប្រើអង់ទីប៊ីយ៉ូទិក។ ត្រូវប្រាកដថាបញ្ចប់ការព្យាបាលរបស់អ្នក ដើម្បីឱ្យការឆ្លងមេរោគនេះមិន​អាច​វិវឌ្ឍ​កាន់តែធ្ងន់ធ្ងរបាន។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបានដោយ​របៀបណា?

  • ប្រើអង់ទីប៊ីយ៉ូទិកទៅតាមការណែនាំ។ មិនត្រូវបញ្ឈប់ការប្រើប្រាស់វាដោយសារតែអ្នកមានអារម្មណ៍ធូរស្រាលនោះទេ។ អ្នកចាំបាច់ត្រូវប្រើប្រាស់ឱ្យបានគ្រប់កាលកំណត់នៃថ្នាំអង់ទីប៊ីយ៉ូទិក។

  • ផឹកទឹកបន្ថែម និងសារធាតុរាវផ្សេងទៀតនៅថ្ងៃបន្ទាប់ ឬពីរថ្ងៃបន្ទាប់ទៀត។ ធ្វើបែបនេះនឹងជួយធ្វើឱ្យទឹកនោមមិនសូវខាប់ និងជួយលាងសម្អាតបាក់តេរីដែលបង្កការឆ្លងនេះ។ (ប្រសិនបើអ្នកមានជំងឺតម្រងនោម បេះដូង ឬថ្លើម ហើយត្រូវកំណត់បរិមាណសារធាតុរាវ នោះសូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកមុននឹងបង្កើនបរិមាណសារធាតុរាវដែលអ្នកផឹក។)

  • ចៀសវាងភេសជ្ជៈដែលមានជាតិកាបូណាត ឬមានជាតិកាហ្វេអ៊ីន។ វាអាចបង្កការរំខានដល់ប្លោកនោម។

  • បត់ជើងតូចឱ្យបានញឹកញាប់។ ព្យាយាមនោមឱ្យអស់ពីប្លោកនោមរបស់អ្នករាល់ពេល។

  • ដើម្បីបន្ធូរការឈឺចាប់ សូមងូតទឹកក្តៅ ឬដាក់បន្ទះកម្តៅកំណត់យកកម្រិតទាបដោយដាក់លើពោះផ្នែកខាងក្រោម ឬតំបន់ប្រដាប់បន្តពូជ។ មិនត្រូវដេកដោយទុកបន្ទះកម្តៅចោលនោះទេ។

ដើម្បីបង្ការ UTIs

  • សូមបរិភោគទឹកឱ្យបានច្រើនរៀងរាល់ថ្ងៃ។ ធ្វើបែបនេះជួយអ្នកឱ្យបត់ជើងតូចញឹកញាប់ ដែលនឹងជួយសម្អាតបាក់តេរីចេញពីប្រព័ន្ធរបស់អ្នក។ (ប្រសិនបើអ្នកមានជំងឺតម្រងនោម បេះដូង ឬថ្លើម ហើយត្រូវកំណត់បរិមាណសារធាតុរាវ នោះសូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកមុននឹងបង្កើនបរិមាណសារធាតុរាវដែលអ្នកផឹក។)

  • បង់ជើងតូចនៅពេលអ្នកត្រូវបត់។

  • ប្រសិនបើអ្នកសកម្មផ្នែកផ្លូវភេទ សូមបត់ជើងតូចភ្លាមបន្ទាប់ពីរួមភេទ។

  • ប្តូរសំឡីអនាម័យឱ្យបានញឹកញាប់។

  • ចៀសវាងប្រើទឹកថ្នាំបាញ់លាងយោនី ងូតទឹកសាប៊ូ បាញ់ស្ព្រេអនាម័យ និងផលិតផលអនាម័យស្ត្រីផ្សេងទៀតដែលមានជាតិថ្នាំបំបាត់ក្លិន។

  • បន្ទាប់ពីប្រើប្រាស់បន្ទប់ទឹក សូមជូតពីមុខទៅខាងក្រោយ។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

ទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកឥឡូវនេះ ឬ ស្វែងរកការព្យាបាលជាបន្ទាន់ ប្រសិនបើ៖

  • រោគសញ្ញាដូចជា គ្រុនក្តៅ គ្រុនញាក់ ចង្អោរ ឬក្អួត កាន់តែ​អាក្រក់​ទៅៗ ឬ​លេ​ច​ឡើងជាលើកដំបូង។

  • អ្នកចាប់ផ្តើមមានការឈឺចាប់ថ្មីនៅខ្នងនៅក្រោមប្រអប់ឆ្អឹងជំនីរបស់អ្នក។ ការឈឺរបៀបនេះហៅថាការឈឺចំហៀងខ្លួន។

  • មានឈាម ឬខ្ទុះថ្មីៗនៅក្នុងទឹកនោម។

  • អ្នកមានបញ្ហាផ្សេងៗជាមួយថ្នាំអង់ទីប៊ីយ៉ូទិករបស់អ្នក។

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា ទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • អ្នកមិនបានធូរស្បើយបន្ទាប់ពីប្រើប្រាស់អង់ទីប៊ីយ៉ូទិករយៈពេល 2 ថ្ងៃ។

  • រោគសញ្ញារបស់អ្នកបានបាត់ ប៉ុន្តែបានត្រលប់មកវិញ។

បច្ចុប្បន្នជា: 15 វិច្ឆិកា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer