Health Encyclopedia
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

ជំងឺរលាក​បំពង់​ក៖ការណែនាំអំពីការថែទាំ

Strep Throat: Care Instructions

ការណែនាំអំពីការថែទាំរបស់អ្នក

../images/ee30c07c3d2e9649c24a26d74a0221ad.jpg

ជំងឺរលាកបំពង់ក គឺជាការឆ្លងបាក់តេរីដែលបណ្តាលឲ្យកើត​រោគបំពង់ក និងគ្រុនក្តៅភ្លាមៗ។ ជំងឺ​រលាក​បំពង់ក ដែលបណ្តាលមកពីបាក់តេរីហៅថា streptococcus ត្រូវបានព្យាបាលដោយឱសថ​ផ្សះ​។ ពេលខ្លះ ការធ្វើតេស្ត​រក​មេរោគស្រ្តេប ​​គឺចាំបាច់ ដើម្បីប្រាប់ថាតើការឈឺបំពង់កបណ្តាលមកពីបាក់តេរី​ស្រ្តេប​ឬ​ទេ។ ការព្យាបាលអាចជួយបន្ធូរបន្ថយរោគសញ្ញា និងអាចការពារបញ្ហានាពេលអនាគត។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបាន​តាម​របៀបណា?

  • ប្រើអង់ទីប៊ីយ៉ូទិកទៅតាមការណែនាំ។ មិនត្រូវបញ្ឈប់ការប្រើប្រាស់វាដោយសារតែអ្នកមានអារម្មណ៍ធូរស្រាលនោះទេ។ អ្នកចាំបាច់ត្រូវប្រើប្រាស់ឱសថផ្សះឱ្យបានពេញលេញ។

  • ការឆ្លងមេរោគបំពង់កអាចរាលដាលដល់អ្នកដទៃរយៈពេល 24 ម៉ោងបន្ទាប់ពីអ្នកចាប់ផ្តើមប្រើថ្នាំផ្សះ។ ក្នុងអំឡុងពេលនេះ ជៀសវាងការទាក់ទងជាមួយមនុស្សផ្សេងទៀតនៅកន្លែងធ្វើការសាលារៀន ឬផ្ទះ ជាពិសេសទារក និងកុមារ។ កុំកណ្តាស់ ឬក្អកលើអ្នកដទៃ ហើយលាងដៃឱ្យបានញឹកញាប់។ ទុកកែវផឹក និងប្រដាប់ប្រដាបរិភោគរបស់អ្នកឱ្យដាច់ដោយឡែកពីកែវអ្នកដទៃ។ លាងសម្អាតសម្ភារទាំងនេះឱ្យបានល្អក្នុង ទឹកក្តៅ និងសាប៊ូ។

  • ខ្ពុរមាត់ជាមួយទឹកអំបិលក្តៅឧណ្ឌៗយ៉ាងហោចណាស់ម្តងក្នុងមួយម៉ោងដើម្បីជួយកាត់បន្ថយការហើម និងធ្វើឱ្យបំពង់ករបស់អ្នកកាន់តែល្អ។ ប្រើអំបិល 1 ស្លាបព្រាកាហ្វេលាយក្នុងទឹកក្តៅចំនួន 8 អោន។

  • លេបថ្នាំបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជា ដូចជាថ្នាំ Acetaminophen (Tylenol) Ibuprofen (Advil, Motrin) ឬ Naproxen (Aleve)។ អាន និងធ្វើតាមការណែនាំទាំងអស់នៅលើស្លាក។

  • សាកល្បងប្រើថ្នាំបាញ់បំពង់ក ឬថ្នាំបៀមដោយគ្មានវេជ្ជបញ្ជាដែលអាចជួយបំបាត់ការឈឺចាប់បំពង់ក។

  • ពិសារទឹកឱ្យបានច្រើន។ សារធាតុទឹកអាចជួយសម្រួលដល់ការរលាកបំពង់កបាន។ ទឹកក្តៅដូចជាតែ ឬស៊ុបអាចជួយឱ្យបំពង់ករបស់អ្នកកាន់តែល្អ។

  • បរិភោគសារធាតុរឹងទន់ និងផឹកសារជាតិទឹកថ្លាឲ្យបានច្រើន។ ការ៉េមកកដែលមានរសជាតិ ការ៉េម ស៊ុតច្របល់ ការ៉េមកំប៉ុង និងបង្អែមចាហ៊ួយ (ដូចជា Jell-O) ក៏អាចជួយបំពង់កដែរ។

  • សម្រាកឱ្យ​បានច្រើន។

  • កុំជក់បារី ហើយចៀសវាងផ្សែងបារីបង្ហុយចោល។ ប្រសិនបើអ្នកចង់បានជំនួយផ្តាច់បារី សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីឱសថ និងកម្មវិធីផ្តាច់បារី។ ធ្វើបែបនេះអាចបង្កើនឱកាសរបស់អ្នកក្នុងការផ្តាច់បារីជារៀងរហូត។

  • ប្រើម៉ាស៊ីនចំហាយទឹក ឬម៉ាស៊ីនផ្តល់សំណើម ដើម្បីបន្ថែម​សំណើមក្នុង​បន្ទប់​គេង​របស់អ្នក។ អនុវត្តតាមការណែនាំសម្រាប់​ការ​សម្អាតម៉ាស៊ីន។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែង​រក​ការ​ថែទាំផ្នែក​វេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • អ្នកទើបតែក្តៅខ្លួនថ្មី ឬខ្លាំងជាងមុន។

  • អ្នកគ្រុនក្តៅដោយមានចុករោយក ឬឈឺក្បាលខ្លាំង។

  • អ្នកមានបញ្ហាថ្មីៗ ឬកាន់តែធ្ងន់ធ្ងរក្នុងការលេប។

  • ការឈឺបំពង់ករបស់អ្នកកាន់តែធ្ងន់ធ្ងរនៅមួយចំហៀង។

  • ការឈឺចាប់របស់អ្នកកាន់តែឈឺខ្លាំងទៅៗនៅចំហៀងម្ខាងនៃបំពង់ករបស់អ្នក។

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយ​សូម​ប្រាក​ដថា អ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • អ្នកមិនធូរស្បើយ​ក្រោយ​រយៈពេល 2 ថ្ងៃ (48 ម៉ោង) ។

  • អ្នកមិនបានធូរស្បើយដូចការរំពឹងទុក។

បច្ចុប្បន្នជា: 6 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer