Health Encyclopedia
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

ការឈឺគ្រោងឆ្អឹងសាច់ដុំទ្រូង៖ការណែនាំអំពីការថែទាំ

Musculoskeletal Chest Pain: Care Instructions

ការណែនាំអំពីការថែទាំរបស់អ្នក

../images/4d5b4eb46fa9be98e301ddaeed568f82.jpg

ការចុកទ្រូងមិនមែនតែងជាសញ្ញាដែលបង្ហាញថាមានបញ្ហាអ្វីចំពោះបេះដូងរបស់អ្នក ឬក៏អ្នកមានបញ្ហាធ្ងន់ធ្ងរផ្សេងទៀតទេ។ វេជ្ជបណ្ឌិតគិតថាការចុកទ្រូងរបស់អ្នកគឺបណ្តាលមកពីសាច់ដុំ ឬសរសៃចងរលាកឆ្អឹងខ្ចីទ្រូង ឬបញ្ហាមួយទៀតនៅ​ក្នុងទ្រូងរបស់អ្នក ជាជាងដោយសារតែបេះដូងរបស់អ្នក។ អ្នកប្រហែលជាត្រូវការធ្វើតេស្តបន្ថែមទៀត ដើម្បីរកមូលហេតុនៃការចុកទ្រូងរបស់អ្នក។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបានដោយ​របៀបណា?

  • លេបថ្នាំបំបាត់ការឈឺចាប់ឱ្យបានត្រឹមត្រូវទៅតាមការណែនាំ។

    • ប្រសិនបើវេជ្ជបណ្ឌិតផ្តល់ឱសថតាមវេជ្ជបញ្ជាដល់អ្នកសម្រាប់ការឈឺចាប់ សូមទទួលទានតាមវេជ្ជបញ្ជា។

    • ប្រសិនបើអ្នកមិនទទួលទានថ្នាំបំបាត់ការឈឺចាប់ដែលមានវេជ្ជបញ្ជាទេនោះ សូមសួរវេជ្ជបណ្ឌិតរបស់អ្នកថាតើអ្នកអាចប្រើថ្នាំដែលពុំចាំបាច់​មាន​វេជ្ជ​បញ្ជា​បានដែរឬទេ។

  • សម្រាក និងការពារកន្លែងដែល​ឈឺ។

  • បញ្ឈប់ ផ្លាស់ប្តូរ ឬសម្រាកពី​សកម្មភាព​ណាមួយ​ដែល​អាច​នឹងបណ្តាល​មានការ​ឱ្យឈឺចាប់ ឬការចុកចាប់របស់អ្នក។

  • ដាក់ទឹកកក ឬកញ្ចប់ត្រជាក់នៅលើកន្លែងឈឺរយៈពេល 10 ទៅ 20 នាទីក្នុង​មួយដង។ ព្យាយាមធ្វើបែបនេះនៅរៀងរាល់ 1 ទៅ 2 ម៉ោងម្ដង​ក្នុងរយៈពេល 3 ថ្ងៃបន្ទាប់ (នៅ​ពេលអ្នកភ្ញាក់ដឹងខ្លួន) ឬរហូតដល់ការហើមបាត់អស់។ ​ដាក់ក្រណាត់​ស្តើង​នៅចន្លោះ​ទឹកកក និងស្បែក​របស់អ្នក។

  • បន្ទាប់ពី 2 ឬ 3 ថ្ងៃ សូមដាក់ឈុតទ្រនាប់កម្ដៅនៅក្នុងកម្រិតទាប ឬ​ក្រណាត់​ក្តៅ​ឧណ្ហៗទៅកន្លែង​​ដែល​ឈឺ។ វេជ្ជបណ្ឌិតមួយចំនួនណែនាំឱ្យអ្នកដាក់ទៅទ្រនាប់កម្ដៅ និងត្រជាក់ឆ្លាស់គ្នាទៅវិញទៅមក។

  • កុំខ្ចប់ ឬរុំឆ្អឹងជំនីរបស់អ្នកដើម្បីទ្រ។ ធ្វើបែបនេះអាចបណ្តាលឱ្យអ្នកដកដង្ហើម​ខ្លី​ជាង​មុន ដែល​អាច​បង្កើន​ហានិភ័យ​ចំពោះ​បញ្ហា​សួតរបស់អ្នក។

  • ក្រែមដែលមានជាតិម៉ង់តុលដូចជា Bengay ឬ Icy Hot អាចបំបាត់ការឈឺ​សាច់​ដុំបាន។ អនុវត្តតាមការណែនាំនៅលើកញ្ចប់។

  • អនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិតរបស់អ្នក​សម្រាប់ការហាត់ប្រាណ។

  • ការពត់ និងម៉ាស្សាថ្នមៗ អាចជួយឱ្យអ្នកធូរស្បើយកាន់តែឆាប់រហ័ស។ ពត់យឺតៗទៅចំណុចមុនពេលការឈឺចាប់ចាប់ផ្តើម ហើយទប់​​ការពត់​នោះ​យ៉ាង​ហោចណាស់ពី 15 ទៅ 30 វិនាទី។ ធ្វើបែបនេះ 3 ឬ 4 ដងក្នុងមួយថ្ងៃ។ ពត់តែក្រោយពេលដែលអ្នកបានស្អំដោយកម្ដៅប៉ុណ្ណោះ។

  • នៅពេលការឈឺចាប់របស់អ្នកបានធូរស្រាល សូម​ត្រឡប់ទៅស​កម្មភាព​ធម្មតា​របស់​អ្នកវិញបន្តិចម្តងៗ។ ការឈឺចាប់ដែលកើនឡើងណាមួយ​អាចជាសញ្ញា​បង្ហាញថា​អ្នក​ត្រូវ​សម្រាកក្នុង​រយៈពេល​យូរជាងនេះបន្តិច។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

ទូរសព្ទ 911 គ្រប់​ពេល​ដែល​អ្នក​គិត​ថា​អ្នកអាចត្រូវការ​ការថែ​ទាំ​បន្ទាន់។ ឧទាហរណ៍ សូមទូរសព្ទប្រសិនបើ៖

  • អ្នកចុកទ្រូង ឬមានសម្ពាធនៅក្នុងទ្រូង។ នេះអាចកើតឡើងដោយមាន៖ បន្ទាប់ពីហៅទូរសព្ទ 911 សូមទំពារថ្នាំអាស្ពីរីនសម្រាប់​មនុស្សពេញវ័យ 1 គ្រាប់។ រង់ចាំរថយន្តសង្គ្រោះបន្ទាន់។ កុំព្យាយាមបើកបរដោយខ្លួនឯង។

    • ការបែកញើស។

    • ការ​ដង្ហក់។

    • ចង្អោរ ឬក្អួត។

    • ការឈឺចុកដែលរាលដាលពីទ្រូងដល់ ក ថ្គាម ដៃឬស្មាម្ខាង ឬទាំងពីរ។

    • វិលមុខ ឬធីងធោង។

    • ជីពចរដើរលឿន ឬមិនស្មើគ្នា។

  • អ្នកឈឺទ្រូងភ្លាមៗ និងហត់ដង្ហក់ ឬអ្នកក្អកធ្លាក់ឈាម។

សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែង​រក​ការ​ថែទាំផ្នែក​វេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • អ្នកមានបញ្ហាក្នុងការដកដង្ហើម។

  • ការឈឺទ្រូងរបស់អ្នកកាន់តែអាក្រក់ទៅៗ។

  • ការឈឺទ្រូងរបស់អ្នកកើតឡើងជាប់លាប់ដោយការធ្វើលំហាត់ប្រាណ និង​ទទួលបា​នការធូរ​ស្បើយ​​ដោយការសម្រាក។

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយ​សូម​ប្រាក​ដថាអ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • ការឈឺទ្រូងរបស់អ្នកមិនបានធូរស្រាល បន្ទាប់ពី 1 សប្តាហ៍។

បច្ចុប្បន្នជា: 8 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer