Health Encyclopedia
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

ជំងឺរើម៖ការណែនាំអំពីការថែទាំ

Shingles: Care Instructions

ការណែនាំអំពីការថែទាំរបស់អ្នក

../images/09349ab69d3515deafc4b4db0bed085f.jpg

ជំងឺរើម (វីរុស herpes zoster) បណ្តាលឱ្យឈឺចាប់ និងកន្ទួលពងបែក។ កន្ទួលអាចលេចឡើងគ្រប់ទីកន្លែងនៅលើរាងកាយ ប៉ុន្តែនឹងស្ថិតនៅផ្នែកតែម្ខាងនៃរាងកាយ ខាងឆ្វេង ឬខាងស្តាំ។ វានឹងស្ថិតផ្ដុំគ្នា ឆ្នូត ឬតំបន់តូចមួយ។ ការឈឺចាប់អាចធ្ងន់ធ្ងរណាស់។ ជំងឺរើមក៏អាចបណ្តាលឱ្យស្រពន់ ឬរមាស់នៅតំបន់ដែលកន្ទួលផងដែរ។ ពងបែកដែលក្រៀមបន្ទាប់ពីរបីថ្ងៃ និងជាសះស្បើយក្នុងរយៈពេល 2 ទៅ 4 សប្តាហ៍។ ថ្នាំអាចជួយឱ្យអ្នកមានអារម្មណ៍ប្រសើរឡើង និងអាចជួយបង្ការបញ្ហាធ្ងន់​ធ្ងរដែល​បណ្តាល​មក​ពីជំងឺរើម។

ជំងឺរើមបណ្តាលមកពីវីរុសតែមួយដែលបណ្តាលឲ្យមានជំងឺអុតស្វាយ។ នៅពេលអ្នកមានជំងឺអុតស្វាយ វីរុសនឹងចូលទៅក្នុងឫសសរសៃប្រសាទរបស់អ្នក និងនៅ​ទីនោះ (ក្លាយជា​អសកម្ម) ជាយូរ បន្ទាប់ពីអ្នកឆ្លងជំងឺអុតស្វាយ។ ប្រសិនបើវីរុសក្លាយជាសកម្មម្តងទៀត វាអាចបណ្តាលឱ្យមានជំងឺរើម។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបាន​តាម​របៀបណា?

  • ត្រូវប្រើប្រាស់ថ្នាំឲ្យមានសុវត្ថិភាព។ ប្រើប្រាស់ថ្នាំរបស់អ្នកឱ្យបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជា។ សូមទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមានបញ្ហាជាមួយថ្នាំរបស់អ្នក។ ថ្នាំប្រឆាំងមេរោគ ជួយអ្នកឱ្យធូរស្បើយកាន់តែឆាប់រហ័ស។

  • ព្យាយាមកុំអេះ ឬកេះពងបែក។ ពួកវានឹងក្រៀម ហើយជាដោយខ្លួនឯង ប្រសិនបើអ្នកកុំប៉ះពាល់វា។

  • ដាក់ក្រណាត់សើមត្រជាក់នៅលើតំបន់នោះ​ដើម្បីបំបាត់ការឈឺចាប់ និង​រមាស់​។ អ្នកក៏អាចប្រើឡេលាបបំបាត់រមាស់​បានផងដែរ។ ព្យាយាមកុំប្រើឡេច្រើនពេក ពីព្រោះកំណករបស់​វា​ពិបាកយកចេញ។

  • ដាក់ម្សៅមី ឬម្សៅសូដានៅលើដំបៅដើម្បីជួយសម្ងួតពួកវា​ដើម្បីឱ្យដំបៅឆាប់​ជា​សះ​ស្បើយ។

  • កុំប្រើថ្នាំលាបដំបៅក្រាស់ដូចជា ចាហួយប្រេងនៅលើដំបៅ។ ចាហួយនេះនឹងរារាំងដំបៅមិនឱ្យ​ស្ងួត និងជាសះស្បើយ។

  • ដើម្បីជួយយកដំបៅក្រៀមដែលរលុងចេញ សូមត្រាំវានៅក្នុងទឹកក្បាលរ៉ូប៊ីណេ។ ធ្វើបែបនេះអាចជួយកាត់បន្ថយខ្ទុះឈាម ការធ្វើឱ្យស្ងួត និងបង្អន់ការឈឺចាប់​ស្បែក​។

  • ប្រើថ្នាំកាត់បន្ថយការឈឺចាប់ដែលគ្មានវេជ្ជបញ្ជាដូចជា acetaminophen (Tylenol), ibuprofen (Advil, Motrin), ឬ naproxen (Aleve) ។ អាន និងធ្វើតាមការណែនាំទាំងអស់នៅលើស្លាក។

  • ជៀសវាងទំនាក់ទំនងជិតស្និទ្ធិជាមួយ​មនុស្ស​រហូតទាល់តែ​​ពងបែក​បាន​ជាសះ​ស្បើយ​។ វាមានសារៈសំខាន់ណាស់សម្រាប់អ្នកក្នុងការជៀសវាងទំនាក់​ទំនង​ជិតស្និទ្ធិ​ជា​មួយអ្នកដែលមិនធ្លាប់កើតជំងឺអុតស្វាយ ឬចាក់វ៉ាក់សាំងជំងឺអុតស្វាយ។ ទារកវ័យក្មេងនិងអ្នកដែលមានផ្ទៃពោះ ឬមាន​ការ​លំបាក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​ឆ្លង (ដូចជាអ្នកដែលមានជំងឺអេដស៍ ជំងឺទឹកនោមផ្អែម ឬជំងឺ​មហារីក) គឺមាន​​ហានិភ័យជាពិសេស។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែង​រក​ការ​ថែទាំផ្នែក​វេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • អ្នកទើបតែក្តៅខ្លួនថ្មី ឬគ្រុនក្តៅខ្លាំងជាងមុន។

  • អ្នកឈឺក្បាលធ្ងន់ និង​រឹង​កញ្ចឹងក។

  • អ្នកបាត់បង់សមត្ថភាពក្នុងការគិតឱ្យបានច្បាស់​លាស់។

  • កន្ទួលរាលដាលដល់ថ្ងាស ច្រមុះ ភ្នែក ឬត្របកភ្នែក។

  • អ្នកឈឺភ្នែក ឬ​គំហើញ​របស់​អ្នក​កាន់តែ​ខ្សោយទៅៗ។

  • អ្នកមានការឈឺចាប់ថ្មីនៅលើមុខអ្នក ឬអ្នកមិនអាច​កម្រើក​សាច់ដុំនៅលើមុខរបស់អ្នក​បាន។

  • ពងបែករាលដាលដល់ផ្នែកថ្មីនៃរាងកាយរបស់អ្នក។

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា​បាន​ ទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • ស្នាម​កន្ទួលមិនបានជាសះស្បើយ​ក្រោយ​រយៈពេល 2 ទៅ 4 សប្តាហ៍។

  • អ្នកនៅតែមានការឈឺចាប់បន្ទាប់ពីកន្ទួលបានជាសះស្បើយ។

បច្ចុប្បន្នជា: 5 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer