រាគ៖ សេចក្តីណែនាំសម្រាប់ការថែទាំ
Diarrhea: Care Instructions
ទិដ្ឋភាពទូទៅ

ការរាគរូសគឺជាលាមកដែលចេញមកទន់ ហើយមានលាយទឹក (ការធ្វើចលនារបស់ពោះវៀន)។
បុព្វហេតុជាក់ស្តែងជាទូទៅគឺពិបាកនឹងស្វែងយល់។
ជួនកាលការរាគគឺជាមធ្យោបាយរបស់រាងកាយរបស់អ្នកក្នុងការកម្ចាត់ចោលនូវអ្វីដែលបង្កឱ្យឈឺពោះ។ វីរុស
ការពុលអាហារ និងថ្នាំជាច្រើនអាចបង្កការរាគបាន។ មនុស្សខ្លះរាគដោយឆ្លើយតបទៅនឹងភាពតប់ប្រមល់ផ្លូវអារម្មណ៍
ភាពថប់បារម្ភ ឬអាហារជាក់លាក់។
ស្ទើរតែគ្រប់គ្នាមានជំងឺរាគម្តងម្កាល។ ជាធម្មតាវាមិនធ្ងន់ធ្ងរនោះទេ
ហើយលាមករបស់អ្នកនឹងត្រលប់ទៅជាធម្មតាវិញក្នុងពេលឆាប់ៗ។
អ្វីដែលសំខាន់ដែលត្រូវធ្វើគឺជំនួសជាតិទឹកដែលអ្នកបានបាត់បង់ ដូច្នេះអ្នកអាចបង្ការការខ្វះជាតិទឹក។
វេជ្ជបណ្ឌិតបានពិនិត្យអ្នកដោយយកចិត្តទុកដាក់ ប៉ុន្តែបញ្ហាអាចវិវត្តនៅពេលក្រោយ។
ប្រសិនបើអ្នកកត់សម្គាល់ឃើញមានបញ្ហាមួយចំនួន ឬ រោគសញ្ញាថ្មីៗ សូមធ្វើការព្យាបាលជាបន្ទាន់។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
តើអ្នកអាចថែទាំខ្លួនអ្នកនៅផ្ទះបានដោយរបៀបណា?
-
ឃ្លាំមើលសញ្ញានៃការខ្សោះជាតិទឹក គឺមានន័យថារាងកាយបាត់បង់ជាតិទឹកច្រើនពេក។
ការខ្សោះជាតិទឹកគឺជាស្ថានភាពធ្ងន់ធ្ងរ ហើយគួរតែទទួលការព្យាបាលភ្លាមៗ។ សញ្ញានៃការខ្សោះជាតិទឹកមាន៖
-
ការស្រេកទឹកខ្លាំងឡើង ហើយភ្នែក និងមាត់ស្ងួត។
-
មានអារម្មណ៍ចង់ដួលសន្លប់ ឬធីងធោង។
-
បរិមានទឹកនោមតិចជាងធម្មតា។
-
ដើម្បីបង្ការការខ្សោះជាតិទឹក សូមទទួលទានទឹកឱ្យបានច្រើន។ ជ្រើសរើសទឹក
និងសារធាតុរាវផ្សេងទៀតដែលថ្លារហូតទាល់តែអ្នកមានអារម្មណ៍ធូរស្រាល។ ប្រសិនបើអ្នកមានជំងឺតម្រងនោម
បេះដូង ឬថ្លើម ហើយត្រូវកំណត់បរិមាណសារធាតុរាវ
នោះសូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកមុននឹងបង្កើនបរិមាណសារធាតុរាវដែលអ្នកផឹក។
-
នៅពេលដែលអ្នកមានអារម្មណ៍ចង់ញុំាអាហារ ចាប់ផ្ដើមជាមួយបរិមាណអាហារតិចតួច។
-
វេជ្ជបណ្ឌិតអាចណែនាំឱ្យអ្នកលេបថ្នាំគ្មានវេជ្ជបញ្ជាដូចជា loperamide (Imodium) ។ អាន
និងអនុវត្តតាមការណែនាំទាំងអស់នៅលើស្លាក។
មិនត្រូវប្រើប្រាស់ថ្នាំនេះនោះទេប្រសិនបើអ្នករាគមានធ្លាក់ឈាម ក្តៅខ្លួនខ្លាំង
ឬមានសញ្ញានៃការឈឺធ្ងន់ធ្ងរផ្សេងទៀត។ សូមទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើអ្នកមានបញ្ហាជាមួយឱសថរបស់អ្នក។
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
ទូរសព្ទ 911 គ្រប់ពេលដែលអ្នកគិតថាអ្នកអាចត្រូវការការថែទាំបន្ទាន់។ ឧទាហរណ៍
សូមទូរសព្ទប្រសិនបើ៖
សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែងរកការថែទាំផ្នែកវេជ្ជសាស្ត្រជាបន្ទាន់
ប្រសិនបើ៖
-
អ្នកវិលមុខ ឬធីងធោង ឬអ្នកមានអារម្មណ៍ថាអ្នកអាចនឹងដួលសន្លប់។
-
លាមករបស់អ្នកមានពណ៍ខ្មៅ ហើយមើលទៅដូចជ័រកៅស៊ូថ្នល់ ឬលាមកមានស្នាមឆ្នូតឈាមវែងៗ។
-
អ្នកទើបឈឺពោះថ្មីៗ ឬឈឺពោះខ្លាំងជាងមុន។
-
អ្នកមានរោគសញ្ញានៃការខ្សោះជាតិទឹក ដូចជា៖
-
ភ្នែកស្ងួត និងមាត់ស្ងួត។
-
ទឹកនោមមានបន្តិចបន្តួច។
-
មិនអាចរក្សាវត្ថុរាវបាន។
-
អ្នកទើបតែក្តៅខ្លួន ឬគ្រុនក្តៅខ្លាំងជាងមុន។
តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា ទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖
-
ការរាគរូសរបស់អ្នកកាន់តែមានភាពធ្ងន់ធ្ងរ។
-
អ្នកឃើញមានខ្ទុះនៅក្នុងលាមករាគ។
-
អ្នកមិនធូរស្បើយក្រោយរយៈពេល 2 ថ្ងៃ (48 ម៉ោង) ។
បច្ចុប្បន្នជា: 19 តុលា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។