ការសេពគ្រឿងស្រវឹង, គ្រឿងញៀន, ឬសារជាតិពុលចំពោះកុមារ៖ការណែនាំអំពីការថែទាំ
Alcohol, Drug, or Poison Ingestion in Children: Care Instructions
ទិដ្ឋភាពទូទៅ

ក្មេងអាចឈឺខ្លាំង ឬស្លាប់បាន បន្ទាប់ពីផឹកគ្រឿងស្រវឹង គ្រឿងញៀន ឬជាតិពុល។
ជាតិអាល់កុលមាននៅក្នុងស្រាបៀរ ស្រា និងគ្រឿងស្រវឹង។ ប៉ុន្តែវាក៏មាននៅក្នុងទឹកខ្ពុរមាត់
និងអាហារចម្រាញ់ផងដែរ។ ក្មេងអាចធ្លាក់ខ្លួនឈឺ ក្រោយពីលេបបានតែបន្តិចប៉ុណ្ណោះ។
ថ្នាំរួមមានថ្នាំដែលគ្មានវេជ្ជបញ្ជា (ដូចជាអាស្ពីរីន ឬអាហ្វេតាមីណូហ្វេន) និងថ្នាំតាមវេជ្ជបញ្ជា។
ថ្នាំទាំងនេះក៏រួមបញ្ចូលនូវវីតាមីន និងសារធាតុបន្ថែមផងដែរ។ ហើយថ្នាំខុសច្បាប់ទាំងនេះរួមមានដូចជា
កូកាអ៊ីន និងហេរ៉ូអ៊ីន។
ហើយជាតិពុល គឺនៅជុំវិញយើង។ ជាតិពុលទាំងនោះរួមមាន សារធាតុលាងសម្អាតផ្ទះសម្បែង គ្រឿងសម្អាង
និងសារធាតុគីមីសម្រាប់សួនច្បារ។
វិធីល្អបំផុតដើម្បីការពារកូនរបស់អ្នក គឺត្រូវប្រាកដថាជាតិអាល់កុល ថ្នាំ
និងផលិតផលប្រើប្រាស់ក្នុងផ្ទះទាំងអស់ត្រូវបានរក្សាទុកមិនឱ្យមើលឃើញ។
នេះជាពេលវេលាដ៏ល្អដើម្បីពិនិត្យមើលជុំវិញផ្ទះរបស់អ្នក
ដើម្បីឱ្យប្រាកដថាកូនរបស់អ្នកមិនអាចយករបស់ទាំងនោះបាន។
វេជ្ជបណ្ឌិតបានពិនិត្យកូនរបស់អ្នកយ៉ាងប្រុងប្រយ័ត្ន ប៉ុន្តែបញ្ហាអាច វិវត្តនាពេលក្រោយ។
ប្រសិនបើអ្នកកត់សម្គាល់ឃើញមានបញ្ហា ឬរោគសញ្ញាថ្មីៗ សូមទទួលការព្យាបាលភ្លាមៗ។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ការព្យាបាល និងសុវត្ថិភាពកូនរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើអ្នកមានបញ្ហា។ វាក៏ជាគំនិតល្អមួយផងដែរ ដើម្បីដឹងអំពីលទ្ធផលតេស្តរបស់កូនរបស់អ្នក
និងរក្សាទុកបញ្ជីថ្នាំដែលកូនរបស់អ្នកប្រើ។
តើអ្នកអាចថែទាំកូនរបស់អ្នកនៅផ្ទះបានតាមរបៀបណា?
ការបង្ការ
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
ប្រសិនបើអ្នកឃើញកូនរបស់អ្នកលេបថ្នាំពុល ឬអ្នកគិតថាកូនរបស់អ្នកបានលេបថ្នាំពុលខ្លះៗ
សូមរក្សាភាពស្ងប់ស្ងាត់។ ទូរសព្ទទៅខ្សែទូរសព្ទទាន់ហេតុការណ៍សម្រាប់ការត្រួតពិនិត្យជាតិពុល
តាមរយៈលេខ1 -800 -222-1222។ ត្រូវមានផលិតផល ជាតិអាល់កុល ឬប្រអប់ថ្នាំមកជាមួយអ្នក។
ប្រើវាដើម្បីប្រាប់ប្រតិបត្តិករឱ្យបានច្បាស់នូវអ្វីដែលកូនរបស់អ្នកបានលេប។
មជ្ឈមណ្ឌលត្រួតពិនិត្យជាតិពុលអាចប្រាប់អ្នកបានពីអ្វីដែលត្រូវធ្វើភ្លាមៗ។ កុំធ្វើឱ្យកូនរបស់អ្នកក្អួត
លុះត្រាតែអ្នកត្រូវបានគេប្រាប់ឱ្យបែបនេះ។
ទូរសព្ទ 911 គ្រប់ពេលដែលអ្នកគិតថាកូនរបស់អ្នកប្រហែលជាត្រូវការការថែទាំបន្ទាន់។ ឧទាហរណ៍
សូមទូរសព្ទប្រសិនបើ៖
-
កូនរបស់អ្នកសន្លប់ (បាត់បង់ស្មារតី)
-
កូនអ្នកមានវង្វេងវង្វាន់ ឬងងុយគេងខ្លាំង។
-
កូនរបស់អ្នកមានបញ្ហាធ្ងន់ធ្ងរក្នុងការដកដង្ហើម។
-
កូនរបស់អ្នកមានការប្រកាច់។
សូមហៅទៅកាន់វេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែងរកការថែទាំវេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖
តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់កូនអ្នក ហើយសូមប្រាកដថាអ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក
ក្នុងករណី៖
បច្ចុប្បន្នជា: 4 តុលា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។