ជំងឺប្រើប្រាស់សារធាតុញៀន៖ការណែនាំអំពីការថែទាំ
Substance Use Disorder: Care Instructions
ទិដ្ឋភាពទូទៅ

អ្នកអាចធ្វើឱ្យ ជីវិតនិងសុខភាពរបស់អ្នកប្រសើរឡើង ដោយបញ្ឈប់ការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀន។
នៅពេលដែលអ្នកមិនផឹក ឬប្រើថ្នាំញៀនអ្នកអាចមានអារម្មណ៍ល្អនិងគេងលក់ស្រួល។
អ្នកអាចចុះសម្រុងជាមួយគ្រួសារ មិត្តភក្តិ និងអ្នករួមការងាររបស់អ្នក។ មានថ្នាំ
និងកម្មវិធីដែលអាចជួយពីវិបត្តិនៃការប្រើប្រាស់សារធាតុ។
តើអ្នកអាចថែទាំខ្លួនអ្នកនៅផ្ទះបានដោយរបៀបណា?
-
ប្រសិនបើអ្នកត្រូវបានគេផ្តល់ថ្នាំដើម្បីជួយឱ្យអ្នកស្វាង ឬកាត់បន្ថយចំណង់របស់អ្នក
សូមធ្វើឱ្យប្រាកដថាប្រើវាឱ្យបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជា។
-
ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីកម្មវិធីដែលអាចជួយឱ្យអ្នកបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន
ឬការសេពគ្រឿងស្រវឹង។
-
កុំព្យាយាមទាក់ទាញខ្លួនឯងដោយរក្សាគ្រឿងស្រវឹង ឬគ្រឿងញៀននៅក្នុងផ្ទះរបស់អ្នក។
-
រៀនពីរបៀបនិយាយថាទេ នៅពេលដែលអ្នកផ្សេងផឹក ឬប្រើប្រាស់គ្រឿងញៀន។ ឬកុំចំណាយពេលជាមួយមនុស្សដែលផឹក
ឬប្រើប្រាស់គ្រឿងញៀន។
-
ប្រើប្រាស់ពេលវេលា និងថវិកាដែលបានចំណាយគ្រឿងស្រវឹង
ឬគ្រឿងញៀនដើម្បីធ្វើអ្វីដែលរីករាយជាមួយក្រុមគ្រួសារ ឬមិត្តភក្តិរបស់អ្នក។
ការបង្ការការលាប់ឡើងវិញ
-
កុំសេពគ្រឿងស្រវឹង ឬប្រើគ្រឿងញៀនឱ្យសោះ។ ការសេពគ្រឿងស្រវឹង ឬប្រើប្រាស់គ្រឿងញៀនក្នុងកម្រិតណាមួយ
បង្កើនហានិភ័យរបស់អ្នកចំពោះការលាប់ឡើងវិញយ៉ាងខ្លាំង។
-
ស្វែងរកជំនួយពីអង្គការនានាដូចជា Alcoholics Anonymous, Narcotics Anonymous ឬកន្លែងព្យាបាលផ្សេងទៀត
ប្រសិនបើអ្នកមានអារម្មណ៍ថាចាំបាច់ត្រូវសេពគ្រឿងស្រវឹង ឬប្រើប្រាស់គ្រឿងញៀនម្តងទៀត។
-
សូមចងចាំថាការស្ដារឡើងវិញ គឺជាដំណើរការពេញមួយជីវិត។
-
នៅឱ្យឆ្ងាយពី ស្ថានភាព មិត្ដភក្ដិ ឬកន្លែងណាដែលអាចនាំឲ្យអ្នកសេពគ្រឿងស្រវឹង ឬប្រើប្រាស់គ្រឿងញៀន។
-
រៀបចំផែនការដើម្បីដៅ និងដោះស្រាយការលាប់ឡើងវិញ។
រៀនស្គាល់ពីការផ្លាស់ប្តូរការគិតរបស់អ្នកដែលនាំឱ្យអ្នកសេពគ្រឿងស្រវឹង ឬប្រើប្រាស់គ្រឿងញៀន។
ទាំងនេះគឺជាសញ្ញាព្រមាន។ ស្វែងរកជំនួយមុនពេលអ្នកចាប់ផ្តើមសេពគ្រឿងស្រវឹង
ឬប្រើប្រាស់គ្រឿងញៀនម្តងទៀត។
-
ស្វែងរកជំនួយឱ្យបានឆាប់តាមដែលអ្នកអាចធ្វើទៅបាន ប្រសិនបើអ្នកលាប់ឡើងវិញ។
មនុស្សមួយចំនួនធ្វើផែនការជាមួយបុគ្គលដទៃទៀតដែលបង្ហាញពីអ្វីដែលពួកគេចង់ឱ្យបុគ្គលនោះធ្វើសម្រាប់ពួកគេ
ប្រសិនបើពួកគេលាប់ឡើងវិញ។ ជាធម្មតា ផែនការរួមមានរបៀបដោះស្រាយការលាប់ឡើងវិញ
និងអ្នកដែលត្រូវជូនដំណឹងក្នុងករណីលាប់ឡើងវិញ។
-
កុំបោះបង់។ សូមចងចាំថាការលាប់ឡើងវិញមិនមែនមានន័យថាអ្នកបានបរាជ័យនោះទេ។
ប្រើបទពិសោធន៍ដើម្បីសិក្សាពីគន្លឹះដែលនាំឱ្យអ្នកសេពគ្រឿងស្រវឹង ឬប្រើប្រាស់គ្រឿងញៀន។
បន្ទាប់មកបោះបង់ម្តងទៀត។
មនុស្សជាច្រើនមានការលាប់ឡើងវិញជាច្រើនមុនពេលដែលពួកគេអាចបោះបង់ដើម្បីល្អបាន។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
ហៅ 911 គ្រប់ពេលដែលអ្នកគិតថាអ្នកអាចត្រូវការការថែទាំបន្ទាន់។ ឧទាហរណ៍ សូមទូរសព្ទ ប្រសិនបើ៖
សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែងរកការថែទាំផ្នែកវេជ្ជសាស្ត្រជាបន្ទាន់
ប្រសិនបើ៖
តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា អ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើ៖
បច្ចុប្បន្នជា: 15 វិច្ឆិកា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។