ជំងឺរលាកស្បែក៖ការណែនាំអំពីការថែទាំ
Dermatitis: Care Instructions
ទិដ្ឋភាពទូទៅ
ជំងឺរលាកស្បែកគឺជាឈ្មោះទូទៅដែលត្រូវបានប្រើសម្រាប់ការឡើងកន្ទួល ឬការរលាកស្បែកណាមួយ។
ប្រភេទផ្សេងៗនៃជំងឺរលាកស្បែកបណ្តាលឱ្យមានកន្ទួលផ្សេងៗគ្នា។ មូលហេតុទូទៅនៃកន្ទួលរួមមានថ្នាំថ្មី
រុក្ខជាតិ (ដូចជាដើមឈើអុកពុល ឬវល្លិ៍ពុល) កម្ដៅ និងភាពតានតឹង។
ជំងឺជាក់លាក់មួយចំនួនក៏អាចបណ្តាលឱ្យមានកន្ទួលបានផងដែរ។
ប្រតិកម្មអាលែកហ្ស៊ីនឹងអ្វីមួយដែលប៉ះស្បែករបស់អ្នកដូចជា ជ័រ នីកែល
ឬវល្លិ៍ពុលត្រូវបានគេហៅថាការរលាកស្បែកបណ្ដាលមកពីការប៉ះពាល់អ្វីមួយ។
ការរលាកស្បែកបណ្ដាលមកពីការប៉ះពាល់អ្វីមួយក៏អាចបណ្តាលមកពីអ្វីមួយដែលធ្វើឱ្យស្បែករោលដូចជា ទឹកសាវែល
សារធាតុគីមី ឬសាប៊ូ។ ប្រភេទកន្ទួលទាំងនេះមិនអាចរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានទេ។
កន្ទួលរបស់អ្នកមានរយៈពេលយូរប៉ុន្មាន អាស្រ័យទៅលើអ្វីដែលបណ្តាលឱ្យវាកើតមានឡើង។
កន្ទួលអាចមានរយៈពេលពីរបីថ្ងៃ ឬច្រើនខែ។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
តើអ្នកអាចថែទាំខ្លួនអ្នកនៅផ្ទះបានតាមរបៀបណា?
-
កុំអេះកន្ទួល។ កាត់ក្រចករបស់អ្នកឱ្យខ្លី ហើយរូសវាឱ្យរលោង។ ឬពាក់ស្រោមដៃ
ប្រសិនបើការធ្វើបែបនេះជួយអ្នកពីការអេះ។
-
លាងសម្អាតបរិវេណនោះតែជាមួយទឹកប៉ុណ្ណោះ។ ជូតឲ្យស្ងួត។
-
ដាក់ក្រណាត់សើមត្រជាក់នៅលើស្នាមកន្ទួលដើម្បីកាត់បន្ថយរមាស់។
-
ទុកឱ្យត្រជាក់ និងនៅឆ្ងាយពីពន្លឺព្រះអាទិត្យ។
-
ទុកកន្ទួលឱ្យនៅចំហរទៅនឹងខ្យល់តាមដែលអាចធ្វើទៅបាន។
-
ប្រសិនបើកន្ទួលរមាស់សូមប្រើក្រែមអ៊ីដ្រូគ័រទីសូន។ អនុវត្តតាមការណែនាំនៅលើស្លាក។
ថ្នាំលាបបំបាត់រមាស់អាចជួយឱ្យមានកន្ទួលដោយសាររុក្ខជាតិ។
-
ប្រសិនបើការរមាស់ប៉ះពាល់ដល់ដំណេករបស់អ្នក សូមសួរវេជ្ជបណ្ឌិតរបស់អ្នកថាតើអ្នកអាចប្រើថ្នាំ
antihistamine ដែលអាចកាត់បន្ថយការរមាស់ និងធ្វើឱ្យអ្នកងងុយគេងដូចជា diphenhdramine (Benadryl)។
ត្រូវប្រើប្រាស់ថ្នាំឲ្យមានសុវត្ថិភាព។ អាន និងធ្វើតាមការណែនាំទាំងអស់នៅលើស្លាក។
-
ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកបានចេញវេជ្ជបញ្ជាជាក្រែម សូមប្រើវាតាមការណែនាំ។
ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកបានចេញវេជ្ជបញ្ជាជាថ្នាំ សូមប្រើវាឱ្យបានត្រឹមត្រូវតាមការណែនាំ។
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែងរកការថែទាំផ្នែកវេជ្ជសាស្ត្រជាបន្ទាន់
ប្រសិនបើ៖
តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា អ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើ៖
បច្ចុប្បន្នជា: 16 វិច្ឆិកា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។