Health Encyclopedia
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

បញ្ហាដំណេកចំពោះកុមារតូច៖ការណែនាំអំពីការថែទាំ

Sleep Problems in Toddlers: Care Instructions

ទិដ្ឋភាពទូទៅ​

នៅពេលទារកក្លាយជាកុមារតូច ទម្លាប់គេងរបស់ពួកគេផ្លាស់ប្តូរ។ ពិភពលោកកាន់តែរំភើប ហើយកូនតូចរបស់អ្នក​ប្រហែល​ជាមិនទាន់ត្រៀម​ខ្លួន​គេង​នៅ​ពេលដល់ម៉ោងចូលគេងទេ។ ពេលវេលាគេងថ្ងៃក៏អាចផ្លាស់ប្តូរផងដែរ។ កូនតូចរបស់អ្នកអាចមិនព្រមគេងពេលព្រឹក និងចង់សម្រាកតែនៅពេលរសៀល។

ប្រសិនបើអ្នកមានអារម្មណ៍ថាកូនតូចរបស់អ្នកគេងមិនបានគ្រប់គ្រាន់ សូមពិភាក្សា​ជា​មួយ​​វេជ្ជបណ្ឌិតរបស់កូនអ្នក។ កុមារតូចដែលមានអាយុពី 1 ទៅ 3 ឆ្នាំ ត្រូវការគេងប្រហែល 12 ម៉ោងក្នុងមួយថ្ងៃ​រួម​ទាំងពេលវេលាគេងប្រហែល ១ ទៅ ៣ ម៉ោងកន្លះនៃរយៈពេលគេងថ្ងៃ។

វាជារឿងធម្មតាសម្រាប់កុមារតូចភ្ញាក់នៅពេលយប់។ ការកំណត់ទម្លាប់ចូលគេងអាចជួយបញ្ច្រាសបញ្ហាទាំងអស់នេះ។ ធ្វើអ្វីៗដដែលៗតាមលំដាប់លំដោយរាល់យប់​ជួយឲ្យកូន​ដឹងអំពីអ្វី​ដែល​ត្រូវ​រំពឹងទុកនិងគេងលក់ស្រួល។

ប៉ុន្តែកុមារតូចខ្លះ​មានបញ្ហាដំណេក​​ ជាពិសេសគ្រួសាររបស់ពួកគេដែលធ្វើឲ្យពួកគេមិនបានគេងតាមតម្រូវការរបស់ពួកគេ។ បញ្ហាទាំងនេះរួមមាន៖

  • មមើភ្ញាក់ពេលយប់។ កូនតូចរបស់អ្នកភ្ញាក់ ហើយស្រែកនៅពេលពួកគេ​គេង។ ហើយបន្ទាប់មក នៅពេលពួកគេភ្ញាក់ ពួកគេ​មិនចាំ​ពីការយំ ឬអ្វីដែល​បណ្តាល​ឱ្យ​វា​កើត​ឡើង​ទេ។

  • ស្រមុក ឬបញ្ហាដង្ហើមនៅពេលគេងដូចជាការពិបាកដកដង្ហើមពេលគេង។

វេជ្ជបណ្ឌិតរបស់អ្នកនឹងធ្វើការជាមួយអ្នក​ដើម្បីស្វែងរក​មើលថាតើអ្វីដែ​ល​បណ្តាល​ឱ្យ​កូន​តូចរបស់អ្នក​មានបញ្ហាការគេង។ សម្រាប់កុមារជាច្រើន ការធ្វើលំហាត់ប្រាណទៀងទាត់ ការញ៉ាំបានគ្រប់គ្រាន់ និង​ការ​មានទម្លាប់ចូលគេងល្អ ជួយកាត់បន្ថយបញ្ហាគេងបាន។ ប្រសិនបើអ្នកសាកល្បងការផ្លាស់ប្តូរទាំងនេះ ហើយកូនរបស់អ្នកនៅតែមានបញ្ហា ​វេជ្ជបណ្ឌិតអាចណែនាំឱ្យធ្វើតេស្ត ឬការព្យាបាលផ្សេងទៀត។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់សម្រាប់ការព្យាបាល និង​សុវត្ថិភាពកូន​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​​ទូរស​ព្ទ​ទៅ​វេជ្ជបណ្ឌិត​របស់អ្នក ​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតល្អមួយផងដែរ ដើម្បី​ដឹងអំពីលទ្ធផលតេស្តរបស់កូនរបស់​អ្នក និង​រក្សាទុកបញ្ជីថ្នាំដែលកូនរបស់អ្នកប្រើ។

តើអ្នកអាចថែទាំកូនរបស់អ្នកនៅផ្ទះបានតាម​របៀបណា?

  • រៀបចំទម្លាប់គេងដើម្បីជួយឱ្យកូនតូចរបស់អ្នកត្រៀមខ្លួនរួច​រាល់​សម្រាប់​គ្រែ និង​ការគេង។ ឧទាហរណ៍ អានជាមួយគ្នា ឱបថ្នាក់ថ្នម និងស្តាប់តន្ត្រីសំឡេង​តិចៗក្នុង​រយៈ​ពេល​ 15 ទៅ 30 នាទីមុនពេលបិទភ្លើង។ ធ្វើរឿងតាមលំដាប់លំដោយៗដូចរាល់ដង​នៅ​រៀង​រាល់យប់ ដូច្នេះ ​កូន​របស់​អ្នក​ដឹង​ពីអ្វីដែល​ត្រូវរំពឹង។

    • ឱ្យកូនតូចរបស់អ្នកចូលគេងនៅ​ម៉ោង​ដដែល​នៅ​រៀងរាល់យប់ ហើយ​ភ្ញាក់​ឡើង​នៅ​ម៉ោងដដែល​នៅរៀងរាល់ព្រឹក។

    • រក្សាភាពស្ងៀមស្ងាត់​នៅ​ក្នុង​បន្ទប់គេង​​កូនរបស់​អ្នក បិទភ្លើង ឬបើក​ភ្លើង​ព្រឹមៗនិង​ត្រជាក់ល្អ។

    • កាត់បន្ថយ​សកម្មភាពដែលជំរុញដល់កូនតូចរបស់អ្នកដូចជា ការលេង និង​ការ​មើល​ទូរទស្សន៍​នៅពេល​ជិត​ដល់​ម៉ោងចូលគេង។

    • កាត់បន្ថយ​ការញ៉ាំ និងការផឹកនៅពេល​ជិត​ចូលគេង។

  • ប្រសិនបើកូនតូចរបស់អ្នកភ្ញាក់ឡើង​យំ​នៅ​ពេលយប់ សូមពិនិត្យមើលថាតើ​ពួកគេ​ត្រូវការប្តូរខោទឹកនោមដែរឬក៏អត់។ ប្រសិនបើត្រូវប្ដូរ សូម៖

    • ផ្លាស់ប្តូរកូនរបស់អ្នកដោយស្ងប់ស្ងាត់។ បើកភ្លើងតិចៗ។

    • ព្យាយាមកុំលេងជាមួយកូនតូចរបស់អ្នក។ ដាក់គាត់ទៅក្នុងអង្រឹង ឬគ្រែវិញ បន្ទាប់ពីការផ្លាស់ប្តូរ។

  • ប្រសិនបើកូនតូចរបស់អ្នកភ្ញាក់ឡើង ហើយ​ហៅរក​អ្នក​នៅ​កណ្តាល​យប់​អា​ធ្រាត សូមប្រាកដថា​ការឆ្លើយតបរបស់អ្នកគឺដូចគ្នានឹងរាល់ដង។ ផ្តល់ផាសុខភាពឱ្យបាន​ឆាប់រហ័ស ហើយ​ត្រូវចាកចេញពីបន្ទប់ភ្លាមៗ។

  • ជៀសវាងការអានរឿងដែលគួរឲ្យខ្លាច និង​ការមើលកម្មវិធីរន្ធត់ ដែល​អាចធ្វើ​ឱ្យ​កូនរបស់អ្នក​ព្រួយបារម្ភ។ ​ ស្ត្រេសអាចបណ្តាលឱ្យមានសុបិន្តអាក្រក់។

  • កុំព្យាយាមដាស់កូនតូចរបស់អ្នកអំឡុងពេលមានភេរវកម្មនៅ​ពេល​យប់​។ ផ្ទុយទៅវិញ ធានានិងបីកូនរបស់អ្នកដើម្បីបង្ការការរងរបួស។

  • ប្រសិនបើអ្នកគិតថាកូនតូចរបស់អ្នកលើសទម្ងន់ សូមនិយាយជាមួយ​វេជ្ជបណ្ឌិត​របស់អ្នក។ ការលើសទម្ងន់អាចបណ្តាលឱ្យមានបញ្ហាដំណេក ឬ​ធ្វើ​ឱ្យពួក​គេ​កាន់​តែ​អាក្រក់​។

  • ហៅទូរសព្ទទៅវេជ្ជបណ្ឌិត​របស់​អ្នក ប្រសិនបើអ្នក​គិតថាកូនរបស់អ្នក​មាន​បញ្ហា​ជា​មួយ​នឹង​ថ្នាំ។

ម៉ោង​គេងថ្ងៃ

  • រៀបចំផែនការសម្រាប់ម៉ោងគេងថ្ងៃប្រចាំថ្ងៃ។ កូនដែលកំពុងលូតលាស់​របស់អ្នក​ប្រហែល​ជារំភើប​ខ្លាំង​ពេក​អំពីជីវិត​ដែល​ចង់​គេងថ្ងៃ។ ប៉ុន្តែទោះបីជាកូនតូច​មិន​គេងក៏ដោយ ក៏ពួកគេនៅតែ​ត្រូវការ​ការ​សម្រាក​ដែល​ស្ងប់​ស្ងាត់​មួយ​ផង​ដែរ​។

  • ឱ្យកូនតូចរបស់អ្នកគេង​មួយ​ស្របក់​នៅ​កន្លែង​តែ​មួយ​ដែល​ពួក​គេគេង​នៅ​ពេល​យប់​ ប្រសិន​បើអាចធ្វើបាន។

  • ប្រាប់កូនតូចរបស់អ្នកនៅពេលដែលម៉ោងគេងថ្ងៃ​ជិតមកដល់​ដូចជា និយាយ​ថា "10 នាទីទៀតដល់ម៉ោងគេងហើយ" ។ បន្ថយល្បឿននៅពេលជិតដល់ម៉ោងគេងថ្ងៃ។ លេងដោយស្ងៀម​ស្ងាត់ អានសៀវភៅ ឬ​ចាប់ផ្តើម​សកម្មភាព​លួង​លោម​ផ្សេង​ទៀត​។

  • ត្រូវកំណត់​ម៉ោងគេងថ្ងៃមិនឱ្យ​ផុតពីម៉ោង 3 ឬ 4 ពេលរសៀលឡើយ បើ​មិន​ដូច្នេះទេ អ្នក​អាចនឹង​ពិបាកក្នុងការឱ្យកូនតូចរបស់អ្នកចូលគេងនៅពេលយប់។

  • ត្រូវប្រាកដថាបន្ទប់គេងថ្ងៃ គឺស្ងៀមស្ងាត់និងងងឹត។ សាកល្បងចាក់​តន្ត្រីសំឡេងតិចៗ បើកកង្ហារ ឬផ្តល់សំឡេង​លួង​លោម​ផ្សេង​ទៀត​។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់កូនអ្នក ហើយសូមប្រាក​ដ​ថា​​អ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ក្នុងករណី៖

  • កូនតូចរបស់អ្នកនៅតែបន្តមានបញ្ហាគេង។

  • អ្នកមានការព្រួយបារម្ភអំពីរបៀបដែលកូនតូចរបស់អ្នកកំពុងដេក។

  • កូនតូចរបស់អ្នកកំពុងស្រមុកច្រើន ដងដង្កើមលឺៗ គេងនៅទម្រង់ចម្លែក និងដកដង្ហើមតាមមាត់របស់ពួកគេ។

  • កូនតូចរបស់អ្នកគេងពេញមួយយប់ ប៉ុន្តែនៅតែហត់នឿយនៅពេលថ្ងៃ។

បច្ចុប្បន្នជា: 24 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer