Health Encyclopedia
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

ជំងឺរលាកសន្លាក់ជង្គង់៖ការណែនាំអំពីការថែទាំ

Knee Arthritis: Care Instructions

ទិដ្ឋភាពទូទៅ​

../images/e96618bacc057508b7ab1e52359722a5.jpg

ជំងឺរលាកសន្លាក់ជង្គង់ គឺជាការខូចឆ្អឹងខ្ចីដែលទ្រាប់សន្លាក់​ជង្គង់​របស់​អ្នក។ នៅពេលឆ្អឹងខ្ចីសឹកតូចទៅៗ ហើយឆ្អឹងរបស់អ្នកកកិតគ្នាទៅវិញទៅមក។ នេះបណ្តាលឱ្យឈឺចាប់ និងរឹង។ ជំងឺរលាកសន្លាក់ជង្គង់ទំនងជាកាន់តែអាក្រក់ៗទៅតាមពេលវេលា។

ការព្យាបាលជំងឺរលាកសន្លាក់ជង្គង់ពាក់ព័ន្ធនឹងការកាត់បន្ថយការឈឺចាប់ ដែល​​ធ្វើឱ្យសាច់ដុំជើងរឹងមាំ និងរក្សាទម្ងន់រាងកាយដែលធ្វើឱ្យមានសុខភាព​ល្អ​។ ជាធម្មតា ការព្យាបាលមិនធ្វើ​ឱ្យ​សុខភាព​របស់​ឆ្អឹង​ខ្ចី​ប្រសើរឡើង​នោះទេ ប៉ុន្តែ​វាអាចកាត់បន្ថយការឈឺចាប់ និងធ្វើឱ្យជង្គង់របស់អ្នកដំណើរការបានល្អ។

អ្នកអាចចាត់វិធានការសាមញ្ញដើម្បីការពារសន្លាក់ជង្គង់របស់អ្នក បន្ថយការ​ឈឺ​ចាប់ និងជួយឱ្យអ្នកសកម្ម។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបានដោយ​របៀបណា?

  • ត្រូវដឹងថា ជំងឺរលាកសន្លាក់ជង្គង់​នឹងបណ្តាលឱ្យមានការឈឺចាប់​ខ្លាំង​នៅ​ថ្ងៃ​ខ្លះ​ជាង​ថ្ងៃមួយចំនួនផ្សេងទៀត។

  • រក្សាទម្ងន់ដែលមានសុខភាពល្អ។ សម្រកទម្ងន់ ប្រសិនបើអ្នកលើសទម្ងន់។ នៅពេលអ្នកក្រោកឈរ សម្ពាធនៅលើជង្គង់របស់អ្នកមក​ពីគ្រប់ផោននៃ​​ទម្ងន់​រាង​កាយ​ត្រូវ​បាន​គុណ​បួនដង។ ដូច្នេះ ប្រសិនបើអ្នកស្រកទម្ងន់ 10 ផោន អ្នកនឹងកាត់បន្ថយសម្ពាធលើ​ជង្គង់​របស់​​អ្នកដល់ទៅ 40 ផោន។

  • ពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកព្យាបាលរាងកាយ​របស់អ្នក​អំពី​លំហាត់​ប្រាណ​ដែល​នឹងជួយបន្ធូរបន្ថយការឈឺសន្លាក់។

    • ពង្រឹងដើម្បី​ជួយ​បង្ការការរឹង និងដើម្បី​បង្ការ​ការ​រង​របួស​មុន​ពេល​អ្នក​ហាត់​ប្រាណ​។ អ្នកអាចហាត់យ៉ូហ្កា​ក្នុងទម្រង់​ថ្មមៗ ដើម្បី​ជួយ​ឱ្យសន្លាក់ជង្គង់ និង​សាច់ដុំ​របស់​អ្នក​មាន​ភាព​បត់បែន។

    • ដើរជំនួសឱ្យការរត់ត្រឹកៗ។

    • ជិះកង់។ ធ្វើបែបនេះធ្វើឱ្យសាច់ដុំភ្លៅរបស់​អ្នក​កាន់​តែ​រឹងមាំ និង​ដក​សម្ពាធចេញ​ពី​ជង្គង់​របស់​អ្នក។

    • ពាក់ស្បែកជើងដែលសមល្មម និងស្រួលជើង។

    • ធ្វើលំហាត់ប្រាណនៅក្នុងទឹកជម្រៅត្រឹមទ្រូង។ ធ្វើបែបនេះអាចជួយអ្នកឱ្យហាត់ប្រាណបានយូរជាងមុន​ដោយមិនសូវមានការឈឺចាប់​។

    • ជៀសវាងលំហាត់ប្រាណណា​ដែលមានការអង្គុយចោងហោង ឬលុតជង្គង់។ លំហាត់ប្រាណទាំងនោះអាចធ្វើឱ្យជង្គង់របស់អ្នកឈឺខ្លាំង។

    • ពិគ្រោះជាមួយវេជ្ជបណ្ឌិត​របស់អ្នក ដើម្បី​ធ្វើឱ្យប្រាកដ​ថាលំហាត់​ប្រាណ​ដែល​អ្នកធ្វើមិនបង្កឱ្យជំងឺរលាកសន្លាក់កាន់តែធ្ងន់ធ្ងរទៅៗ។

  • កុំអង្គុយក្នុងរយៈពេលយូរពេក។ ព្យាយាមដើរម្តងក្នុងមួយសន្ទុះដើម្បីការពារជង្គង់របស់អ្នកពីការរឹង។

  • សួរវេជ្ជបណ្ឌិត​ឬ​អ្នកព្យាបាលរាងកាយ​របស់​អ្នក​ថាតើការ​ស៊ក​ស្បែក​ជើង​អាច​កាត់​បន្ថយ​ការ​ឈឺសន្លាក់របស់អ្នកបាន​ដែរឬទេ។

  • ប្រសិនបើអ្នកអាចមានលទ្ធភាពទិញវា ចូរទិញស្បែកជើងកីឡាថ្មីយ៉ាង​ហោច​ណាស់​ជារៀងរាល់ឆ្នាំ។ នេះអាចជួយកាត់បន្ថយការគ្រេចនៅលើជង្គង់របស់អ្នក។

  • ប្រើឧបករណ៍ដើម្បីជួយអ្នកក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃ។

    • ឈើច្រត់ ឬឧបករណ៍ទប់ពេលដើរអាចជួយយើង ដើម្បីរក្សារតុល្យភាពរបស់អ្នកនៅពេលអ្នកដើរ។ កាន់ឈើច្រត់ ឬឧបករណ៍ទប់ពេលដើរនៅដៃដែលខុសខាងពីជង្គង់ឈឺចាប់។

    • ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកអាចនឹងដួលនៅពេលអ្នកដើរសូមព្យាយាមប្រើឈើច្រត់ ឬឧបករណ៍ទប់ពេលដើរ។ ឧបករណ៍ទាំងនេះអាចបង្ការការដួល ដែលអាចបណ្តាលឱ្យខូចខាតជង្គង់របស់អ្នកកាន់តែច្រើនជាងមុន។

    • រណបជង្គង់អាចជួយរក្សាជង្គង់របស់អ្នកឱ្យមានស្ថេរភាព និងបង្ការការឈឺចាប់។

    • អ្នកក៏អាចប្រើរបស់ផ្សេងទៀត ដើម្បីធ្វើឱ្យជីវិតកាន់តែងាយស្រួលជាងមុន ដូចជាកៅអីបង្គន់ខ្ពស់ជាងមុន និងបង្កាន់ដៃនៅក្នុងអាងងូតទឹក ឬងូតទឹកផ្កាឈូក។

  • លេបថ្នាំបំបាត់ការឈឺចាប់ឱ្យបានត្រឹមត្រូវទៅតាមការណែនាំ។

    • កុំរង់ចាំរហូតដល់អ្នកឈឺចាប់ខ្លាំង។ អ្នកនឹងទទួលបានលទ្ធផលល្អប្រសើរប្រសិនបើអ្នកព្យាបាលវាឆាប់ជាងនេះ។

    • ប្រសិនបើអ្នកមិនលេបថ្នាំឈឺតាមវេជ្ជបញ្ជា សូមលេបថ្នាំដែលគ្មានវេជ្ជបញ្ជាដូចជាថ្នាំ acetaminophen (Tylenol) Ibuprofen (Advil, Motrin) ឬ Naproxen (Aleve)។ អាន និងអនុវត្តតាមការណែនាំទាំងអស់នៅលើស្លាក។

    • កុំប្រើថ្នាំបំបាត់ការឈឺចាប់ពីរ ឬច្រើនគ្រាប់​ក្នុងពេលតែមួយ​ លើក​លែងតែ​ថាវេជ្ជបណ្ឌិត​​បាន​ប្រាប់អ្នកឲ្យប្រើ​។ ថ្នាំបំបាត់ការឈឺចាប់មួយចំនួនមាន (acetaminophen) ដែលជា Tylenol ។ ថ្នាំ​អាសេតាមីណូហ្វេន (ទីឡេណុល) ច្រើនពេកអាចបណ្តាលឲ្យ​មាន​គ្រោះថ្នាក់។

    • ប្រាប់គ្រូពេទ្យ ប្រសិនបើអ្នកប្រើថ្នាំពង្រាវឈាម មានជំងឺទឹកនោមផ្អែម ឬមានអាឡែកហ្ស៊ីជាមួយខ្ចៅខ្យង។

  • សួរគ្រូពេទ្យ ប្រសិនបើអ្នកអាចទទួលបានអត្ថប្រយោជន៍ពីថ្នាំស្តេរ៉ូអ៊ីតចូលជង្គង់របស់អ្នក។ នេះអាចផ្តល់នូវការធូរស្បើយពីការឈឺចាប់អស់រយៈពេលជាច្រើនខែ។

  • មនុស្សជាច្រើនប្រើថ្នាំគ្រាប់ថ្នាំបំប៉ន Glucosamine និង Chondroitin សម្រាប់ជំងឺរលាកសន្លាក់ឆ្អឹង។ អ្នកខ្លះមានអារម្មណ៍ថាថ្នាំជួយ ប៉ុន្តែការស្រាវជ្រាវវេជ្ជសាស្រ្តមិនបានបង្ហាញថាថ្នាំមានប្រសិទ្ធភាពទេ។ ពិគ្រោះជាមួយគ្រូពេទ្យ មុនពេលអ្នកប្រើថ្នាំបំប៉នទាំងនេះ។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែង​រក​ការ​ថែទាំផ្នែក​វេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • អ្នកហើមភ្លាមៗភាព ក្តៅ ឬឈឺចាប់នៅជង្គង់របស់អ្នក។

  • អ្នកឈឺជង្គង់ និងគ្រុនក្តៅ ឬកន្ទួល។

  • អ្នកមានការឈឺចាប់ខ្លាំង ដែលអ្នកមិនអាចប្រើជង្គង់របស់អ្នក។

តាមដានដោយយកចិត្តទុកដាក់ចំពោះការប្រែប្រួលសុខភាពអ្នក ហើយ​សូម​ប្រាកដថា អ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិន​បើអ្នក​មាន​បញ្ហា​​សុខ​ភាព​ណាមួយ។

បច្ចុប្បន្នជា: 8 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer