ជំងឺសរសៃឈាមបេះដូង៖ការណែនាំអំពីការថែទាំ
Coronary Artery Disease: Care Instructions
ការណែនាំអំពីការថែទាំរបស់អ្នក
បេះដូងគឺជាសាច់ដុំមួយ ហើយវាគឺដូចគ្នាទៅនឹងសាច់ដុំផ្សេងទៀតដែរ
វាត្រូវការឈាមដើម្បីដំណើរការបានល្អ។ ជំងឺសរសៃឈាមបេះដូងកើតឡើងនៅពេលសរសៃឈាមដែលដឹកនាំឈាម
សម្បូរទៅដោយអុកស៊ីសែនទៅបេះដូងរបស់អ្នកមានការប្រមូលផ្ដុំនៃកំណក—ដែលនាំមកចាក់ដោយជាតិខ្លាញ់
និងសារធាតុផ្សេងៗទៀត។ កំណកអាចកាត់បន្ថយលំហូរឈាមទៅសាច់ដុំបេះដូង។
នេះអាចបណ្តាលឱ្យមានរោគសញ្ញានៃការចុកដើមទ្រូងដូចជា ការឈឺឬណែនទ្រូងជាដើម។ ជំងឺគាំងបេះដូងអាចកើតឡើងបាន
ប្រសិនបើលំហូរឈាមត្រូវបានបង្អាក់ទាំងស្រុង។
អ្នកអាចធ្វើអ្វីៗជាច្រើនដើម្បីធ្វើឱ្យសុខភាពរបស់អ្នកប្រសើរឡើង និងបង្ការជំងឺគាំងបេះដូង។
ការបរិភោគអាហារដែលធ្វើឱ្យមានសុខភាពល្អ ការមិនជក់បារី ការហាត់ប្រាណជាទៀងទាត់ និងការលេបថ្នាំរបស់អ្នក
គឺជារឿងសំខាន់ៗដែលអ្នកអាចធ្វើបានរាល់ថ្ងៃដើម្បីមានសុខភាពល្អ។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
តើអ្នកអាចថែទាំខ្លួនអ្នកនៅផ្ទះបានតាមរបៀបណា?
ថ្នាំ
-
ប្រើថ្នាំប្រកបដោយសុវត្ថិភាព។ ប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា។ សូមទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើអ្នកមានបញ្ហាជាមួយឱសថរបស់អ្នក។
អ្នកនឹងទទួលបានព័ត៌មានលម្អិតបន្ថែមអំពីថ្នាំជាក់លាក់ដែលគ្រូពេទ្យបានចេញវេជ្ជបញ្ជា។
-
អ្នកនឹងប្រើថ្នាំដែលកាត់បន្ថយហានិភ័យនៃការគាំងបេះដូងរបស់អ្នក
និងកាត់បន្ថយហានិភ័យនៃការឆាប់ស្លាប់ដោយសារជំងឺបេះដូងរបស់អ្នក។ ឱសថទាំងនេះមានដូចជា៖
-
ថ្នាំទប់ស្កាត់អង់ស៊ីមបំប្លែងអង់ស្យូតង់ស៊ីន (ACE) ឬថ្នាំទប់ស្កាត់ការទទួលអង់ស្យូតង់ស៊ីន
II (ARBs) ។ ថ្នាំទាំងនេះបញ្ចុះសម្ពាធឈាម។
-
ថ្នាំអាស្ពីរីន និងថ្នាំពង្រាវឈាមផ្សេងទៀត។
ពួកវាបង្ការការកកឈាមដែលអាចបណ្តាលឱ្យមានជំងឺគាំងបេះដូង។
-
ថ្នាំទប់ស្កាត់បេតា។ ថ្នាំទាំងនេះបន្ទាបបន្ទុកការងាររបស់បេះដូង។
-
ថ្នាំស្តាទីន និងថ្នាំកូលេស្តេរ៉ុលផ្សេងទៀត។ ពួកវាបញ្ចុះកូលេស្តេរ៉ុល។
-
ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកបានផ្តល់ឱ្យអ្នកនូវថ្នាំនីត្រូគ្លីសេរីនសម្រាប់រោគសញ្ញានៃការចុកដើមទ្រូង
(ដូចជា ការឈឺទ្រូង ឬណែនទ្រូង) សូមរក្សាទុកថ្នាំនេះនៅជាមួយអ្នកគ្រប់ពេល។
ប្រសិនបើអ្នកមានរោគសញ្ញា សូមអង្គុយចុះហើយសម្រាក
ហើយលេបថ្នាំនីត្រូគ្លីសេរីនមួយលេបដំបូងទៅតាមការណែនាំ។ ប្រសិនបើរោគសញ្ញារបស់អ្នកកាន់តែអាក្រក់
ឬមិនធូរស្បើយនៅក្នុងរយៈពេល 5 នាទី សូមហៅទូរសព្ទ 911 ភ្លាមៗ ។ នៅបន្តការហៅទូរសព្ទ។
ប្រតិបត្តិករសង្គ្រោះបន្ទាន់នឹងផ្តល់ការណែនាំបន្ថែមទៀតដល់អ្នក។
-
កុំលេបថ្នាំ វីតាមីន ឬឱសថបុរាណដែលគ្មានវេជ្ជបញ្ជាដោយមិនបានពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុន។
របៀបរស់នៅ
សួរវេជ្ជបណ្ឌិតរបស់អ្នកថា តើកម្មវិធីស្តារបេះដូងត្រឹមត្រូវសម្រាប់អ្នកដែរឬទេ។ ការស្តារបេះដូងឡើងវិញ
អាចជួយអ្នកឱ្យផ្លាស់ប្តូររបៀបរស់នៅបាន។ នៅក្នុងការស្តារបេះដូងឡើងវិញ ក្រុមអ្នកជំនាញសុខភាពផ្តល់ការអប់រំ
និងការគាំទ្រ ដើម្បីជួយអ្នកឱ្យបង្កើតនូវទម្លាប់ដែលធ្វើឱ្យមានសុខភាពល្អថ្មីៗ។
-
មិនត្រូវជក់បារី។ ជៀសវាងផ្សែងបារីបង្ហុយចោលផងដែរ។ ការជក់បារីអាចបង្កើនហានិភ័យនៃជំងឺគាំងបេះដូង
ឬជំងឺគ្រោះថ្នាក់លើសរសៃរឈាមខួរក្បាល។ ប្រសិនបើអ្នកចង់បានជំនួយផ្តាច់បារី
សូមពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកអំពីកម្មវិធីផ្តាច់បារី និងឱសថ។
ធ្វើបែបនេះអាចបង្កើនឱកាសរបស់អ្នកក្នុងការផ្តាច់បារីជារៀងរហូត។
-
ញ៉ាំអាហារដែលធ្វើសុខភាពបេះដូងល្អ។ ទាំងនេះរួមមានបន្លែ ផ្លែឈើ គ្រាប់សណ្ដែក សណ្តែក សាច់គ្មានខ្លាញ់
ត្រី និងគ្រាប់ធញ្ញជាតិទាំងមូល។ កាត់បន្ថយអាហារដែលមានខ្លាញ់ឆ្អែត ជាតិសូដ្យូម និងគ្រឿងស្រវឹង។
កាត់បន្ថយភេសជ្ជៈ និងអាហារដែលមានជាតិស្ករបន្ថែម។
-
ប្រសិនបើវេជ្ជបណ្ឌិតណែនាំវា សូមហាត់ប្រាណបន្ថែម។ សួរវេជ្ជបណ្ឌិតរបស់អ្នកថាតើ
ការធ្វើលំហាត់ប្រាណកម្រិតណាដែលមានសុវត្ថិភាពសម្រាប់អ្នក។ ការដើរជាជម្រើសមួយដ៏ប្រសើរ។
បង្កើនចំនួនជំហានដែលអ្នកដើរជារៀងរាល់ថ្ងៃបន្តិចម្ដងៗ។ ព្យាយាមយ៉ាងហោចណាស់ 30
នាទីនៅថ្ងៃភាគច្រើននៃសប្តាហ៍។ អ្នកក៏ប្រហែលជាចង់ហែលទឹក ជិះកង់ ឬធ្វើសកម្មភាពផ្សេងទៀតផងដែរ។
-
រក្សាទម្ងន់ដែលមានសុខភាពល្អ។ សម្រកទម្ងន់ ប្រសិនបើចាំបាច់។
-
គ្រប់គ្រងបញ្ហាសុខភាពផ្សេងទៀត។ បញ្ហាទាំងនេះរួមមាន ជំងឺទឹកនោម ការឡើងសម្ពាធឈាមខ្ពស់
និងកូលេស្តេរ៉ុលខ្ពស់។ ប្រសិនបើអ្នកគិតថាអ្នកប្រហែលជាមានបញ្ហាជាមួយនឹងការសេពគ្រឿងស្រវឹង
ឬគ្រឿងញៀន សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក។
-
ប្រសិនបើអ្នកមានរោគសញ្ញានៃការចុកដើមទ្រូង សូមយកចិត្តទុកដាក់ចំពោះរោគសញ្ញារបស់អ្នក។
ធ្វើបែននេះអាចជួយអ្នកដឹងពីអ្វីដែលបណ្តាលឱ្យមានរោគសញ្ញាទាំងនេះ
និងអ្វីដែលជាលក្ខណៈធម្មតាសម្រាប់អ្នក។
-
ជៀសវាងការផ្តាសាយ និងគ្រុនផ្តាសាយធំ។ ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួត។
ប្រសិនបើអ្នកធ្លាប់ចាក់ពីមុនរួច សូមសួរវេជ្ជបណ្ឌិតរបស់អ្នកថាតើអ្នកត្រូវការដូសផ្សេងទៀតដែរឬទេ។
ចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយជារៀងរាល់ឆ្នាំ។ ប្រសិនបើអ្នកត្រូវតែនៅជុំវិញមនុស្សដែលផ្តាសាយ
ឬគ្រុនផ្តាសាយធំ សូមលាងដៃឱ្យបានញឹកញាប់។
-
ប្រសិនបើអ្នកគិតថាអ្នកមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក។
រោគសញ្ញារួមមាន អារម្មណ៍សោកសៅ ឬអស់សង្ឃឹមស្ទើរតែគ្រប់ពេល
ឬបាត់បង់ចំណាប់អារម្មណ៍លើសកម្មភាពដែលធ្លាប់ធ្វើឱ្យអ្នកសប្បាយចិត្ត។
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
ទូរសព្ទ 911 គ្រប់ពេលដែលអ្នកគិតថាអ្នកអាចត្រូវការការថែទាំបន្ទាន់។ ឧទាហរណ៍
សូមទូរសព្ទប្រសិនបើ៖
-
អ្នកមានរោគសញ្ញានៃជំងឺគាំងបេះដូង។ ទាំងនេះអាចរួមមាន៖ បន្ទាប់ពីអ្នកបានហៅ 911 ប្រតិបត្តិករអាចប្រាប់អ្នកឱ្យទំពារថ្នាំមនុស្សពេញវ័យ 1 គ្រាប់
ឬថ្នាំអាស្ពីរីនដូសទាបពី 2 ទៅ 4 គ្រាប់។ រង់ចាំឡានពេទ្យ។ កុំព្យាយាមបើកបរខ្លួនឯង។
-
ការឈឺទ្រូង ឬសម្ពាធលើទ្រូង ឬអារម្មណ៍ចម្លែកនៅក្នុងទ្រូង។
-
បែកញើស។
-
ការដង្ហក់។
-
ចង្អោរ ឬក្អួត។
-
ការឈឺចាប់ សម្ពាធ ឬអារម្មណ៍ចម្លែកមួយនៅខាងក្រោយ ក ថ្គាម ឬពោះផ្នែកខាងលើ ឬនៅក្នុងស្មា
ឬដៃម្ខាង ឬទាំងសងខាង។
-
អារម្មណ៍ធីងធោង ឬល្ហិតល្ហៃភ្លាមៗ។
-
ចង្វាក់បេះដូងលោតលឿន ឬមិនទៀងទាត់។
-
អ្នកមានរោគសញ្ញាឈឺចាប់បេះដូង (ដូចជាឈឺចុកទ្រូង ឬសម្ពាធជាដើម) ដែលមិនបាត់ទៅវិញដោយសម្រាក
ឬមិនធូរស្រាលក្នុងរយៈពេល 5 នាទីក្រោយពេលលេបថ្នាំ nitroglycerin មួយកម្រិត។
-
អ្នកបានសន្លប់ (បាត់បង់ស្មារតី)។
សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែងរកការថែទាំផ្នែកវេជ្ជសាស្ត្រជាបន្ទាន់
ប្រសិនបើ៖
-
អ្នកកំពុងមានរោគសញ្ញានៃការឈឺចាប់បេះដូងដូចជាការចុកទ្រូង ឬសម្ពាធជាញឹកញាប់ជាងធម្មតា
ឬការឈឺចាប់នោះមានភាពខុសគ្នា ឬខ្លាំងជាងធម្មតា។
-
អ្នកមានដង្ហើមខ្លីថ្មីៗ ឬកាន់តែខ្លី ។
-
អ្នកវិលមុខ ឬធីងធោង ឬអ្នកមានអារម្មណ៍ថាអ្នកអាចនឹងដួលសន្លប់។
តាមដានដោយយកចិត្តទុកដាក់ចំពោះការប្រែប្រួលសុខភាពអ្នក ហើយសូមប្រាកដថា អ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើអ្នកមានបញ្ហាសុខភាពណាមួយ។
បច្ចុប្បន្នជា: 4 តុលា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។