ជំងឺប្រគ្រីវ៖ការណែនាំអំពីការថែទាំ
Gout: Care Instructions
ទិដ្ឋភាពទូទៅ

ជំងឺប្រគ្រីវ
គឺជាទម្រង់មួយនៃជំងឺរលាកសន្លាក់ឆ្អឹងដែលបណ្តាលមកពីការបង្កើតគ្រីស្តាល់អាស៊ីតអ៊ុយរិចនៅក្នុងសន្លាក់។
វាបណ្តាលឱ្យមានការវាយប្រហារភ្លាមៗដោយការឈឺចាប់ ការហើម ការឡើងក្រហម និងគាំងសន្លាក់
ជាទូទៅនៅក្នុងសន្លាក់មួយ ជាពិសេសម្រាមមេជើង។
ជាទូទៅជំងឺប្រគ្រីវ កើតឡើងដោយគ្មានមូលហេតុ។ ប៉ុន្តែវាអាចបណ្ដាលមកពីការផឹកស្រា (ជាពិសេសស្រាបៀរ)
ការបរិភោគ ឬផឹករបស់ដែលធ្វើឡើងពីទឹកពោតដែលមានជាតិស្ករខ្ពស់ ឬញ៉ាំអាហារគ្រឿងសមុទ្រ ឬសាច់ក្រហម។
ការប្រើថ្នាំមួយចំនួនដូចជា ថ្នាំបញ្ចុះទឹកនោម ក៏អាចបង្កឱ្យមានការវាយប្រហារដោយជំងឺប្រគ្រីវផងដែរ។
សូមប្រើថ្នាំរបស់អ្នកទៅតាមវេជ្ជបញ្ជា និងតាមដានជាមួយវេជ្ជបណ្ឌិតរបស់អ្នកឱ្យបានទៀងទាត់
អាចជួយអ្នកឱ្យចៀសវាងការវាយប្រហារពីជំងឺប្រគ្រីវនាពេលអនាគត។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
តើអ្នកអាចថែទាំខ្លួនអ្នកនៅផ្ទះបានដោយរបៀបណា?
-
ប្រសិនបើសន្លាក់ហើម សូមដាក់ទឹកកក ឬកញ្ចប់ត្រជាក់នៅលើតំបន់នោះរយៈពេល 10 ទៅ 20 នាទីក្នុងពេលតែមួយ។
ដាក់ក្រណាត់ស្តើងនៅចន្លោះទឹកកក និងស្បែករបស់អ្នក។
-
បញ្ឈរអវៈយវៈដែលឈឺរបស់អ្នកនៅលើខ្នើយនៅពេលស្អំទឹកកក ឬនៅពេលណាដែលអ្នកអង្គុយ ឬទម្រេតខ្លួនក្នុងរយៈពេល 3
ថ្ងៃបន្ទាប់។ ព្យាយាមរក្សាវាឱ្យខ្ពស់ជាងកម្រិតនៃបេះដូងរបស់អ្នក។ នេះអាចជួយកាត់បន្ថយការហើម។
-
សម្រាកសន្លាក់ឈឺ។ ជៀសវាងសកម្មភាពដែលដាក់ទម្ងន់ ឬសំពាធលើសន្លាក់ពីរបីថ្ងៃ។
សម្រាករយៈពេលខ្លីពីសកម្មភាពធម្មតារបស់អ្នកនៅពេលថ្ងៃ។
-
ប្រើប្រាស់ថ្នាំរបស់អ្នកឱ្យបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជា។ សូមទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើអ្នកមានបញ្ហាជាមួយឱសថរបស់អ្នក។
-
លេបថ្នាំបំបាត់ការឈឺចាប់ឱ្យបានត្រឹមត្រូវទៅតាមការណែនាំ។
-
ប្រសិនបើវេជ្ជបណ្ឌិតផ្តល់ឱសថតាមវេជ្ជបញ្ជាដល់អ្នកសម្រាប់ការឈឺចាប់ សូមទទួលទានតាមវេជ្ជបញ្ជា។
-
ប្រសិនបើអ្នកមិនទទួលទានថ្នាំបំបាត់ការឈឺចាប់ដែលមានវេជ្ជបញ្ជាទេនោះ
សូមសួរវេជ្ជបណ្ឌិតរបស់អ្នកថាតើអ្នកអាចប្រើថ្នាំដែលពុំចាំបាច់មានវេជ្ជបញ្ជាបានដែរឬទេ។
-
ញ៉ាំគ្រឿងសមុទ្រ និងសាច់ក្រហមតិច។
-
ចៀសវាងអាហារ ឬភេសជ្ជៈដែលត្រូវបានផលិតជាមួយទឹកពោតដែលមានជាតិស្ករខ្ពស់ ។
-
ពិនិត្យជាមួយវេជ្ជបណ្ឌិតមុនពេលសេពគ្រឿងស្រវឹង។
-
សម្រកទម្ងន់ ប្រសិនបើអ្នកលើសទម្ងន់អាចជួយកាត់បន្ថយការវាយប្រហារដោយជំងឺប្រគ្រីវ។
ប៉ុន្តែកុំបន្តការសម្រកទម្ងន់ណាដែលធ្វើឱ្យស្រកទម្ងន់យ៉ាងឆាប់រហ័ស។
ការស្រកទម្ងន់ច្រើនក្នុងរយៈពេលដ៏ខ្លីអាចបណ្តាលឱ្យមានការវាយប្រហារជំងឺប្រគ្រីវ។
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
សូមហៅទៅកាន់វេជ្ជបណ្ឌិតរបស់អ្នកឥឡូវនេះ ឬស្វែងរកការថែទាំវេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖
តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថាអ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើ៖
បច្ចុប្បន្នជា: 7 តុលា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។