Health Encyclopedia
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

ជំងឺកោសិកាក្រពេញប្រូស្តាតរីកធំ៖ការណែនាំអំពីការថែទាំ

Benign Prostatic Hyperplasia: Care Instructions

ការណែនាំអំពីការថែទាំរបស់អ្នក

../images/39c69ba08888495fdb15cad7ab8e22ac.jpg

ជំងឺកោសិកាក្រពេញប្រូស្តាតរីកធំ ឬ BPH គឺជាក្រពេញប្រូស្តាតរីកធំ។ ប្រូស្តាត គឺជាក្រពេញតូចមួយដែលបង្កើតឱ្យមានសារធាតុរាវ​មួយ​ចំនួន​នៅក្នុង​ទឹកកាម។ ការរីកក្រពេញប្រូស្តាតកើតឡើងចំពោះបុរសស្ទើរតែទាំងអស់នៅពេល​ពួកគេចាស់​។ ជាធម្មតា វាមិនធ្ងន់ធ្ងរនោះទេ។ BPH មិនបង្កឱ្យមានជំងឺមហារីកក្រពេញប្រូស្តាតទេ។

នៅពេលដែលក្រពេញប្រូស្តាតកាន់តែធំ វាអាចនឹង​រារាំង​លំហូរ​ទឹក​នោម​នៅ​ផ្នែក​ខ្លះ។ អ្នកប្រហែលជាមានការលំបាកក្នុងការចាប់ផ្តើមជុះនោម ឬឈប់ជុះនោម​​ទាំង​ស្រុង។ អ្នកអាចនឹងមាន​លំហូរទឹកនោមខ្សោយ ឬ​អ្នក​ប្រហែល​ជា​ត្រូវនោម​ញឹកញាប់​ជាង​ពេលមុនៗដែលអ្នកធ្លាប់នោម ជាពិសេសនៅពេលយប់។ បុរសភាគច្រើនរកឃើញថាបញ្ហាទាំងនេះងាយស្រួលគ្រប់គ្រង។

អ្នកមិនត្រូវការការព្យាបាលទេ លើកលែងតែរោគសញ្ញារបស់អ្នក​រំខាន​ដល់​អ្នក​ច្រើន ឬអ្នកមានបញ្ហាផ្សេងទៀតដូចជា ការឆ្លងមេរោគតាមប្លោកនោម ឬគ្រួស​ក្នុង​តម្រងនោម។ ក្នុងករណីទាំងនេះ ថ្នាំអាចនឹងជួយបាន។ ការវះកាត់មិនចាំបាច់នោះទេ លើកលែងតែលំហូរទឹកនោម​ត្រូវបាន​ស្ទះ ឬ​រោគ​សញ្ញាមិនបានធូរស្បើយពីការប្រើថ្នាំ។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបានដោយ​របៀបណា?

  • នោមឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន សម្រាកពីរបីសន្ទុះ ហើយបន្ទាប់មកព្យាយាម​នោមម្តងទៀត។

  • អង្គុយនៅលើបង្គន់​ដើម្បីនោម។

  • ជៀសវាងជាតិកាហ្វេអ៊ីន និងអាល់កុល។ ភេសជ្ជៈទាំងនេះ​នឹងបង្កើន​ការ​នោមញឹកញាប់របស់​អ្នក។

  • ថ្នាំផ្ដាសាយ និងអាឡែកហ្សីជាច្រើន​មុខដែលទិញ​ដោយ​មិនមាន​វេជ្ជបញ្ជា ​អាចធ្វើឱ្យរោគសញ្ញារ BPH ​កាន់តែអាក្រក់ទៅៗ ។ ចៀសវាងថ្នាំប្រឆាំង​នឹងអ៊ីស្តាមីន ថ្នាំទល់លាមក និង​ថ្នាំអាឡែកហ្សី ប្រសិនបើអ្នកអាចធ្វើបាន។ អានការ​ព្រមាន​នៅលើកញ្ចប់។

  • ប្រសិនបើអ្នកប្រើថ្នាំដែលមានវេជ្ជបញ្ជាដូចជា ថ្នាំសម្រាកសាច់ដុំ, ថ្នាំបំបាត់ការ​ឈឺចាប់, ឬថ្នាំសម្រាប់ការធ្លាក់ទឹកចិត្ត ឬការថប់បារម្ភ សូមសួរគ្រូពេទ្យ ឬឱសថការីរបស់អ្នក ប្រសិនបើពួកគេអាចបង្កបញ្ហាក្នុងការនោមដែរ​ឬទេ។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែង​រក​ការ​ថែទាំផ្នែក​វេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • អ្នកមិនអាចនោមបានទាល់តែសោះ។

  • អ្នកមានរោគសញ្ញានៃជំងឺបង្ករដោយមេរោគផ្លូវទឹកនោម។ ឧទាហរណ៍៖

    • អ្នកមានឈាម ឬខ្ទុះនៅក្នុងទឹកនោមរបស់អ្នក។

    • អ្នកឈឺខ្នងរបស់អ្នកនៅខាងក្រោមប្រអប់ទ្រូងរបស់អ្នក។ ការឈឺរបៀបនេះហៅថា ការឈឺចំហៀងខ្លួន។

    • អ្នកគ្រុនក្តៅ គ្រុនញាក់ ឬឈឺចុកចាប់​រាងកាយ។

    • ពេលនោមឈឺ។

    • អ្នកឈឺក្រលៀន ឬពោះ។

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយ​សូម​ប្រាក​ដថាអ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • មានការឈឺចាប់នៅពេលអ្នកបញ្ចេញទឹកកាម។

  • បញ្ហាទឹកនោមរបស់អ្នកកាន់តែអាក្រក់ទៅៗ ឬរំខានដល់អ្នកច្រើន។

បច្ចុប្បន្នជា: 15 វិច្ឆិកា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer