Health Encyclopedia
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

ជំងឺរលាកសួត៖ការណែនាំអំពីការថែទាំ

Pneumonia: Care Instructions

ទិដ្ឋភាពទូទៅ​

../images/ddfc9311f9e00c5d07a3f7ed83e23808.jpg

ជំងឺរលាកសួត គឺជាការឆ្លងមេរោគនៅ​សួត។ ករណីភាគច្រើន​បណ្តាល​មកពីការឆ្លង​ពីបាក់តេរី ឬវីរុស។

ជំងឺរលាកសួត​អាចមានលក្ខណៈស្រាល ឬធ្ងន់ធ្ងរខ្លាំង។ ប្រសិនបើវាបណ្តាលមកពីបាក់តេរី អ្នកនឹងទទួល​ការ​ព្យាបាល​ដោយឱសថផ្សះ។ វាអាចចំណាយ​ពេលពីរបីសប្តាហ៍​ទៅពីរបីខែ ដើម្បីជាសះស្បើយ​ពេញលេញ​ពីជំងឺ​រលាកសួត អាស្រ័យលើអ្នក​ឈឺប៉ុនណា និងថាតើសុខភាពទូទៅរបស់អ្នកល្អ​ដែរ​ឬទេ។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបាន​តាម​របៀបណា?

  • លេបឱសថផ្សះរបស់អ្នកតាមការណែនាំឲ្យបានច្បាស់លាស់។ កុំឈប់លេបថ្នាំព្រោះអ្នកកំពុងមានអារម្មណ៍ធូរស្បើយ។ អ្នកត្រូវប្រើប្រាស់ឱសថផ្សះឲ្យបានពេញលេញ។

  • ប្រើប្រាស់ថ្នាំរបស់អ្នកឱ្យបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជា។ សូមទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមានបញ្ហាជាមួយថ្នាំរបស់អ្នក។

  • សម្រាក និងគេងឱ្យបានច្រើន។ អ្នកអាចមានអារម្មណ៍ទន់ខ្សោយ និងនឿយហត់មួយរយៈ​ប៉ុន្តែកម្រិតថាមពលរបស់អ្នកនឹងប្រសើរឡើងទៅតាមពេលវេលា។

  • ដើម្បីបង្ការការខ្សោះជាតិទឹក សូមទទួលទានទឹកឱ្យបានច្រើន។ ជ្រើសរើសទឹក និងសារធាតុរាវថ្លាផ្សេងទៀត។ ប្រសិនបើអ្នកមានជំងឺតម្រងនោម បេះដូង ឬថ្លើម ហើយ​ត្រូវ​កំណត់​បរិមាណសារធាតុរាវនោះ​សូមពិភាក្សា​ជាមួយវេជ្ជបណ្ឌិត​របស់អ្នក​មុននឹង​បង្កើនបរិមាណសារធាតុរាវដែលអ្នកផឹក។

  • ប្រុងប្រយ័ត្នការក្អករបស់អ្នក ទើបអ្នកអាចសម្រាកបាន។ ក្អកដែលធ្វើឲ្យស្លេសចេញពីសួតរបស់អ្នកគឺកើតមានជាទូទៅ​ដោយ​សារជំងឺរលាកសួត។ វាគឺជាវិធីមួយដែលរាងកាយរបស់អ្នកកម្ចាត់ការចម្លងមេរោគ។ ប៉ុន្តែប្រសិនបើការក្អកធ្វើឱ្យអ្នកសម្រាក ឬបណ្តាលឱ្យអស់កម្លាំង​ធ្ងន់ធ្ងរ និងឈឺទ្រូង សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក។ វេជ្ជបណ្ឌិតរបស់អ្នកអាចណែនាំឱ្យអ្នកប្រើថ្នាំដើម្បីកាត់បន្ថយការក្អក។

  • ប្រើម៉ាស៊ីនចំហាយទឹក ឬម៉ាស៊ីនផ្តល់សំណើ​មដើម្បីបន្ថែមសំណើម ក្នុងបន្ទប់គេងរបស់អ្នក។ សូមធ្វើតាមការណែនាំដើម្បីសម្អាតម៉ាស៊ីន។

  • មិនត្រូវជក់បារី ឬឱ្យអ្នកផ្សេងទៀតជក់នៅក្បែរអ្នកនោះទេ។ ផ្សែងបារីនឹងធ្វើឱ្យការក្អករបស់អ្នកកាន់តែយូរជាងមុន។ ប្រសិនបើអ្នកចង់បានជំនួយផ្តាច់បារី សូមពិភាក្សាជាមួយ​វេជ្ជបណ្ឌិត​របស់អ្នកអំពីឱសថ និងកម្មវិធីផ្តាច់បារី។ ធ្វើបែបនេះអាចបង្កើនឱកាសរបស់អ្នកក្នុងការផ្តាច់បារីជារៀងរហូត។

  • ប្រើថ្នាំកាត់បន្ថយការឈឺចាប់ដែលគ្មានវេជ្ជបញ្ជាដូចជា acetaminophen (Tylenol), ibuprofen (Advil, Motrin), ឬ naproxen (Aleve) ។ អាន និងធ្វើតាមការណែនាំទាំងអស់នៅលើស្លាក។

  • កុំប្រើថ្នាំបំបាត់ការឈឺចាប់ពីរ ឬច្រើនគ្រាប់​ក្នុងពេលតែមួយ​ លើក​លែងតែ​ថាវេជ្ជបណ្ឌិត​​បាន​ប្រាប់អ្នកឲ្យប្រើ​។ ថ្នាំបំបាត់ការឈឺចាប់មួយចំនួនមាន (acetaminophen) ដែលជា Tylenol ។ ប្រើថ្នាំ​ acetaminophen (Tylenol) ច្រើនពេកអាចបណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់។

  • ប្រសិនបើអ្នកត្រូវបានគេផ្តល់ឱ្យនូវឧបករណ៍ស្ពៀរ៉ូមែត្រដើម្បី​វាស់​ការដំណើរការនៃសួតរបស់អ្នក សូមប្រើវាដូចដែលបានណែនាំ។ ការធ្វើបែបនេះ​អាច​ជួយវេជ្ជបណ្ឌិតរបស់អ្នក​ប្រាប់ពី​ដំណើរការការ​ជាសះ​ស្បើយ​របស់អ្នក។

  • ដើម្បីបង្ការជំងឺរលាកសួតនាពេលអនាគត សូមពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិតរបស់អ្នកអំពីការ​ចាក់វ៉ាក់សាំងកា​រពា​រ​ជំងឺ​គ្រុនផ្តាសាយ​ធំប្រចាំ​ឆ្នាំ និងវ៉ាក់សាំងការពារជំងឺរលាកសួត។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

ទូរសព្ទ 911 គ្រប់​ពេល​ដែល​អ្នក​គិត​ថា​អ្នកអាចត្រូវការ​ការថែ​ទាំ​បន្ទាន់។ ឧទាហរណ៍ សូមទូរសព្ទ ប្រសិនបើ៖

  • អ្នកបញ្ហាក្នុងការពិបាកដកដង្ហើមខ្លាំង។

សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែង​រក​ការ​ថែទាំផ្នែក​វេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • អ្នកក្អកស្លេសលឿងពណ៌ត្នោតខ្មៅ ឬ ឈាម (កំហាក) ។

  • អ្នកចាប់ផ្តើមមានបញ្ហាពិបាកដកដង្ហើម ឬបញ្ហាដកដង្ហើម​កាន់​តែពិបាក​ជាងមុន។

  • អ្នកវិលមុខ ឬធីងធោង ឬអ្នកមានអារម្មណ៍ថាអ្នកអាចនឹងសន្លប់។

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយ​សូម​ប្រាក​ដថាអ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • អ្នកទើបតែក្តៅខ្លួនថ្មី ឬខ្លាំងជាងមុន។

  • អ្នកក្អកកាន់តែខ្លាំង ឬកាន់តែញឹកញាប់។

  • អ្នកមិនធូរស្បើយ​ក្រោយ​រយៈពេល 2 ថ្ងៃ (48 ម៉ោង) ។

  • អ្នកមិនបានធូរស្បើយដូចការរំពឹងទុក។

បច្ចុប្បន្នជា: 5 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer