ក្អក៖ការណែនាំអំពីការថែទាំ
Cough: Care Instructions
ទិដ្ឋភាពទូទៅ

ការក្អកគឺជារបៀបដែលរាងកាយរបស់កូនអ្នកឆ្លើយតបទៅនឹងអ្វីដែលរំខានបំពង់ក ឬផ្លូវដង្ហើមរបស់កូនអ្នក។
មានហេតុផលជាច្រើនដែលបណ្តាលឱ្យក្អក។ អ្នកអាចក្អក ព្រោះតែផ្តាសាយ ឬគ្រុនផ្តាសាយធំ រលាកទងសួត ឬជំងឺហឺត។
ការជក់បារី ទឹកសំបោរក្នុងរន្ធច្រមុះ អាលែកហ្ស៊ី
និងអាស៊ីតក្នុងក្រពះដែលឡើងដល់បំពង់កក៏អាចបណ្តាលឱ្យក្អកដែរ។
ការក្អកជារោគសញ្ញាមួយ មិនមែនជាជំងឺនោះទេ។ ក្អកភាគច្រើននឹងបាត់នៅពេលបុព្វហេតុ ដូចជាជំងឺផ្តាយសាយបាត់ទៅវិញ។
អ្នកអាចអនុវត្តជំហានមួយចំនួននៅផ្ទះដើម្បីកាត់បន្ថយការក្អក និងមានអារម្មណ៍ប្រសើរឡើង។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
តើអ្នកអាចថែទាំខ្លួនអ្នកនៅផ្ទះបានតាមរបៀបណា?
-
ញាំទឹកឱ្យបានច្រើន និងសារធាតុរាវផ្សេងទៀត។ ធ្វើបែបនេះជួយធ្វើឱ្យស្លេសរាវ និងជួយសម្រួលការស្ងួតបំពង់ក
និងការឈឺបំពង់ក។ ទឹកឃ្មុំ ឬទឹកក្រូចឆ្មារជាមួយទឹកក្តៅ ឬតែក្តៅក៏អាចជួយសម្រួលការស្ងួតកបានដែរ។
-
ប្រើថ្នាំក្អកទៅតាមការណែនាំរបស់វេជ្ជបណ្ឌិតរបស់អ្នក។
-
កល់ក្បាលរបស់អ្នកនៅលើខ្នើយដើម្បីជួយអ្នកដកដង្ហើម និងកាត់បន្ថយការក្អកស្ងួត។
-
សាកល្បងប្រើទឹកបំបាត់ក្អក ឬបៀមស្ករគ្រាប់រឹងដើម្បីបំបាត់បំពង់កស្ងួត ឬឈឺ។
-
មិនត្រូវជក់បារី។ ចៀសវាងការស្រូបផ្សែងបារីពីអ្នកដទៃ។ ប្រសិនបើអ្នកចង់បានជំនួយផ្តាច់បារី
សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីឱសថ និងកម្មវិធីផ្តាច់បារី។
ធ្វើបែបនេះអាចបង្កើនឱកាសរបស់អ្នកក្នុងការផ្តាច់បារីជារៀងរហូត។
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
ទូរសព្ទ 911 គ្រប់ពេលដែលអ្នកគិតថាអ្នកអាចត្រូវការការថែទាំបន្ទាន់។ ឧទាហរណ៍ សូមទូរសព្ទ
ប្រសិនបើ៖
សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែងរកការថែទាំផ្នែកវេជ្ជសាស្ត្រជាបន្ទាន់
ប្រសិនបើ៖
-
អ្នកក្អកមានឈាម។
-
អ្នកចាប់ផ្តើមមានបញ្ហាពិបាកដកដង្ហើម ឬបញ្ហាដកដង្ហើមកាន់តែពិបាកជាងមុន។
-
អ្នកទើបតែក្តៅខ្លួន ឬគ្រុនក្តៅខ្លាំងជាងមុន។
-
អ្នកឡើងកន្ទួលក្រហមលើស្បែកថ្មីៗ។
តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា ទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖
-
អ្នកក្អកកាន់តែខ្លាំង ឬកាន់តែញឹកញាប់ ជាពិសេសប្រសិនបើអ្នកកត់សម្គាល់ឃើញមានទឹកសំបោរកាន់តែច្រើន
ឬទឹកសំបោររបស់អ្នកមានការប្រែពណ៌។
-
អ្នកមានរោគសញ្ញាថ្មី ដូចជាឈឺបំពង់ក ឈឺត្រចៀក ឬឈឺក្នុងរន្ធឆ្អឺងច្រមុះ។
-
អ្នកមិនបានធូរស្បើយទៅតាមការរំពឹងទុក។
បច្ចុប្បន្នជា: 6 តុលា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។