រោគរមាស់រលាកស្បែកចម្លែក៖ការណែនាំអំពីការថែទាំ
Eczema: Care Instructions
ទិដ្ឋភាពទូទៅ
ជំងឺរមាស់រលាកស្បែកចំឡែក (ហៅផងដែរថា ត្រអក) គឺជាបញ្ហាស្បែកដែលបណ្តាលឱ្យរមាស់ខ្លាំង និងឡើងកន្ទួលក្រហម។
ក្នុងករណីធ្ងន់ធ្ងរកន្ទួលរមាស់វិវត្តទៅជាពងបែកដែលពោរពេញទៅដោយសារធាតុរាវ។ កន្ទួលមិនឆ្លងទេ។
អ្នកមិនអាចឆ្លងពីអ្នកដទៃបានទេ។
អ្នកដែលមានស្ថានភាពនេះហាក់ដូចជាមានប្រព័ន្ធភាពស៊ាំខ្សោយដែលទំនងជាមានប្រតិកម្មទៅនឹងរឿងដែលបណ្តាលឱ្យមានអាលែកហ្ស៊ី។
ប្រព័ន្ធភាពស៊ាំគឺជាវិធីដែលរាងកាយប្រយុទ្ធប្រឆាំងនឹងការឆ្លង។
មិនមានការព្យាបាលសម្រាប់ជំងឺរមាស់រលាកស្បែកចំឡែកទេ។
ប៉ុន្តែអ្នកប្រហែលជាអាចគ្រប់គ្រងវាដោយយកចិត្តទុកដាក់នៅផ្ទះ។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
តើអ្នកអាចថែទាំខ្លួនអ្នកនៅផ្ទះបានតាមរបៀបណា?
-
ប្រើក្រែមផ្ដល់សំណើមយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ។
-
ប្រសិនបើវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជាក្រែម សូមប្រើវាតាមការណែនាំ។
ប្រសិនបើវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជាថ្នាំផ្សេងទៀត សូមប្រើវាឲ្យដូចតាមការណែនាំ។
-
លាងសម្អាតតំបន់ដែលរងផលប៉ះពាល់ដោយទឹកក្តៅឧណ្ឌៗ (មិនក្តៅ) ប៉ុណ្ណោះ។ សាប៊ូអាចធ្វើឱ្យស្ងួត
និងរមាស់កាន់តែខ្លាំងឡើង ៗ ។ ជូតឲ្យស្ងួត។
-
លាបក្រែមផ្ដល់សំណើម បន្ទាប់ពីងូតទឹក។ ប្រើក្រែមប្រភេទដូចជា Cetaphil, Lubriderm, ឬ Moisturel
ដែលមិនធ្វើឲ្យស្បែកឡើងរោក ឬធ្វើឲ្យឡើងកន្ទួល។ លាបក្រែម នៅពេលដែលស្បែករបស់អ្នកនៅសើម
បន្ទាប់ពីជួតឲ្យស្ងួតដោយកន្សែង។
-
ប្រើក្រណាត់សើមត្រជាក់ដើម្បីកាត់បន្ថយការរមាស់។
-
ទុកឱ្យត្រជាក់ និងនៅឆ្ងាយពីព្រះអាទិត្យ។
-
ប្រសិនបើរមាស់ប៉ះពាល់ដល់ដំណេករបស់អ្នក សាកសួរវេជ្ជបណ្ឌិតថាតើអ្នកអាចប្រើថ្នាំ Antihistamine
ដែលអាចកាត់បន្ថយការរមាស់ និងធ្វើឱ្យអ្នកងងុយគេងដូចជា diphenhdramine (Benadryl) ។
ត្រូវប្រើថ្នាំប្រកបដោយសុវត្ថិភាព។ អាន និងធ្វើតាមការណែនាំទាំងអស់នៅលើស្លាក។
-
គ្រប់គ្រងការអេះ។ ទុកក្រចកដៃរបស់អ្នកឱ្យខ្លី និងរលោងដើម្បីការពារការបំផ្លាញស្បែកនៅពេលអ្នកអេសវា។
ការពាក់ស្រោមដៃកប្បាស ឬស្រោមដៃអាចជួយអ្នកឱ្យឈប់អេស។
-
ព្យាយាមចៀសវាងអ្វីដែលធ្វើឲ្យឡើងកន្ទួល។ ទាំងនេះអាចរាប់បញ្ចូលទាំងជំងឺ ដូចជាអាល្លែកហ្ស៊ី ជាមួយលំអង
ឬរោមសត្វ។ សាប៊ូដុំ សម្លៀកបំពាក់ស្កៀប ភាពតានតឹង និងអាហារខ្លះគឺជាឧទាហរណ៍ផ្សេងទៀត។
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែងរកការថែទាំផ្នែកវេជ្ជសាស្ត្រជាបន្ទាន់
ប្រសិនបើ៖
-
កន្ទួលរបស់អ្នកកាន់តែអាក្រក់ ហើយអ្នកមានគ្រុនក្តៅ។
-
អ្នកមានពងបែក ឬស្នាមជាំថ្មី ឬកន្ទួលរាលដាល ហើយមើលទៅដូចជាការលាកស្បែកដោយកម្ដៅថ្ងៃ។
-
អ្នកមានរោគសញ្ញានៃជំងឺ ដូចជា៖
-
អ្នកមានបែកស្រកា ឬឈឺហូរទឹករងៃ។
-
អ្នកមានការឈឺសន្លាក់ ឬឈឺរាងកាយរួមជាមួយកន្ទួលរបស់អ្នក។
តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា ទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖
បច្ចុប្បន្នជា: 16 វិច្ឆិកា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។