Health Encyclopedia
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

ការស្វែងយល់អំពីជំងឺស្ទះសួតរ៉ាំរ៉ៃ។

Learning About COPD

តើជំងឺស្ទះសួតរ៉ាំរ៉ៃគឺជាអ្វី?

../images/04499e393f3a76669c64bf068a755ebb.jpg

ជំងឺស្ទះសួតរ៉ាំរ៉ៃគឺជាជំងឺសួតដែលធ្វើឱ្យពិបាកដកដង្ហើម។ COPD តំណាងឱ្យជំងឺស្ទះបំពង់សួតរ៉ាំរ៉ៃ។ វាបណ្តាលមកពីការខូចសួតអស់រយៈពេលជាច្រើន​ឆ្នាំ ដែលជាធម្មតា​បណ្តាល​មក​ពីការ​ជក់បារី។

រឿងរ៉ាវផ្សេងទៀតដែលអាចធ្វើឱ្យអ្នកមានហានិភ័យសម្រាប់​ជំងឺ COPD ​រួម​មានដូចជា ការ​ស្រូបយក​​ផ្សែង​គីមី​ ធូលី ឬការបំពុលខ្យល់ក្នុងរយៈពេលយូរ។ ផ្សែងបារីបង្ហុយចោលក៏អាក្រក់ដែរ។

ជំងឺរលាកទងសួតរ៉ាំរ៉ៃ និងជំងឺហើមសួត គឺជាបញ្ហាសួតពីរដែល​ជាប្រភេទ​នៃ​ជំងឺ COPD ។ ចំពោះជំងឺរលាកទងសួតរ៉ាំរ៉ៃ ផ្លូវដង្ហើមដែលផ្ទុកខ្យល់ទៅសួត (បំពង់ទងសួត) រលាក និងធ្វើឱ្យមានស្លេសច្រើន។ ជំងឺនេះអាចបង្រួម ឬរារាំងផ្លូវដង្ហើម ដែលវាធ្វើឱ្យអ្នកពិបាកដកដង្ហើម។ វាក៏អាចធ្វើឱ្យអ្នកក្អកបានផងដែរ។ ចំពោះជំងឺហើមសួត ថង់ខ្យល់នៅក្នុងសួតរបស់អ្នកត្រូវបានខូច ហើយ​បាត់​បង់​កម្លាំងរបស់ខ្លួន។ ខ្យល់ចូលនិងចេញពីសួតរបស់អ្នកតិច ធ្វើឱ្យអ្នកមានអារម្មណ៍ពិបាកដក​ដង្ហើម​។

តើមានអ្វីកើតឡើងនៅពេលអ្នកមានជំងឺស្ទះបំពង់សួតរ៉ាំរ៉ៃ?

ជំងឺស្ទះបំពង់សួតរ៉ាំរ៉ៃកាន់តែអាក្រក់ទៅ ៗ តាមពេលវេលា។ នៅពេលដែលវាកាន់តែអាក្រក់ទៅៗ អ្នកអាចមានដង្ហើមខ្លី​សូម្បី​តែ​ពេលអ្នកធ្វើអ្វីៗ ដូច​ជា​ការ​ស្លៀក​ពាក់ រៀប​ចំ​អាហារ ឬបរិភោគ។ ជារឿយៗមនុស្សមានអារម្មណ៍ថាខ្សោយ និងកាត់បន្ថយសកម្មភាព។ ហើយមនុស្សមួយចំនួនអាចឆ្លងមេរោគសួត និងបញ្ហាបេះដូង។

តើមានរោគសញ្ញាអ្វីខ្លះ?

រោគសញ្ញាសំខាន់ៗគឺ៖

  • ក្អកដែលមិនបាត់ទៅ។

  • ទឹករំអិលដែលឡើងនៅ​ពេលអ្នកក្អក។

  • ការថប់ដង្ហើមដែលកាន់តែអាក្រក់ទៅៗ ពេលធ្វើ​សកម្មភាព។

នៅពេលខ្លះ រោគសញ្ញារបស់អ្នកអាចផ្ទុះឡើងភ្លាមៗ ហើយកាន់តែអាក្រក់ទៅៗ។ នេះត្រូវបានហៅថាភាព​​កាន់តែខ្លាំងឡើងនៃជំងឺស្ទះសួតរ៉ាំរ៉ៃ។ នៅពេលរឿងនេះកើតឡើង រោគសញ្ញា​ធម្មតារបស់អ្នកកាន់តែអាក្រក់ទៅៗ ហើយ​នៅ​អាក្រក់។ នេះអាច​មានគ្រោះថ្នាក់។ អ្នកប្រហែលជា​ត្រូវទៅមន្ទីរពេទ្យ។

តើអ្នកអាចការពារជំងឺស្ទះសួតរ៉ាំរ៉ៃពីអាក្រក់ទៅៗ​យ៉ាងដូចម្តេច?

ការមិនជក់បារី គឺជាវិធីដ៏ល្អមួយបំផុតដើម្បីបង្ការជំងឺស្ទះសួតរ៉ាំរ៉ៃកុំឱ្យកាន់តែយ៉ាប់យឺនទៅៗ។ ប្រសិនបើអ្នកចង់បានជំនួយផ្តាច់បារី សូម​ពិភាក្សាជាមួយ​វេជ្ជបណ្ឌិតរបស់អ្នកអំពីថ្នាំ និងកម្មវិធីផ្តាច់បារី។ ដូចគ្នានេះផងដែរ ត្រូវប្រាកដថាអ្នកបានចាក់វ៉ាក់សាំងបង្ការ​ជំងឺគ្រុន​ផ្តាសាយ ជំងឺ​រលាក​សួត និងក្អកមាន់ (ជំងឺក្អកមាន់)។ ហើយ ជៀសសវាងការបំពុលខ្យល់ ផ្សែង និងធូលីឱ្យបានច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន​។

តើជំងឺស្ទះបំពង់សួតរ៉ាំរ៉ៃត្រូវបានព្យាបាលយ៉ាងដូចម្តេច?

ជំងឺស្ទះបំពង់សួតរ៉ាំរ៉ៃ​អាចត្រូវបានព្យាបាលដោយ​ថ្នាំ​ និងអុកស៊ីសែនរួម​ជា​មួយ​ការ​ថែទាំខ្លួនឯង។

  • ថ្នាំពទ្យហៅថា ថ្នាំបាញ់ពង្រីកទងសួត ត្រូវបានប្រើដើម្បីបើក ឬបន្ថូរ ផ្លូវដង្ហើមរបស់អ្នក. ពួកវាអាចជួយអ្នកឲ្យដកដង្ហើមកាន់តែងាយស្រួល។ មានពីរប្រភេទ៖

    • ថ្នាំបាញ់ពង្រីកទងសួតកម្រិតស្រាលជួយសម្រួលដល់រោគសញ្ញារបស់​អ្នក។ ពួកគេត្រូវបានគេចាត់ទុកថាជាជំរើសទីមួយដែលល្អបំផុតក្នុងការព្យាបាល ជំងឺស្ទះបំពង់សួតរ៉ាំរ៉ៃ​​ចំពោះមនុស្សដែលមានរោគសញ្ញាហើយបាត់ទៅវិញ (រោគសញ្ញា​បណ្តោះអាសន្ន)។

    • ថ្នាំបាញ់ពង្រីកទងសួតរយៈពេលវែងមានសកម្មភាពយូរជួយបង្ការបញ្ហា​ដកដង្ហើម។ ពួកគេជួយមនុស្សដែលមានរោគសញ្ញាមិនបាត់ទៅវិញ (រោគសញ្ញារាំរៃ) ។

  • ការព្យាបាលដោយប្រើអុកស៊ីសែនបង្កើនបរិមាណអុកស៊ីសែននៅក្នុង​ឈាម​របស់អ្នក និងជួយអ្នកដកដង្ហើមកាន់តែងាយស្រួល។

  • ការថែរក្សាខ្លួនឯងមានន័យថារឿងដែលអ្នកអាចធ្វើបានសម្រាប់ខ្លួនអ្នកដើម្បីជួយគ្រប់គ្រងជំងឺស្ទះបំពង់សួតរ៉ាំរ៉ៃ។ ពួកគេជារបស់ដូចជា៖

    • ការផ្ដាច់បារី។

    • ញុំាឲ្យបានគ្រប់គ្រាន់។

    • រស់នៅដោយមានសុខភាពល្អ។

    • ជៀសវាងជំងឺផ្តាសាយ ការឆ្លងមេរោគ និងរបស់ផ្សេងទៀតដែលអាចបង្ក ឱ្យមានរោគសញ្ញារបស់អ្នក។

    • បន្ដចាក់វ៉ាក់សាំងឲ្យបានទៀងទាត់។

កម្មវិធីស្តារសួត (សួត) អាចជួយអ្នកឲ្យគ្រប់គ្រងជំងឺរបស់អ្នកបាន។ កម្មវិធីនេះបង្រៀនអ្នកអំពីរបៀបដកដង្ហើមឲ្យបានងាយស្រួល ​ធ្វើលំហាត់ប្រាណ និងញ៉ាំឲ្យបានគ្រប់គ្រាន់។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

បច្ចុប្បន្នជា: 7 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer