ជំងឺទឹកនោមផ្អែមប្រភេទទី 1៖ការណែនាំអំពីការថែទាំ
Type 1 Diabetes: Care Instructions
ការណែនាំអំពីការថែទាំរបស់អ្នក

ជំងឺទឹកនោមផ្អែមប្រភេទទី 1 គឺជាជំងឺពេញមួយជីវិតដែលវិវឌ្ឍន៍នៅពេលលំពែងឈប់ផលិតអាំងស៊ុយលីន។
រាងកាយត្រូវការអាំងស៊ុយលីនដើម្បីឱ្យជាតិស្ករ (គ្លុយកូស) ផ្លាស់ទីពីឈាមទៅក្នុងកោសិកានៃរាងកាយ
ដែលវាអាចត្រូវបានប្រើសម្រាប់ថាមពល ឬរក្សាទុកសម្រាប់ប្រើពេលក្រោយ។
បើគ្មានអាំងស៊ុយលីនទេ ជាតិស្ករមិនអាចចូលក្នុងកោសិកាដើម្បីបំពេញការងាររបស់វាបានទេ។
វាស្ថិតនៅក្នុងឈាមជំនួសវិញ។ នេះអាចបណ្តាលឱ្យកម្រិតជាតិស្ករនៅក្នុងឈាមខ្ពស់។
មនុស្សម្នាក់មានជំងឺទឹកនោមផ្អែមនៅពេលដែលជាតិស្ករនៅក្នុងឈាមខ្ពស់ពេក។ យូរៗទៅ
ជំងឺទឹកនោមផ្អែមអាចនាំឱ្យមានជំងឺនៃបេះដូង សរសៃឈាម សរសៃប្រសាទ តម្រងនោម និងភ្នែក។
ដើម្បីព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី 1 អ្នកត្រូវការអាំងស៊ុយលីន។
អ្នកអាចផ្តល់អាំងស៊ុយលីនដោយខ្លួនឯងតាមរយៈម៉ាស៊ីនបូមអាំងស៊ុយលីន ប៊ិចអាំងស៊ុយលីន ឬសឺរ៉ាំង (ម្ជុល) ។
អាំងស៊ុយលីន ការធ្វើលំហាត់ប្រាណ និងរបបអាហារដែលធ្វើឲ្យសុខភាពល្អអាចជួយបង្ការ
ឬពន្យារពេលនៃបញ្ហាពីជំងឺទឹកនោមផ្អែម។
ជាមួយនឹងការអប់រំ និងការគាំទ្រ
អ្នកនឹងព្យាបាលជំងឺទឹកនោមផ្អែមដែលជាផ្នែកមួយនៃជីវិតរបស់អ្នក—មិនមែនពេញមួយជីវិតរបស់អ្នកទេ។
ស្វែងរកការគាំទ្រនៅពេលដែលអ្នកត្រូវការវាពីក្រុមគ្រួសារ មិត្តភក្តិ និងវេជ្ជបណ្ឌិត
ឬអ្នកជំនាញជំងឺទឹកនោមផ្អែមផ្សេងទៀត។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
តើអ្នកអាចថែទាំខ្លួនអ្នកនៅផ្ទះបានតាមរបៀបណា?
-
ប្រើថ្នាំអាំងស៊ុយលីនរបស់អ្នកឱ្យត្រូវតាមពេល និងកម្រិតត្រឹមត្រូវ។
នេះជួយធ្វើឱ្យជាតិស្ករក្នុងឈាមរបស់អ្នកមានស្ថិរភាព។ ហាមឈប់ប្រើ
ឬផ្លាស់ប្តូរអាំងស៊ុយលីនដោយមិនពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកជាមុន។
-
ពិនិត្យ និងកត់ត្រាជាតិស្ករក្នុងឈាមរបស់អ្នកឱ្យបានញឹកញាប់តាមការណែនាំ។
កំណត់ត្រាទាំងនេះអាចជួយវេជ្ជបណ្ឌិតរបស់អ្នកមើលឃើញពីសុខភាពរបស់អ្នក
និងកែសម្រួលការព្យាបាលរបស់អ្នក ប្រសិនបើចាំបាច់។
វាជាការសំខាន់ក្នុងការតាមដានរោគសញ្ញាណាដែលអ្នកមាន ដូចជាជាតិស្ករក្នុងឈាមទាប
និងការផ្លាស់ប្តូរសកម្មភាព របបអាហារ ឬការប្រើប្រាស់អាំងស៊ុយលីនរបស់អ្នក។
-
កាបូអ៊ីដ្រាត - ប្រភពប្រេងថាមពលសំខាន់របស់រាងកាយ -
មានឥទ្ធិពលមកលើជាតិស្ករក្នុងឈាមច្រើនជាងសារធាតុចិញ្ចឹមដទៃទៀត។ កាបូអ៊ីដ្រាតមាននៅក្នុងផ្លែឈើ
បន្លែ ទឹកដោះគោ និងយ៉ាអួរ។ វាក៏មាននៅក្នុងនំប៉័ង ធញ្ញជាតិ បន្លែ ដូចជាដំឡូង និងពោត
និងអាហារមានជាតិស្ករដូចជាស្ករគ្រាប់ និងនំ។ អនុវត្តតាមផែនការអាហាររបស់អ្នក
ដើម្បីដឹងថាតើកាបូអ៊ីដ្រាតប៉ុន្មានដែលត្រូវញ៉ាំនៅក្នុងអាហារមួយពេល និងអាហារសម្រន់នីមួយៗ។
-
កំណត់គោលដៅហាត់ប្រាណរយៈពេល 30 នាទី ពិសេសនៅថ្ងៃធម្មតា។ ការដើរជាជម្រើសមួយដ៏ប្រសើរ។
អ្នកក៏អាចធ្វើសកម្មភាពផ្សេងៗទៀតបានផងដែរដូចជា រត់ ហែលទឹក ជិះកង់ ឬលេងតិននីស ឬកីឡាជាក្រុម។
សូមព្យាយាមធ្វើលំហាត់ពង្រឹងសាច់ដុំយ៉ាងហោចណាស់ 2 ដងក្នុងមួយសប្តាហ៍។
-
គ្រប់គ្រងកូលេស្តេរ៉ូល និងសម្ពាធឈាមរបស់អ្នក។ ការធ្វើលំហាត់ប្រាណ និងការញ៉ាំអាហារដែលមានសុខភាពល្អ
អាចជួយដល់គោលដៅទាំងនេះ។ ប្រសិនបើអ្នកមានថ្នាំសម្រាប់កូលេស្តេរ៉ុល ឬជំងឺលើសឈាម សូមលេបវាតាមការណែនាំ។
ហាមឈប់ប្រើ ឬផ្លាស់ប្តូរថ្នាំដោយមិនពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកជាមុន។
-
ប្រសិនបើអ្នកបានពិភាក្សាវាជាមួយគ្រូពេទ្យ សូមលេបថ្នាំអាស្ពីរីនកម្រិតទាប ជារៀងរាល់ថ្ងៃ
ដើម្បីជួយការពារការគាំងបេះដូង និងគ្រោះថ្នាក់លើសរសៃឈាមខួរក្បាល។
កុំចាប់ផ្តើមប្រើថ្នាំអាស្ពីរីនលុះត្រាតែគ្រូពេទ្យដឹងអំពីវា។
-
ហាមជក់បារី។ ប្រសិនបើអ្នកចង់បានជំនួយផ្តាច់បារី សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីថ្នាំ
និងកម្មវិធីផ្តាច់បារី។ ធ្វើបែបនេះអាចបង្កើនឱកាសរបស់អ្នកក្នុងការផ្តាច់បារីជារៀងរហូត។
-
ពិនិត្យជើងរបស់អ្នកជារៀងរាល់ថ្ងៃក្រែងមានពងបែក ស្នាមប្រេះ និងដំបៅ។ ឱ្យគ្រូពេទ្យមើលជើងរបស់អ្នក
នៅពេលណាដែលអ្នកពិនិត្យសុខភាព។
-
ទទួលបានការឆែកសុខភាពរៀងរាល់ 3 ទៅ 6 ខែ។ គ្រូពេទ្យនឹងប្រាប់អ្នកថាតើត្រូវចូលញឹកញាប់ប៉ុនណា។
អ្នកនឹងត្រូវការការធ្វើតេស្តទៀងទាត់ដូចជា៖
-
តេស្តអេម៉ូក្លូប៊ីន A1c អ្នកប្រហែលជាត្រូវការការធ្វើតេស្តនេះញឹកញាប់ជាងម្តងក្នុងមួយឆ្នាំ។
វាគឺជាវិធានការដ៏ល្អមួយនៃថា តើការព្យាបាលរបស់អ្នកដំណើរការបានល្អប៉ុនណា។
-
តេស្តកូលេស្តេរ៉ុល។
-
តេស្តទឹកនោមរកប្រូតេអ៊ីន។ នេះពិនិត្យរកបញ្ហាតម្រងនោម។
-
ការពិនិត្យជើងពេញលេញ។
-
ការពិនិត្យភ្នែក ទោះបីជាអ្នកមិនគិតថាលទ្ធភាពមើលឃើញរបស់អ្នកបានប្រែប្រួលក៏ដោយ។
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
ទូរសព្ទ 911 គ្រប់ពេលដែលអ្នកគិតថាអ្នកអាចត្រូវការការថែទាំបន្ទាន់។ ឧទាហរណ៍ សូមទូរសព្ទ
ប្រសិនបើ៖
សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែងរកការថែទាំផ្នែកវេជ្ជសាស្ត្រជាបន្ទាន់
ប្រសិនបើ៖
តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា ទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖
បច្ចុប្បន្នជា: 4 តុលា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។