Health Encyclopedia
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

ជំងឺរលាកក្នុងត្រចៀក៖ការណែនាំអំពីការថែទាំ

Swimmer's Ear: Care Instructions

ទិដ្ឋភាពទូទៅ

../images/904f68d04770e36028696b3fdd390f31.jpg

ជំងឺរលាកក្នុងត្រចៀក (រលាកផ្នែកខាងក្រៅត្រចៀក) គឺជាការរលាក ឬការឆ្លងមេរោគនៃប្រហោងត្រចៀក។ នេះគឺជាដំណើរដែលឆ្លងពីត្រចៀកខាងក្រៅរហូតដល់ក្រដាសត្រចៀក។ ទឹក ខ្សាច់ ឬ កំទេចកំទីផ្សេងទៀត ដែលចូលទៅក្នុងប្រហោងត្រចៀក ហើយនៅទីនោះ អាចបណ្តាលឲ្យមានជំងឺរលាកក្នុងត្រចៀកបាន។ ការដាក់សំឡីត្បារ ឬវត្ថុផ្សេងទៀតនៅក្នុងត្រចៀក ដើម្បីសម្អាតវាក៏អាច បណ្តាលឱ្យមានបញ្ហានេះផងដែរ។

ជំងឺរលាកក្នុងត្រចៀក អាចបង្កការឈឺចាប់ខ្លាំង។ ប៉ុន្តែ អ្នកអាចព្យាបាលការឈឺចាប់ និងការឆ្លងដោយការប្រើថ្នាំ។ អ្នកគួរតែមានអារម្មណ៍ធូរស្រាលក្នុងរយៈពេលពីរបីថ្ងៃ។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនឯងនៅផ្ទះបានដោយរបៀបណា?

ការសម្អាត និងថែទាំ។

  • ប្រើដំណក់ថ្នាំផ្សះតាមការណែនាំដោយវេជ្ជបណ្ឌិតរបស់អ្នក។

  • ហាមបញ្ចូលថ្នាំបន្តក់ត្រចៀក (ក្រៅពីដំណក់ថ្នាំផ្សះសម្រាប់ត្រចៀក) ឬអ្វីផ្សេងទៀតចូលទៅក្នុងត្រចៀក លុះត្រាតែវេជ្ជបណ្ឌិតរបស់អ្នកបានប្រាប់ឲ្យអ្នកធ្វើដូច្នេះ។

  • ជៀសវាងឱ្យទឹកចូលក្នុងត្រចៀក លុះត្រាតែបញ្ហានោះបានធូរស្រាល។ ប្រើសំឡីកប្បាសស្រោបជាមួយចាហួយប្រេងស្រាលៗ ជាឆ្នុកត្រចៀក។ ហាមប្រើឆ្នុកត្រចៀកធ្វើពីប្លាស្ទិក។

  • ប្រើម៉ាស៊ីនសម្ងួតសក់ដែលបានកំណត់ទៅជាកម្រិតទាប ដើម្បីសម្ងួតត្រចៀកដោយប្រុងប្រយ័ត្ន បន្ទាប់ពីអ្នកងូតទឹករួច។

  • ដើម្បីកាត់បន្ថយការឈឺចាប់ត្រចៀក សូមដាក់ក្រណាត់លាងសម្អាតក្តៅឧណ្ហៗទល់នឹងត្រចៀករបស់អ្នក។

  • លេបថ្នាំបំបាត់ការឈឺចាប់ឱ្យបានត្រឹមត្រូវទៅតាមការណែនាំ។

    • ប្រសិនបើវេជ្ជបណ្ឌិតផ្តល់ឱសថតាមវេជ្ជបញ្ជាដល់អ្នកសម្រាប់ការឈឺចាប់ សូមទទួលទានតាមវេជ្ជបញ្ជា។

    • ប្រសិនបើអ្នកមិនទទួលទានថ្នាំបំបាត់ការឈឺចាប់ដែលមានវេជ្ជបញ្ជាទេនោះ សូមសួរវេជ្ជបណ្ឌិតរបស់អ្នកថាតើអ្នកអាចប្រើថ្នាំដែលពុំចាំបាច់មានវេជ្ជបញ្ជាបានដែរឬទេ។

ការបញ្ចូលថ្នាំបន្តក់ត្រចៀក

  • កម្ដៅថ្នាំបន្តក់ឱ្យក្តៅដល់សីតុណ្ហភាពរាងកាយ ដោយលុញកំប៉ុងថ្នាំនៅក្នុងដៃរបស់អ្នក។ ឬអ្នកអាចដាក់វាត្រាំនៅក្នុងទឹកក្តៅមួយពែងក្នុងរយៈពេលពីរបីនាទី។

  • ផ្ដេកខ្លួន ដោយផ្ងាត្រចៀករបស់អ្នក បែរឡើងលើ។

  • បន្តក់ដំណក់ថ្នាំទៅក្នុងត្រចៀក។ អនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិតរបស់អ្នក (ឬការណែនាំនៅលើស្លាក) សម្រាប់ចំនួនដំណក់ដែលត្រូវប្រើ។ ទាញត្រចៀកខាងក្រៅថ្នមៗទៅមុខនិងទៅក្រោយ ឬទាញត្រចៀកឡើងលើនិងចុះក្រោម ដើម្បីជួយឲ្យដំណក់ទឹកចូលក្នុងត្រចៀក។

  • វាជារឿងសំខាន់ក្នុងការរក្សាទុកសារធាតុរាវឲ្យនៅក្នុងត្រចៀករយៈពេលពី 3 ទៅ 5 នាទី។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែង​រក​ការ​ថែទាំផ្នែក​វេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • អ្នកទើបតែក្តៅខ្លួនថ្មី ឬខ្លាំងជាងមុន។

  • អ្នកមានការឈឺចាប់ថ្មី ឬកាន់តែអាក្រក់ ហើម មានកម្ដៅ ឬឡើងក្រហមនៅជុំវិញ ឬផ្នែកខាងក្រោយត្រចៀករបស់អ្នក។

  • អ្នកមានខ្ទុះ ឬការហូរឈាមចេញពីត្រចៀករបស់អ្នកថ្មី ឬខ្លាំងជាងមុន។

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយ​សូម​ប្រាក​ដថា អ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • អ្នកមិនធូរស្បើយ​ក្រោយ​រយៈពេល 2 ថ្ងៃ (48 ម៉ោង) ។

បច្ចុប្បន្នជា: 6 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2026 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer