Health Encyclopedia
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

ការឈឺពោះ៖ការណែនាំអំពីការថែទាំ

Abdominal Pain: Care Instructions

ការណែនាំអំពីការថែទាំរបស់អ្នក

../images/b5ea638fdafef007fa2a440afeb27463.jpg

ការឈឺពោះមានមូលហេតុជាច្រើនដែលអាចកើតមាន។ មូលហេតុ​ខ្លះពុំធ្ងន់ធ្ងរទេ ហើយកាន់តែប្រសើរឡើងដោយខ្លួនឯងក្នុងរយៈពេលពីរបីថ្ងៃ។ មូលហេតុ​ខ្លះ​ទៀត ត្រូវការការធ្វើតេស្ត និងការ​ព្យាបាលបន្ថែមទៀត។ ប្រសិនបើការឈឺចាប់របស់អ្នកនៅតែបន្ត ឬកាន់តែអាក្រក់ទៅៗ អ្នកត្រូវពិនិត្យឡើងវិញហើយប្រហែលជាត្រូវការការធ្វើតេស្តបន្ថែមទៀតដើម្បីដឹងថាមានអ្វីខុស​ប្រក្រតី។ អ្នកប្រហែលជាត្រូវការការវះកាត់ដើម្បីកែខៃបញ្ហា។

កុំព្រងើយកន្តើយនឹងរោគសញ្ញាថ្មីៗដូចជា គ្រុនក្តៅ ចង្អោរ និងក្អួត បញ្ហាក្នុងការនោម ការ​ឈឺចាប់​ដែលកាន់តែអាក្រក់ទៅៗ និងវិលមុខ។ ទាំងនេះ អាចជាសញ្ញានៃបញ្ហាកាន់តែធ្ងន់ធ្ងរ។

គ្រូពេទ្យប្រហែលជាបានផ្តល់អនុសាសន៍ឱ្យតាមដានក្នុងរយៈពេល 8 ទៅ 12 ម៉ោងទៀត។ ប្រសិនបើអ្នកមិនធូរស្រាលទេ អ្នក​ប្រហែលជាត្រូវការការធ្វើតេស្ត ឬការព្យាបាល​បន្ថែម​ទៀត។

វេជ្ជបណ្ឌិតបានពិនិត្យអ្នកដោយយកចិត្តទុកដាក់ ប៉ុន្តែបញ្ហាអាចវិវត្ត​នៅពេល​ក្រោយ។ ប្រសិនបើអ្នកកត់សម្គាល់ឃើញមានបញ្ហាមួយចំនួន ឬ រោគសញ្ញាថ្មីៗ សូម​ធ្វើ​ការ​​ព្យាបាលជាបន្ទាន់

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបាន​តាម​របៀបណា?

  • សម្រាករហូតដល់អ្នកមានអារម្មណ៍ធូរស្បើយ។

  • ដើម្បីបង្ការការខ្សោះជាតិទឹក សូមទទួលទានទឹកឱ្យបានច្រើន។ ជ្រើសរើសទឹក និងសារធាតុរាវផ្សេងទៀតដែលថ្លារហូតទាល់តែអ្នកមានអារម្មណ៍ធូរស្រាល។ ប្រសិនបើអ្នកមានជំងឺតម្រងនោម បេះដូង ឬថ្លើម ហើយត្រូវកាត់បន្ថយ​បរិមាណសារធាតុរាវ នោះសូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកមុននឹងបង្កើនបរិមាណសារធាតុរាវដែលអ្នកផឹក។

  • ប្រសិនបើអ្នកឈឺក្រពះ សូមញ៉ាំអាហារទន់ៗ ដូចជា បាយ នំប៉័ងស្ងួត ឬ​នំក្រេកឃើ ផ្លែចេក និងផ្លែប៉ម។ ព្យាយាមញ៉ាំអាហារតូចៗជាច្រើនជំនួសឱ្យអាហារធំៗពីរ ឬបី។

  • រង់ចាំរហូតដល់ 48 ម៉ោងបន្ទាប់ពីរោគសញ្ញាទាំងអស់បានបាត់ទៅវិញ មុន​ពេល​អ្នកញ៉ាំអាហារហឹរ គ្រឿងស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន​។

  • កុំបរិភោគអាហារដែលមានជាតិខ្លាញ់ច្រើន។

  • ជៀសវាងឱសថប្រឆាំងការរលាកដូចជា អាស្ពីរីន អ៊ីប៊ុយប្រូហ្វេន (Advil, Motrin) និងណាប្រុកហ្សែន (Aleve) ។ ថ្នាំទាំងនេះអាចបណ្តាលឱ្យឈឺក្រពះ។ ពិគ្រោះជាមួយវេជ្ជបណ្ឌិត​របស់អ្នក ប្រសិនបើអ្នកលេបថ្នាំអាស្ពីរីនប្រចាំថ្ងៃ សម្រាប់​បញ្ហាសុខភាពផ្សេងទៀត។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

ទូរសព្ទ 911 គ្រប់​ពេល​ដែល​អ្នក​គិត​ថា​អ្នកអាចត្រូវការ​ការថែ​ទាំ​បន្ទាន់។ ឧទាហរណ៍ សូមទូរសព្ទ ប្រសិនបើ៖

  • អ្នកបានសន្លប់ (បាត់បង់ស្មារតី)។

  • អ្នកបន្ទោរបង់​​លាមក​មាន​ពណ៌ក្រហម​ចាស់ ឬលាមកមាន​លាយឈាមច្រើន។

  • អ្នកក្អួតឈាម ឬក្អួត​ចេញអ្វីដែលមើលទៅដូចជាដីពណ៌កាហ្វេ។

  • អ្នកទើបតែឈឺពោះ និងធ្ងន់ធ្ងរ។

សូមហៅទៅកាន់​វេជ្ជបណ្ឌិតរបស់អ្នកឥឡូវនេះ ឬស្វែងរកការថែទាំវេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • ការឈឺចាប់របស់អ្នកកាន់តែអាក្រក់ទៅៗ ជាពិសេសប្រសិនបើវាក្លាយជា​ចំណុច​ផ្ដោត​​នៅ​ក្នុង​បរិវេណ​មួយនៃពោះរបស់អ្នក។

  • អ្នកទើបតែក្តៅខ្លួន ឬគ្រុនក្តៅខ្លាំងជាងមុន។

  • លាមករបស់អ្នកមានពណ៍ខ្មៅ ហើយមើលទៅដូចជ័រកៅស៊ូក្រាលថ្នល់ ឬលាមកមានស្នាមឆ្នូតឈាមវែងៗ។

  • អ្នកមានការហូរឈាមតាមទ្វារមាស​ដោយ​ពុំបានរំពឹងទុក។

  • អ្នកមានរោគសញ្ញានៃការឆ្លងមេរោគតាមផ្លូវទឹកនោម។ ទាំងនេះអាចរួមមាន៖

    • ឈឺចាប់នៅពេល​អ្នកនោម។

    • នោមញឹកញាប់​ជាងធម្មតា។

    • នោមមកមានឈាម។

  • អ្នកវិលមុខ ឬធីងធោង ឬអ្នកមានអារម្មណ៍ថាអ្នកអាចនឹងដួលសន្លប់។

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា​បាន​ ទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • អ្នកមិនធូរស្បើយ​ក្រោយ​រយៈពេល 1 ថ្ងៃ (24 ម៉ោង) ។

បច្ចុប្បន្នជា: 19 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2026 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer