Health Encyclopedia
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

វីរុសកូរ៉ូណា (COVID-19)៖ការណែនាំអំពីការថែទាំ

Coronavirus (COVID-19): Care Instructions

ទិដ្ឋភាពទូទៅ​

ជំងឺវីរុសកូរ៉ូណា (COVID-19) បង្កដោយវីរុស។ រោគសញ្ញាអាចរួមមាន ក្ដៅខ្លួន ក្អក និងដង្ហើមខ្លី។ វាអាចចម្លងតាមរយៈតំណក់ទឹកល្អិតៗចេញពីការក្អក និងកណ្តាស់ ដកដង្ហើម និងច្រៀង។ វីរុសក៏អាចឆ្លងបាន នៅពេលដែលមនុស្សមានទំនាក់ទំនងជិតស្និទ្ធិជាមួយអ្នកដែលបានឆ្លង​ជំងឺ​នេះ​​ផងដែរ។

មនុស្សភាគច្រើនមានរោគសញ្ញាស្រាល និងអាចថែរក្សាខ្លួនឯង​​នៅផ្ទះជាមួយនឹងថ្នាំ ដើម្បីកាត់បន្ថយរោគសញ្ញា។ សូមពិគ្រោះ​ជាមួយវេជ្ជបណ្ឌិតរបស់អ្នក។ ពួកគេប្រហែលជាត្រូវ​​ប្រើ​ថ្នាំ​ដើម្បីជួយការពារជំងឺធ្ងន់ធ្ងរ។ ប្រសិនបើរោគសញ្ញារបស់អ្នកកាន់តែអាក្រក់ទៅៗ អ្នកប្រហែលជាត្រូវការការថែទាំនៅក្នុងមន្ទីរពេទ្យ។ ការព្យាបាលអាចរួមបញ្ចូលទាំងថ្នាំ បូករួមទាំងការគាំទ្រដង្ហើម​ដូចជា ការព្យាបាល​ដោយអុកស៊ីសែន ឬបំពង់ខ្យល់។

វាមានសារៈសំខាន់ណាស់ក្នុងការមិនចម្លងវីរុសទៅអ្នកដទៃ។ ប្រសិនបើអ្នកមានជំងឺ COVID-19 សូមពាក់ម៉ាស​ដែលសមល្មមគ្រប់ពេលវេលាដែលអ្នកនៅជុំវិញមនុស្សផ្សេងទៀត។ នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ដទៃ​នៅពេលអ្នកឈឺ។ ចាកចេញពីផ្ទះរបស់អ្នក តែក្នុងករណីដែលអ្នកត្រូវការការថែទាំវេជ្ជសាស្ត្រ ឬការធ្វើតេស្ដប៉ុណ្ណោះ។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបានដោយ​របៀបណា?

  • សម្រាកឱ្យបានច្រើនបន្ថែម។ វាអាចជួយឱ្យអ្នកមានអារម្មណ៍ធូរស្បើយបាន។

  • ពិសារទឹកឱ្យបានច្រើន។ ការធ្វើបែបនះជួយបំពេញជាតិទឹកដែលបានបាត់បង់ដោយសារការក្ដៅខ្លួន។ ជាតិទឹកក៏អាចជួយកាត់បន្ថយការមាស់បំពង់កផងដែរ។

  • អ្នកអាចលេបថ្នាំ acetaminophen (Tylenol) ឬ ibuprofen (Advil, Motrin) ដើម្បីកាត់បន្ថយជំងឺគ្រុនក្តៅបាន។ វាក៏អាចនឹងជួយសម្រួលដល់ការឈឺសាច់ដុំ និងរាងកាយផងដែរ។ អាន និងធ្វើតាមការណែនាំទាំងអស់នៅលើស្លាក។

  • ប្រើសារធាតុចាហួយមានជាតិប្រេង លាបលើស្បែកដែលរលាក។ ការធ្វើបែបនេះអាចជួយបាន ប្រសិនបើស្បែកជុំវិញច្រមុះ និងបបូរមាត់របស់អ្នក ក្លាយទៅជាឈឺដោយការកកិតជាមួយក្រដាសអនាម័យច្រើនដងពេក។ ប្រសិនបើអ្នកប្រើប្រាស់អុកស៊ីសែន សូមប្រើផលិតផលដែលមានជាតិទឹកជំនួសឱ្យចាហួយប្រេង។

  • សូមតាមដានរោគសញ្ញាដូចជា ក្តៅខ្លួន និងដង្ហើមខ្លី។ ធ្វើបែបនេះអាចជួយអ្នកដឹងថាតើអ្នកចាំបាច់ទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកឬអត់។ ធ្វើបែបនេះក៏អាចជួយអ្នកឱ្យដឹងពីពេលវេលាមានសុវត្ថិភាពក្នុងការនៅក្បែរមនុស្សដទៃទៀត។

  • ក្នុងករណីខ្លះ គ្រូពេទ្យអាចណែនាំឱ្យអ្នយ​ទទួល ការ​វាស់​អុកស៊ីសែន​នៅជីពចរ.

តើអ្នកអាចដាក់ខ្លួននៅដាច់ដោយឡែករបៀបណា នៅពេលដែលអ្នកមានជំងឺ COVID-19?

ប្រសិនបើអ្នកមានជំងឺ COVID-19 មានសកម្មភាពផ្សេងៗដែលអ្នកអាចធ្វើបាន ដើម្បី​បញ្ជៀសការរាលដាលវីរុស​ទៅកាន់អ្នកដទៃទៀត។

  • នៅផ្ទះ ហើយជៀសវាងការទាក់ទងជាមួយអ្នកដទៃទៀត។

  • កាត់បន្ថយទំនាក់ទំនងជាមួយមនុស្សនៅក្នុងផ្ទះរបស់អ្នក។ ប្រសិនបើអាច នៅក្នុងបន្ទប់គេងដាច់ដោយឡែក និងប្រើប្រាស់បន្ទប់ទឹកដាច់ដោយឡែក។

  • ពាក់ម៉ាសដែលជិតល្អ នៅពេលដែលអ្នកនៅជុំវិញមនុស្សផ្សេងទៀត។

  • ជៀសវាងទំនាក់ទំនងជាមួយសត្វចិញ្ចឹម និងសត្វផ្សេងទៀត។

  • ខ្ទប់មាត់ និងច្រមុះរបស់អ្នកដោយប្រើក្រដាសអនាម័យ នៅពេលអ្នកក្អក ឬកណ្ដាស់។ បន្ទាប់មកបោះវាទៅក្នុងធុងសំរាមភ្លាម។

  • លាងដៃរបស់អ្នកឱ្យញឹកញាប់ ជាពិសេសបន្ទាប់ពីអ្នកក្អក ឬកណ្ដាស់។ ប្រើសាប៊ូដុំ និងទឹក ព្រមទាំងត្រដុសដៃយ៉ាងហោចណាស់ 20 វិនាទី។ ប្រសិនបើគ្មានសាប៊ូដុំ និងទឹកទេ ប្រើទឹកលាងដៃដែលមានជាតិអាកុល។

  • ហាមប្រើសម្ភារផ្ទាល់ខ្លួនក្នុងផ្ទះរួមគ្នា។ សម្ភារទាំងនេះរួមមានសម្ភារលើគ្រែ កន្សែង ពែង និងកែវ និងសម្ភារបរិភោគ។

  • បោកសម្លៀកបំពាក់ក្នុងទឹកក្ដៅឧណ្ហៗបំផុតចំពោះប្រភេទសាច់ក្រណាត់ដែលអាចបោកបាន ហើយសម្ងួតឱ្យស្ងួតល្អ។ វាមិនអីទេក្នុងការបោកសម្លៀកបំពាក់អ្នកដទៃ ជាមួយសម្លៀកបំពាក់របស់អ្នក។

  • សម្អាត និងសម្លាប់មេរោគក្នុងផ្ទះរបស់អ្នក។ ប្រើប្រាស់សម្ភារសម្អាតផ្ទះ និងក្រណាត់ជូត ឬស្រ្ពាយបាញ់សម្លាប់មេរោគ។

ប្រសិនបើអ្នកមានសំណួរ សូមចូលទៅកាន់គេហទំព័រ cdc.gov ដើម្បី​ពិនិត្យ​មើល​ឧបករណ៍គណនាចត្តាឡីស័ក និងដាក់នៅឲ្យដាច់ដោយឡែក។

តើអ្នកអាចបញ្ចប់ការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកសម្រាប់ជំងឺ COVID-19 នៅពេលណា?

ប្រសិនបើអ្នកដឹង ឬគិតថាអ្នកបានឆ្លងវីរុស អ្នក​នឹង​ត្រូវ​ដាក់​ខ្លួន​នៅឲ្យដាច់​ដោយ​ឡែក។ នៅពេលដែលអ្នកអាចនៅជាមួយមនុស្សជុំវិញខ្លួនផ្សេង​ទៀត​ដែល​អ្នក​រស់​នៅ​ជាមួយ និងចាកចេញពីផ្ទះ ដោយអាស្រ័យលើថាតើអ្នកមានរោគសញ្ញាដែរឬទេ។ សារៈសំខាន់៖ ថ្ងៃ​ដែល​រោគ​សញ្ញា​របស់​អ្នក​ចាប់​ផ្តើម ​ឬថ្ងៃដែលអ្នកបានធ្វើតេស្តវិជ្ជមាន។ ថ្ងៃទី 1 គឺ​ជា​ថ្ងៃ​បន្ទាប់​ពីរោគសញ្ញាចាប់ផ្តើមដំបូងរបស់អ្នក ឬ​ការ​ធ្វើតេស្តរបស់អ្នកវិជ្ជមាន។ ការដាក់ខ្លួននៅដាច់ដោយឡែកចាប់ផ្តើមនៅថ្ងៃដែលឃើញរោគសញ្ញាដំបូង។

ប្រសិនបើអ្នកមានរោគសញ្ញា អ្នកអាចបញ្ចប់ការដាក់ខ្លួននៅដាច់ដោយឡែកនៅចុងបញ្ចប់នៃថ្ងៃទី 5 ប្រសិន​បើ​ អ្នក​មិន​មាន​គ្រុន​ក្តៅក្នុងរយៈពេល 24 ម៉ោង​ ខណៈ​ពេល​ដែល​មិន​ប្រើថ្នាំដើម្បីបញ្ចុះកម្ដៅ ហើយ​ រោគសញ្ញារបស់អ្នកកំពុងតែប្រសើរឡើង ។

ប្រសិនបើអ្នកបានធ្វើតេស្តវិជ្ជមាន ប៉ុន្តែមិនមានរោគសញ្ញាអ្វីទេ អ្នកអាចបញ្ចប់ការដាក់ខ្លួននៅដាច់ដោយឡែកនៅចុងបញ្ចប់នៃថ្ងៃទី 5 ។ប៉ុន្តែប្រសិនបើអ្នកចាប់ផ្តើមមានរោគសញ្ញា សូមអនុវត្តតាមជំហានខាងលើ។ ប្រើថ្ងៃដែលឃើញរោគសញ្ញាដំបូង ជាថ្ងៃទីមួយរបស់អ្នកដែលចេញរោគសញ្ញា។

អ្នកអាចធ្វើតេស្តជំងឺ COVID-19 នៅចុងបញ្ចប់នៃថ្ងៃទី 5។ប្រសិនបើវាវិជ្ជមាន សូមបន្តដាក់ខ្លួននៅដាច់ដោយឡែករហូត​ដល់​ចុង​បញ្ចប់​នៃ​ថ្ងៃទី 10 ។ ប្រសិនបើអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬឈឺធ្ងន់ អ្នក​ប្រហែល​ជា​ត្រូវ​ដាក់​ខ្លួន​នៅឲ្យដាច់​ដោយ​ឡែករហូតឲ្យបានដល់ 20 ថ្ងៃ។

ប្រសិនបើអ្នកមានសំណួរ សូមចូលទៅកាន់គេហទំព័រ CDC តាម cdc.gov ដើម្បីពិនិត្យមើលឧបករណ៍គណនាចត្តាឡីស័ក និងដាក់នៅឲ្យដាច់ដោយឡែក។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

ទូរសព្ទ 911 គ្រប់​ពេល​ដែល​អ្នក​គិត​ថា​អ្នកអាចត្រូវការ​ការថែ​ទាំ​បន្ទាន់។ ឧទាហរណ៍ហៅទូរសព្ទ ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញាគំរាមកំហែងដល់អាយុជីវិតដូចជា៖

  • អ្នកពិបាកដង្ហើមខ្លាំង។ (អ្នកមិនអាចនិយាយបានទាល់តែសោះ។)

  • អ្នកមានការឈឺទ្រូង ឬណែនក្នុងទ្រូងជាប់រហូត។

  • អ្នកវិលមុខ ឬធីងធោងខ្លាំង។

  • អ្នកច្របូកច្របល់ ឬមិនអាចគិតបានច្បាស់លាស់។

  • អ្នកមានស្បែក ឬបបូរមាត់ស្លេកស្លាំង ប្រផេះ ឬខៀវ។

  • អ្នកសន្លប់ (បាត់បង់ស្មារតី) ឬពិបាកភ្ញាក់ដឹងខ្លួន។

  • អ្នកមានការបាត់បង់តុល្យភាព ឬបញ្ហាក្នុងការដើរ។

  • អ្នកមានបញ្ហាក្នុងការមើលឃើញចេញពីភ្នែកមួយ ឬទាំងពីរ។

  • អ្នកមានភាពទន់ខ្សោយ ឬដួលទៅផ្នែកម្ខាងនៃមុខ។

  • អ្នកមានភាពទន់ខ្សោយ ឬស្ពឹកនៅក្នុងដៃឬជើង។

  • អ្នកមានបញ្ហាក្នុងការនិយាយ។

  • អ្នកឈឺក្បាលខ្លាំង។

  • អ្នកមានជំងឺប្រកាច់។

សូមហៅទៅកាន់គ្រូពេទ្យរបស់អ្នក ឬស្វែងរកការថែទាំវេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • អ្នកពិបាកដកដង្ហើមកម្រិតស្រាល។ (ពួកគេមិនអាចនិយាយប្រយោគពេញលេញបានទេ។ )

  • អ្នកកំពុងក្អកចេញឈាម។

  • កូនរបស់អ្នកមានសញ្ញានៃសម្ពាធឈាមទាប។ សញ្ញាទាំងនេះរួមមាន ការមានអារម្មណ៍ធីងធោង ការខ្សោយខ្លាំងមិនអាចឈរបាន និងការមានជំងឺផ្ដាសាយ ស្លេកស្លាំង និងស្បែកចេញញើស។

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា ទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • រោគសញ្ញារបស់អ្នកកាន់តែអាក្រក់។

  • អ្នកមិនធូរស្បើយតាមការរំពឹងទុក។

  • អ្នកមានរោគសញ្ញាថ្មី ឬកាន់ធ្ងន់ធ្ងរនៃការថប់បារម្ភ ធ្លាក់ទឹកចិត្ត សុបិនមិនល្អ ឬការគិតឃើញរឿងរ៉ាវចាស់ៗ។

សូមទូរសព្ទ មុនពេលអ្នកទៅកាន់ការិយាល័យរបស់វេជ្ជបណ្ឌិត។ អនុវត្តតាមការណែនាំរបស់ពួកគេ។ ហើយសូមពាក់ម៉ាស។

បច្ចុប្បន្នជា: 28 កុម្ភៈ 2024

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer