Health Encyclopedia
A B C D E F G H I J K L M N O P Q R S T U V W X Y Z A-Z Listings

ការស្វែងយល់បន្ថែមអំពីការដកទុយោបង្ហូរទឹកនោមចេញនៅផ្ទះ

Learning About Removing a Foley Catheter at Home

ទិដ្ឋភាពទូទៅ

បំពង់សុងដែលបានស៊កទៅក្នុងប្លោកនោមជួយបង្ហូរប្លោកនោមរបស់អ្នក។ ប្រភេទទូទៅបំផុត គឺទុយោបង្ហូរទឹកនោម។

ទុយោបង្ហូរទឹកនោម គឺជាបំពង់ស្តើងមួយដែលចូលទៅក្នុងបង្ហួរនោមរបស់អ្នក។ វាត្រូវបានដាក់នៅក្នុងប្លោកនោមរបស់អ្នកដោយមានបាឡុងតូចមួយដែលពោរពេញទៅដោយសារធាតុរាវ។ បំពង់នោះបង្ហូរទឹកនោមចេញពីប្លោកនោមរបស់អ្នកចូលទៅក្នុងប្លោកទឹកនោម ឬធុងមួយ។ អ្នកប្រហែលជាបានប្រើទុយោបង្ហូរទឹកនោមរយៈពេលពីរបីថ្ងៃ សប្តាហ៍ ឬខែ។

អ្នកអាចដកទុយោបង្ហូរទឹកនោមនៅផ្ទះបាន នៅពេលដែលវេជ្ជបណ្ឌិតរបស់អ្នកនិយាយថាវាមិនអីទេក្នុងការដកវាចេញ។

តើអ្នកដកទុយោបង្ហូរទឹកនោមនៅផ្ទះដោយរបៀបណា?

របៀបត្រៀមខ្លួនក្នុងការដកទុយោបង្ហូរទឹកនោមចេញនៅផ្ទះ

../images/54b8520b67e8c2aa3c42d8032f0f48b9.jpg

មុនពេលអ្នកដកទុយោបង្ហូរនោមចេញ ប្រមូលរបស់ដែលអ្នកនឹងត្រូវការទាំងអស់ រួមទាំងស៊ឺរាំង និងបន្ទះស្រូបទឹក។ អ្នកនឹងទទួលបានស៊ឺរាំងដែលមានទំហំដូចគ្នាដែលត្រូវបានប្រើដើម្បីបំប៉ោងបាឡុង។ ស៊ឺរាំងភាគច្រើននឹងត្រូវបិទស្លាក 5 ឬ 10 cc។

  1. បង្ហូរទឹកនោមចេញពីប្លោកទឹកនោមឱ្យអស់។

  2. លាងសម្អាតដៃរបស់អ្នក។

អ្នកអាចបង្ហូរវាចូលទៅក្នុងបង្គន់ ឬធុង ដូចធម្មតាដែលអ្នកធ្វើ។

អ្នកក៏អាចពាក់ស្រោមដៃប្រើហើយបោះចោលបានផងដែរ ប្រសិនបើអ្នកចង់ពាក់។

របៀបរក្សាជំហរខ្លួនរបស់អ្នកដើម្បីយកទុយោបង្ហូរទឹកនោមចេញ

../images/ddac3fa7b4b52245ead5126d669a6d0a.jpg

  1. ដោះស្កុត ឬខ្សែដែលចងទុយោបង្ហូរទឹកនោមនៅក្នុងរាងកាយរបស់អ្នកចេញ។

  2. សម្អាតតំបន់ប្រដាប់បន្តពូជរបស់អ្នក។

  3. ទម្រេតលើខ្នងរបស់អ្នក។

ជាធម្មតាវាត្រូវបានគេភ្ជាប់ទៅនឹងភ្លៅរបស់អ្នក។

អ្នកអាចប្រើសាប៊ូដុំ ទឹក និងក្រណាត់ស្អាត។

អ្នកអាចទម្រេតខ្នងរបស់អ្នកឱ្យត្រង់ខ្លួន។ វាប្រហែលជាកាន់តែមានភាពស្រួលដោយបត់ជង្គង់របស់អ្នក។ ឬអ្នកអាចនៅក្នុងជំហរឈរក្នុងការយកទុយោបង្ហូរទឹកនោមចេញ ប្រសិនបើវាស្រួល

ប្រើក្រដាសជក់ទឹក ឬកន្សែងដើម្បីត្រងទឹកនោមដែលហៀរចេញមក។

របៀបបង្ហូរបាឡុងរបស់ទុយោបង្ហូរទឹកនោម

../images/60e4d18afac3609bdc08dbf68d87364f.jpg

  1. ត្រៀមសឺរ៉ាំង។

  2. បញ្ចូលចុងសឺរ៉ាំងចូលទៅក្នុងរន្ធបាឡុងនៅលើទុយោបង្ហូរនោមរបស់អ្នក។

  3. អនុញ្ញាតឱ្យសារធាតុរាវហូរចេញ។

  4. ប្រសិនបើសឺរ៉ាំងពេញ បង្ហូរវាចេញឱ្យអស់។

អ្នកប្រហែលជាត្រូវរំកិលជ័រជុបឡើងលើ និងចុះក្រោមពីរបីដង ដើម្បីបន្ធូរវា។ ទុកឱ្យវាចំហរប្រហែល 5 ម.ល។

ត្រូវប្រាកដថាអ្នកដឹងថារន្ធមួយណាជារន្ធរបស់បាឡុង។ ជាធម្មតា វាមិនមែន ជាកន្លែងដែលទឹកនោមចេញនោះទេ។

វាគួរតែហូរចេញដោយខ្លួនឯង ដោយអ្នកមិនចាំបាច់ទាញជ័រជុបមកវិញបន្ថែមទៀតនោះទេ។ អ្នកអាចនឹងត្រូវបន្ទាបសឺរ៉ាំងចុះក្រោមបន្តិច ដើម្បីឲ្យសារធាតុរាវហូរចេញ។

អ្នកអាចបង្ហូរវាចេញឱ្យអស់ចូលទៅក្នុងឡាបូ ឬបង្គន់។ ភ្ជាប់សឺរ៉ាំងឡើងវិញ និងមើលថាតើមានសារធាតុរាវហូរចេញទៀតដែរឬទេ។ អ្នកចង់បង្ហូរចេញឱ្យអស់ទាំងស្រុងពីបាឡុង។

បាឡុងនៅក្នងប្លោកនោមរបស់អ្នកគួរតែទទេស្អាតឥឡូវនេះ ដើម្បីឲ្យវាអាចចេញមកបាន។

របៀបទាញទុយោបង្ហូរទឹកនោមចេញ

../images/ee29038d346f61304048a1318c961171.jpg

  1. ទាញទុយោបង្ហូរនោមចេញពីបង្ហួរនោមរបស់អ្នកថ្នមៗ

  2. គ្រប់គ្រងការដកដង្ហើម។

  3. ហាមបង្ខំទាញទុយោបង្ហូរនោមចេញមកក្រៅ។

  4. សម្អាតវាចេញ។

  5. លាងសម្អាតដៃរបស់អ្នកម្ដងទៀត។

ទាញវាចេញយឺតៗ និងថ្នមៗ។

ការធ្វើបែបនេះនឹងជួយឲ្យអ្នកបន្ធូរអារម្មណ៍។ ទុយោបង្ហូរនោមគួរតែរអិលចេញយ៉ាងងាយស្រួល។

ប្រសិនបើវាមិនរអិលចេញដោយងាយទេ សូមប្រើសឺរុាំងម្ដងទៀតដើម្បីព្យាយាមបង្ហូរវត្ថុរាវបន្ថែមទៀតពីបាឡុង។

បោះចោលទុយោបង្ហូរនោម ប្លោកទឹកនោម និងបន្ទះស្រូបជាតិទឹក ប្រសិនបើអ្នកបានប្រើវារួចម្ដងហើយ។ អ្នកក៏ប្រហែលជាចង់សម្អាតកន្លែងជំុវិញប្រដាប់បន្តពូជរបស់អ្នកម្ដងទៀតផងដែរ។

របៀបថែទាំខ្លួនឯង ក្រោយពេលអ្នកដកទុយោបង្ហូរទឹកនោមចេញ

../images/3f59072156ef8c13798e7f8b914f0a01.jpg

  1. ដែលមានជាតិទឹក។

  2. នោម។

  3. ត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ភាពមិនស្រួលមួយចំនួន។

  4. ព្យាយាមងូតទឹកក្ដៅអ៊ុនៗ។

ទទួលទានសារធាតុរាវបន្ថែមសម្រាប់រយៈពេលមួយរយៈ លុះត្រាតែវេជ្ជបណ្ឌិតរបស់អ្នកប្រាប់អ្នកមិនឲ្យទទួលទាន។

នោមដូចដែលអ្នកនោមពីមុនមក មុនពេលអ្នកដាក់ទុយោបង្ហូរទឹកនោម។ វេជ្ជបណ្ឌិតរបស់អ្នកប្រហែលជាចង់វាស់បរិមាណទឹកនោម ដើម្បីធ្វើឱ្យប្រាកដថាប្លោកនោមរបស់អ្នក គឺកំពុងដំណើរការដូចប្រក្រតី។

វាអាចក្រហាយបន្តិច ហើយអ្នកអាចឃើញបរិមាណតិចតួចនៃឈាមនៅក្នុងទឹកនោមរបស់អ្នកនៅរយៈពេលពីរបីដងដំបូងដែលអ្នកនោម ក្រោយពីការដកវាចេញ។

ប្រសិនបើវាពិបាកសម្រាប់អ្នកក្នុងការនោម ព្យាយាមអង្គុយចម្ងាយពីរបីអ៊ីញពីទឹកក្ដៅអ៊ុននៅក្នុងអាងទឹក (ងូតទឹកក្ដៅ)។ ប្រសិនបើចង់នោមក្នុងអំឡុងពេលងូតទឹកក្ដៅ វាអាចនឹងកាន់តែងាយស្រួលសម្រាប់អ្នកដើម្បីនោម នៅពេលដែលអ្នកស្ថិតនៅក្នុងអាងទឹក។

តើអ្នកគួរទូរសព្ទរកជំនួយនៅពេលណា?

សូមទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាមៗ ឬស្វែងរកការថែទាំផ្នែកវេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • ទុយោបង្ហូរនោមនៅជាប់គាំង ឬមានការឈឺចាប់នៅពេលដែលអ្នកដកវាចេញ។

  • ទុយោបង្ហូរទឹកនោមមើលទៅដូចជាដាច់។

  • អ្នកមានបញ្ហាក្នុងការនោម បន្ទាប់ពីដកទុយោបង្ហូរនោមចេញ។

  • អ្នកមិនអាចដកទុយោបង្ហូរនោមបានយ៉ាងងាយស្រួល។

តាមដានដោយយកចិត្តទុកដាក់ចំពោះការប្រែប្រួលសុខភាពអ្នក ហើយសូមប្រាកដថា អ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមានបញ្ហាសុខភាពណាមួយ។

បច្ចុប្បន្នជា: 15 វិច្ឆិកា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.
Powered by Krames by WebMD Ignite
Disclaimer