ការសិក្សាអំពីរបៀបបង្ការគ្រោះថ្នាក់សរសៃឈាមខួរក្បាលផ្សេងទៀត
Learning About How to Prevent Another Stroke
តើអ្នកអាចជួយបង្ការគ្រោះថ្នាក់សរសៃឈាមខួរក្បាលមួយផ្សេងទៀតយ៉ាងដូចម្ដេច?
បន្ទាប់ពីមានគ្រោះថ្នាក់ មនុស្សមានអារម្មណ៍ខុសប្លែកច្រើន។
មនុស្សមួយចំនួនមានការបារម្ភថាពួកគេអាចមានគ្រោះថ្នាក់សរសៃឈាមខួរក្បាលមួយផ្សេងទៀត។
ឬពួកគេអាចមានអារម្មណ៍ថារំភើបយ៉ាងខ្លាំងចំពោះអ្វីដែលត្រូវស្វែងយល់ និងធ្វើ។
មនុស្សមួយចំនួនមានអារម្មណ៍សោកសៅ ឬបាក់ទឹកចិត្ត។
មិនថាអ្នកមានអារម្មណ៍បែបណាក៏ដោយ អ្នកអាចគ្រប់គ្រង និងធ្វើឲ្យចិត្តរបស់អ្នកស្ងប់ ដោយធ្វើតាមផែនការរបស់អ្នក
ដើម្បីបន្ថយហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាលណាមួយផ្សេងទៀតរបស់អ្នក។
លេបថ្នាំរបស់អ្នក
អ្នកនឹងត្រូវលេបថ្នាំ ដើម្បីជួយបង្ការគ្រោះថ្នាក់សរសៃឈាមខួរក្បាលមួយផ្សេងទៀត។
ប្រើប្រាស់ថ្នាំរបស់អ្នកឱ្យបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជា។ ហើយមិនត្រូវឈប់លេបថ្នាំទេ
លើកលែងតែវេជ្ជបណ្ឌិតរបស់អ្នកប្រាប់ឲ្យឈប់។ ប្រសិនបើអ្នកឈប់លេបថ្នាំរបស់អ្នក
អ្នកអាចបង្កើនហានិភ័យរបស់អ្នកអំពីការកើតមានគ្រោះថ្នាក់សរសៃឈាមខួរក្បាលមួយផ្សេងទៀត។
ថ្នាំមួយចំនួនដែលវេជ្ជបណ្ឌិតរបស់អ្នកអាចនឹងចេញវេជ្ជបញ្ជារួមមាន៖
-
ថ្នាំអាស្ពីរីន ឬថ្នាំពង្រាវឈាមមួយចំនួនផ្សេងទៀត ដើម្បីបង្ការការកកឈាម។
-
ថ្នាំស្តាទីន និងថ្នាំផ្សេងទៀត ដើម្បីកាត់បន្ថយជាតិកូឡេស្តេរ៉ូល។
-
ថ្នាំសម្ពាធឈាម ដើម្បីកាត់បន្ថយសម្ពាធឈាម។
គ្រប់គ្រងបញ្ហាសុខភាពផ្សេងទៀត។
អ្នកអាចជួយកាត់បន្ថយឱកាសនៃការកើតមានគ្រោះថ្នាក់សរសៃឈាមខួរក្បាលមួយផ្សេងទៀត
តាមការគ្រប់គ្រងបញ្ហាសុខភាពផ្សេងទៀតមួយចំនួន។
បញ្ហាដែលបង្កើនហានិភ័យរបស់អ្នកអំពីការកើតមានគ្រោះថ្នាក់សរសៃឈាមខួរក្បាលមួយផ្សេងទៀតរួមមាន៖
ប្រសិនបើអ្នកមានបញ្ហាសុខភាពណាមួយក្នុងចំណោមសុខភាពទាំងនេះ
អ្នកអាចគ្រប់គ្រងវាជាមួយនឹងរបៀបរស់នៅដែលធ្វើឲ្យមានសុខភាពល្អរួមទាំងថ្នាំផងដែរ។
ប្រសិនបើអ្នកគិតថាអ្នកប្រហែលជាមានបញ្ហាជាមួយនឹងការសេពគ្រឿងស្រវឹង ឬគ្រឿងញៀន
សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក។ នេះរួមបញ្ចូលទាំងថ្នាំតាមវេជ្ជបញ្ជា (ដូចជាថ្នាំអំហ្វេតាមីន
និងអាភៀន) និងថ្នាំខុសច្បាប់ (ដូចជា កូកាអ៊ីន និងមេតំហ្វេតាមីន) ។
វេជ្ជបណ្ឌិតរបស់អ្នកអាចជួយអ្នកឱ្យដឹងថាការព្យាបាលប្រភេទណាដែលល្អបំផុតសម្រាប់អ្នក។
មានរបៀបរស់នៅដែលធ្វើឲ្យបេះដូងមានសុខភាពល្អ។
-
ហាមជក់បារី ឬឱ្យអ្នកដទៃជក់បារីក្បែរអ្នក។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការផ្តាច់បារី
សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីកម្មវិធី និងថ្នាំផ្តាច់បារី។ កម្មវិធីនិងថ្នាំទាំងនេះ
អាចបង្កើនឱកាសរបស់អ្នកក្នុងការផ្តាច់បារីបានជារៀងរហូត។
ការជក់បារីទំនងជាធ្វើឲ្យមានគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
-
កំណត់គ្រឿងស្រវឹង ផឹក 2 កែវក្នុងមួយថ្ងៃសម្រាប់បុរស និង 1 កែវក្នុងមួយថ្ងៃសម្រាប់ស្រ្តី។
-
រក្សាទម្ងន់ដែលមានសុខភាពល្អ។ សម្រកទម្ងន់ ប្រសិនបើអ្នកត្រូវសម្រក។
ការគ្រប់គ្រងទម្ងន់របស់អ្នកនឹងជួយឲ្យអ្នករក្សាបេះដូង និងរាងកាយរបស់អ្នកឲ្យមានសុខភាពល្អ។
-
ត្រូវសកម្ម។ សួរវេជ្ជបណ្ឌិតរបស់អ្នកពីប្រភេទ
និងកម្រិតនៃសកម្មភាពដែលមានសុវត្ថិភាពសម្រាប់អ្នក។
-
ញ៉ាំអាហារដែលធ្វើសុខភាពបេះដូងល្អ។ អាហារទាំងនេះរួមមានបន្លែ ផ្លែឈើ គ្រាប់សណ្ដែក សណ្តែក
សាច់គ្មានខ្លាញ់ ត្រី និងគ្រាប់ធញ្ញជាតិទាំងមូល។ កំណត់ជាតិសូដ្យូម និងជាតិស្ករ។
វាក៏សំខាន់ដែរ ក្នុងការ៖
ធ្វើការស្ដារនីតិសម្បទានៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល
ចូលរួមជាចំណែកក្នុងកម្មវិធីការស្ដារនីតិសម្បទានៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល (ការស្ដារនីតិសម្បទា)
ក៏ជួយអ្នកចាត់វិធានការបង្ការគ្រោះថ្នាក់សរសៃឈាមខួរក្បាលមួយផ្សេងទៀត។
ការស្ដារនីតិសម្បទាអាចជួយអ្នកឲ្យជាសះស្បើយបង្ការបញ្ហា
និងជួយឲ្យអ្នកទទួលបាននូវសមត្ថភាពដែលអ្នកបាត់បង់ត្រឡប់មកវិញ ឬធ្វើឲ្យសមត្ថភាពភាគច្រើនត្រឡប់មកវិញ
បន្ទាប់ពីមានគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
ក្រុមនៃការស្ដារនីតិសម្បទារបស់អ្នកនឹងផ្ដល់ការអប់រំដល់អ្នក
ហើយគាំទ្រជួយអ្នកបង្កើតទម្លាប់ថ្មីដែលធ្វើឲ្យមានសុខភាពល្អ។
អ្នកនឹងស្វែងយល់អំពីរបៀបគ្រប់គ្រងបញ្ហាសុខភាពណាមួយផ្សេងទៀតដែលអ្នកអាចនឹងមាន។
អ្នកនឹងស្វែងយល់អំពីរបៀបធ្វើលំហាត់ប្រាណប្រកបដោយសុវត្ថិភាព បរិភោគរបបអាហារដែលធ្វើឲ្យសុខភាពល្អ
និងឈប់ជក់បារី ប្រសិនបើអ្នកជក់។ អ្នកនឹងធ្វើការជាមួយនឹងក្រុមរបស់អ្នក
ដើម្បីសម្រេចអំពីជម្រើសនៃរបៀបរស់នៅដែលល្អបំផុតសម្រាប់អ្នក។
ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកមិនបានណែនាំវានោះទេ
សាកសួរថាតើការស្ដារនីតិសម្បទានៃគ្រោះថ្នាក់សរសៃឈាមខួរក្បាលគឺត្រឹមត្រូវសម្រាប់អ្នកដែរឬទេ?
តើសញ្ញាព្រមានគ្រោះថ្នាក់សរសៃឈាមខួរក្បាល BE FAST មានអ្វីខ្លះ?
BE FAST គឺជាវិធីសាមញ្ញមួយដើម្បីចាំរោគសញ្ញាសំខាន់នៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
រោគសញ្ញាទាំងនេះកើតឡើងភ្លាមៗ។
ដូច្នេះការដឹងពីអ្វីដែលត្រូវរកមើលសម្រាប់ជំនួយដែលអ្នកដឹងពីពេលដែលត្រូវហៅទូរសព្ទរកជំនួយផ្នែកវេជ្ជសាស្រ្ដ។
BE FAST តំណាងឲ្យ៖
-
តុល្យភាព។ ការបាត់បង់តុល្យភាព ឬបញ្ហាក្នុងការដើរ។
-
ភ្នែក។ បញ្ហាក្នុងការមើលដោយភ្នែកម្ខាង ឬទាំងសងខាង។
-
ផ្ទៃមុខ។ ខ្សោយសាច់ដុំមុខ ឬធ្លាក់សាច់មុខម្ខាង។
-
ដៃ។ ខ្សោយ ឬស្ពឹកដៃជើង។
-
ការនិយាយ។ បញ្ហាក្នុងការនិយាយ។
-
ពេលដែលត្រូវហៅទូរសព្ទ 911 ។
រោគសញ្ញាផ្សេងទៀតនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាលរួមមាន ការវង្វេងស្មារតីភ្លាមៗ
បញ្ហាក្នុងការយល់សេចក្ដីថ្លែងសាមញ្ញភ្លាមៗ សន្លប់ ប្រកាច់ និងឈឺក្បាលខ្លាំងភ្លាមៗ។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
បច្ចុប្បន្នជា: 6 តុលា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។