ការនោមឈឺ (ទាស់នោម)៖ការណែនាំអំពីការថែទាំ
Painful Urination (Dysuria): Care Instructions
ការណែនាំអំពីការថែទាំរបស់អ្នក
ការឈឺចាប់ខ្លាំងជាមួយនឹងការបត់ជើងតូច(នោមទាស់) គឺជារោគសញ្ញាទូទៅនៃការឆ្លងមេរោគតាមផ្លូវទឹកនោម
ឬបញ្ហាទឹកនោមផ្សេងទៀត។ ប្លោកនោមអាចនឹងរលាក។ នេះអាចបណ្តាលឱ្យឈឺចាប់នៅពេលប្លោកនោមបញ្ចូល និងបញ្ចេញ ។
អ្នកក៏អាចមានអារម្មណ៍ឈឺចាប់ផងដែរ ប្រសិនបើបំពង់ដែលដឹកទឹកនោមពីប្លោកនោមទៅខាងក្រៅរាងកាយ
(បំពង់បង្ហូរនោម) ក្រហាយ ឬឆ្លងជំងឺ។
ការឆ្លងមេរោគតាមការរួមភេទ (ជំងឺកាមរោគ) ក៏អាចបង្កឱ្យមានការឈឺចាប់ផងដែរនៅពេលអ្នកនោម។
ពេលខ្លះការឈឺចាប់អាចបណ្តាលមកពីបញ្ហាផ្សេងៗច្រើនជាងការឆ្លងមេរោគ។ បង្ហូរនោមអាចត្រូវបានក្រហាយដោយសាប៊ូ
ទឹកអប់ ឬកត្តាខាងក្រៅនៅក្នុងបំពង់បង្ហូរនោម។
គ្រួសក្នុងតម្រងនោមអាចបណ្តាលឱ្យឈឺចាប់នៅពេលពួកវាឆ្លងកាត់បំពង់បង្ហូរនោម។
មូលហេតុប្រហែលជាពិបាកស្វែងរក។ អ្នកប្រហែលជាត្រូវការការធ្វើតេស្ត។ ការព្យាបាលចំពោះការនោមឈឺ
គឺអាស្រ័យលើមូលហេតុ។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
តើអ្នកអាចថែទាំខ្លួនអ្នកនៅផ្ទះបានតាមរបៀបណា?
-
ផឹកទឹកបន្ថែមសម្រាប់ថ្ងៃបន្ទាប់តទៅ។ ការធ្វើបែបនេះនឹងជួយឱ្យទឹកនោមមិនសូវប្រមូលផ្តុំ។
(ប្រសិនបើអ្នកមានជំងឺតម្រងនោម បេះដូង ឬថ្លើម ហើយត្រូវកំណត់បរិមាណជាតិទឹកនោះ
សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកមុននឹងបង្កើនបរិមាណសារជាតិទឹកដែលអ្នកផឹក។)
-
ចៀសវាងភេសជ្ជៈដែលមានជាតិកាបូណាត ឬមានជាតិកាហ្វេអ៊ីន។ វាអាចបង្កការរំខានដល់ប្លោកនោម។
-
បត់ជើងតូចឱ្យបានញឹកញាប់។ ព្យាយាមនោមឱ្យអស់ពីប្លោកនោមរបស់អ្នករាល់ពេល។
សម្រាប់ស្ត្រី៖
-
នោមភ្លាមៗបន្ទាប់ពីអ្នករួមភេទ។
-
បន្ទាប់ពីប្រើប្រាស់បន្ទប់ទឹក សូមជូតពីមុខទៅខាងក្រោយ។
-
ចៀសវាងថ្នាំបាញ់លាងយោនី ងូតទឹកសាប៊ូ និងស្រ្ពាយបាញ់អនាម័យស្ត្រី។
និងចៀសវាងផលិតផលអនាម័យស្ត្រីដទៃទៀត ដែលមានជាតិថ្នាំបំបាត់ខ្លិន។
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែងរកការថែទាំផ្នែកវេជ្ជសាស្ត្រជាបន្ទាន់
ប្រសិនបើ៖
តាមដានដោយយកចិត្តទុកដាក់ចំពោះការប្រែប្រួលសុខភាពអ្នក ហើយសូមប្រាកដថា អ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើអ្នកមានបញ្ហាសុខភាពណាមួយ។
បច្ចុប្បន្នជា: 15 វិច្ឆិកា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។