បន្ទាប់ពីការសម្រាលរបស់អ្នករួច (រយៈពេលក្រោយពេលសម្រាល)៖ការណែនាំអំពីការថែទាំ

After Your Delivery (the Postpartum Period): Care Instructions

ទិដ្ឋភាពទូទៅ​

../images/d09ab1d3e6ec1584d2730912c59bdc3e.jpg

សូមអបអរសាទរចំពោះកំណើតកូនរបស់អ្នក។ ដូចជាការមានផ្ទៃពោះដែរ រយៈពេលរបស់​ទារកទើប​នឹងកើត​អាច​ជា​ពេល​វេលា​មួយ​នៃភាពរំភើប រីករាយ និងអស់កម្លាំង។ អ្នកអាចក្រឡេកមើលទារកតូចអស្ចារ្យរបស់អ្នក ហើយមានអារម្មណ៍រីករាយ។ អ្នកក៏អាចនឹងមានអារម្មណ៍​លើសលប់​ពី​ម៉ោងគេងថ្មី និង​ទំនួលខុស​ត្រូវ​ថ្មី​របស់​អ្នក​។

ដំបូង ទារកតែងតែគេងនៅពេលថ្ងៃ ហើយភ្ញាក់ដឹងខ្លួននៅពេលយប់។ ពួកគេមិនមានលំនាំ ឬទម្លាប់ទេ។ ពួកគេ​អាច​នឹង​ត្អើក​ភ្លាមៗ កន្ត្រាក់​ភ្ញាក់ដឹង​ខ្លួនដោយខ្លួន​ឯង ឬ​មើល​ទៅ​ដូច​ជា​ពួកគេមាន​​ភ្នែកស្រឡេវ។ អាការៈទាំងអស់នេះជារឿងធម្មតា ហើយពួកគេ​ថែម​ទាំង​អាច​ធ្វើ​ឱ្យ​អ្នក​ញញឹម​ផងដែរ។

នៅប៉ុន្មានសប្តាហ៍ដំបូងទាំងនេះក្រោយ​ពីការ​សម្រាល​កូន សូម​ព្យាយាម​ថែ​រក្សា​ខ្លួន​ឯង​ឱ្យបានល្អ។ វាអាចនឹងចំណាយពេលពី 4 ទៅ 6 សប្តាហ៍​ដើម្បី​មាន​អារម្មណ៍​ថា​ជា​ខ្លួនអ្នក​ម្តង​ទៀត ហើយអាចនឹងមានរយៈពេលយូរ ប្រសិនបើអ្នកសម្រាលកូនដោយការវះកាត់។ អ្នកទំនងជានឹងអស់កម្លាំងខ្លាំងក្នុងរយៈពេលជាច្រើនសប្តាហ៍។ ថ្ងៃរបស់អ្នកនឹងពោពេញទៅដោយការឡើងនិងចុះ ប៉ុន្តែក៏មានអំណរច្រើនផងដែរ។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបាន​តាម​របៀបណា?

ថែរក្សារាងកាយរបស់អ្នក ក្រោយពីការសម្រាល

  • ប្រើទ្រនាប់​ជំនួសឱ្យតំប៉ុងសម្រាប់លំហូរឈាមដែលអាចមានរយៈពេល 2 សប្តាហ៍​។

  • កាត់បន្ថយការរមួលក្រពើដោយប្រើថ្នាំអ៊ីប៊ុយប្រូហ្វេន (Advil, Motrin)។

  • កាត់បន្ថយ​ការឈឺចាប់នៃជំងឺឬសដូងបាត និងតំបន់នៅចន្លោះទ្វារមាស និង​រន្ធ​គូថ របស់​អ្នក​ដោយប្រើកញ្ចប់ទឹកកកស្អំ ឬទ្រនាប់ស្អំ។

  • កាត់បន្ថយការទល់លាមកដោយផឹកទឹក​ឱ្យ​បាន​ច្រើន និង​ញ៉ាំអាហារដែល​មាន​ជាតិ​សរសៃខ្ពស់។ សួរវេជ្ជបណ្ឌិតរបស់អ្នកអំពីថ្នាំបញ្ចុះលាមកដែលពុំចាំបាច់មានវេជ្ជបញ្ជា។

  • សម្អាតខ្លួនរបស់អ្នកដោយ​ការ​បាញ់​ទឹក​ក្តៅ​ឧណ្ហៗ​ពី​ដប​ជំនួស​ឱ្យ​ការ​ជូត​ខ្លួន​ដោយប្រើក្រដាសអនាម័យ។

  • លាងសម្អាតផ្លូវលាមកនៅក្នុងទឹកក្តៅឱ្យបានច្រើនដងក្នុងមួយថ្ងៃ។

  • ពាក់អាវទ្រនាប់ដែលងាយថែទាំ។ កាត់បន្ថយការឈឺ និងការហើមសុដន់ដោយប្រើ​សម្លៀកបំពាក់ដែល​មាន​សំណើន​ក្តៅឧណ្ហៗ។

  • ប្រសិនបើអ្នកមិនកំពុង​បំបៅ​ដោះកូន​ទេ​ សូម​ប្រើទឹកកកជា​ជាងប្រើ​កម្ដៅ​សម្រាប់​ការ​ឈឺសុដន់។

  • អ្នកប្រហែលជារាំងរដូវក្នុងរយៈពេលជាច្រើនខែ ប្រសិន​បើអ្នកកំពុងបំបៅដោះកូន។ អ្នកអាចហូរឈាមកាន់តែច្រើន និង​កាន់តែ​យូរ​ជាងលើក​ដំបូង ដែលអ្នក​បាន​ធ្វើ​មុន​ពេលអ្នកមានផ្ទៃពោះ។

  • រង់ចាំរហូតដល់អ្នកបានសះស្បើយ (ប្រហែល 4 ទៅ 6 សប្តាហ៍) មុន​ពេល​អ្នក​រួមភេទ។ សួរវេជ្ជបណ្ឌិត​របស់អ្នកថា នៅពេលណាដែលវា​មិនមាន​បញ្ហា​សម្រាប់​អ្នក​ដើម្បី​រួម​ភេទ​។

  • ព្យាយាមកុំធ្វើដំណើរជាមួយទារករបស់អ្នកក្នុងរយៈពេល 5 ឬ 6 សប្តាហ៍។ ប្រសិនបើអ្នកធ្វើដំណើរតាមរថយន្ត​សម្រាប់​រយៈពេលយូរ សូមឈប់ឱ្យ​បាន​ញឹក​ញាប់ ដើម្បីដើរជុំវិញ និងសណ្ដូកដៃសណ្ដូកជើង។

ជៀសវាងការអស់កម្លាំង

  • សម្រាករៀងរាល់ថ្ងៃ។ ព្យាយាមគេងមួយស្របក់នៅពេលដែលកូនរបស់អ្នកគេង។

  • សុំឱ្យមានមនុស្សពេញវ័យម្នាក់ទៀតនៅ​ជាមួយអ្នកពីរបីថ្ងៃ បន្ទាប់​ពីសម្រាល​រួច​​។

  • រៀបចំផែនការថែទាំកូន ប្រសិនបើអ្នកមានកូនមួយទៀត។

  • បន្ត​ការ​បត់បែន ដើម្បី​ឱ្យអ្នកអាចញ៉ាំ​បាននៅម៉ោងរំលងអាធ្រាត និងគេង​នៅ​ពេល​​អ្នក​ត្រូវ​ការ​។ ទាំងអ្នក និងកូនរបស់អ្នកកំពុងធ្វើកាលវិភាគថ្មី។

  • រៀបចំផែនការដំណើរកម្សាន្តតូចៗ ដើម្បីចេញពីផ្ទះ។ ការផ្លាស់ប្តូរអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនសូវអស់កម្លាំង។

  • ស្នើសុំជំនួយផ្នែកការងារ ការចម្អិនម្ហូប និងការទិញអ៊ីវ៉ាន់។ រំលឹកខ្លួនឯងថា ការងាររបស់អ្នកគឺត្រូវមើលថែទារករបស់អ្នក។

ដឹងអំពីជំនួយសម្រាប់ការធ្លាក់ទឹកចិត្តក្រោយពេលសម្រាល។

  • "ការសោកសៅក្រោយសម្រាល" គឺជារឿងធម្មតាសម្រាប់រយៈពេល​ 1 ទៅ 2 សប្តាហ៍ដំបូង បន្ទាប់ឆ្លងទន្លេ។ អ្នកអាចនឹងយំ ឬមានអារម្មណ៍សោកសៅ ឬឆាប់ខឹងដោយគ្មានមូលហេតុ។

  • សម្រាកនៅពេលណាដែលអ្នកអាចធ្វើបាន។ ការអស់កម្លាំងធ្វើឱ្យពិបាកគ្រប់គ្រងអារម្មណ៍របស់អ្នក។

  • ទៅដើរលេងជាមួយកូនអ្នក។

  • និយាយជាមួយដៃគូ មិត្តភក្តិ និងគ្រួសាររបស់អ្នកអំពីអារម្មណ៍របស់អ្នក។

  • ប្រសិនបើរោគសញ្ញារបស់អ្នកមានរយៈពេលច្រើនជាងពីរបីសប្តាហ៍ ឬ​ប្រសិន​បើ​អ្នកមានអារម្មណ៍ធ្លាក់ទឹកចិត្តខ្លាំង សូមសួរវេជ្ជបណ្ឌិត​របស់អ្នក​ឱ្យជួយ។

  • ការធ្លាក់ទឹកចិត្តក្រោយពេល​សម្រាល អាចព្យាបាលបាន។ ក្រុមគាំទ្រ និងការប្រឹក្សាយោបល់ អាចជួយបាន។ ពេលខ្លះ ថ្នាំក៏អាចជួយបានផងដែរ។

រក្សាសុខភាពឱ្យល្អ

  • ញ៉ាំអាហារដែលធ្វើឱ្យមានសុខភាពល្អ ដើម្បីឱ្យអ្នកមានថាមពលកាន់តែច្រើន។

  • ប្រសិនបើអ្នកបំបៅដោះកូន សូមជៀសវាងថ្នាំ។ ប្រសិនបើអ្នកឈប់ជក់បារីក្នុងពេលមានផ្ទៃពោះ សូមព្យាយាមកុំ​ជក់​បារី។ ប្រសិនបើអ្នកជ្រើសរើសពិសារភេសជ្ជៈ​ក្នុងពេលនេះ នោះសូមពិសារតែ​មួយ​កំប៉ុងបានហើយ ហើយកាត់បន្ថយចំនួនដងដែលអ្នកពិសារភេសជ្ជៈ។ រង់ចាំយ៉ាងហោចណាស់ 2 ម៉ោងសិនចាំបំបៅដោះ​កូន បន្ទាប់ពីអ្នកពិសារ​ភេសជ្ជៈ ដើម្បីកាត់បន្ថយបរិមាណជាតិអាល់កុល ដែល​ទារក​អាច​នឹងទទួល​បាន​នៅក្នុង​ទឹក​ដោះ​។

  • ចាប់ផ្តើមធ្វើលំហាត់ប្រាណប្រចាំថ្ងៃបន្ទាប់ពីរយៈពេល 4 ទៅ 6 សប្តាហ៍ ប៉ុន្តែ​សម្រាក​នៅពេលអ្នកមានអារម្មណ៍អស់កម្លាំង។

  • រៀនធ្វើលំហាត់ប្រាណដើម្បីសម្រកក្បាលពោះរបស់អ្នក។ ធ្វើលំហាត់ប្រាណបែបខេហ្គែលដើម្បីទទួលបានភាព​រឹងមាំឡើងវិញនៅក្នុង​សាច់​ដុំ​អាង​ត្រគាករបស់អ្នក។ អ្នកអាចធ្វើលំហាត់ប្រាណទាំងនេះបាន នៅពេលអ្នកឈរ ឬអង្គុយ។

    • បន្តឹងសាច់ដុំដូចគ្នាដែលអ្នកនឹងប្រើដើម្បីបញ្ឈប់ទឹកនោមរបស់អ្នក។ ពោះ និងភ្លៅរបស់អ្នក មិនគួរធ្វើចលនាទេ។

    • ទប់ការច្របាច់រយៈពេល 3 វិនាទី ហើយបន្ទាប់មក សម្រាករយៈពេល 3 វិនាទី។

    • ចាប់ផ្តើមដោយ 3 វិនាទី។ បន្ទាប់មក បន្ថែម 1 វិនាទីរៀងរាល់សប្តាហ៍ រហូតដល់អ្នកអាចច្របាច់បាន​រយៈពេល 10 វិនាទី។

    • ធ្វើលំហាត់ម្តងទៀត 10 ទៅ 15 ដង សម្រាប់វគ្គនីមួយៗ។ ធ្វើបីវគ្គ ឬច្រើនវគ្គក្នុងមួយថ្ងៃ។

  • ស្វែងរកថ្នាក់រៀនសម្រាប់អ្នក និងទារក​របស់អ្នក​ដែលមានពេលវេលា​ហាត់​ប្រាណ​។

  • ប្រសិនបើអ្នកសម្រាលដោយវះកាត់ សូមទុកពេលឱ្យខ្លួនឯងឱ្យ​ច្រើនបន្តិច​មុន​ពេល​អ្នក​​ហាត់​ប្រាណ ​ហើយត្រូវប្រុងប្រយ័ត្ន។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

ចែករំលែកព័ត៌មាននេះជាមួយដៃគូ គ្រួសារ ឬមិត្តភក្តិ។ ពួកគេអាចជួយអ្នកមើលសញ្ញាព្រមាន។

ហៅទូរសព្ទ 911 គ្រប់ពេលដែលអ្នកគិតថាអ្នកអាចត្រូវការការថែទាំបន្ទាន់។ ឧទាហរណ៍ សូមទូរសព្ទ ប្រសិនបើ៖

  • អ្នកធ្លាប់គិតដល់ការធ្វើបាបខ្លួន ដល់ទារករបស់អ្នក ឬអ្នកដទៃទៀត។

  • អ្នកបានសន្លប់ (បាត់បង់ស្មារតី)។

  • អ្នកឈឺដើមទ្រូង ពិបាកដកដង្ហើម ឬក្អកមានឈាម។

  • អ្នកមានជំងឺប្រកាច់។

សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែង​រក​ការ​ថែទាំផ្នែក​វេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • អ្នកមានសញ្ញានៃការធ្លាក់ឈាម (មានហូរចេញច្រើនពេក) ដូចជា៖

    • ការហូរឈាមតាមទ្វារមាសខ្លាំង។ នេះមានន័យថាបន្ទះសំឡីអនាម័យរបស់អ្នកសើមជោកចំនួនមួយ ឬច្រើនជាងនេះក្នុងរយៈពេលមួយម៉ោង។ ឬអ្នកធ្លាក់ដុំឈាមធំជាងស៊ុត។

    • មានអារម្មណ៍វិលមុខ ឬធីងធោង ឬអ្នកមានអារម្មណ៍ថាអ្នកអាចដួលសន្លប់។

    • មានអារម្មណ៍នឿយហត់ ឬល្ហិតល្ហៃដែលអ្នកមិនអាចធ្វើសកម្មភាពធម្មតារបស់អ្នកបាន។

    • ចង្វាក់បេះដូងលោតលឿន ឬមិនទៀងទាត់។

    • ឈឺពោះថ្មីៗ ឬខ្លាំងជាងមុន។

  • អ្នកមានរោគសញ្ញានៃការឆ្លងមេរោគដូចជា៖

    • គ្រុនក្តៅ។

    • ការធ្លាក់សដែលមានក្លិនអាក្រក់។

    • ឈឺពោះថ្មីៗ ឬខ្លាំងជាងមុន។

  • អ្នកមានរោគសញ្ញានៃដុំឈាមនៅលើជើង (ដែលត្រូវបានហៅថាជំងឺកកឈាមក្នុងសរសៃវ៉ែន) ដូចជា៖

    • ការឈឺកំភួនជើង ខ្នងជង្គង់ ភ្លៅ ឬក្រលៀន។

    • ឡើងក្រហម និងហើមលើជើង ឬក្រលៀន។

  • អ្នកមានសញ្ញានៃដំណើរការឡើងឈាមពេលមានផ្ទៃពោះដូចជា៖

    • ការហើមភ្លាមៗលើមុខ ប្រអប់ដៃ ឬប្រអប់ជើង។

    • បញ្ហានៃការមើលឃើញថ្មីៗ (ដូចជា មើលមិនច្បាស់ ព្រាល ឬមើលឃើញចំណុចៗ)។

    • ឈឺក្បាលខ្លាំង។

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយ​សូម​ប្រាក​ដថា អ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • ការហូរឈាមតាមទ្វារមាសរបស់អ្នកមិនថយចុះទេ។

  • អ្នកមានអារម្មណ៍សោកសៅ ថប់បារម្ភ ឬអស់សង្ឃឹមអស់រយៈពេលជាងពីរបីថ្ងៃ។

  • អ្នកកំពុងមានបញ្ហាជាមួយនឹងដើមទ្រូងរបស់អ្នក ឬការបំបៅកូនដោយដោះ។

បច្ចុប្បន្នជា: 7 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.