ការរួមភេទដែលមានសុវត្ថិភាព៖ ការណែនាំអំពីការថែទាំ
Safer Sex: Care Instructions
ការណែនាំអំពីការថែទាំរបស់អ្នក
ការរួមភេទដែលមានសុវត្ថិភាពគឺជាវិធីមួយដើម្បីកាត់បន្ថយហានិភ័យរបស់អ្នកក្នុងការឆ្លងមេរោគរាលដាលតាមរយៈការរួមភេទ។
វាក៏អាចជួយការពារការមានផ្ទៃពោះផងដែរ។ ការឆ្លងមេរោគភាគច្រើនដែលត្រូវបានឆ្លងតាមរយៈការរួមភេទ
ត្រូវបានគេហៅថាការឆ្លងជំងឺកាមរោគ ឬ STIs ដែលអាចព្យាបាលជាឲ្យជាសះស្បើយបាន។
ប៉ុន្តែអ្នកខ្លះអាចបន្ថយឱកាសរបស់អ្នកក្នុងការមានផ្ទៃពោះ ប្រសិនបើពួកគេមិនត្រូវបានព្យាបាលឱ្យបានឆាប់។
ជំងឺផ្សេងទៀត ដូចជាជំងឺរើម គឺគ្មានការព្យាបាលទេ។ ហើយមួយចំនួនទៀតដូចជា អេដស៍អាចស្លាប់បាន។
ផលិតផលជាច្រើនអាចជួយអ្នកអនុវត្តការរួមភេទកាន់តែមានសុវត្ថិភាព និងកាត់បន្ថយឱកាសនៃការឆ្លងជំងឺ STIs ។
អ្វីដែលល្អបំផុតគឺស្រោមអនាម័យ។ មានស្រោមអនាម័យសម្រាប់បុរស និងស្ត្រី។ ស្រោមអនាម័យស្រី
គឺជាបំពង់ជ័រទន់មានចុងបិទជិត ដែលគេដាក់ចូលជ្រៅទៅក្នុងទ្វារមាស។ អ្នកអាចប្រើសន្លឹកកៅស៊ូពិសេស
(របាំងធ្មេញ) សម្រាប់ការការពារកំឡុងពេលរួមភេទតាមមាត់។
ស្រោមដៃប្រើហើយបោះចោលអាចជួយកុំឲ្យដៃរបស់អ្នកប៉ះឈាម ទឹកកាម
ឬវត្ថុរាវចេញមកពីរាងកាយផ្សេងទៀតដែលអាចផ្ទុកការឆ្លង។
សូមចងចាំថាវិធីសាស្រ្តពន្យារកំណើតដូចជាកង IUDs និងថ្នាំពន្យារកំណើតមិនបញ្ឈប់អ្នកពីការឆ្លងជំងឺកាមរោគទេ។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
តើអ្នកអាចថែទាំខ្លួនអ្នកនៅផ្ទះបានដោយរបៀបណា?
-
គិតអំពីការចាក់ថ្នាំដើម្បីបង្ការជំងឺរលាកថ្លើមប្រភេទ A និងជំងឺរលាកថ្លើមប្រភេទ
B។ជំងឺទាំងពីរនេះអាចរាលដាលតាមរយៈការរួមភេទ។ អ្នកក៏អាចឆ្លងជំងឺរលាកថ្លើមប្រភេទ A
ប្រសិនបើអ្នកញ៉ាំអាហារដែលឆ្លងមេរោគ។
-
ប្រើស្រោមអនាម័យ ឬស្រោមអនាម័យស្ត្រីរាល់ពេល និងគ្រប់ពេលដែលអ្នករួមភេទ។
-
ស្វែងយល់ពីវិធីត្រឹមត្រូវក្នុងការប្រើប្រាស់ស្រោមអនាម័យបុរស៖
-
ស្រោមអនាម័យមានទំហំជាច្រើន។ ត្រូវប្រាកដថាអ្នកប្រើទំហំដែលត្រឹមត្រូវ។
ស្រោមអនាម័យដែលតូចពេកអាចរហែកបានយ៉ាងងាយស្រួល។
ស្រោមអនាម័យដែលធំពេកអាចរអិលចេញក្នុងអំឡុងពេលរួមភេទ។
ប្រើស្រោមអនាម័យថ្មីរាល់ពេលដែលអ្នករួមភេទ។
-
ត្រូវប្រុងប្រយ័ត្ន កុំចាប់ប្រហោងក្នុងនៃស្រោមអនាម័យនៅពេលដែលអ្នកហែកស្រោម។
-
ច្របាច់ចុងស្រោមអនាម័យដើម្បីឲ្យចេញខ្យល់។
-
ទាញស្បែកគ្របក្បាលលិង្គ (ស្បែកចុងមុខ) ចេញពីក្បាលលិង្គដែលមិនបានកាត់ស្បែក។
-
ខណៈពេលដែលច្របាច់ចុងស្រោមអនាម័យ សូមពន្លាវាចេញរហូតដល់គល់នៃលិង្គ។
-
កុំប្រើសារធាតុរំអិល (ដូចជា Vaseline) ប្រេងរំអិល ឡេលាបដៃ ប្រេងលាបស្បែកទារក
ឬអ្វ៏ក៏ដោយដែលមានជាតិប្រេងនៅក្នុងនោះ។ ផលិតផលទាំងនេះអាចធ្វើឱ្យមានប្រហោងក្នុងស្រោមអនាម័យ។
-
បន្ទាប់ពីរួមភេទ សូមកាន់ស្រោមអនាម័យលើលិង្គរបស់អ្នកនៅពេលអ្នកដកលិង្គចេញពីដៃគូរបស់អ្នក។
ការធ្វើបែបនេះនឹងរក្សាទឹកកាម ពីការហៀរចេញពីស្រោមអនាម័យ។
-
ស្វែងយល់ក្នុងការប្រើប្រាស់ស្រោមអនាម័យស្ត្រី៖
-
អ្នកអាចដាក់ស្រោមអនាម័យស្ត្រីបានរហូតដល់ 8 ម៉ោងមុនពេលរួមភេទ។
-
ច្របាច់កងខាងក្រៅដែលបត់ជុំវិញនៅចុងស្រោម និងដាក់បញ្ចូលវាទៅក្នុងទ្វារមាស។
កងមូលធំនៅផ្នែកចុងដែលបើកចំហរ គួរតែស្ថិតនៅខាងក្រៅទ្វារមាស។
-
អំឡុងពេលរួមភេទ ត្រូវប្រាកដថាលិង្គចូលទៅក្នុងស្រោមអនាម័យ។
-
បន្ទាប់ពីលិង្គត្រូវបានដកចេញ សូមបិទចុងដែលចំហនៃស្រោមអនាម័យដោយរមួលវា។
ដកស្រោមអនាម័យចេញ។
-
កុំប្រើស្រោមអនាម័យស្រី និងស្រោមអនាម័យបុរសក្នុងពេលតែមួយ។
-
មិនត្រូវរួមភេទជាមួយអ្នកដែលមានរោគសញ្ញានៃជំងឺកាមរោគដូចជា ដំបៅលើប្រដាប់ភេទ ឬមាត់ឡើយ។
វីរុសជំងឺរើមដែលបង្កឱ្យមានពងតូចៗក្នុងមាត់ អាចរាលដាលទៅមកពីលិង្គ និងទ្វារមាស។
-
កុំផឹកគ្រឿងស្រវឹងច្រើនពេក ឬប្រើគ្រឿងញៀនមុនពេលរួមភេទ។
ធ្វើបែបនេះអាចបណ្តាលឱ្យគ្រឿងការពាររបស់អ្នកចុះខ្សោយ និងមិនអនុវត្តការរួមភេទដែលមានសុវត្ថិភាព។
-
ការមានដៃគូរួមភេទម្នាក់ (ដែលមិនមានជំងឺកាមរោគ និងមិនរួមភេទជាមួយអ្នកដទៃ)
គឺជាមធ្យោបាយប្រាកដមួយក្នុងការជៀសវាងជំងឺកាមរោគ។
-
និយាយជាមួយដៃគូរបស់អ្នកមុនពេលអ្នករួមភេទ។ ស្វែងយល់ថាតើគាត់មាន
ឬប្រឈមនឹងហានិភ័យសម្រាប់ជំងឺកាមរោគដែរឬទេ។ សូមចងចាំថា មនុស្សម្នាក់អាចនឹងចម្លងជំងឺកាមរោគបាន
បើទោះបីជាគាត់មិនមានរោគសញ្ញាក៏ដោយ។ អ្នក និងដៃគូរបស់អ្នកប្រហែលជាចង់ធ្វើតេស្តរកមេរោគអេដស៍។
អ្នកគួរតែធ្វើតេស្តម្តងទៀតនៅរយៈពេល 6 ខែក្រោយ។
បច្ចុប្បន្នជា: 27 វិច្ឆិកា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។
© 2006-2025 Healthwise, Incorporated.