បញ្ហាដំណេកនៅក្នុងកុមារ៖ការណែនាំអំពីការថែទាំ

Sleep Problems in Children: Care Instructions

ទិដ្ឋភាពទូទៅ​

../images/35c9ec8795b8fe6a1901a0c58c51c964.jpg

ឪពុកម្តាយជាច្រើនព្រួយបារម្ភអំពីការគេងរបស់កូនៗរបស់ពួកគេ។ មិនមានចំនួនគេងដែល "ត្រឹមត្រូវ" សម្រាប់កុមារទេ ពីព្រោះតម្រូវការ​របស់​កុមារ​ម្នាក់​ៗ​គឺ​ខុសៗគ្នា។ ប៉ុន្តែ ជារឿយៗកុមារមួយចំនួនមានបញ្ហាគេងដែល​ធ្វើឱ្យ​ពួកគេ និងគ្រួសារ​របស់​ពួកគេ​មិនបានគេងគ្រប់គ្រាន់តាម​ដែលពួកគេត្រូវការ។ បញ្ហាដំណេកខ្លះបាត់ទៅវិញដោយខ្លួនឯង ហើយខ្លះទៀត​ប្រហែល​ជា​ត្រូវការ​ការ​ថែទាំ​ផ្នែកវេជ្ជសាស្ត្រ។

បញ្ហាដំណេកប៉ះពាល់ដល់កុមារតាមរបៀបផ្សេងៗគ្នា។ នៅពេលដែលក្មេងមានមានការភ័យខ្លាចនៅពេលយប់ ជាធម្មតាមនុស្ស​គ្រប់​គ្នា​នៅ​ក្នុងផ្ទះ​ដឹងពីវា។ កុមារស្រែកនៅពេលគេង។ ហើយបន្ទាប់មកនៅពេលពួកគេភ្ញាក់ដឹងខ្លួន ក្មេងមិនចងចាំពីការយំ ឬ​អ្វី​ដែល​បណ្តាល​ឱ្យ​បែបនោះទេ។ កុមារខ្លះក្រោកពីគ្រែនៅពេលយប់ ហើយចាប់ផ្តើមដើរ ទោះ​បីពួកគេ​មើលទៅ​ដេក​លក់ក៏ដោយ។ ក្មេងខ្លះនោមដាក់ពូកនៅពេលគេង។ កុមារខ្លះឈប់ដកដង្ហើមជាប្រចាំក្នុងពេលគេងរយៈពេល 10 វិនាទី ឬយូរ​ជាង​នេះ (គេងមិនដកដង្ហើម) ។

វេជ្ជបណ្ឌិតរបស់អ្នកនឹងធ្វើការជាមួយអ្នក​ដើម្បី​រក​ឱ្យឃើញពី​អ្វីដែល​បណ្តាល​ឱ្យ​មាន​បញ្ហាដំណេករបស់កូនអ្នក។ ពេលខ្លះ ត្រូវការការធ្វើតេស្ត ឬការសិក្សាអំពីដំណេក។ សម្រាប់កុមារជាច្រើន ការធ្វើលំហាត់ប្រាណទៀងទាត់ ការញ៉ាំបានគ្រប់គ្រាន់ និង​ការ​មានទម្លាប់ចូលគេងល្អ ជួយកាត់បន្ថយបញ្ហាគេងបាន។ ប្រសិនបើអ្នកសាកល្បងការផ្លាស់ប្តូរទាំងនេះ ហើយកូនរបស់អ្នក​នៅតែ​មាន​បញ្ហា វេជ្ជបណ្ឌិត​អាចចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំ ឬ​ណែនាំ​ការព្យាបាល​ផ្សេងទៀត​។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់សម្រាប់ការព្យាបាល និង​សុវត្ថិភាពកូន​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​​ទូរស​ព្ទ​ទៅ​វេជ្ជបណ្ឌិត​របស់អ្នក ​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតល្អមួយផងដែរ ដើម្បី​ដឹងអំពីលទ្ធផលតេស្តរបស់កូនរបស់​អ្នក និង​រក្សាទុកបញ្ជីថ្នាំដែលកូនរបស់អ្នកប្រើ។

តើអ្នកអាចថែទាំកូនរបស់អ្នកនៅផ្ទះបានតាម​របៀបណា?

  • កំណត់ទម្លាប់ចូលគេងដើម្បីជួយឱ្យកូនរបស់អ្នកត្រៀម​ខ្លួន​រួចរាល់​សម្រាប់​គ្រែគេង ​និង​ចូលគេង។ ឧទាហរណ៍ អានជាមួយគ្នា ឱបថ្នាក់ថ្នម និងស្តាប់តន្ត្រីសំឡេង​តិចៗក្នុង​រយៈ​ពេល​ 15 ទៅ 30 នាទីមុនពេលបិទភ្លើង។ ធ្វើរឿងតាមលំដាប់លំដោយៗដូចរាល់ដង​នៅ​រៀង​រាល់យប់ ដូច្នេះ ​កូន​របស់​អ្នក​ដឹង​ពីអ្វីដែល​ត្រូវរំពឹង។

    • ឱ្យកូនតូចរបស់អ្នកចូលគេងនៅ​ម៉ោង​ដដែល​នៅ​រៀងរាល់យប់ ហើយ​ភ្ញាក់​ឡើង​នៅ​ម៉ោងដដែល​នៅរៀងរាល់ព្រឹក។

    • រក្សាភាពស្ងៀមស្ងាត់​នៅ​ក្នុង​បន្ទប់គេង​​កូនរបស់​អ្នក បិទភ្លើង ឬបើក​ភ្លើង​ព្រឹមៗនិង​ត្រជាក់ល្អ។

    • កំណត់សកម្មភាពដែលជំរុញដល់កូនតូចរបស់អ្នកដូចជា ការលេង និង​ការ​មើល​ទូរទស្សន៍​នៅពេល​ជិត​ដល់​ម៉ោងចូលគេង។

    • កំណត់ការញ៉ាំ និងការផឹកនៅពេល​ជិត​ចូលគេង។

  • ប្រសិនបើកូនតូចរបស់អ្នកភ្ញាក់ឡើង ហើយ​ហៅរក​អ្នក​នៅ​កណ្តាល​យប់​អា​ធ្រាត សូមប្រាកដថា​ការឆ្លើយតបរបស់អ្នកគឺដូចគ្នានឹងរាល់ដង។ ផ្តល់ផាសុខភាពឱ្យបាន​ឆាប់រហ័ស ហើយ​ត្រូវចាកចេញពីបន្ទប់ភ្លាមៗ។

  • ជៀសវាងការអានរឿងដែលគួរឲ្យខ្លាច និង​ការមើលកម្មវិធីរន្ធត់ ដែល​អាចធ្វើ​ឱ្យ​កូនរបស់អ្នក​ព្រួយបារម្ភ។ ​ ស្ត្រេសអាចបណ្តាលឱ្យមានសុបិន្តអាក្រក់។

  • ហៅទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកគិត​ថាកូនរបស់អ្នក​កំពុងមាន​បញ្ហា​ជា​មួយ​នឹងថ្នាំ។

  • កុំព្យាយាមដាស់កូនរបស់អ្នកឡើងនៅពេល​កំពុងមាន​អាសន្ន​នៅពេលយប់។ ផ្ទុយទៅវិញ ធានានិងបីកូនរបស់អ្នកដើម្បីបង្ការការរងរបួស។

  • ប្រសិនបើកូនរបស់អ្នកគេងមមើ សូមបិទបង្អួច និងចាក់សោទ្វារក្នុងពេលគេង។

  • ប្រសិនបើអ្នកគិតថាកូនតូចរបស់អ្នកលើសទម្ងន់ សូមនិយាយជាមួយ​វេជ្ជបណ្ឌិត​របស់អ្នក។ ការលើសទម្ងន់អាចបណ្តាលឱ្យមានបញ្ហាដំណេក ឬ​ធ្វើ​ឱ្យពួក​គេ​កាន់​តែ​អាក្រក់​។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់កូនអ្នក ហើយសូមប្រាកដថាអ្នកទាក់ទងទៅគ្រូពេទ្យរបស់អ្នក ក្នុងករណី៖

  • កូនរបស់អ្នកនៅតែបន្តមានបញ្ហា​ដំណេក។

បច្ចុប្បន្នជា: 24 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.