ការផ្ដាច់ថ្នាំជក់៖ការណែនាំអំពីការថែទាំ
Quitting Tobacco: Care Instructions
ការផ្ដាច់ថ្នាំជក់ គឺពិបាកខ្លាំងជាងការផ្លាស់ប្ដូរទម្លាប់ទៅទៀត។ ចំណង់នីកូទីន ធ្វើឱ្យពិបាកក្នុងការផ្ដាច់
ប៉ុន្តែអ្នកអាចធ្វើវាបាន។ វេជ្ជបណ្ឌិតរបស់អ្នកនឹងជួយអ្នករៀបចំផែនការដែលត្រូវតាមតម្រូវការរបស់អ្នកបំផុត។

អ្នកនឹងនឹកនីកូទីននៅពេលដំបូង។ អ្នកប្រហែលជាមានអារម្មណ៍ឆេវឆាវ និងមួម៉ៅ។
អ្នកប្រហែលជាមានបញ្ហាក្នុងការគេង ឬគិតបានច្បាស់ល្អ។
ការជម្រុញឱ្យប្រើថ្នាំជក់អាចបន្តមួយរយៈពេលទៀត។
|

ការរួមបញ្ជូលឧបករណ៍ អាចបង្កើនឱកាសជោគជ័យរបស់អ្នក។
អ្នកអាចប្រើថ្នាំរួមជាមួយនឹងការប្រឹក្សាយោបល់បាន។
ហើយអ្នកអាចចូលរួមក្នុងកម្មវិធីផ្ដាច់ថ្នាំជក់ដូចជា
កម្មវិធីសេរីភាពពីការជក់បារីរបស់សមាគមន៍សួតអាមេរិក។
|

|
ទទួលជំនួយ។ ទាក់ទងទៅគ្រួសារ និងមិត្តភក្តិ
ហើយស្វែងរកអ្នកប្រឹក្សាដើម្បីជួយអ្នកក្នុងការផ្ដាច់។ ចូលរួមក្រុមជំនួយ ដូចជា Nicotine
Anonymous។ សូមចូលទៅគេហទំព័រ www.smokefree.gov ដើម្បីចុះឈ្មោះសម្រាប់ជំនួយសារជាអក្សរ។
|

|
ពិភាក្សាជាមួយគ្រូពេទ្យ
ឬឱសថការីរបស់អ្នកអំពីថ្នាំដែលអាចជួយអ្នកបានក្នុងការផ្ដាច់។
ថ្នាំអាចជួយបានទាក់ទងនឹងចំណង់ និងរោគសញ្ញានៃការធ្លាក់ចុះ។
មានជម្រើសពុំចាំបាច់មានវេជ្ជបញ្ជាជាច្រើនដូចជា ថ្នាំបំណះជាតិនីកូទីន ស្ករកៅស៊ូ
និងថ្នាំគ្រាប់។
|

|
បន្ទាប់ពីអ្នកបានផ្ដាច់ កុំប្រើថ្នាំជក់ម្តងទៀត
មិនសូម្បីតែម្តង។ កម្ចាត់ចោលរាល់ផលិតផលថ្នាំជក់ទាំងអស់
និងអ្វីដែលរំលឹកអ្នកអំពីថ្នាំជក់ដូចជា ចានគោះបារី។
|

|
ជៀសវាងអ្វីដែលធ្វើឲ្យអ្នកឈានដល់ការប្រើប្រាស់ថ្នាំជក់។
ផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ ផ្លាស់ប្ដូរផ្លូវផ្សេងទៅធ្វើការ
ឬបរិភោគអាហារនៅកន្លែងផ្សេង។
|

|
ព្យាយាមកាត់បន្ថយភាពតានតឹង។
ស្វែងរកវិធីធ្វើឱ្យខ្លួនអ្នកស្ងប់ ដូចជា ការងូតទឹកក្ដៅ
ឬការធ្វើលំហាត់ប្រាណដំណកដង្ហើមវែងៗ។
|

|
បរិភោគរបបអាហារដែលធ្វើឲ្យមានសុខភាពល្អ
និងធ្វើលំហាត់ប្រាណជាប្រចាំ។ ការមានទម្លាប់ដែលធ្វើឱ្យមានសុខភាពល្អ
អាចជួយអ្នកឱ្យឈប់ប្រើប្រាស់ថ្នាំជក់បាន។
|

|
កុំបោះបង់ចោលលើការផ្ដាច់
ប្រសិនបើអ្នកប្រើប្រាស់ថ្នាំជក់ម្តងទៀត។ មនុស្សភាគច្រើនផ្ដាច់
ហើយចាប់ផ្ដើមឡើងវិញពីរបីដង មុនពេលពួកគេផ្ដាច់ជារៀងរហូត។
|
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
បច្ចុប្បន្នជា: 15 វិច្ឆិកា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។
© 2006-2025 Healthwise, Incorporated.