សត្វល្អិតទិច និងខាំ៖ការណែនាំអំពីការថែទាំ

Insect Stings and Bites: Care Instructions

ទិដ្ឋភាពទូទៅ​

ការទិច និងខាំរបស់ឳម៉ាល់ ស្រមោច និងសត្វល្អិតដទៃទៀតច្រើន​តែ​បណ្តាល​ឱ្យ​ឈឺ​ចាប់​ ហើម ក្រហម និងរមាស់។ ចំពោះមនុស្សមួយចំនួនជាពិសេសកុមារ ការឡើងក្រហម ​និងហើម​អាច​កាន់តែអា​ក្រក់។ វាអាចលាតសន្ធឹងជាច្រើន​អ៊ីញហួសពីតំបន់ដែលរងផលប៉ះពាល់។ ប៉ុន្តែក្នុងករណីជាច្រើន ការទិច និងខាំមិនបង្កឱ្យមានប្រតិកម្មនៅ​ពេញរាងកាយ​ទេ។

ប្រសិនបើអ្នកមានប្រតិកម្មទៅនឹងការទិច ឬខាំ​សត្វល្អិត​អ្នកនឹងប្រឈម នឹងហានិភ័យ​ប្រតិកម្ម ប្រសិនបើអ្នកត្រូវបានទិច ឬខាំម្តងទៀត។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបានដោយ​របៀបណា?

  • កុំអេះ ឬញីស្បែកដែលជាកន្លែងដែលត្រូវបានទិច ឬខាំ។

  • ដាក់កញ្ចប់ត្រជាក់ ឬដុំទឹកកកនៅលើតំបន់នោះ។ ​ដាក់ក្រណាត់​ស្តើង​នៅចន្លោះ​ទឹកកក និងស្បែក​របស់អ្នក។ សម្រាប់មនុស្សមួយចំនួន ម្សៅសូដាលាយជាមួយទឹកបន្តិចជួយបំបាត់ការឈឺចាប់ និងបន្ថយប្រតិកម្ម។

  • ប្រើថ្នាំអង់ទីហ៊ីស្តាមីនដែលគ្មានវេជ្ជបញ្ជា ដើម្បីជួយបំបាត់ការហើមក្រហម និងការរមាស់។ ឡេលាបបំបាត់រមាស់ ឬក្រែមអ៊ីដ្រូគ័រទីសូនក៏អាចជួយបានផងដែរ។ ។ កុំផ្តល់ថ្នាំអង់ទីហ៊ីស្តាមីនដល់កូនរបស់អ្នក លុះត្រាតែថាអ្នកបានពិនិត្យជាមួយវេជ្ជបណ្ឌិតជាមុន។ អាន និងអនុវត្តតាមការណែនាំទាំងអស់នៅលើស្លាក។

  • ត្រូវប្រើប្រាស់ថ្នាំឲ្យមានសុវត្ថិភាព។ ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកចេញវេជ្ជបញ្ជាថ្នាំសម្រាប់អាលែកហ្ស៊ីរបស់អ្នក សូមប្រើវាឲ្យដូចវេជ្ជបញ្ជា។ សូមទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមានបញ្ហាជាមួយឱសថរបស់អ្នក។ អ្នកនឹងទទួលបានព័ត៌មានលម្អិតបន្ថែមអំពីថ្នាំជាក់លាក់ដែលគ្រូពេទ្យបានចេញវេជ្ជបញ្ជា។

  • វេជ្ជបណ្ឌិតរបស់អ្នកអាចចេញវេជ្ជបញ្ជាថ្នាំចាក់ epinephrine ដើម្បីឲ្យអ្នកដាក់តាមខ្លួន ក្នុងករណីដែលអ្នកមានប្រតិកម្មធ្ងន់ធ្ងរ។ ស្វែងយល់អំពីរបៀប និងពេលណាដែលត្រូវចាក់ថ្នាំដោយខ្លួនឯង ហើយទុកវាជាមួយអ្នកគ្រប់ពេល។ ត្រូវប្រាកដថាវាមិនផុតកំណត់។

  • ទៅបន្ទប់សង្គ្រោះបន្ទាន់ នៅពេលណាដែលអ្នកមានប្រតិកម្មធ្ងន់ធ្ងរ។ ទៅបន្ទប់សង្គ្រោះបន្ទាន់ ទោះបីជាអ្នកបានចាក់ថ្នាំ epinephrine និងមានអារម្មណ៍ប្រសើរឡើងរួចក៏ដោយ។ រោគសញ្ញាអាចត្រឡប់មកវិញ។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

ទូរសព្ទ 911 គ្រប់​ពេល​ដែល​អ្នក​គិត​ថា​អ្នកអាចត្រូវការ​ការថែ​ទាំ​បន្ទាន់។ ឧទាហរណ៍ សូមទូរសព្ទប្រសិនបើ៖

  • អ្នកមានរោគសញ្ញានៃប្រតិកម្មអាឡែកហ្ស៊ីធ្ងន់ធ្ងរ។ ទាំងនេះអាចរួមមាន៖

    • កើតមានភ្លាមៗនូវស្នាមកន្ទួលក្រហម (កន្ទាលត្រអាក) នៅពាសពេញរាងកាយអ្នក។

    • ហើមបំពង់ក មាត់ បបូរមាត់ ឬអណ្តាត។

    • ពិបាកដកដង្ហើម។

    • សន្លប់ (បាត់បង់ស្មារតី) ។ ឬអ្នកអាចនឹងមមើមមាយ ឬមានអារម្មណ៍អស់កម្លាំង វង្វេង​វង្វាន់ ឬអន្ទះអន្ទែងភ្លាមៗ។

សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែង​រក​ការ​ថែទាំផ្នែក​វេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • អ្នកមិនមានរោគសញ្ញានៃប្រតិកម្មអាលែកហ្ស៊ីនៅពេលដែលទិច ឬខាំភ្លាមៗដូចជា៖

    • កន្ទួល ឬកន្ទាលត្រអាកដែលនៅផ្ដុំតូចៗ (កន្ទួលក្រហមលេខឡើងនៅលើស្បែក) ។

    • រមាស់។

    • ហើម។

    • ឈឺពោះ ចង្អោរ ឬក្អួត។

  • អ្នកមានការហើមច្រើននៅជុំវិញកន្លែង (ដូចជាដៃ ឬជើងរបស់អ្នកទាំងមូលហើម)។

  • អ្នកមានរោគសញ្ញានៃជំងឺ ដូចជា៖

    • ការឈឺចាប់កើនឡើង ហើម មានកម្ដៅ ឬឡើងក្រហមជុំវិញស្នាមទិច។

    • ស្នាមក្រហមរីករាលដាលពីតំបន់នោះ។

    • ការបង្ហូរខ្ទុះចេញពីស្នាមទិច។

    • គ្រុនក្តៅ។

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា ទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • អ្នកមិនបានធូរស្បើយដូចការរំពឹងទុក។

បច្ចុប្បន្នជា: 4 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.