ជំងឺត្រចៀក (ជំងឺអំបៅអំបែក) នៅលើកុមារ៖ការណែនាំអំពីការថែទាំ

Ear Infections (Otitis Media) in Children: Care Instructions

ទិដ្ឋភាពទូទៅ​

../images/d9db2b635e6aa819fcbb70efdef73ced.jpg

ប្រភេទនៃជំងឺឆ្លងត្រចៀកកើតមានញឹកញាប់លើក្មេងៗហៅថា អំបៅអំបែក។ នេះគឺជាជំងឺឆ្លងនៅខាងក្រោយក្រដាសត្រចៀក។ ជាធម្មតាវាចាប់ផ្តើមដោយជំងឺផ្តាសាយ។ ជំងឺឆ្លងត្រចៀកអាចឈឺខ្លាំង។ ក្មេងៗដែលមានជំងឺឆ្លងត្រចៀកជាទូទៅមានសភាពឆេវឆាវ និងយំ ទាញត្រចៀករបស់ខ្លួន និងគេងមិនសូវបាន។ ក្មេងដែលមានអាយុច្រើនបន្តិចជាទូទៅនឹងប្រាប់អ្នកថាត្រចៀករបស់ពួកគេឈឺ។

ក្មេងភាគច្រើនយ៉ាងហោចណាស់នឹងមានត្រចៀកម្ខាងមានជំងឺឆ្លង។ ជាភ័ព្វសំណាង ជាធម្មតាក្មេងលូតលាស់រហ័សជាងជំងឺទាំងនេះ ជារឿយៗនៅពេលដែលពួកគេចូលរៀនបឋមសិក្សា។

វេជ្ជបណ្ឌិតរបស់អ្នកអាចនឹងចេញវេជ្ជបញ្ជាឱ្យប្រើឱសថផ្សះ ដើម្បីព្យាបាលជំងឺត្រចៀក។ ឱសថផ្សះមិនតែងត្រូវការរហូតទេ ជាពិសេសចំពោះក្មេងដែលមានអាយុច្រើន​ដែលមិនសូវឈឺខ្លាំង។ វេជ្ជបណ្ឌិតរបស់អ្នកនឹងពិភាក្សាអំពីការព្យាបាលជាមួយអ្នកដោយផ្អែកលើកូនរបស់អ្នក និងរោគសញ្ញារបស់គាត់ ឬនាង។ ការប្រើថ្នាំបំបាត់ការឈឺចាប់ជាប្រចាំគឺជាវិធីដ៏ល្អបំផុត ដើម្បីកាត់បន្ថយគ្រុនក្តៅ និង ជួយឱ្យអ្នកមានអារម្មណ៍ធូរស្បើយ។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់សម្រាប់ការព្យាបាល និង​សុវត្ថិភាពកូន​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​​ទូរស​ព្ទ​ទៅ​វេជ្ជបណ្ឌិត​របស់អ្នក ​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតល្អមួយផងដែរ ដើម្បី​ដឹងអំពីលទ្ធផលតេស្តរបស់កូនរបស់​អ្នក និង​រក្សាទុកបញ្ជីថ្នាំដែលកូនរបស់អ្នកប្រើ។

តើអ្នកអាចថែទាំកូនរបស់អ្នកនៅផ្ទះបានតាម​របៀបណា?

  • ផ្តល់ថ្នាំ acetaminophen (Tylenol) ឬ ibuprofen (Advil, Motrin) ឲ្យកូនអ្នកចំពោះ គ្រុនក្តៅ ឈឺចាប់ ឬមួម៉ៅ។ ត្រូវមានសុវត្ថិភាពជាមួយនឹងឱសថ។ អាន និងធ្វើតាមការណែនាំទាំងអស់នៅលើស្លាក។ សូមកុំផ្តល់ថ្នាំអាស្ពៀរីនទៅឲ្យអ្នកណាម្នាក់ដែលមានអាយុតិចជាង 20 ។ វាពាក់ព័ន្ធនឹងរោគសញ្ញា Reye ដែលជាប្រភេទជំងឺធ្ងន់ធ្ងរ។

  • ប្រសិនបើវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជាឱ្យប្រើអង់ទីប៊ីយ៉ូទិកសម្រាប់កូនអ្នក នោះសូមប្រើវាទៅតាមវេជ្ជបញ្ជា។ មិនត្រូវឈប់ប្រើវាដោយសារតែកូនអ្នកមានអារម្មណ៍ធូរស្រាលនោះឡើយ។ កូនអ្នកចាំបាច់ត្រូវប្រើប្រាស់ឱ្យបានគ្រប់កាលកំណត់នៃថ្នាំអង់ទីប៊ីយ៉ូទិក។

  • ដាក់កន្សែងពោះគោក្តៅឧណ្ឌលើត្រចៀកកូនអ្នកសម្រាប់ការឈឺចាប់។

  • លើកទឹកចិត្តឱ្យសម្រាក។ ការសម្រាកនឹងជួយរាងកាយប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ រៀបចំសកម្មភាពលេងកម្សាន្តស្ងាត់ៗ។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

ហៅទូរសព្ទ 911 គ្រប់ពេល​ដែល​អ្នកគិតថា​កូន​របស់​អ្នក​ប្រហែល​ជាត្រូវការការថែ ទាំបន្ទាន់។ ឧទាហរណ៍ សូមទូរសព្ទ ប្រសិនបើ៖

  • កូនរបស់អ្នកវង្វេងវង្វាន់ មិនដឹងថាគាត់ ឬនាងទៅទីណា ឬងងុយគេងខ្លាំងខុសប្រក្រតី ឬពិបាកក្នុងការ​ក្រោក​ពីគេង។

សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែង​រក​ការ​ថែទាំផ្នែក​វេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • កូនរបស់អ្នកមើលទៅឈឺធ្ងន់ជាងមុន។

  • កូនរបស់អ្នកទើបតែក្តៅខ្លួន ឬគ្រុនក្តៅខ្លាំងជាងមុន។

  • ការរាគរូសរបស់កូនអ្នកកាន់តែមានភាពយ៉ាប់យ៉ឺនឡើង។

  • កូនអ្នកឡើងក្រហម និងហើមនៅបរិវេណ ឬក្រោយត្រចៀក។

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់កូនអ្នក ហើយសូមប្រាកដថាអ្នកទាក់ទងទៅគ្រូពេទ្យរបស់អ្នក ក្នុងករណី៖

  • កូនអ្នកមានចេញសារធាតុរាវថ្មីៗ ឬកាន់តែធ្ងន់ធ្ងរពីត្រចៀក។

  • កូនរបស់អ្នកនៅតែមិនធូរស្រាលក្រោយរយៈពេល 2 ថ្ងៃ (48 ម៉ោង)។

  • កូនអ្នកមានរោគសញ្ញាថ្មីៗ ដូចជាបញ្ហាក្នុងការស្តាប់ បន្ទាប់ពីជំងឺត្រចៀកត្រូវបានបាត់ទៅ។

បច្ចុប្បន្នជា: 6 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.