ការវាយលុករបស់ជំងឺហឺត៖ការណែនាំអំពីការថែទាំ
Asthma Attack: Care Instructions
ទិដ្ឋភាពទូទៅ

អំឡុងពេលនៃការវាយប្រហារដោយជំងឺហឺត បំពង់ខ្យល់ហើម និងចង្អៀត។ នេះនឹងធ្វើឱ្យវាពិបាកក្នុងការដកដង្ហើម។
ការវាយប្រហារដោយជំងឺហឺតធ្ងន់ធ្ងរអាចនឹងមានគ្រោះថ្នាក់។
ប៉ុន្តែអ្នកអាចជួយបង្ការការវាយប្រហារទាំងនេះបានដោយគ្រប់គ្រងស្ថានភាពជំងឺហឺតរបស់អ្នក
និងព្យាបាលរោគសញ្ញាមុននឹងវាកាន់តែធ្ងន់ធ្ងរ។ រោគសញ្ញារួមមាន ដង្ហើមខ្លី មានសភាពតឹងទ្រូង ក្អក
និងដកដង្ហើមមានសំឡេង។ ការកត់សម្គាល់
និងការព្យាបាលរោគសញ្ញាទាំងនេះក៏អាចជួយឲ្យអ្នកជៀសវាងពីការទៅបន្ទប់សង្គ្រោះបន្ទាន់បានផងដែរ។
ប្រសិនបើអ្នកកត់សម្គាល់ឃើញមានបញ្ហាមួយចំនួន ឬ រោគសញ្ញាថ្មីៗ សូមធ្វើការព្យាបាលជាបន្ទាន់។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
តើអ្នកអាចថែទាំខ្លួនឯងនៅផ្ទះបានដោយរបៀបណា?
-
សូមអនុវត្តតាមផែនការសកម្មភាពសម្រាប់ជំងឺហឺតរបស់អ្នកដើម្បីបង្ការ និងព្យាបាលការវាយប្រហារ។
ប្រសិនបើអ្នកមិនមានផែនការសកម្មភាពសម្រាប់ជំងឺហឺតទេ
សូមធ្វើការជាមួយវេជ្ជបណ្ឌិតរបស់អ្នកដើម្បីបង្កើតផែនការមួយ។
-
ប្រើប្រាស់ថ្នាំជំងឺហឺតរបស់អ្នកឱ្យបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជា។
ពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកភ្លាមៗ ប្រសិនបើអ្នកមានសំណួរណាមួយអំពីរបៀបប្រើវា។
-
ប្រើថ្នាំបំបាត់ការឈឺចាប់រហ័ស នៅពេលអ្នកមានរោគសញ្ញានៃការវាយប្រហារដោយជំងឺហឺត។
មនុស្សមួយចំនួនចាំបាច់ត្រូវប្រើថ្នាំបំបាត់ការឈឺចាប់រហ័ស
មុនពេលពួកគេធ្វើលំហាត់ប្រាណដើម្បីបង្ការរោគសញ្ញាជំងឺហឺត។ Albuterol
គឺជាថ្នាំបំបាត់ការឈឺចាប់រហ័សដែលត្រូវបានប្រើប្រាស់ជាញឹកញាប់។ ក្នុងករណីមួយចំនួន
ប្រភេទនៃបំពង់ហឺតកាត់បន្ថយការរលាក្នុងសួតមួយចំនួន
ត្រូវបានប្រើប្រាស់ជាថ្នាំធូរសះស្បើយឆាប់រហ័ស។
សូមសួរវេជ្ជបណ្ឌិតរបស់អ្នកពីអ្វីដែលត្រូវប្រើសម្រាប់ការធូរសះស្បើយឆាប់រហ័ស។
-
សូមប្រើថ្នាំកាត់បន្ថយការរលាក្នុងសួតរបស់អ្នក។ ប្រសិនបើអ្នកមានរោគសញ្ញាញឹកញាប់
នោះអ្នកនឹងទំនងជាត្រូវប្រើវារៀងរាល់ថ្ងៃ។ ជាទូទៅ ថ្នាំកាត់បន្ថយការរលាក្នុងសួតរួមមាន
គ័រទីកូស្ដេរ៉ូអ៊ីតស្រូបចូលតាមច្រមុះ។ គោលដៅ គឺដើម្បីបង្ការបញ្ហានានា មុនពេលដែលវាកើតមានឡើង។
-
ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកចេញវេជ្ជបញ្ជាឱ្យប្រើគ្រាប់ថ្នាំគ័រទីកូស្ដេរ៉ូអ៊ីតអំឡុងពេលការវាយប្រហារ
សូមប្រើប្រាស់វាឱ្យបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជា។
វាអាចនឹងចំណាយពេលជាច្រើនម៉ោងសម្រាប់ថ្នាំដើម្បីធ្វើការ
ប៉ុន្តែវាប្រហែលជាធ្វើឱ្យដំណាក់កាលកើតមានរោគមានរយៈពេលខ្លីជាងមុន
និងជួយឱ្យអ្នកដកដង្ហើមបានស្រួលជាងមុន។
-
សូមរក្សាទុកថ្នាំធូរស្បើយឆាប់រហ័សរបស់អ្នកនៅជាមួយអ្នកគ្រប់ពេល។
-
ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក មុនពេលប្រើប្រាស់ថ្នាំផ្សេងទៀត។ ថ្នាំមួយចំនួនដូចជា អាស្ពីរីន
អាចបណ្ដាលឲ្យមានការវាយប្រហារដោយជំងឺហឺតចំពោះមនុស្សមួយចំនួន។
-
ប្រសិនបើអ្នកមានឧបករណ៍វាស់លំហូរខ្យល់ដង្ហើម
សូមប្រើវាដើម្បីពិនិត្យមើលថាតើអ្នកកំពុងដកដង្ហើមបានល្អកម្រិតណា។
ការធ្វើបែបនេះអាចជួយអ្នកស្មានដឹងពីពេលវេលាដែលការវាយប្រហារដោយជំងឺហឺតនឹងកើតមាន។
បន្ទាប់មកអ្នកអាចប្រើថ្នាំដើម្បីបង្ការការវាយប្រហារដោយជំងឺហឹត ឬធ្វើឱ្យវាមិនសូវធ្ងន់ធ្ងរ។
-
ហាមជក់បារី ឬឱ្យអ្នកដទៃជក់បារីក្បែរអ្នក។ ជៀសវាងកន្លែងដែលមានផ្សែង។
ការជក់បារីធ្វើឱ្យជំងឺហឺតកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការផ្តាច់បារី
សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីកម្មវិធី និងថ្នាំផ្តាច់បារី។ កម្មវិធីនិងថ្នាំទាំងនេះ
អាចបង្កើនឱកាសរបស់អ្នកក្នុងការផ្តាច់បារីបានជារៀងរហូត។
-
ស្វែងយល់អំពីអ្វីដែលជាកត្តាបង្កឱ្យមានការវាយប្រហារដោយជំងឺហឺតសម្រាប់អ្នក
និងជៀសសវាងកត្តាបង្កទាំងនោះនៅពេលដែលអ្នកអាចធ្វើបាន។ កត្តាបង្កទូទៅរួមមាន ជំងឺផ្តាសាយ ផ្សែង
ការបំពុលខ្យល់ ធូលីដី លម្អង ផ្សិត សត្វចិញ្ចឹម កន្លាត ការតានតឹងអារម្មណ៍ និងខ្យល់ត្រជាក់។
-
ជៀសវាងជំងឺឆ្លងបង្កដោយមេរោគដូចជា ជំងឺកូវីដ-19 ជំងឺផ្ដាសាយ និងជំងឺគ្រុនផ្ដាសាយ។
លាងដៃរបស់អ្នកឱ្យបានញឹកញាប់។
ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីការចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួត។
ប្រសិនបើអ្នកធ្លាប់ចាក់រួចពីមុនមក សូមសួរវេជ្ជបណ្ឌិតរបស់អ្នកក្នុងករណីដែលអ្នកត្រូវចាក់ដូសទីពីរ។
សូមចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយនៅរៀងរាល់រដូវស្លឹកឈើជ្រុះ។ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19
របស់អ្នកឱ្យបានគ្រប់ចំនួន។
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
ទូរសព្ទ 911 គ្រប់ពេលដែលអ្នកគិតថាអ្នកអាចត្រូវការការថែទាំបន្ទាន់។ ឧទាហរណ៍ សូមទូរសព្ទ
ប្រសិនបើ៖
សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែងរកការថែទាំផ្នែកវេជ្ជសាស្ត្រជាបន្ទាន់
ប្រសិនបើ៖
-
រោគសញ្ញារបស់អ្នកមិនបានធូរស្បើយបន្ទាប់ពីអ្នកបានអនុវត្តតាមផែនការសកម្មភាពនៃជំងឺហឺត។
-
អ្នកចាប់ផ្តើមមានបញ្ហាពិបាកដកដង្ហើម ឬបញ្ហាដកដង្ហើមកាន់តែពិបាកជាងមុន។
-
ការក្អក និងការដកដង្ហើមមានសំឡេងរបស់អ្នកកាន់តែអាក្រក់ទៅៗ។
-
អ្នកក្អកមកមានស្លេសពណ៌ត្នោតចាស់ ឬមានឈាម (កំហាក)។
-
អ្នកទើបតែក្តៅខ្លួន ឬគ្រុនក្តៅខ្លាំងជាងមុន។
តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា ទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖
-
អ្នកចាំបាច់ត្រូវប្រើថ្នាំបន្ធូរការឈឺចាប់ឆាប់រហ័សលើសពី 2 ថ្ងៃក្នុងមួយសប្តាហ៍ក្នុងរយៈពេលមួយខែ
(លុះត្រាតែវាគ្រាន់តែសម្រាប់ការហាត់ប្រាណ)។
-
អ្នកក្អកកាន់តែខ្លាំង ឬកាន់តែញឹកញាប់ ជាពិសេសប្រសិនបើអ្នកកត់សម្គាល់ឃើញមានទឹកសំបោរកាន់តែច្រើន
ឬទឹកសំបោររបស់អ្នកមានការប្រែពណ៌។
-
អ្នកមិនបានធូរស្បើយតាមការរំពឹងទុក។
បច្ចុប្បន្នជា: 7 តុលា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។