ជំងឺហឺតលើមនុស្សពេញវ័យ៖ការណែនាំអំពីការថែទាំ
Asthma in Adults: Care Instructions
ទិដ្ឋភាពទូទៅ

ជំងឺហឺតធ្វើឱ្យអ្នកពិបាកដកដង្ហើម។ អំឡុងពេលការវាយលុកពីជំងឺហឺត បំពង់ខ្យល់ហើម និងរួមតូច។
ការវាយលុកដោយជំងឺហឺតធ្ងន់ធ្ងរ អាចមានគ្រោះថ្នាក់ ប៉ុន្តែជាធម្មតាអ្នកអាចបង្ការជំងឺនេះបាន។
ការគ្រប់គ្រងជំងឺហឺត និងការព្យាបាលរោគសញ្ញា មុនពេលដែលជំងឺនេះកាន់តែយ៉ាប់យឺន
អាចជួយឱ្យអ្នកជៀសវាងការវាយលុកដ៏ធ្ងន់ធ្ងរពីជំងឺបាន។
អ្នកក៏អាចជៀសវាងការទៅជួបវេជ្ជបណ្ឌិតបាននាពេលអនាគតផងដែរ។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
តើអ្នកអាចថែទាំខ្លួនអ្នកនៅផ្ទះបានតាមរបៀបណា?
-
អនុវត្តតាមផែនការសកម្មភាពជំងឺហឺតរបស់អ្នក ដូច្នេះអ្នកអាចគ្រប់គ្រងរោគសញ្ញារបស់អ្នកនៅផ្ទះបាន។
ផែនការសកម្មភាពជំងឺហឺតនឹងជួយអ្នកក្នុងការបង្ការ និងគ្រប់គ្រងប្រតិកម្មផ្លូវដង្ហើម
ហើយនឹងប្រាប់អ្នកអំពីអ្វីដែលត្រូវធ្វើក្នុងពេលការវាយប្រហារនៃជំងឺហឺត។
ប្រសិនបើអ្នកមិនមានផែនការសកម្មភាពជំងឺហឺតទេ សូមធ្វើការជាមួយវេជ្ជបណ្ឌិតដើម្បីបង្កើតវា។
-
លេបថ្នាំហឺតរបស់អ្នកឱ្យបានត្រូវតាមវេជ្ជបញ្ជា។ ថ្នាំដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងជំងឺហឺត។
ពិភាក្សាជាមួយវេជ្ជបណ្ឌិតភ្លាមៗ ប្រសិនបើអ្នកមានសំណួរអំពីអ្វីដែលត្រូវប្រើ និងវិធីប្រើវា។
-
ប្រើថ្នាំបន្ថយការឈឺចាប់ឆាប់រហ័ស នៅពេលអ្នកមានរោគសញ្ញានៃការវាយប្រហារនៃជំងឺហឺត។
មនុស្សមួយចំនួនចាំបាច់ត្រូវប្រើថ្នាំបន្ថយការឈឺចាប់ឆាប់រហ័សមុននឹងពួកធ្វើលំហាត់ប្រាណដើម្បីបង្ការរោគសញ្ញាជំងឺហឺត។
Albuterol គឺជាថ្នាំបន្ថយការឈឺចាប់ឆាប់រហ័សដែលប្រើប្រាស់ជារឿយៗ។ ចំពោះករណីខ្លះ
ប្រភេទឧបករណ៍បាញ់ជំនួយសម្រាប់ជំងឺហឺតត្រូវបានប្រើប្រាស់ជាថ្នាំបន្ធូរការឈឺចាប់ឆាប់រហ័ស។
សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីអ្វីដែលត្រូវប្រើសម្រាប់ការបន្ថយការឈឺចាប់រហ័ស។
-
ប្រើថ្នាំជួយគ្រប់គ្រងរបស់អ្នក។ ប្រសិនបើអ្នកមានរោគសញ្ញាញឹកញាប់
នោះអ្នកនឹងទំនងជាត្រូវការប្រើវារៀងរាល់ថ្ងៃ។
ថ្នាំជួយគ្រប់គ្រងជាធម្មតារួមមានអ័រម៉ូនកូទីកូស្តេរ៉ូអ៊ីតដែលស្រូបបញ្ចូល។
គោលបំណងគឺដើម្បីបង្ការបញ្ហា មុនពេលដែលវាកើតមាន។
-
ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកបានចេញវេជ្ជបញ្ជាថ្នាំ corticosteroid
ដើម្បីប្រើក្នុងអំឡុងពេលវាយប្រហារ សូមប្រើវាតាមការណែនាំ។
វាអាចចំណាយពេលច្រើនម៉ោងដើម្បីធ្វើការប៉ុន្តែពួកគេអាចកាត់បន្ថយការវាយប្រហារនិងជួយអ្នកឱ្យដកដង្ហើមបានប្រសើរជាងមុន។
-
សូមរក្សាថ្នាំកាត់បន្ថយការឈឺចាប់ឆាប់រហ័សរបស់អ្នកជាមួយអ្នកគ្រប់ពេល។
-
ពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកមុនប្រើប្រាស់ថ្នាំផ្សេងទៀត។ ថ្នាំខ្លះដូចជាអាស្ពីរីន
អាចបណ្ដាលឲ្យមានការវាយប្រហារនៃជំងឺហឺតនៅលើមនុស្សខ្លះ។
-
ពិនិត្យមើលខ្លួនឯងចំពោះរោគសញ្ញាជំងឺហឺត
ដើម្បីដឹងថាតើជំហានមួយណាដែលត្រូវអនុវត្តតាមផែនការសកម្មភាពរបស់អ្នក។
ប្រុងប្រយ័ត្នចំពោះអ្វីៗដូចជាការមានដង្ហើមខ្លី តឹងទ្រូង ក្អក និងដកដង្ហើមងឺតង៉ត។
ក៏សូមកត់សម្គាល់ផងដែរ ប្រសិនបើរោគសញ្ញាធ្វើឱ្យអ្នកភ្ញាក់នៅពេលយប់
ឬប្រសិនបើអ្នកឆាប់អស់កម្លាំងនៅពេលដែលអ្នកហាត់ប្រាណ។
-
ប្រសិនបើអ្នកមានឧបករណ៍វាស់ខ្យល់ដង្ហើម សូមប្រើវាដើម្បីពិនិត្យមើលពីភាពប្រសើរនៃការដកដង្ហើមរបស់អ្នក។
ធ្វើបែបនេះអាចជួយអ្នកស្មានដឹងពីពេលវេលាដែលការវាយប្រហារនៃជំងឺហឺតនឹងកើតមាន។
បន្ទាប់មកអ្នកអាចប្រើថ្នាំដើម្បីបង្ការការវាយប្រហារនៃជំងឺហឹត ឬធ្វើឱ្យវាមិនសូវធ្ងន់ធ្ងរ។
-
ទៅជួបវេជ្ជបណ្ឌិតរបស់អ្នកជាប្រចាំ។ ការជួបទាំងនេះនឹងជួយឲ្យអ្នកស្វែងយល់បន្ថែមអំពីជំងឺហឺត
និងអ្វីដែលអ្នកអាចធ្វើបានដើម្បីគ្រប់គ្រងវា។ វេជ្ជបណ្ឌិតរបស់អ្នកនឹងតាមដានមើលការព្យាបាលរបស់អ្នក
ដើម្បីប្រាកដថាថ្នាំកំពុងជួយអ្នក។
-
តាមដានការវាយប្រហារនៃជំងឺហឺត និងការព្យាបាលរបស់អ្នក។ បន្ទាប់ពីអ្នកធ្លាប់បានមានការវាយប្រហារ
សូមសរសេរនូវអ្វីដែលជាអង្គជំរុញវា អ្វីដែលជួយបញ្ចប់វា
និងកង្វល់ណាមួយដែលអ្នកមានអំពីផែនការសកម្មភាពជំងឺហឺតរបស់អ្នក។ យកកំណត់ហេតុប្រចាំថ្ងៃរបស់អ្នកទៅ
នៅពេលដែលអ្នកទៅជួបជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នក។
បន្ទាប់មកអ្នកអាចពិនិត្យមើលផែនការសកម្មភាពជំងឺហឺតរបស់អ្នកឡើងវិញ
និងសម្រេចចិត្តថាតើវាកំពុងដំណើរការដែរឬទេ។
-
មិនត្រូវជក់បារី ឬឱ្យអ្នកណាម្នាក់មកជក់បារីនៅក្បែរអ្នកនោះទេ។ ចៀសវាងកន្លែងដែលមានផ្សែង។
ការជក់បារីធ្វើឱ្យជំងឺហឺតកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើអ្នកចង់បានជំនួយផ្តាច់បារី
សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីឱសថ និងកម្មវិធីផ្តាច់បារី។
ធ្វើបែបនេះអាចបង្កើនឱកាសរបស់អ្នកក្នុងការផ្តាច់បារីជារៀងរហូត។
-
ស្វែងយល់អំពីអ្វីដែលជាអង្គជំរុញការវាយប្រហារនៃជំងឺហឺតសម្រាប់អ្នក
ហើយចៀសវាងអង្គជំរុញនេះប្រសិនបើអាចធ្វើបាន។ អង្គជំរុញទូទៅរួមមាន ជំងឺផ្តាសាយ ផ្សែង ខ្យល់ពុល ធូលីដី
លម្អង ផ្សិត សត្វចិញ្ចឹម កន្លាត ភាពតប់ប្រមល់ និងខ្យល់ត្រជាក់។
-
ចៀសវាងពីជំងឺផ្តាយសាយ និងគ្រុនផ្តាសាយធំ។
ពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីការចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួត។
ប្រសិនបើអ្នកធ្លាប់ចាក់ពីមុនរួច សូមសួរវេជ្ជបណ្ឌិតរបស់អ្នកថាតើអ្នកត្រូវការដូសទីពីរដែរឬទេ។
សូមចាក់វ៉ាក់សាំងបង្ការគ្រុនផ្តាសាយធំជារៀងរាល់រដូវស្លឹកឈើជ្រុះ។
ប្រសិនបើអ្នកត្រូវតែនៅក្បែរមនុស្សដែលមានជំងឺផ្តាសាយ ឬគ្រុនផ្តាសាយធំ សូមលាងដៃឱ្យបានញឹកញាប់។
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
ទូរសព្ទ 911 គ្រប់ពេលដែលអ្នកគិតថាអ្នកអាចត្រូវការការថែទាំបន្ទាន់។ ឧទាហរណ៍ សូមទូរសព្ទ
ប្រសិនបើ៖
សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែងរកការថែទាំផ្នែកវេជ្ជសាស្ត្រជាបន្ទាន់
ប្រសិនបើ៖
តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា អ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើ៖
-
ការក្អក និងការដកដង្ហើមរបស់កូនអ្នកកាន់តែអាក្រក់ទៅៗ ។
-
អ្នកចាំបាច់ត្រូវប្រើថ្នាំបន្ធូរការឈឺចាប់ឆាប់រហ័សលើសពី 2 ថ្ងៃក្នុងមួយសប្តាហ៍ក្នុងរយៈពេលមួយខែ
(លុះត្រាតែវាគ្រាន់តែសម្រាប់ការហាត់ប្រាណ)។
-
អ្នកត្រូវការជំនួយរកមើលអ្វីដែលកំពុងបង្កឱ្យមានការវាយប្រហារដោយសារជំងឺហឺតរបស់អ្នក។
បច្ចុប្បន្នជា: 7 តុលា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។