គ្រុនផ្ដាសាយធំ (Flu)៖ ការណែនាំអំពីការថែទាំ
Influenza (Flu): Care Instructions
ទិដ្ឋភាពទូទៅ

ជំងឺគ្រុនជំងឺផ្តាសាយធំ គឺជាជំងឺឆ្លងនៅក្នុងសួត និងផ្លូវដង្ហើម។ វាបង្កឡើងដោយសារវីរុសផ្តាសាយ។ មានអំបូរ
ឬប្រភេទមេរោគផ្តាសាយធំផ្សេងៗគ្នា ជារៀងរាល់ឆ្នាំ។ មិនដូចផ្តាសាយទូទៅឡើយ គ្រុនផ្តាសាយធំកើតមានភ្លាមៗ
ហើយរោគសញ្ញាអាចនឹងមានសភាពធ្ងន់ធ្ងរជាង។ រោគសញ្ញាទាំងនេះមានដូចជា ក្អក តឹងច្រមុះ ក្តៅខ្លួន គ្រុនញាក់
អស់កម្លាំង ឈឺរាងកាយ និងឈឺចាប់ផ្សេងៗ។ រោគសញ្ញាទាំងនេះអាចមានរយៈពេលរហូតទៅដល់ 10 ថ្ងៃ។
ទោះបីជាជំងឺគ្រុនផ្តាសាយអាចធ្វើឱ្យអ្នកមានអារម្មណ៍ឈឺខ្លាំងក៏ដោយ
ក៏វាមិនបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរទេ។
ការព្យាបាលនៅផ្ទះជាធម្មតា គឺគ្រប់គ្រាន់សម្រាប់រោគសញ្ញាគ្រុនផ្តាសាយ។
ប៉ុន្តែវេជ្ជបណ្ឌិតរបស់អ្នកអាចនឹងចេញវេជ្ជបញ្ជាឱសថប្រឆាំងវីរុសដើម្បីបង្ការបញ្ហាសុខភាពផ្សេងទៀត
ដូចជាជំងឺរលាកសួតមិនឱ្យមានការវិវឌ្ឍ។ ហានិភ័យនៃបញ្ហាសុខភាពផ្សេងទៀតពីជំងឺគ្រុនផ្តាសាយ
គឺមានហានិភ័យខ្ពស់បំផុតសម្រាប់កុមារ (ដែលមានអាយុក្រោម 2 ឆ្នាំ) មនុស្សពេញវ័យ (ចាប់ពី 65 ឆ្នាំ)
ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានបញ្ហាសុខភាពរយៈពេលយូរអង្វែង។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
តើអ្នកអាចថែទាំខ្លួនអ្នកនៅផ្ទះបានតាមរបៀបណា?
-
សម្រាកឱ្យបានច្រើន។
-
ពិសារទឹកឱ្យបានច្រើន។ ប្រសិនបើអ្នកត្រូវកំណត់បរិមាណជាតិទឹកព្រោះតែបញ្ហាសុខភាពរបស់អ្នកនោះ
សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកមុននឹងអ្នកបង្កើនបរិមាណជាតិទឹកដែលអ្នកផឹក។
-
ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់មិនមានវេជ្ជបញ្ជាប្រសិនបើចាំបាច់ដូចជា acetaminophen (Tylenol) ឬ
ibuprofen (Advil, Motrin) ឬ naproxen (Aleve) ដើម្បីបន្ធូរគ្រុនក្តៅ ឈឺក្បាល និងឈឺសាច់ដុំ។
ត្រូវមានសុវត្ថិភាពជាមួយនឹងឱសថ។ អាន និងធ្វើតាមការណែនាំទាំងអស់នៅលើស្លាក។
-
មិនគួរឱ្យអ្នកដែលមានអាយុក្រោម 20 ឆ្នាំប្រើអាស្ពីរីននោះទេ។ វាពាក់ព័ន្ធនឹងរោគសញ្ញា Reye
ដែលជាប្រភេទជំងឺធ្ងន់ធ្ងរ។
-
ប្រើថ្នាំតាមវេជ្ជបញ្ជាទាំងឡាយទៅតាមការណែនាំ
-
មិនត្រូវជក់បារី។ ការជក់បារីអាចនឹងធ្វើឱ្យជំងឺគ្រុនផ្តាសាយធំកាន់តែធ្ងន់ធ្ងរបាន។
ប្រសិនបើអ្នកចង់បានជំនួយផ្តាច់បារី សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីឱសថ
និងកម្មវិធីផ្តាច់បារី។ ធ្វើបែបនេះអាចបង្កើនឱកាសរបស់អ្នកក្នុងការផ្តាច់បារីជារៀងរហូត។
-
ប្រសិនបើស្បែកនៅបរិវេណច្រមុះ និងបបូរមាត់របស់អ្នកប្រែជាឈឺ សូមដាក់ចាហួយប្រេង (ដូចជា Vaseline)
លើបរិវេណនោះ។
-
ដើម្បីបន្ធូរការក្អក៖
-
ផឹក ឬបៀមថ្នាំក្អកទឹក ឬស្ករគ្រាប់បៀម។
-
សាកប្រើប្រាស់ថ្នាំផ្តាសាយ ឬក្អកទិញតាមឱសថស្ថាន។ អាន និងធ្វើតាមការណែនាំទាំងអស់នៅលើស្លាក។
-
ដាក់ខ្នើយបន្ថែមកល់ក្បាលរបស់អ្នកឱ្យខ្ពស់នៅពេលយប់។
ធ្វើបែបនេះជួយអ្នកឱ្យសម្រាកបានប្រសិនបើការក្អកធ្វើឱ្យអ្នកគេងមិនបាន។
ចៀសវាងការចម្លងជំងឺគ្រុនផ្តាសាយធំ
-
លាងដៃរបស់អ្នកញឹកញាប់ ហើយមិនត្រូវប្រើប្រាស់ដៃប៉ះមុខរបស់អ្នកឡើយ។
-
ត្រូវនៅផ្ទះពេលចេញពីសាលា ពីកន្លែងធ្វើការ និងទីសាធារណៈដទៃទៀត រហូតទាល់តែអ្នកមានអារម្មណ៍ធូរស្បើយ
ហើយជំងឺគ្រុនក្តៅរបស់អ្នកបានជាសះស្បើយយ៉ាងហោចណាស់រយៈពេល 24 ម៉ោង។
ជំងឺគ្រុនក្តៅចាំបាច់ត្រូវបាត់ទៅវិញដោយខ្លួនឯងដោយមិនចាំបាច់ប្រើប្រាស់ថ្នាំ។
-
ស្នើឱ្យមនុស្សដែលរស់នៅជាមួយអ្នកពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់ពួកគេអំពីការបង្ការជំងឺគ្រុនផ្តាសាយធំ។
ពួកគេអាចនឹងទទួលបានថ្នាំប្រឆាំងវីរុសដើម្បីបង្ការការឆ្លងជំងឺផ្តាសាយធំពីអ្នក។
-
ដើម្បីបង្ការជំងឺផ្តាសាយធំនៅពេលអនាគត សូមចាក់វ៉ាក់សាំងផ្តាសាយធំរៀងរាល់រដូវស្លឹកឈឺជ្រុះ។
លើកទឹកចិត្តមនុស្សរស់នៅជាមួយអ្នកឱ្យទៅចាក់វ៉ាក់សាំង។
-
ខ្ទប់មាត់របស់អ្នកនៅពេលអ្នកក្អក ឬកណ្ដាស់។ ប្រសិនបើអ្នកអាចទៅរួច សូមក្អក
ឬកណ្តាស់ដាក់កន្លាក់ដៃរបស់អ្នក មិនត្រូវដាក់ដៃនោះទេ។
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
ទូរសព្ទ 911 គ្រប់ពេលដែលអ្នកគិតថាអ្នកអាចត្រូវការការថែទាំបន្ទាន់។ ឧទាហរណ៍ សូមទូរសព្ទ
ប្រសិនបើ៖
-
អ្នកពិបាកដង្ហើមខ្លាំង។
-
អ្នកមានជំងឺប្រកាច់។
សូមហៅទៅកាន់វេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែងរកការថែទាំវេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖
-
អ្នកចាប់ផ្តើមមានបញ្ហាពិបាកដកដង្ហើមថ្មី ឬបញ្ហាដកដង្ហើមកាន់តែយ៉ាប់យឺន។
-
អ្នកមានការឈឺចាប់ ឬសម្ពាធក្នុងដើមទ្រូង ឬពោះ។
-
អ្នកគ្រុនក្តៅ ឬក្អកដែលលាប់មកវិញបន្ទាប់ពីធូរស្រាល។
-
អ្នកមានអារម្មណ៍ងងុយគេ វិលមុខ ឬវង្វេងរង្វាន់។
-
អ្នកមិនបត់ជើងតូច។
-
អ្នកឈឺសាច់ដុំធ្ងន់ធ្ងរ។
-
អ្នកខ្សោយខ្លាំង ឬអ្នកគ្មានលំនឹងនឹងនរ។
-
អ្នកមានស្ថានភាពសុខភាពដែលកាន់តែអាក្រក់ទៅៗ។
តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា ទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖
បច្ចុប្បន្នជា: 5 តុលា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។