របបអាហារដែលធ្វើឲ្យបេះដូងមានសុខភាពល្អ៖ការណែនាំអំពីការថែទាំ
Heart-Healthy Diet: Care Instructions
ការណែនាំអំពីការថែទាំរបស់អ្នក

របបអាហារដែលធ្វើឱ្យបេះដូងមានសុខភាពល្អមាន បន្លែ ផ្លែឈើ គ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិទាំងមូល
ព្រមទាំងមានជាតិអំបិលតិច។ វាកំណត់អាហារដែលមានជាតិខ្លាញ់ឆ្អែតខ្ពស់ដូចជា សាច់ ឈីស និងអាហារចៀន។
វាប្រហែលជាពិបាកក្នុងការផ្លាស់ប្តូររបបអាហាររបស់អ្នក
ប៉ុន្តែទោះបីយ៉ាងណាការផ្លាស់ប្តូរតិចតួចក៏អាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង
និងជំងឺបេះដូងរបស់អ្នកបានផងដែរ។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និងសុវត្ថិភាពរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល
និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានបញ្ហា។
វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺរបស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។
តើអ្នកអាចថែទាំខ្លួនអ្នកនៅផ្ទះបានតាមរបៀបណា?
តាមដានបរិមាណរបស់អ្នក។
-
ប្រើស្លាកអាហារដើម្បីដឹងអំពីបរិមាណអាហារដែលបានណែនាំសម្រាប់អ្នក ញ៉ាំ។
-
ញ៉ាំតាមកម្រិតកាឡូរីដែលអ្នកត្រូវការដើម្បីរក្សាទម្ងន់ដែលមានសុខភាពល្អប៉ុណ្ណោះ។
ប្រសិនបើអ្នកត្រូវការបញ្ចុះទម្ងន់ ញុំាំតិចជាងកាឡូរីដែលរាងកាយរបស់អ្នកដុតបំផ្លាញ
(តាមរយៈការធ្វើលំហាត់ប្រាណ និងសកម្មភាពរាងកាយផ្សេងទៀត)។
ញុំាផ្លែឈើ និងបន្លែឱ្យបានច្រើន។
-
ញ៉ាំផ្លែឈើ និងបន្លែប្រភេទផ្សេងៗគ្នាជារៀងរាល់ថ្ងៃ។ ផ្លែឈើ និងបន្លែពណ៌បៃតងចាស់ ពណ៌ទឹកក្រូច
ពណ៌ក្រហម ឬពណ៌លឿងគឺ ល្អជាពិសេសសម្រាប់អ្នក។ ឧទាហរណ៍រួមមានស្ពៃ ការ៉ុត ផ្លែប៉េស និងផ្លែបឺរី។
-
ទុកការ៉ុត ស្ពៃ ជីវ៉ាន់ស៊ុយ និងបន្លែផ្សេងទៀតឲ្យជិតដៃសម្រាប់អាហារសម្រន់។
ទិញផ្លែឈើដែលមានតាមរដូវ ហើយរក្សារទុកវានៅកន្លែងដែលអ្នកអាចមើលឃើញ ដូច្នេះអ្នកនឹងព្យាយាមញ៉ាំវា។
-
ចម្អិនម្ហូបដែលមានដាក់បន្លែច្រើន ដូចជាឆា បំពង និងស៊ុប។
កំណត់ខ្លាញ់ឆ្អែត
-
អានស្លាកអាហារ ហើយព្យាយាមជៀសវាងខ្លាញ់ឆ្អែត។ ពួកវាបង្កើនហានិភ័យជំងឺបេះដូងរបស់អ្នក។
-
ប្រើប្រេងអូលីវ ឬកាណូឡានៅពេលអ្នកចម្អិន។
-
ដុត អាំងដោយចង្រ្គាន អាំងដោយម៉ាស៊ីន ឬចំហុយអាហារជំនួសឲ្យការបំពង។
-
ជ្រើសរើសសាច់គ្មានខ្លាញ់ជំនួសឱ្យសាច់ដែលមានជាតិខ្លាញ់ខ្ពស់ដូចជា ហ៊តដក និងសាច់ក្រក។
ជៀរខ្លាញ់ដែលអាចមើលឃើញទាំងអស់ នៅពេលអ្នករៀបចំសាច់។
-
ញុំាត្រី បសុបក្សីគ្មានស្បែក និងជម្រើសសាច់ដូចជា ផលិតផលសណ្តែកជំនួស ឱ្យសាច់ដែលមានជាតិខ្លាញ់ខ្ពស់។
ផលិតផលសណ្តែកដូចជាតៅហ៊ូអាចល្អជាពិសេសសម្រាប់បេះដូងរបស់អ្នក។
-
ជ្រើសរើសទឹកដោះគោ និងផលិតផលធ្វើពីដោះគោដែលមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់។
ញ៉ាំអាហារដែលមានជាតិសរសៃខ្ពស់។
-
ញ៉ាំផលិតផលគ្រាប់ធញ្ញជាតិជាច្រើនប្រភេទជារៀងរាល់ថ្ងៃ។
រួមទាំងអាហារគ្រាប់ធញ្ញជាតិទាំងមូលដែលមានជាតិសរសៃ និងសារធាតុចិញ្ចឹមច្រើន។
ឧទាហរណ៍នៃអាហារគ្រាប់ធញ្ញជាតិទាំងមូលរួមមានអូត នំប៉័ងស្រូវសាលីទាំងមូល និងអង្ករសម្រូប។
-
ទិញនំប៉័ងគ្រាប់ធញ្ញជាតិទាំងមូល និងគ្រាប់ធញ្ញជាតិជំនួសឱ្យនំប៉័ងពណ៌ស ឬ នំផាស្រ្ដី។
កំណត់បរិមាណអំបិល និងសូដ្យូម។
-
កំណត់បរិមាណអំបិល និងសូដ្យូមដែលអ្នកញ៉ាំដើម្បីជួយបញ្ចុះសម្ពាធឈាម។
-
ភ្លក់អាហារមុនពេលអ្នកដាក់អំបិលចូល។ បន្ថែមតែអំបិលបន្តិច នៅពេលអ្នកគិតថាអ្នកត្រូវការវា។ ទៅតាមពេលវេលា
អញ្ច្រាញអណ្ដាតរបស់អ្នកនឹងសម្របទៅនឹងអំបិលតិច។
-
ញុំាអាហារសម្រន់តិចជាងមុន អាហាររហ័ស និងអាហារកែច្នៃ ដែលមានជាតិអំបិលខ្ពស់។
ពិនិត្យស្លាកអាហារសម្រាប់បរិមាណសូដ្យូមនៅក្នុងអាហារកញ្ចប់។
-
ជ្រើសរើសទំនិញកំប៉ុងដែលមានសូដ្យូមទាប (ដូចជាស៊ុប បន្លែ និងសណ្តែក) ។
កំណត់ជាតិស្ករ
កំណត់ជាតិអាល់កុល។
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា ទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖
បច្ចុប្បន្នជា: 5 តុលា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។
© 2006-2025 Healthwise, Incorporated.