ការឈឺពេញខ្លួន៖ការណែនាំអំពីការថែទាំ

Fibromyalgia: Care Instructions

ទិដ្ឋភាពទូទៅ​

../images/b41eee0e84a1d087bb1d394ac27886e2.jpg

ជំងឺ​រលាក​សរសៃ​ពួរ​សាច់ដុំ គឺជាស្ថានភាពឈឺចាប់ដែលមិនត្រូវបានយល់ទាំងស្រុងដោយអ្នកជំនាញវេជ្ជសាស្ត្រ។ មូលហេតុនៃជំងឺ​រលាក​សរសៃ​ពួរ​សាច់ដុំ មិនត្រូវបានគេដឹងទេ។ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង និងឈឺពេញ​ខ្លួនប្រាណ។ វាបណ្តាលឱ្យមានកន្លែងឈឺចាប់​នៅត្រង់ចំណុចជាក់លាក់​នៃរាងកាយ ដែលធ្វើឱ្យឈឺចាប់តែនៅពេលអ្នកចុចលើវា​ប៉ុណ្ណោះ។ អ្នកអាចមានបញ្ហាក្នុងការគេង ក៏ដូចជារោគសញ្ញាផ្សេងៗទៀតផងដែរ។ បញ្ហាទាំងនេះ អាចធ្វើឱ្យការងារ និងជីវិតក្នុងផ្ទះ​របស់​អ្នក​មាន​ភាព​ក្រៀមក្រំ។

រោគសញ្ញា​ទាំងនេះ មានទំនោរមកហើយ​បាត់​ទៅវិញ ទោះបីជាវាមិន​បាត់​ទៅវិញទាំងស្រុងក៏ដោយ។ ជំងឺ​រលាក​សរសៃ​ពួរ​សាច់ដុំ មិនបង្កអន្តរាយដល់សាច់ដុំ សន្លាក់ ឬសរីរាង្គរបស់អ្នកទេ។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបានដោយ​របៀបណា?

  • ធ្វើលំហាត់ប្រាណឲ្យបានញឹកញាប់។ ដើរ ហែលទឹក ឬជិះកង់ ដើម្បីជួយក្នុងការឈឺចាប់ និងបញ្ហាដំណេក ហើយធ្វើអោយអ្នកមានអារម្មណ៍ធូរស្បើយ។

  • ព្យាយាមឲ្យគេងលក់ស្រួល។ ចូលគេង ហើយក្រោកឡើងក្នុងពេលតែមួយជារៀងរាល់ថ្ងៃ មិនថាអ្នកមានអារម្មណ៍សម្រាក ឬក៏អត់ទេ។ ត្រូវប្រាកដថាអ្នកមានពូក និងខ្នើយល្អ។

  • កាត់បន្ថយភាពតានតឹង។ ជៀសវាងរឿងដែលបណ្តាលឱ្យអ្នកមានភាពតានតឹង ប្រសិនបើអ្នកអាចធ្វើបាន។ បើមិនដូច្នោះទេ ធ្វើអ្វីដែលមិនសូវមានភាពតានតឹងជាងមុន។ រៀនប្រើការព្យាបាលតាមផ្លូវចិត្ត និងផ្លូវកាយ រូបភាពដឹកនាំ ការធ្វើសមាធិ ឬវិធីសាស្រ្តផ្សេងទៀតដើម្បីសម្រាក។

  • បង្កើតការផ្លាស់ប្តូរឲ្យមានសុខភាពល្អ។ បរិភោគរបបអាហារដែលមានតុល្យភាព ផ្តាច់ការជក់បារី និងកំណត់គ្រឿងស្រវឹង និងកាហ្វេអ៊ីន។

  • ប្រើឈុតទ្រនាប់កំដៅនៅលើទាប ឬងូតទឹកក្តៅឧណ្ហៗ ឬងូតទឹកបន្ធូរការឈឺចាប់។ ការប្រើស្អំរហូតដល់ 20 នាទីក្នុងពេលតែមួយក៏អាចបំបាត់ការឈឺចាប់បានដែរ។ ​ដាក់ក្រណាត់​ស្តើង​នៅចន្លោះ​កន្សែងត្រជាក់ និងស្បែក​របស់កូនអ្នក។ ការម៉ាស្សាថ្នមៗក៏អាចជួយបានដែរ។

  • ប្រើថ្នាំប្រកបដោយសុវត្ថិភាព។ ប្រើប្រាស់ថ្នាំរបស់អ្នកឱ្យបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជា។ សូមទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមានបញ្ហាជាមួយឱសថរបស់អ្នក។ គ្រូពេទ្យអាចនិយាយជាមួយអ្នកអំពីការប្រើថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។ ថ្នាំទាំងនេះអាចធ្វើឱ្យការគេងប្រសើរឡើង បំបាត់ការឈឺចាប់ ហើយក្នុងករណីខ្លះព្យាបាល​ជំងឺធ្លាក់ទឹកចិត្ត។

  • ស្វែងយល់អំពីការឈឺពេញខ្លួន។ នេះធ្វើឱ្យការដោះស្រាយកាន់តែងាយស្រួល។ បន្ទាប់មកដើរតួនាទីយ៉ាងសកម្មក្នុងការព្យាបាលរបស់អ្នក។

  • គិតអំពីការចូលរួមក្រុមគាំទ្រជាមួយអ្នកដទៃដែលមានការឈឺពេញ​ខ្លួន ដើម្បីស្វែងយល់បន្ថែម និងទទួលបានការគាំទ្រ។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយ​សូម​ប្រាក​ដថា អ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • អ្នកមានអារម្មណ៍សោកសៅ គ្មានទីពឹង ឬអស់សង្ឃឹម។បាត់បង់ចំណាប់អារម្មណ៍លើអ្វីដែល​អ្នកធ្លាប់ចូលចិត្តឬមានរោគសញ្ញាផ្សេងទៀតនៃ​ជំងឺធ្លាក់ទឹកចិត្ត។

  • រោគសញ្ញាជំងឺឈឺពេញខ្លួន​​របស់អ្នកកាន់តែអាក្រក់ទៅៗ។

បច្ចុប្បន្នជា: 8 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.