ប្រតិកម្មអាលែកហ្ស៊ី៖ការណែនាំអំពីការថែទាំ

Allergic Reaction: Care Instructions

ការណែនាំអំពីការថែទាំរបស់អ្នក

../images/58f22a8936c051c2b44e0cf27b053f55.jpg

ប្រតិកម្មអាលែកហ្សី​​គឺជាការឆ្លើយតប​ហួសហេតុ​ពីប្រព័ន្ធភាពស៊ាំរបស់អ្នក​ទៅនឹងថ្នាំ សារធាតុ​គីមី អាហារ សត្វល្អិតខាំ ឬសារធាតុផ្សេងទៀត។ ប្រតិកម្មអាចមានចាប់ពីស្រាល រហូតដល់គ្រោះថ្នាក់ដល់ជីវិត។ មនុស្សខ្លះមានកន្ទួលស្រាល ហូរសំបោរ រមាស់ ឬចុកពោះ។ ក្នុងប្រតិកម្មធ្ងន់ធ្ងរ វាអាចជាការហើមអណ្តាត និងបំពង់ករបស់ អ្នកអាចស្ទះផ្លូវដង្ហើម​របស់អ្នក ដែលអ្នកមិនដកដង្ហើមបាន ។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបាន​តាម​របៀបណា?

  • ប្រសិនបើអ្នកដឹងពីអ្វីដែលបណ្តាលឱ្យមានប្រតិកម្មអាលែកហ្ស៊ីរបស់អ្នក ត្រូវប្រាកដថាជៀសវាងវា។ អាលែកហ្ស៊ីរបស់អ្នកអាចធ្ងន់ធ្ងរជាងមុនរាល់ពេលដែលអ្នកមានប្រតិកម្ម។

  • លេបថ្នាំអង់ទីហ៊ីស្តាមីនដែលគ្មានវេជ្ជបញ្ជាដូចជាថ្នាំ cetirizine (Zyrtec) ឬថ្នាំ loratadine (Claritin) ដើម្បីព្យាបាលរោគសញ្ញាស្រាល។ អាន និងធ្វើតាមការណែនាំនៅលើស្លាក។ ថ្នាំអង់ទីហ៊ីស្តាមីនខ្លះអាចធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេង។ កុំផ្តល់ថ្នាំអង់ទីហ៊ីស្តាមីនដល់កុមារឲ្យសោះ លុះត្រាតែអ្នកបានពិនិត្យជាមួយវេជ្ជបណ្ឌិតរបស់អ្នកជាមុនសិន។ រោគសញ្ញាស្រាលៗរួមមានការកណ្តាស់ ឬច្រមុះដែលរមាស់ ឬហៀរសំបោររមាស់មាត់កន្ទាលត្រអាកតិចតួច ឬរមាស់ស្រាលនិងចង្អោរស្រាល ឬមិនស្រួលពោះ។

  • កុំអេះកន្ទាលត្រអាក ឬកន្ទួល។ ដាក់កន្សែងត្រជាក់ដែលមានសំណើមនៅលើវា ឬងូតទឹកត្រជាក់ដើម្បីបំបាត់រមាស់។ ដាក់កញ្ចប់ទឹកកកនៅលើកន្ទាលត្រអាក ហើម ឬសត្វទិចក្នុងរយៈពេលពី 10 ទៅ 15 នាទី។ ​ដាក់ក្រណាត់​ស្តើង​នៅចន្លោះ​ទឹកកក និងស្បែក​របស់អ្នក។ កុំងូតទឹកក្តៅ ឬងូតទឹកផ្កាឈូក។ វានឹងធ្វើឱ្យការរមាស់កាន់តែអាក្រក់ទៅៗ។

  • វេជ្ជបណ្ឌិតរបស់អ្នកអាចចេញវេជ្ជបញ្ជាឲ្យថ្នាំចាក់អេពីនេហ្រ្វីនដើម្បីដាក់តាមខ្លួនអ្នក ក្នុងករណីដែលអ្នកមានប្រតិកម្មធ្ងន់ធ្ងរ។ ស្វែងយល់ពីរបៀបចាក់ថ្នាំឲ្យខ្លួនអ្នកនូវ ហើយរក្សាវាជាមួយនឹងអ្នកគ្រប់ពេល។ ត្រូវប្រាកដថាវាមិនទាន់ផុតកំណត់។

  • ទៅបន្ទប់សង្គ្រោះបន្ទាន់រាល់ពេលដែលអ្នកមានប្រតិកម្មធ្ងន់ធ្ងរ ទោះបីជាអ្នកបានប្រើថ្នាំចាក់អេពីនេហ្រ្វីនរបស់អ្នក ហើយ​មាន​អារម្មណ៍ប្រសើរឡើង។ រោគសញ្ញាអាចត្រឡប់មកវិញ បន្ទាប់ពីចាក់ថ្នាំ។

  • ពាក់គ្រឿងអលង្ការផ្ដល់សញ្ញាអំពីសុខភាពដែលរៀបរាប់អំពីអាលែកហ្ស៊ីរបស់អ្នក។ អ្នកអាចទិញវានៅតាមថ្នាំស្ថានភាគច្រើន។

  • ប្រសិនបើកូនរបស់អ្នកមានការអាលែកហ្ស៊ីធ្ងន់ធ្ងរ ត្រូវប្រាកដថាគ្រូ អ្នកមើលថែក្មេង គ្រូបង្វឹក និងអ្នកមើលថែទាំផ្សេងទៀតរបស់គាត់ ឬនាងដឹងអំពីជំងឺអាលែកហ្ស៊ីនេះ។ ពួកគេគួរតែមានថ្នាំចាក់អេពីនេហ្រ្វីន ដឹងពីរបៀបចាក់ និងពេលណាដែលត្រូវផ្តល់ និងមាន​ផែន​ការ​យក​កូន​របស់​អ្នក​ទៅ​មន្ទីរពេទ្យ។

តើពេលណាដែលអ្នកគួរទួរសព្ទសុំជំនួយ?

សូមចាក់ថ្នាំអេពីនេហ្វ្រីនប្រសិនបើ

  • អ្នក​គិតថាអ្នកកំពុងមានប្រតិកម្មអាឡែកហ្ស៊ីធ្ងន់ធ្ងរ។

  • អ្នកមានរោគសញ្ញានៅត្រង់​បរិវេណ​រាងកាយលើសពីមួយ​បរិវេណ ដូចជា ការចង្អោរ​​កម្រិត​ស្រាល និងរមាស់មាត់។

បន្ទាប់ពីផ្តល់ការចាក់ថ្នាំអេពីនេហ្វ្រី​នរួចរាល់ហើយ សូមទូរសព្ទ 911 ទោះបីជាអ្នកមានអារម្មណ៍ធូរស្រាលក៏ដោយ។

ហៅទូរសព្ទប្រសិនបើ 911

  • អ្នកមានរោគសញ្ញានៃប្រតិកម្មអាឡែកហ្ស៊ីធ្ងន់ធ្ងរ។ ទាំងនេះអាចរួមមាន៖

    • កើតមានភ្លាមៗនូវស្នាមកន្ទួលក្រហម (កន្ទាលត្រអាក) នៅពាសពេញរាងកាយអ្នក។

    • ហើមបំពង់ក មាត់ បបូរមាត់ ឬអណ្តាត។

    • ពិបាកដកដង្ហើម។

    • សន្លប់ (បាត់បង់ស្មារតី) ។ ឬអ្នកអាចនឹងមមើមមាយ ឬមានអារម្មណ៍អស់កម្លាំង វង្វេង​វង្វាន់ ឬអន្ទះអន្ទែងភ្លាមៗ។

  • អ្នកត្រូវបានគេចាក់​ថ្នាំ​អេពីនេហ្វ្រីន ទោះបីជាអ្នកមានអារម្មណ៍ធូរស្រាលក៏ដោយ។

សូមហៅទៅកាន់​វេជ្ជបណ្ឌិតរបស់អ្នកឥឡូវនេះ ឬស្វែងរកការថែទាំវេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • អ្នកមានរោគសញ្ញានៃប្រតិកម្មអាលែកហ្ស៊ីដូចជា៖

    • កន្ទួល ឬកន្ទាលត្រអាក (ក្រហមលើស្បែក) ។

    • រមាស់។

    • ហើម។

    • ឈឺពោះ ចង្អោរ ឬក្អួត។

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់អ្នក ហើយសូមប្រាកដថា​បាន​ ទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើ៖

  • អ្នកមិនបានធូរស្បើយទៅតាមការរំពឹងទុក។

បច្ចុប្បន្នជា: 4 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.