ជំងឺផ្លូវដង្ហើមកុមារស្រួចស្រាល៖ការណែនាំអំពីការថែទាំ
Croup in Children: Care Instructions
ទិដ្ឋភាពទូទៅ

ជំងឺផ្លូវដង្ហើមស្រួចស្រាវគឺជាការឆ្លងមេរោគដែលបណ្តាលឱ្យហើមនៅក្នុងបំពង់ខ្យល់ (បំពង់ខ្យល់)
និងប្រអប់សំឡេង (បំពង់សំឡេង) ។ ការហើមបណ្តាលឱ្យមានការក្អកខ្លាំងៗ ហើយពេលខ្លះធ្វើឱ្យការដកដង្ហើមពិបាក។
ជំងឺផ្លូវដង្ហើមស្រួចស្រាវអាចគួរឲ្យខ្លាចសម្រាប់អ្នក និងកូនរបស់អ្នក ប៉ុន្តែវាកម្រនឹងធ្ងន់ធ្ងរណាស់។
ក្នុងករណីភាគច្រើន ជំងឺផ្លូវដង្ហើមស្រួចស្រាវមានរយៈពេលពី 2 ទៅ 5 ថ្ងៃ ហើយអាចព្យាបាលនៅផ្ទះបាន។
ជាធម្មតាជំងឺផ្លូវដង្ហើមស្រួចស្រាវ កើតឡើងពីរបីថ្ងៃ បន្ទាប់ពីចាប់ផ្តើមផ្ដាសាយ
ហើយក្នុងករណីភាគច្រើនបណ្តាលមកពីវីរុសដូចគ្នាដែលបណ្តាលឱ្យផ្ដាសាយ។
ជំងឺផ្លូវដង្ហើមស្រួចស្រាវកាន់តែយ៉ាប់យ៉ឺននៅពេលយប់ ប៉ុន្តែកាន់តែប្រសើរឡើងជារៀងរាល់យប់ដែលកន្លងផុតទៅ។
ពេលខ្លះវេជ្ជបណ្ឌិតនឹងផ្តល់ថ្នាំដើម្បីបន្ថយការហើម។ ថ្នាំនេះអាចត្រូវបានផ្តល់ឲ្យជាការចាក់ ឬលេប។
ដោយសារតែជំងឺផ្លូវដង្ហើមស្រួចស្រាវ បណ្តាលមកពីវីរុស ឱសថផ្សះនឹងមិនជួយឲ្យកូនរបស់អ្នកឱ្យប្រសើរឡើងទេ។
ប៉ុន្តែពេលខ្លះកុមារជំងឺត្រចៀក ឬការឆ្លងបាក់តេរីផ្សេងទៀតរួមជាមួយនឹងជំងឺផ្លូវដង្ហើមស្រួចស្រាវ។
ឱសថផ្សះអាចជួយក្នុងករណីនោះបាន។
វេជ្ជបណ្ឌិតបានពិនិត្យកូនរបស់អ្នកយ៉ាងប្រុងប្រយ័ត្ន ប៉ុន្តែបញ្ហាអាច វិវត្តនាពេលក្រោយ។
ប្រសិនបើអ្នកកត់សម្គាល់ឃើញមានបញ្ហាមួយចំនួន ឬ រោគសញ្ញាថ្មីៗ សូមធ្វើការព្យាបាលជាបន្ទាន់។
ការថែទាំតាមដាន គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ការព្យាបាល និងសុវត្ថិភាពកូនរបស់អ្នក។
សូមប្រាកដថា អ្នកណាត់ជួប និងទៅជួបគ្រូពេទគ្រប់ពេល និងទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើអ្នកមានបញ្ហា។ វាក៏ជាគំនិតល្អមួយផងដែរ ដើម្បីដឹងអំពីលទ្ធផលតេស្តរបស់កូនរបស់អ្នក
និងរក្សាទុកបញ្ជីថ្នាំដែលកូនរបស់អ្នកប្រើ។
តើអ្នកអាចថែទាំកូនរបស់អ្នកនៅផ្ទះបានតាមរបៀបណា?
ថ្នាំ
-
ឱ្យកូនរបស់អ្នកប្រើថ្នាំឱ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា។ ហៅទៅវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើអ្នកគិតថាកូនរបស់អ្នកកំពុងមានបញ្ហាជាមួយនឹងថ្នាំ។
-
ផ្តល់ថ្នាំអាសេតាមីណូផែន (ទីលេណុល) ឬអ៊ីប៊ុយប្រូហ្វេន (Advil, Motrin) សម្រាប់ពេលគ្រុនក្តៅ ឈឺចាប់
ឬមួម៉ៅ។ កុំប្រើថ្នាំ Ibuprofen ប្រសិនបើកូនរបស់អ្នកមានអាយុតិចជាង 6 ខែ
លុះត្រាតែគ្រូពេទ្យបានផ្តល់ការណែនាំឱ្យអ្នកប្រើវា។ ត្រូវប្រើប្រាស់ថ្នាំឲ្យមានសុវត្ថិភាព។
សម្រាប់កូនដែលមានអាយុលើសពី 6 ខែ សូមអាន និងធ្វើតាមការណែនាំទាំងអស់នៅលើស្លាក។
-
កុំឲ្យថ្នាំ អាស្ពៀរីន ទៅឲ្យនរណាម្នាក់ដែលមានអាយុតិចជាង 20 ឆ្នាំ។
វាពាក់ព័ន្ធនឹងរោគសញ្ញាជំងឺខ្វះជាតិស្ករ ដែលជាជំងឺធ្ងន់ធ្ងរ។
-
សូមប្រុងប្រយ័ត្នចំពោះថ្នាំក្អក និងថ្នាំផ្តាសាយ។ សូមកុំផ្តល់ថ្នាំទាំងនោះទៅក្មេងដែលមានអាយុតិចជាង 6
ខែ ព្រោះថ្នាំទាំងនោះមិនមានប្រសិទ្ធភាពចំពោះក្មេងដែលមានអាយុប៉ុណ្ណឹងទេ
ហើយវាអាចមានគ្រោះថ្នាក់ផងដែរ។ សម្រាប់ក្មេងដែលមានអាយុ 6 ខែឡើងទៅ
ត្រូវធ្វើតាមគ្រប់ការណែនាំទាំងអស់ដោយប្រុងប្រយ័ត្ន។ សូមប្រាកដក្នុងចិត្ត
អំពីបរិមាណថ្នាំដែលត្រូវផ្តល់ឲ្យក្មេង ហើយរយៈពេលយូរប៉ុនណាដែលត្រូវប្រើវា។
ហើយសូមប្រើសម្ភារៈសម្រាប់វាស់កម្រិតថ្នាំ ប្រសិនបើមានភ្ជាប់មកជាមួយ។
-
សូមប្រុងប្រយ័ត្ននៅពេលឲ្យថ្នាំផ្តាសាយ ឬថ្នាំគ្រុនផ្តាសាយធំដែលមិនមានវេជ្ជបញ្ជា ជាមួយថ្នាំទីឡេណុល
ទៅកូនរបស់អ្នកក្នុងពេលដំណាលគ្នា។ ថ្នាំបំបាត់ការឈឺចាប់មួយចំនួនមានជាតិថ្នាំអាសេតាមីណូហ្វេន
ដែលជាទីឡេណុល។ សូមអានស្លាក ដើម្បីប្រាកដក្នុងចិត្តថា
អ្នកមិនផ្តល់ថ្នាំឲ្យកូនរបស់អ្នកលើសពីកម្រិតថ្នាំដែលបានណែនាំ ។ ថ្នាំអាសេតាមីណូហ្វេន (ទីឡេណុល)
ច្រើនពេកអាចបណ្តាលឲ្យមានគ្រោះថ្នាក់។
ការថែទាំផ្សេងទៀតតាមផ្ទះ
-
ផ្តល់ទឹកឲ្យបានច្រើន។ ផ្តល់ឱ្យទឹកកូនរបស់អ្នក ឬភេសជ្ជៈទឹកកកដំតូចៗ ច្រើនដងក្នុងមួយម៉ោង។
អ្នកក៏អាចផ្តល់ឱ្យក្រូចលាយទឹកកកដែលមានរសជាតិឈ្ងុយឆ្ងាញ់។
-
ព្យាយាមរក្សាភាពស្ងប់ស្ងាត់។ នេះនឹងជួយឱ្យកូនអ្នកស្ងប់ស្ងាត់។
ការយំអាចធ្វើឱ្យការដកដង្ហើមកាន់តែពិបាក។
-
ឱបកូនរបស់អ្នក ឬផ្តល់ជូននូវប្រដាប់ប្រដាក្មេងលេងដែលគេចូលចិត្ត។
-
គេងនៅក្នុង ឬនៅជិតបន្ទប់កូនអ្នក ដើម្បីស្តាប់បញ្ហាដែលកំពុងកើនឡើងជាមួយនឹងការដកដង្ហើមរបស់ពួកគេ។
-
ឱ្យកូនរបស់អ្នកនៅឲ្យឆ្ងាយពីផ្សែងបារី។ ហាមជក់បារី ឬអនុញ្ញាតឱ្យអ្នកដទៃជក់បារីនៅជុំវិញកូនរបស់អ្នក
ឬនៅក្នុងផ្ទះរបស់អ្នក។
-
លាងដៃរបស់អ្នក និងដៃកូនរបស់អ្នកឱ្យបានញឹកញាប់ ដើម្បីមិនចម្លងជំងឺ។
តើពេលណាដែលអ្នកគួរហៅសុំជំនួយ?
ហៅទូរសព្ទ 911 គ្រប់ពេលដែលអ្នកគិតថាកូនរបស់អ្នកប្រហែលជាត្រូវការការថែ ទាំបន្ទាន់។ ឧទាហរណ៍
សូមទូរសព្ទ ប្រសិនបើ៖
សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែងរកការថែទាំផ្នែកវេជ្ជសាស្ត្រជាបន្ទាន់
ប្រសិនបើ៖
-
កូនរបស់មានបញ្ហាពិបាកដកដង្ហើមថ្មី ឬបញ្ហាដកដង្ហើមកាន់តែពិបាកជាងមុន។
-
កូនរបស់អ្នកមានរោគសញ្ញានៃការខ្សោះជាតិទឹក ដូចជា៖
-
កូនរបស់អ្នកមើលទៅហាក់ដូចជាឈឺខ្លាំង ឬពិបាកក្នុងការងើប។
-
កូនរបស់អ្នកគ្រុនក្ដៅថ្មី ឬគ្រុនក្តៅខ្ពស់ជាងមុន។
-
កូនរបស់អ្នកក្អកខ្លាំងជាងមុន។
តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់កូនអ្នក ហើយសូមប្រាកដថាអ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក
ក្នុងករណី៖
បច្ចុប្បន្នជា: 24 តុលា 2023
កំណែមាតិកា: 14.0
ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ
អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ
សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា
ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។