ការសិក្សាអំពីការព្យាបាល​​ឆ្អឹងបាក់ដោយមិនវះកាត់

Learning About Closed Reduction of a Fractured Bone

តើការអបឆ្អឹងគឺជាអ្វី?

../images/7823483fd38a5905ac9b502c0cff8a81.jpg

ការអបឆ្អឹងគឺជាការដំណើរការដើម្បីតម្រង់ជួរចុងឆ្អឹងដែលបាក់ (បាក់ឆ្អឹង) ដោយមិនចាំបាច់វះកាត់។ នេះនឹងជួយឱ្យឆ្អឹងដែលបាក់ជាសះស្បើយឱ្យបានត្រឹមត្រូវ។ វាអាចត្រូវបានធ្វើភ្លាមៗបន្ទាប់ពីអ្នករងរបួស ឬប៉ុន្មានថ្ងៃក្រោយមក។

តើការអបបិទឆ្អឹងត្រូវបានធ្វើយ៉ាងដូចម្តេច?

​វេជ្ជបណ្ឌិតនឹងផ្ដល់ថ្នាំឲ្យអ្នកដើម្បីជួយអ្នកបន្ថូរភាពតានតឹង និងជួយបន្ថយការឈឺចាប់។ វេជ្ជបណ្ឌិតនឹងរុញ ឬទាញចុងឆ្អឹងដែលបាក់រហូតដល់ពួកវាតម្រង់ជួរ។ ផ្នែកនៃដំណើរការនេះត្រូវបានគេហៅថាការអប។ បន្ទាប់មកវេជ្ជបណ្ឌិតនឹងដាក់ម្នាងសិលា ឬពាក់រណបលើដៃ ឬជើងដែលរងផលប៉ះពាល់ដើម្បីជួយទប់ឆ្អឹងឲ្យនៅនឹងកន្លែង ក្នុងអំឡុងពេលវាជាសះស្បើយ។ វេជ្ជបណ្ឌិតនឹងថតកាំរស្មីអ៊ិចដើម្បីពិនិត្យមើលថាឆ្អឹងត្រូវបានតម្រង់ត្រង់ជួរត្រឹមត្រូវ។

តើអ្នកអាចរំពឹងអ្វីខ្លះក្រោយពីមានការកាត់បន្ថយដោយមិនបានវះកាត់​?

មនុស្សភាគច្រើនទៅផ្ទះភ្លាមៗបន្ទាប់ពីនីតិវិធី។ អ្នកនឹងត្រូវការនរណាម្នាក់បើកឡានជូនអ្នកទៅផ្ទះ។ អ្នកប្រហែលជាត្រូវការជំនួយបន្ថែមនៅផ្ទះ ជាពិសេសប្រសិនបើអ្នករស់នៅតែម្នាក់ឯង ឬផ្តល់ការថែទាំដល់​អ្នកផ្សេងទៀត។ អ្នកអាចមានការឈឺឆ្អឹងស្រាល ឬឈឺចុកចាប់រយៈពេលពី 2 ទៅ 3 សប្តាហ៍។

ជាធម្មតាវាចំណាយពេលពី 6 ទៅ 12 សប្តាហ៍សម្រាប់ឆ្អឹងដែលបាក់ដើម្បីជាសះស្បើយ។ នេះអាស្រ័យលើអាយុរបស់អ្នក ​ឆ្អឹងដែលអ្នកបាក់ ប្រភេទនៃការបាក់ឆ្អឹងដែលអ្នកមាន និងកម្រិតដែលឆ្អឹង​បានរងរបួសធ្ងន់ធ្ងរប៉ុនណា។ អ្នកនឹងត្រូវអបប៉ង់ស៊ីម៉ង់ ឬអបរណបឆ្អឹងរហូតដល់ឆ្អឹងបានជាសះស្បើយ។

តើអ្នកអាចវិលត្រឡប់ទៅធ្វើការ និងទម្លាប់ធម្មតារបស់អ្នកវិញបានលឿនប៉ុនណា អាស្រ័យទៅ​លើ​ការងារ​របស់​អ្នក ​និងរយៈពេលយូរប៉ុន្មាន​ដែលឆ្អឹងត្រូវការ​ដើម្បីជាសះស្បើយ ។ ប្រសិនបើអ្នកមានជើងបាក់ឆ្អឹង ហើយអ្នកអង្គុយនៅកន្លែងធ្វើការ​ អ្នកប្រហែលជាអាចត្រលប់ទៅធ្វើការវិញក្នុង​រយៈពេលប៉ុន្មានថ្ងៃ។ ប៉ុន្តែប្រសិនបើការងាររបស់អ្នកតម្រូវឱ្យមានការឈរ ឬដើរច្រើន អ្នកនឹងត្រូវ​រង់ចាំ​រហូតដល់​ការបាក់ឆ្អឹង​របស់អ្នកបានជាសះស្បើយ។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

បច្ចុប្បន្នជា: 8 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2026 Healthwise, Incorporated.