ជំងឺគ្រោះថ្នាក់លើសរសៃរឈាមខួរក្បាល៖ការណែនាំអំពីការថែទាំ

Stroke: Care Instructions

ទិដ្ឋភាពទូទៅ​

../images/cc446273e46c9a70d4e39a6d40c6b4bc.jpg

ជំងឺគ្រោះថ្នាក់​​សរសៃឈាម​ខួរក្បាល​គឺជាការខូចខាតដល់ខួរក្បាល​​ដែលកើតឡើង​នៅពេល​ដែលសរសៃ​ឈាមនៅក្នុងខួរក្បាលផ្ទុះ ឬត្រូវបានស្ទះ​​ដោយដុំឈាម។ បើគ្មានឈាមដែល​ដឹកជញ្ជូន​​អុកស៊ីសែនទេ ផ្នែកមួយនៃខួរក្បាលគឺ​ខូច។ ផ្នែក​នៃរាងកាយរបស់អ្នកដែលគ្រប់គ្រងដោយផ្នែកនោះ​នៃខួរក្បាលរបស់អ្នក​ប្រហែលជាមិនដំណើរការត្រឹមត្រូវទេឥឡូវនេះ។

ខួរក្បាលគឺជាសរីរាង្គដ៏អស្ចារ្យមួយដែលអាចព្យាបាលខ្លួនវាដល់កម្រិតខ្លះ។ ជំងឺគ្រោះថ្នាក់​លើ​សរសៃរឈាមខួរក្បាល ដែលអ្នកបានបំផ្លាញផ្នែកខ្លះនៃខួរក្បាលរបស់អ្នក។ ប៉ុន្តែផ្នែកខួរក្បាលផ្សេងទៀតរបស់អ្នកអាចគ្រប់គ្រងបានតាមវិធីខ្លះសម្រាប់តំបន់ដែលខូច។

វេជ្ជបណ្ឌិតរបស់អ្នកនឹងនិយាយជាមួយអ្នកអំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីបង្ការការគ្រោះថ្នាក់សរសៃឈាមខួរក្បាលផ្សេងទៀត។ អ្នកអាចជួយបានដោយគ្រាន់តែគ្រប់គ្រងបញ្ហាសុខភាពផ្សេងទៀតដែលធ្វើឱ្យមានហានិភ័យរបស់អ្នកដូចជាការកន្ត្រាក់ថតបេះដូងខាងលើ ឬការ​ឡើង​សម្ពាធឈាម។ មានរបៀបរស់នៅដែលមានសុខភាពបេះដូងល្អ ដែលរួមបញ្ចូលទាំងការសកម្ម ការបរិភោគអាហារដែលមានសុខភាពល្អ ការរក្សាទម្ងន់ដែលមានសុខភាពល្អ និងការមិនជក់បារី។ អ្នកក៏អាចលេបថ្នាំដែលបង្ការកំណកឈាមផងដែរ។

បញ្ចូលកម្មវិធីស្តារនីតិសម្បទានៃការគ្រោះថ្នាក់សរសៃឈាមខួរក្បាល ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកណែនាំអំពីវា។ ការស្តារឡើងវិញនៃការគ្រោះថ្នាក់សរសៃឈាមខួរក្បាលគឺជាការបណ្តុះបណ្តាល និងការព្យាបាលដើម្បីជួយអ្នកក្នុងការជាសះស្បើយបង្ការបញ្ហា និងស្វែងយល់ឡើងវិញពីរបៀបធ្វើអ្វីៗជាប្រចាំថ្ងៃដែលអ្នកមិនអាចធ្វើបានចាប់ព្រោះតែការគ្រោះថ្នាក់សរសៃឈាមខួរក្បាលរបស់អ្នក។ ការផ្តោតអារម្មណ៍នឹងអាស្រ័យលើការគ្រោះថ្នាក់សរសៃឈាមខួរក្បាលជះឥទ្ធិពលដល់សមត្ថភាពរបស់អ្នកក្នុងការធ្វើអ្វីដែលអ្នកចង់បាននិងត្រូវធ្វើ។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់ សម្រាប់ការព្យាបាល និង​សុវត្ថិភាព​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​ទូរស​ព្ទទៅ​វេជ្ជបណ្ឌិត​របស់អ្នក​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតមួយល្អដែរក្នុងការដឹងអំពីលទ្ធផលធ្វើតេស្តជំងឺ​របស់អ្នក និងរក្សាទុកបញ្ជីថ្នាំដែលអ្នកប្រើ។

តើអ្នកអាចថែទាំខ្លួនអ្នក​នៅផ្ទះបាន​តាម​របៀបណា?

  • ចូលរួមការស្តារនីតិសម្បទា(ស្ដារឡើងវិញ) នៃជំងឺគ្រោះថ្នាក់លើសរសៃរឈាមខួរក្បាល ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកណែនាំ។ ផែនការស្តារឡើងវិញរបស់អ្នកនឹងផ្អែកលើគោលដៅរបស់អ្នក និងរបៀបដែលជំងឺគ្រោះថ្នាក់លើសរសៃរឈាមខួរក្បាលប៉ះពាល់អ្នក។

  • អ្នកនឹងទទួលបានការណែនាំអំពីវិធីគ្រប់គ្រងបញ្ហាជាក់លាក់ដែលអ្នកអាចមានដោយសារតែជំងឺគ្រោះថ្នាក់លើសរសៃរឈាមខួរក្បាល។

  • គ្រប់គ្រងបញ្ហាសុខភាពផ្សេងទៀតដែលបង្កើនហានិភ័យនៃជំងឺគ្រោះថ្នាក់លើសរសៃរឈាមខួរក្បាលម្ដងទៀត។ ទាំងនេះរួមមានការកន្រ្ទាក់បេះដូងថតខាងលើញាប់ ជំងឺទឹកនោមផ្អែម ការឡើងសម្ពាធឈាម និងកូលេស្តេរ៉ុលខ្ពស់។

  • មានរបៀបរស់នៅដែលធ្វើឲ្យសុខភាពល្អបេះដូង។

    • កុំជក់បារី និងចៀសវាងផ្សែងបារីបង្ហុយចោល។

    • កាត់បន្ថយជាតិអាល់កុលត្រឹម 2 កែវក្នុងមួយថ្ងៃសម្រាប់បុរស និង 1 កែវ​ក្នុងមួយ​ថ្ងៃ​សម្រាប់​ស្ត្រី។

    • រក្សាទម្ងន់ដែលមានសុខភាពល្អ។ សម្រកទម្ងន់ ប្រសិនបើចាំបាច់។

    • ត្រូវ​សកម្ម។ សាកសួរវេជ្ជបណ្ឌិតថាតើសកម្មភាពប្រភេទ និងកម្រិតណាដែលមានសុវត្ថិភាពសម្រាប់អ្នក។

    • ញ៉ាំអាហារដែលធ្វើសុខភាពបេះដូងល្អ។ ទាំងនេះរួមមានបន្លែ ផ្លែឈើ គ្រាប់សណ្ដែក សណ្តែក សាច់គ្មានខ្លាញ់ ត្រី និងគ្រាប់ធញ្ញជាតិទាំងមូល។ កាត់បន្ថយសូដ្យូម និងជាតិស្ករ។

  • ប្រសិនបើអ្នកគិតថាអ្នកប្រហែល​ជា​មានបញ្ហាជាមួយ​នឹង​ការ​សេពគ្រឿង​ស្រវឹង ឬ​គ្រឿងញៀន សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត​របស់អ្នក។

ថ្នាំ

  • ប្រើថ្នាំប្រកបដោយសុវត្ថិភាព។ ប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា។ សូមទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមានបញ្ហាជាមួយឱសថរបស់អ្នក។ អ្នកនឹងទទួលបានព័ត៌មានលម្អិតបន្ថែមអំពីថ្នាំជាក់លាក់ដែលគ្រូពេទ្យបានចេញវេជ្ជបញ្ជា។

  • អ្នកអាចប្រើថ្នាំពីរបីមុខ ដើម្បីជួយកាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់លើសរសៃរឈាមខួរក្បាលម្ដងទៀត។ ទាំងនេះ​រួម​បញ្ចូល​នូវ​៖

    • ថ្នាំសម្ពាធឈាមដូចជា ថ្នាំ ACE (angiotensin-converting enzyme) ថ្នាំ inhibitor ថ្នាំ angiotensin II receptor blocker (ARBs) ឬ ថ្នាំ diuretic ។

    • ថ្នាំកូលេស្តេរ៉ុលដូចជាថ្នាំស្ដាទីន។

    • អាស្ពីរីន ឬថ្នាំពង្រាវឈាមផ្សេងទៀតដែលបង្ការកុំឲ្យមានកំណកឈាម។

  • ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកចេញវេជ្ជបញ្ជាថ្នាំពង្រាវឈាម​ ត្រូវប្រាកដថាអ្នកទទួលបានការណែនាំអំពីវិធីលេបថ្នាំរបស់អ្នក​ដោយសុវត្ថិ​ភាព។ ថ្នាំពង្រាវឈាមអាចបណ្តាលឱ្យមានបញ្ហាហូរឈាមធ្ងន់ធ្ងរ។

  • កុំលេបថ្នាំដែលគ្មានវេជ្ជបញ្ជា ឬផលិតផលឪសថបុរាណ ដោយមិនចាំបាច់ពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុន។

  • ប្រសិនបើអ្នកប្រើការពន្យារកំណើតដោយដាក់កង ឬការព្យាបាលដោយប្រើអរម៉ូន សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតថាតើវាសមនឹងអ្នកឬអត់។ ពួកវាអាចបង្កើនហានិភ័យនៃជំងឺគ្រោះថ្នាក់លើសរសៃរឈាមខួរក្បាលចំពោះមនុស្សមួយចំនួន។

សម្រាប់អ្នកថែទាំ

  • ធ្វើឱ្យផ្ទះមានសុវត្ថិភាព។ អ្នកអាចទទួលបានដំបូន្មានពីក្រុមស្តារនិតីសម្បទាជំងឺគ្រោះថ្នាក់លើសរសៃរឈាមខួរក្បាលអំពីអ្វីដែលត្រូវការការផ្លាស់ប្តូរ។ នេះគឺជាឧទាហរណ៍មួយចំនួន។ រៀបចំបន្ទប់គេងដែលមិនត្រូវការឡើងជណ្តើរ។ ត្រូវប្រាកដថាបន្ទប់ទឹកស្ថិតនៅជាន់ជាមួយគ្នា។ ផ្លាស់ប្ដូរកម្រាលព្រំ និងគ្រឿងសង្ហារិមដែលអាចបណ្តាលឱ្យដួល។ ត្រូវប្រាកដថាភ្លើងភ្លឺល្អ។ ដាក់របារកន្សែង និងកៅអីក្នុងអាងងូតទឹក និងទឹកផ្កាឈូក។

  • ផ្តល់ការធ្វើដំណើររហូតដល់ពួកគេអាចបើកបរវិញបាន។

  • ស្វែងយល់អំពីអ្វីដែលពួកគេអាចធ្វើបាន និងអ្វីដែលពួកគេត្រូវការជំនួយ។ កុំព្យាយាមធ្វើអ្វីដែលពួកគេអាចធ្វើដោយខ្លួនឯងបាន។​ ជួយពួកគេរៀន និងអនុវត្តជំនាញថ្មីៗ។

  • សួរសុខទុក្ខ និងនិយាយជាមួយពួកគេឲ្យបានញឹកញាប់។ ព្យាយាមធ្វើសកម្មភាពជាមួយគ្នាដែលអ្នកទាំងពីរពេញចិត្តដូចជាលេងបៀរ ឬល្បែងក្តារ។ លើកទឹកចិត្តឱ្យអ្នកផ្សេងមកសួរសុខទុក្ខផងដែរ។

  • មើលថែទាំខ្លួនរបស់អ្នក។ នេះគឺជាគន្លឹះមួយចំនួនដែលអាចជួយបាន។ កុំព្យាយាមធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង។ សុំជំនួយពីក្រុមស្តារនិតីសម្បទានៃជំងឺគ្រោះថ្នាក់លើសរសៃរឈាមខួរក្បាល។ សុំជំនួយពីមិត្តភក្តិ និងសមាជិកគ្រួសារ។ ញុំាឲ្យបានគ្រប់គ្រាន់ និងសម្រាកឱ្យបានគ្រប់គ្រាន់ ហើយចំណាយពេលធ្វើអ្វីដែលអ្នកពេញចិត្ត។ បន្ដការជួបជាមួយវេជ្ជបណ្ឌិត ហើយត្រូវប្រាកដថាលេបថ្នាំរបស់អ្នកឱ្យបានទៀងទាត់។ ចូលរួមក្រុមគាំទ្រក្នុងតំបន់។ ស្វែងយល់ថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការទៅពិនិត្យសុខភាពនៅផ្ទះដើម្បីជួយស្តារឡើងវិញ ឬសម្រាប់​ការថែទាំមនុស្សពេញ​វ័យពេលថ្ងៃ។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

ទូរសព្ទ 911 គ្រប់​ពេល​ដែល​អ្នក​គិត​ថា​អ្នកអាចត្រូវការ​ការថែ​ទាំ​បន្ទាន់។ ឧទាហរណ៍ សូមទូរសព្ទ ប្រសិនបើ៖

  • អ្នកមានសញ្ញានៃគ្រោះថ្នាក់សរសៃឈាមខួរក្បាលផ្សេងទៀត ទាំងនេះអាចរួមមាន៖ ហៅ 911 ទោះបីរោគសញ្ញាទាំងនេះ បាត់ទៅវិញក្នុងរយៈពេលពីរបីនាទីក៏ដោយ។

    • ស្ពឹក ស្រពន់ ល្ហិតល្ហៃ ​ឬ​ការបាត់​បង់​ចល​នានៅ​ត្រង់​មុខ ​ដៃ ឬ​ជើងរបស់អ្នកភ្លាមៗ ​ជាពិ​សេស​នៅ​ផ្នែក​ម្ខាងនៃ​រាង​កាយរបស់អ្នក។

    • ការប្រែប្រួល​គំហើញភ្លាមៗ។

    • បញ្ហាភ្លាមៗក្នុងការនិយាយ។

    • ការភាន់ច្រលំភ្លាមៗ ឬបញ្ហាក្នុងការស្វែងយល់ពីសេចក្តីថ្លែងការណ៍សាមញ្ញៗ។

    • បញ្ហាភ្លាមៗជាមួយនឹងការដើរ ឬទប់​លំនឹង​ខ្លួន។

    • ឈឺក្បាលភ្លាមៗ និងធ្ងន់ធ្ងរ ដែលខុសពីការឈឺក្បាលពីអតីតកាល។

    • ដួលសន្លប់។

    • ការប្រកាច់។

សូមហៅទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកភ្លាម ឬស្វែង​រក​ការ​ថែទាំផ្នែក​វេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើ៖

  • អ្នកមានរោគសញ្ញាថ្មីដែលអាចទាក់ទងនឹងគ្រោះថ្នាក់សរសៃឈាមខួរក្បាល​របស់អ្នក​ដូច​ជា​ការដួល ឬពិបាកលេប។

មើល និងហៅប្រសិនបើ

  • អ្នកមានអារម្មណ៍មិនសប្បាយចិត្ត ធ្លាក់ទឹកចិត្ដ ​ ឬ​អស់សង្ឃឹម ឬបានបាត់បង់​ចំណាប់​អា​រម្មណ៍ទៅ​លើអ្វីដែលអ្នកតែងតែចូលចិត្ត​។

  • អ្នកមានការថប់បារម្ភ ឬការភ័យខ្លាចដែលប៉ះពាល់ដល់ជីវិតរបស់អ្នក។

តាមដានដោយយកចិត្តទុកដាក់ចំពោះការប្រែប្រួលសុខភាពអ្នក ហើយ​សូម​ប្រាកដថា អ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិន​បើអ្នក​មាន​បញ្ហា​​សុខ​ភាព​ណាមួយ។

បច្ចុប្បន្នជា: 6 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.