វីរុសកូរ៉ូណា (COVID-19) ចំពោះកុមារ៖ការណែនាំអំពីការថែទាំ

Coronavirus (COVID-19) in Children: Care Instructions

ទិដ្ឋភាពទូទៅ​

../images/990427246442ea1056c28e2473d0b578.jpg

ជំងឺវីរុសកូរ៉ូណា (COVID-19) បង្កដោយវីរុស។ រោគសញ្ញាអាចរួមមាន ក្ដៅខ្លួន ក្អក និងដង្ហើមខ្លី។ កូនរបស់អ្នកក៏អាចចុកពោះ ឬឈឺពោះ ហើយប្រហែលជាមិនមានអារម្មណ៍ចង់ញ៉ាំអាហារផងដែរ។

ជំងឺ COVID-19 អាចរាលដាលតាមរយៈដំណក់តូចៗ ពីការក្អក កណ្តាស់ ដកដង្ហើម និងការច្រៀង។ វាក៏អាចរាលដាលនៅពេលដែលមនុស្សពាក់ព័ន្ធ​​ណាម្នាក់ដែលបានឆ្លង។

កុមារខ្លះមិនមានរោគសញ្ញាទេ។ ប៉ុន្តែកុមារភាគច្រើនមានរោគសញ្ញាស្រាល ហើយអាចមើលថែនៅផ្ទះបាន។ ប្រសិនបើរោគសញ្ញាកាន់តែអាក្រក់ទៅៗ ពួកគេប្រហែលជាត្រូវការការថែទាំនៅក្នុងមន្ទីរ​ពេទ្យ។ ការព្យាបាលអាចរួមមាន ការប្រើថ្នាំដើម្បីកាត់បន្ថយរោគសញ្ញា និងជំនួយដល់ការដក​ដង្ហើម​ដូច​ជាការដាក់អុកស៊ីសែន ឬឧបករណ៍ជំនួយការដកដង្ហើម។

វាមានសារៈសំខាន់ណាស់ក្នុងការមិនចម្លងវីរុសទៅអ្នកដទៃ។ ប្រសិនបើកូនរបស់អ្នកមានជំងឺ COVID-19 ពួកគេគួរតែ៖

  • ពាក់ម៉ាសគ្រប់ពេលវេលាដែលពួកគេនៅជុំវិញអ្នកផ្សេងទៀត។ ម៉ាសអាចជួយបញ្ឈប់ការរីករាលដាលនៃវីរុស។

  • នៅឆ្ងាយពីអ្នកដទៃនៅក្នុងផ្ទះ។ នៅពេលដែលអាចធ្វើទៅបាន ពួកគេគួរតែស្នាក់នៅក្នុងបន្ទប់គេងដាច់ដោយឡែក ​ហើយ ប្រើ​បន្ទប់​ទឹកដាច់ដោយឡែក។

  • នៅផ្ទះ។ កូនរបស់អ្នកគួរតែចាកចេញពីផ្ទះ ដើម្បីទទួលការព្យាបាលតែប៉ុណ្ណោះ។

ការ​ថែទាំតាមដាន​ គឺជា​ផ្នែកមួយដ៏សំខាន់សម្រាប់ការព្យាបាល និង​សុវត្ថិភាពកូន​របស់អ្នក។ សូមប្រាកដ​ថា អ្នកណាត់ជួប និងទៅជួបគ្រូពេទ​គ្រប់ពេល និង​​ទូរស​ព្ទ​ទៅ​វេជ្ជបណ្ឌិត​របស់អ្នក ​​ប្រសិនបើអ្នក​មានបញ្ហា។ វាក៏ជាគំនិតល្អមួយផងដែរ ដើម្បី​ដឹងអំពីលទ្ធផលតេស្តរបស់កូនរបស់​អ្នក និង​រក្សាទុកបញ្ជីថ្នាំដែលកូនរបស់អ្នកប្រើ។

តើអ្នកអាចថែទាំកូនរបស់អ្នកនៅផ្ទះបានតាម​របៀបណា?

  • ត្រូវប្រាកដថាកូនរបស់អ្នកទទួលបានការសម្រាកបន្ថែម។ វាអាចជួយឱ្យពួកគេមានអារម្មណ៍ធូរស្បើយ។

  • ឱ្យកូនរបស់អ្នកផឹកទឹកឱ្យបានច្រើន។ នេះជួយជំនួសជាតិទឹកដែលបាត់បង់ដោយសារគ្រុនក្តៅ ក្អួត ឬរាគ។ ជាតិទឹកក៏អាចជួយកាត់បន្ថយការមាស់បំពង់កផងដែរ។

  • សួរវេជ្ជបណ្ឌិតថាតើកូនរបស់អ្នកអាចលេបថ្នាំអាសេតាមីណូហ្វេន (Tylenol) ឬ Ibuprofen (Advil, Motrin) ដើម្បីកាត់បន្ថយគ្រុនក្តៅដែរឬទេ។ វាក៏អាចនឹងជួយសម្រួលដល់ការឈឺសាច់ដុំ និងរាងកាយផងដែរ។ អាន និងអនុវត្តតាមការណែនាំទាំងអស់នៅលើស្លាក។

  • ប្រើចាហួយប្រេងនៅលើស្បែកដែលឈឺរបស់កូនអ្នក។ នេះអាចជួយបាន ប្រសិនបើស្បែកនៅជុំវិញច្រមុះ និងបបូរមាត់របស់ពួកគេឈឺដោយសារការញីខ្លាំងជាមួយក្រដាសជូតមាត់។ ប្រសិនបើកូនរបស់អ្នកកំពុងប្រើអុកស៊ីសែន សូមប្រើផលិតផលដែលធ្វើពីទឹកជំនួសឱ្យចាហួយប្រេង។

  • សូមតាមដានរោគសញ្ញាដូចជា ក្តៅខ្លួន និងដង្ហើមខ្លី។ ធ្វើបែបនេះអាចជួយអ្នកដឹងថាតើអ្នកចាំបាច់ទូរសព្ទទៅវេជ្ជបណ្ឌិតរបស់អ្នកឬអត់។ សួរវេជ្ជបណ្ឌិត នៅពេលណាវាមានសុវត្ថិភាពសម្រាប់កូនអ្នកនៅក្បែរអ្នកផ្សេងទៀត។

តើអ្នកអាចការពារខ្លួនឯងបានយ៉ាងដូចម្តេច?

ពាក់ម៉ាស់នៅពេលអ្នកនៅជិតមនុស្សផ្សេងទៀត និង​នៅ​ក្បែរ​ក្មេង​ដែល​ឈឺ។ លាងដៃរបស់អ្នកឱ្យបានញឹកញាប់ និងស្អាតល្អ។ ប្រើសាប៊ូដុំ និងទឹក ហើយត្រដុសដៃយ៉ាងហោចណាស់ 20 វិនាទី។ ប្រសិនបើអ្នកមិនបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 នៅក្នុង​រយៈ​ពេល 3 ខែចុងក្រោយ ឬមិនបាន​ចាក់​​វ៉ាក់​សាំងបង្ការ​​ជំងឺ COVID-19 នាពេលថ្មីៗនេះទេ អ្នកត្រូវធ្វើចត្តាឡីស័ក្ដិ ។

តើពេលណាដែលអ្នកគួរហៅសុំជំនួយ?

ហៅទូរសព្ទ 911 គ្រប់ពេល​ដែល​អ្នកគិតថា​កូន​របស់​អ្នក​ប្រហែល​ជាត្រូវការការថែ ទាំបន្ទាន់។ ឧទាហរណ៍ហៅទូរសព្ទ ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញាគំរាមកំហែងដល់អាយុជីវិតដូចជា៖

  • បញ្ហាដកដង្ហើមធ្ងន់ធ្ងរ។ (កូនរបស់អ្នកមិនអាចនិយាយបាន។) កុមារតូចៗប្រហែលជាមានរន្ធច្រមុះរីកធំ ហើយពោះរបស់ពួកគេផតឡើងចុះរាល់ពេលដកដង្ហើម។

  • ភ្នែករូង ការមិនទទួលយកសារធាតុរាវ ឬមិនបត់ជើងតូចច្រើន។ (ទាំងនេះគឺជាសញ្ញានៃការខ្វះជាតិទឹក។ )

  • ការចុកទ្រូង ឬសម្ពាធលើទ្រូងញឹកញាប់។

  • វិលមុខ ឬធីងធោងខ្លាំង ។

  • ច្របូកច្របល់ ឬមានបញ្ហាការគិត។

  • ស្បែក ឬបបូរមាត់ ស្លេក ប្រផេះ ឬពណ៌ខៀវ។

  • ការបាត់បង់ស្មារតី (កូនរបស់អ្នកសន្លប់) ឬពិបាកភ្ញាក់។

ហៅទូរសព្ទទៅវេជ្ជបណ្ឌិតកូនរបស់អ្នកឥឡូវនេះ ឬស្វែងរកការព្យាបាលជាបន្ទាន់ប្រសិនបើ

  • កូនរបស់អ្នកមានបញ្ហាដកដង្ហើមមធ្យម។ (ពួកគេមិនអាចនិយាយប្រយោគពេញលេញបានទេ។ )

  • កូនរបស់អ្នកកំពុងក្អកចេញឈាម។

  • កូនរបស់អ្នកមានសញ្ញានៃសម្ពាធឈាមទាប។ សញ្ញាទាំងនេះរួមមាន ការមានអារម្មណ៍ធីងធោង ការខ្សោយខ្លាំងរហូតមិនអាចឈរបាន និងផ្ដាសាយ ស្លេកស្លាំង និងបែកញើសខ្លាំង។

  • កូនអ្នកគ្រុនក្តៅលើសពី 24 ម៉ោងជាមួយនឹងជំងឺថ្មី ឬអាក្រក់ជាងនេះ៖ឈឺពោះ ក្អួត រាគ កន្ទួល ភ្នែកក្រហម ឬវិលមុខ។ ទាំងនេះអាចជារោគសញ្ញានៃជំងឺ MIS-C ដែលជាស្ថានភាពទាក់ទងនឹងជំងឺ COVID-19។

តាមដានឲ្យបានដិតដល់រាល់ការប្រែប្រួលសុខភាពរបស់កូនអ្នក ហើយសូមប្រាកដថាអ្នកទាក់ទងទៅវេជ្ជបណ្ឌិតរបស់អ្នក ក្នុងករណី៖

  • រោគសញ្ញារបស់កូនអ្នកកាន់តែអាក្រក់ទៅៗ ។

  • កូនរបស់អ្នកមិនធូរស្បើយដូចការរំពឹងទុក។

សូមទូរសព្ទ មុនពេលអ្នកទៅកាន់ការិយាល័យរបស់វេជ្ជបណ្ឌិត។ អនុវត្តតាមការណែនាំរបស់ពួកគេ។ ហើយសូមពាក់ម៉ាស។

បច្ចុប្បន្នជា: 28 កុម្ភៈ 2024

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.