ការស្វែងយល់អំពីរបៀបថែទាំបំពង់សុងដែលស៊កទៅក្នុងប្លោកនោមរបស់មនុស្ស

Learning About How to Care for a Person's Indwelling Urinary Catheter

សេចក្តីណែនាំ

../images/8d9eca94c83acd33ed1ff5822537ac89.jpg

ទុយោបង្ហូរទឹកនោមតាមបង្ហួរនោម គឺជាបំពង់ប្លាស្ទិកដែលអាចបត់បែនមួយ ដែលត្រូវបានប្រើប្រាស់ដើម្បីបង្ហូរទឹកនោមពីប្លោកនោមនៅពេលដែលបុគ្គលនោះមិនអាចនោមបាន។ ទុយោបង្ហូរទឹកនោម ត្រូវបានដាក់ទៅក្នុងប្លោកនោមដោយស៊កបញ្ចូលវាតាមបង្ហួរនោម។ បង្ហួរនោម គឺជាការបើកដែលនាំទឹកនោមចេញពីប្លោកនោមទៅក្រៅរាងកាយ។

នៅពេលដែលទុយោបង្ហូរទឹកនោម ស្ថិតនៅក្នុងប្លោកនោម ហើយបាឡុងតូចមួយត្រូវបានប្រើប្រាស់ដើម្បីទុកឱ្យទុយោបង្ហូរទឹកនោមស្ថិតនៅហ្នឹងមួយកន្លែង។ ទុយោបង្ហូរទឹកនោមធ្វើឱ្យទឹកនោមហូរចេញពីប្លោកនោមទៅក្នុងប្លោកប្រមូលទឹកនោម។ ទុយោបង្ហូរទឹកនោមអាចប្រើប្រាស់បានទាំងបុរសនិងស្ត្រី។ ទុយោបង្ហូរទឹកនោមដែលនៅមួយកន្លែងក្នុងរយៈពេលយូរហៅថា បំពង់សុងចូលទៅក្នុងប្លោកនោម។

ទុយោបង្ហូរទឹកនោមអាចនឹងចាំបាច់ដោយសារស្ថានភាពវេជ្ជសាស្រ្តមួយចំនួន។ នេះរួមបញ្ចូលក្រពេញប្រូស្តាតធំ ឬបញ្ហាគ្រប់គ្រងតម្រងនោម។ គេអាចប្រើប្រាស់វាបន្ទាប់ពីការវះកាត់លើឆ្អឹងត្រគាក ឬផ្លូវទឹកនោម។ ទុយោបង្ហូរទឹកនោមតាមបង្ហួរនោម ក៏ត្រូវបានប្រើប្រាស់ផងដែរនៅពេលដែលរាងកាយផ្នែកខាងក្រោមគាំងស្ទះ។

នៅពេលជួយមនុស្សជាទីស្រឡាញ់ដែលមានទុយោបង្ហូរទឹកនោម សូមព្យាយាមសម្រាក។ ការថែទាំអ្នកដែលមានទុយោបង្ហូរទឹកនោមអាចធ្វើឱ្យមានភាពខ្មាស់អៀនទាំងអ្នកនិងអ្នកជំងឺ។ ប្រសិនបើអ្នកស្ងប់ស្ងាត់ និងមិនអៀនខ្មាស់ នោះអ្នកជំងឺអាចកាន់តែមានផាសុកភាព។

តើអ្នកថែទាំបំពង់សុងចូលទៅក្នុងប្លោកនោមដោយរបៀបណា?

ពាក់ស្រោមដៃប្រើហើយបោះចោលនៅពេលកាន់ទុយោបង្ហូរទឹកនោមរបស់នរណាម្នាក់។ ត្រូវប្រាកដថាធ្វើតាមការណែនាំទាំងអស់ដែលវេជ្ជបណ្ឌិតបានផ្តល់ឲ្យ។ និងត្រូវលាងសម្អាតដៃរបស់អ្នកមុនពេល និងក្រោយពេលធ្វើរួចរាល់ជានិច្ច។

នេះជារឿងមួយចំនួនដែលត្រូវចងចាំនៅពេលថែទាំទុយោបង្ហូរទឹកនោមរបស់នរណាម្នាក់៖

  • ត្រូវប្រាកដថាទឹកនោមហូរចេញពីទុយោបង្ហូរទឹកនោមចូលទៅក្នុងប្លោកប្រមូលទឹកនោម។ ហើយត្រូវប្រាកដថាបំពង់របស់ទុយោបង្ហូរទឹកនោមមិនរមួលចូលគ្នា ឬបត់។

  • ដាក់ប្លោកប្រមូលទឹកនោមឱ្យនៅទាបជាងប្លោកនោម។ នៅពេលយប់វាអាចនឹងមានប្រយោជន៍ក្នុងការព្យួរប្លោកទឹកនោមនៅចំហៀងគ្រែ។

  • ត្រូវប្រាកដថាប្លោកប្រមូលទឹកនោមមិនអូស និងទាញលើទុយោបង្ហូរទឹកនោម។

  • វាមិនអីទេក្នុងការងូតទឹកជាមួយទុយោបង្ហូរទឹកនោម និងប្លោកប្រមូលទឹកនោម លុះត្រាតែវេជ្ជបណ្ឌិតប្រាប់មិនឱ្យធ្វើ។

  • ពិនិត្យរកមើលការហើម ឬសញ្ញានៃការឆ្លងមេរោគនៅក្នុងកន្លែងជុំវិញទុយោបង្ហូរទឹកនោម។ សញ្ញានៃការឆ្លងរោគរួមមាន ខ្ទុះ និងស្បែកឡើងរោល ហើម ក្រហម ឬតឹង។

  • សម្អាតកន្លែងជុំវិញទុយោបង្ហូរទឹកនោមជាប្រចាំថ្ងៃដោយប្រើសាប៊ូដុំ និងទឹក។ សម្ងួតដោយប្រើកន្សែងតាមក្រោយ។

  • ហាមលាបម្សៅ ឬឡេនៅលើស្បែកជុំវិញទុយោបង្ហូរនោម។

  • ហាមកន្រ្តាក់ ឬទាញទុយោបង្ហូរនោម។

  • ការរួមភេទអាចនៅតែអាចធ្វើទៅបានសម្រាប់អ្នកដែលពាក់ទុយោបង្ហូរនោម។ វាជារឿងដ៍ល្អបំផុតក្នុងការពិភាក្សាជាមួយវេជ្ជបណ្ឌិតអំពីជម្រើស។

តើអ្នកបង្ហូរទឹកនោមចេញពីប្លោកបង្ហូរទឹកនោមបានយ៉ាងដូចម្ដេច?

ប្លោកប្រមូលទឹកនោមចាំបាច់ត្រូវបង្ហូរចេញឱ្យអស់ជាប្រចាំ។ យកល្អគួរតែបញ្ចេញទឹកនោមពីប្លោកទឹកនោមចោលឱ្យអស់នៅពេលដែលវាពេញពាក់កណ្តាល ឬនៅពេលចូលគេង។ ប្រសិនបើវេជ្ជបណ្ឌិតបានស្នើឱ្យអ្នកវាស់បរិមាណទឹកនោម ចូរវាស់វាមុនពេលដែលអ្នកចាក់ទឹកនោមចោលទៅក្នុងបង្គន់។

នៅពេលអ្នករួចរាល់ដើម្បីចាក់ទឹកនោមចេញពីប្លោកទឹកនោមឱ្យអស់ សូមអនុវត្តតាមជំហានទាំងនេះ៖

  1. ពាក់ស្រោមដៃដែលប្រើហើយបោះចោល។

  2. ដោះចំពួយបង្ហូរចេញពីស្រោបតំណរបស់វានៅផ្នែកខាងក្រោមនៃប្លោកប្រមូលទឹកនោម។ បើកសន្ទះនៅលើចំពួយ។

  3. ទុកឱ្យទឹកនោមហូរចេញពីប្លោកទឹកនោម ហើយចូលទៅក្នុងបង្គន់ ឬធុង។ មិនត្រូវឲ្យបំពង់ ឬចំពួយបង្ហូរប៉ះអ្វីមួយឡើយ។

  4. បន្ទាប់ពីអ្នកបង្ហូរទឹកនោមអស់ចេញពីប្លោកទឹកនោមហើយ សូមបិទសន្ទះ ហើយដាក់ចំពួយបង្ហូរចូលទៅក្នុងស្រោបតំណវិញ។

  5. ដោះស្រោមដៃរបស់អ្នក ហើយបោះវាចោល។

  6. លាងសម្អាតដៃរបស់អ្នកជាមួយសាប៊ូ និងទឹក។

តើអ្នកថែទាំនរណាម្នាក់ដោយរបៀបណា បន្ទាប់ពីបានដកទុយោបង្ហូរទឹកនោមចេញ?

បន្ទាប់ពីទុយោបង្ហូរនោមត្រូវបានដកចេញ បុគ្គលនោះអាចមានបញ្ហាក្នុងការនោម។ ប្រសិនបើរឿងនេះកើតឡើង ព្យាយាមជួយពួកគេឲ្យអង្គុយក្នុងទឹកក្ដៅអ៊ុនៗពីរបីអ៊ីញ (ងូតទឹកក្ដៅ)។ ប្រសិនបើចង់នោមក្នុងអំឡុងពេលងូតទឹកក្ដៅ វាអាចនឹងកាន់តែងាយស្រួលសម្រាប់ពួកគេដើម្បីនោម នៅពេលដែលស្ថិតនៅក្នុងអាងទឹក។

ការរលាកមួយចំនួនអាចកើតមានឡើង នៅពេលបុគ្គលនោះនោមពីរបីដងដំបូង។ ប្រសិនបើការរលាកមានរយៈពេលយូរ វាអាចជាសញ្ញានៃការឆ្លងរោគ។

ប្រសិនបើទុយោបង្ហូរទឹកនោមបណ្ដាលឲ្យមានការរលាក ឬរមាស់ នោះការពាក់ខោទ្រនាប់ដែលរលុង និងធ្វើពីកប្បាសអាចជួយបាន។

តាមដានឱ្យបានដិតដល់ចំពោះការប្រែប្រួលចំពោះសុខភាពរបស់បុគ្គលនោះ។ ត្រូវប្រាកដថាទាក់ទងទៅកាន់វេជ្ជបណ្ឌិតរបស់ពួកគេ ប្រសិនបើអ្នកសង្កេតឃើញថាមានបញ្ហាណាមួយ ឬប្រសិនបើពួកគេមិនអាចបាននោមទាល់តែសោះ។

បច្ចុប្បន្នជា: 15 វិច្ឆិកា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.